វិធីទប់​ស្កាត់ផ្លែសាច់

បុរស​ស្ដ្រីគ្រប់រូប នរណា​ក៏ចង់បាន​ស្បែក​រលោង​ស្អាត គ្មានភាព​គ្រីមគ្រើម​ទាំងនៅ​លើស្បែកមុខ និង​លើស្បែក​រាងកាយ​ដែរ។ ប៉ុន្ដែ​ជាករណី​កម្រមាន​ណាស់ មនុស្សម្នាក់ៗ​តែងចៀស​មិនផុត​ពីការមុត ឬ​របួស​ដោយការ​ប៉ះទង្គិច​វត្ថុផ្សេងៗ មិនខាន​ឡើយ។ បន្ទាប់ ពីជា​សះស្បើយ​ពីស្នាម​របួស គេច្រើន​ឃើញ​មានដុំពក​តូចមួយ​នៅលើស្បែក​ដុះចេញ​ពីកន្លែង​របួសនោះ ឬ​ជួនកាល​ទៀតស្បែក​មាន​​​លក្ខណៈ​​​​ខូងទៀតផង ទាំងនេះ​ជាភាសា​សាមញ្ញ ហៅថា​ផ្លែសាច់។ តើផ្លែ​សាច់​កើតឡើង​ដោយ​សារអ្វី?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជ​បណ្ឌិត ប្លុង បញ្ចរិទ្ធិថា វេជ្ជបណ្ឌិត​ប្រចាំ​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ឡាស៊ែរស្គីនឃែរ បានបក​ស្រាយ​បញ្ហាផ្លែ សាច់នេះ​ដល់ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ឱ្យប្រិយមិត្ដ​អ្នកអាន​ធ្វើការ​ស្វែងយល់។

មូលហេតុផ្លែសាច់

មូលហេតុ​ចម្បង​ដែលនាំឱ្យ​មានផ្លែសាច់ គឺបណ្ដាលមក​ពីការ​ប៉ះទង្គិច​នៅលើស្បែក បង្កជា​ស្នាម​របួស​ធ្ងន់ធ្ងរ ឬ​របួស​មាន​ជម្រៅ​ជ្រៅពេក។ ម្យ៉ាងទៀត​វាអាច​បណ្ដាលមក​ពីការ​អូសបន្លាយ​នៃដំបៅ ធ្វើឱ្យ​មេរោគរីក​រាលដាល​ចូលដល់​ស្រទាប់​ឌែម​ឬ​ស្រទាប់់ស្បែ កក្នុង។

ចំណី​អាហារ​ត្រូវបាន​គេចោទ​ប្រកាន់​និង​និយាយតៗ​គ្នាមកថា ប្រសិន​បើមាន​របួស ហាម​ប្រាមមិន​ឱ្យបរិភោគ​ត្រកួនឡើយ ព្រោះនាំ​ឱ្យកើត​ផ្លែ។ តាមពិត​តាមក្បួន​វេជ្ជសាស្ដ្រ នៅពេល​ដែលមាន​ដំបៅមុត​ជ្រៅហើយ ទោះបី​មិនបរិភោគ​ត្រកួន​ក៏ធ្វើ ឱ្យកើត​ផ្លែសាច់ដែរ ព្រោះ​របួសចូល​ជ្រៅដល់​ស្រទាប់​ជ្រៅ​ឬ​ស្រទាប់​ក្នុងនៃ​ស្បែកទៅ​ហើយ។ ដូច្នេះវា​មិនទាក់ទង​ដល់ការ​បរិភោគ ត្រកួន​ឡើយ។ ផ្ទុយ​ទៅវិញ ប្រសិនបើ​របួសនោះ​មានសភាព​ជ្រៅ តែដេរ​បានជិតល្អ មិនមាន​ចំហមុខ មិនធ្វើ​ឱ្យមាន​ផ្លែសាច់ទេ។

ប្រភេទផ្លែសាច់

ផ្លែសាច់​មានពីរ​ប្រភេទ​សំខាន់។

1. ផ្លែសាច់​ប្រភេទទី១ ឬ​កេឡូអ៊ីដ ជាភាសា​បារាំងហៅ​ថាកេឡូអ៊ីដ គឺជា​ប្រភេទ​ផ្លែសាច់​ដែលមាន​លក្ខណៈរឹង ហើយ ដុះខ្ពស់ មានរយៈ​ពេលយូរ ចាប់ពី​មួយឆ្នាំ​ឡើងទៅ។ វាកើតឡើង​ដោយសារ​ការប៉ះ​ទង្គិច​ទៅលើស្បែក ឬ​របួស​ដែលមាន សភាព​ជ្រៅ​ចូលដល់​ស្រទាប់​ក្នុងនៃស្បែក ដូចជា​ក្នុងករណី​សាក់ស្បែក ដំបៅ​មានខ្ទុះ​ខ្លាំង​ជាដើម។

2. ផ្លែសាច់​ប្រភេទទី២ ឬស្ការ ជាភាសា​បារាំង​ហៅថាស្ការ ហើយបែង​ចែកជា​ពីរប្រភេទ គឺ​អាត្រូហ្វី និង​អ៊ីពែត្រូហ្វី។

  • ប្រភេទអាត្រូហ្វី ៖ មានរាងខូង​ចូលក្នុង​បណ្ដាល​មកពី​កើតមុន ឬ​បូស​ជាដើម ដែល​បង្កឡើង​ពីការញិចខ្លាំង ពេក។ ស្នាមខូង​ច្រើននៅ​លើផ្ទៃមុខ ពាក្យសាមញ្ញ​គេច្រើន​ហៅថាមុខ​ខ្មូត ឬ​ខ្មូតមុខ។
  • ប្រភេទអ៊ីពែត្រូហ្វី ៖ វាជា​ប្រភេទ​ផ្លែសាច់​ដែលមាន​រាងស្រដៀង​នឹងផ្លែ​សាច់​ប្រភេទ​កេឡូអ៊ីដ​ដែរ ប៉ុន្ដែវាជា សាច់មិន​ដុះឡើង​ខ្ពស់ទេ គឺជា​ប្រភេទ​ផ្លែសាច់​ដែលទើប​ជាសះស្បើយ​ពីមុខ​របួសថ្មីៗ។

ការព្យាបាល​ផ្លែសាច់

  • ការព្យាបាល​ដោយប្រើ​ថ្នាំលាប សព្វថ្ងៃនេះ មានថ្នាំ​លាប​ដើមី្ប​បំបាត់ផ្លែ​សាច់​ដែលអាច​ប្រើបាន​ចំពោះតែ​ផ្លែសាច់តូចៗ ប៉ុណ្ណោះ។ ថ្នាំព្យាបាល​ផ្លែសាច់​មានលក់​ច្រើនលើ​ទីផ្សារ តាម​ឱសថស្ថាន ប៉ុន្ដែមុន​នឹងប្រើ​គួរពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិនចៀស វាងការ​ប្រើថ្នាំ​ព្យាបាល​ដោយខ្លួនឯង។
  • ការព្យាបាលដោយវះកាត់ ប្រសិនបើ​ព្យាបាល​ដោយ​ធ្វើការ​វះកាត់ នាំឱ្យ​របួសមាន​សភាពកាន់​តែខ្លាំង ផ្លែសាច់​នឹងដុះ ឡើងវិញ។ ការវះ​កាត់​ភាគច្រើន​ធ្វើឱ្យ​របួសនោះ​កាន់តែ​ជ្រៅថែមទៀត ពេលនោះ​ផ្លែសាច់​ដុះកាន់​តែធំ។ ពេលវះ​កាត់​មួយលើក ផ្លែ សាច់​អាចធំជាង​មុនពី២​ទៅ៥ដង ដោយសារ​របួសជ្រៅ​ហួសចូល​ដល់ស្រទាប់​ឌែម ឬ​ស្រទាប់​ជ្រៅនៃ​ស្បែក។ កាលណា​មុខរបួស​កាន់ តែធំ ផ្លែសាច់​ក៏កាន់​តែដុះ​ធំដែរ។
  • ការព្យាបាល​ដោយប្រើ​ថ្នាំចាក់ នៅកម្ពុជា​សព្វថ្ងៃ គេព្យាបាល​ដោយប្រើថ្នាំ​ចាក់ម្យ៉ាង​ចាក់ទៅ​ក្នុងផ្លែ​សាច់នោះ ដើម្បី បំបាត់​ផ្លែសាច់ ប៉ុន្ដែ​ការចាក់ថ្នាំ​នោះបាន​តែផ្លែសាច់​ថ្មីៗ​ប៉ុណ្ណោះ។ ការប្រើថ្នាំ​ចាក់ប្រភេទនេះ​មាន​ផលវិបាក​ទៅថ្ងៃ​ក្រោយ ដូចជាអាច ឱ្យមាន​ជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ​លើសឈាម ហើមមុខ ឬ​ធ្វើឱ្យ​ខូងស្បែក​ជាដើម។
  • ការព្យាបាល​ដោយម៉ាស៊ីន​ឡាស៊ែ វីធីនេះ​ជាវិធីព្យាបាល​ដែលប្រសើរ។ វាអាច​បំផ្លាញ​ផ្លែសាច់​ធំៗបាន ទោះជា​ផ្លែសាច់ នោះ​មានទំហំ​ប៉ុណ្ណា​ក៏ដោយ ក៏អាច​ធ្វើឱ្យផ្លែ​សាច់រលាយ​អស់ដែរ។
រូបភាពទស្សនាវដ្តីសុខភាពយើង

វិធានការទប់ស្កាត់ផ្លែសាច់

ដើម្បី​ចៀសវាង​ការកើត​មានផ្លែសាច់ លោកអ្នក​គួរប្រុង​ប្រយ័ត្ន​នូវបញ្ហា​មួយចំនួន។

  • ចៀស​វាងការ​ញិចមុន​ផ្ដេសផ្ដាស់ ទោះ​ជាបូស​ក្ដី ត្រូវ​ស្វែងរក​ការព្យាបាល​ឱ្យបាន​ត្រឹមត្រូវ
  • ចៀសវាង​កុំឱ្យមាន​របួស​លើស្បែក
  • នៅពេល​មានដំបៅ​ល្មមៗ ឬ​តិចតួច​ក៏ដោយ ក៏​ត្រូវព្យាបាល​ឱ្យទាន់​ពេលវេលា ឬ​ប្រើថ្នាំ​សម្លាប់​មេរោគ​ដើម្បី​កាត់បន្ថយ ការរីក​រាលដាល​នៃមេរោគ និង​បង្ការ​កុំឱ្យរបួស​នោះកាន់​តែមាន​សភាព​ធ្ងន់ធ្ងរ។
  • ប្រសិនបើ​លោកអ្នក​មានរបួស ត្រូវស្វែង​រកការ​ព្យាបាល​ដោយទៅ​ដេរមុខ​របួស​នៅមន្ទីរ​ពេទ្យឱ្យ​បានទាន់​ពេលវេលា។ ចៀសវាង​ការកើត​មានខ្ទុះ ព្រោះថា​មានខ្ទុះ​មានន័យថា​មេរោគ​បានជ្រាប​ចូលទៅ​ក្នុងស្រទាប់​ឌែមរួច​ជាស្រេច។ ដូច្នេះ​ក្រោយ​ពេល របួស​ជាសះស្បើយ​នឹងអាច​ឱ្យមាន​ផ្លែសាច់​បាន។

ដំបូន្មានអ្នកប្រឹក្សា

មិនថា​ជាបុរស ឬ​ស្ដ្រីនោះទេ គ្មានន​រណាម្នាក់​ដែលចង់​បានស្បែក​របស់ខ្លួន​មានភាព​គ្រីមគ្រើម ឬ​មានស្នាម​នោះឡើយ។ ដូច្នេ្នះ​ប្រសិនបើ​លោកអ្នក​ធ្វេស​ប្រហែស​បណ្ដោយ​ឱ្យស្បែក​លោកអ្នក​មានរបួស​ដោយមិន​ព្រមស្វែង​រកការ​ព្យាបាល​ត្រឹមត្រូវ នោះ​លោកអ្នក​នឹង​មានផ្លែ​សាច់​នៅលើ​ស្បែក ដែលធ្វើ្វ​ឱ្យលោកអ្នក​បាត់បង់​សោភ័ណភាព​ឬ​សម្រស់​បាន។ មុននឹង​ធ្វើការ​ព្យាបាល ចូរស្វែង​រក សេវា​ណាដែល​ត្រឹមត្រូវ​ស្របច្បាប់ និង​អាចជឿ​ទុកចិត្ដបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *