ករណី​ពុលស្លាប់​ដោយសារ​ការផឹក​ទឹកក្រូច

កាលពី​ប៉ុន្មានខែ​កន្លងទៅ​ថ្មីៗនេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​សិបនាក់​បានពុល​ស្រាស​រហូតដល់​បាត់បង់​ជីវិត។ គិតចាប់​ពីខែតុលា​ឆ្នាំ២០១០​មក មាន​ប្រជាពរដ្ឋខ្មែរ​ប្រមាណ​៥៩នាក់​បានពុល​ស្រាស​ដែលក្នុងនោះ​អ្នករងគ្រោះ​ហើយចូល​ទៅសង្រោះ​សម្រាក​នៅមន្ទីរ​ពេទ្យ​មានចំនួន​១៨នាក់។ ឥឡូវនេះ​មានប្រជាជន​ចំនួន​មួយរូប​បានស្លាប់​ដោយសារ​ការពុល​ទឹកក្រូច​ទៅវិញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

យោងតាម​សារពត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​អោយដឺង​ថា មាន​នារីម្នាក់​នៅឯខេត្ត បាត់ដំបង​បាន​បាត់បង់​ជីវិត​ដោយសារ​ការពុល​ទឹកក្រូច។ នេះ​ជា​លើកទី២​ហើយ​ដែល​មាន​មនុស្ស​ស្លាប់​ដោយ​សារតែ​ពុល​ទឹកក្រូច​ដប​ដែល​ប្រជាពលរដ្ឋ​បរិភោគ​ទៅ​កើត​ជា​អាការៈ​ពុល​ក្អួតចង្អោ​រហូត​ដល់​អ្នកខ្លះ​ស្លាប់​បាត់​បង់ជីវិត។​ ករណី​ថ្មីនេះ​បាន​កើតឡើង​នៅ​ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ពេជ្រាដា ឃុំ​ពេ​ជ្រា​ដា ស្រុក​ភ្នំព្រឹក ​ដោយ​ស្ដ្រី​ម្នា​ក់បាន​ស្លាប់​បាត់​បង់ជីវិត​និង​ម្នាក់ទៀត​ពុល​សន្លប់​ធ្ងន់ធ្ងរ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បន្ទាប់ពី​បរិភោគ​ទឹកក្រូច​ដប​ជ័រ​តូច​ផលិត​នៅ​ប្រទេស​ថៃ​រួចមក។

ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ កេង ភេទ​ស្រី​អាយុ១៨ឆ្នាំ​និង​បុរស​ម្នាក់​ផ្សេងទៀត​ឈ្មោះ ថូ វុទ្ធី ភេទ​ប្រុស ​អាយុ​១៨ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ។​

ប្រភព​ព័ត៌មាន​បានអោយ​ដឹងថា​ជនរងគ្រោះ​ទាំង២នាក់​បាន​បរិភោគបបរ​រួច​ក៏​ផឹក​ទឹកក្រូច​ដប​ជ័រ​តូច។ ហើយ​បម្រុង​នឹង​ទៅធ្វើ​ការ​ក៏​ស្រាប់តែ​ពុល​រាគ​ក្អួតចង្អោ​ប្រកាច់​នៅតាម​ផ្លូវ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ដឹក​ទៅ​ព្យាបាល​ម្នាក់ ឯ​ស្ត្រី​ម្នាក់ទៀត​បាន​ស្លាប់​នៅ​នឺង​កន្លែង​មិន​អាចជួយ​សង្គ្រោះបាន៕​

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ៣ មេសា ឆ្នាំ​ ២០១២

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *