នៅលើទំព័រទស្សនាវដ្ដី សុខភាពយើង លេខមុនៗ លោកអ្នកបានជ្រាបរួចមកហើយនូវរយៈពេលរួមភេទនៃប្រទេសចំនួន២០។ នៅពេលនេះ លោកអ្នកអាចបន្ដជ្រាបជាមួយប្រទេសចំនួន៦បន្ថែមទៀត។ ជាអកុសលណាស់ ប្រទេសកម្ពុជាមិនបានចូលរួម ក្នុងចំណាត់ថ្នាក់ និងការសិក្សានេះនោះទេ។ ប៉ុន្ដែប្រទេសកម្ពុជា និងជនជាតិខ្មែរពិតជាមិនអន់ដែរទេ។
២១ – រយៈពេលរួមភេទនៅប្រទេសអេស្បាញ
- រយៈពេលរួមភេទសរុបជាមធ្យម : ៣៣នាទី និង៣០វិនាទី
- រយៈពេលថើបបបោសអង្អែល : ១៨នាទី
– រយៈពេលសម្រុក(គិតចាប់ពីពេលស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាស) : ១៥នាទី និង៣០វិនាទី
បើប្រៀបធៀបជាមួយជនជាតិបារាំង ជនជាតិអេស្បាញឈរនៅទីតាំងមុខ។ ពួកគេចំណាយពេលរួមភេទជាមធ្យម ប្រមាណជា៣៤នាទី។ ក្នុងចំណោមជនជាតិអេស្បាញ មានតែ៦៦%ប៉ុណ្ណោះដែលបានទទួលសេចក្ដីសុខស្រួលដល់កំពូលជាប្រចាំឬ ស្ទើរតែជាប្រចាំ ហើយពួកគាត់៨០%ទទួលស្គាល់ថាមានការរួមភេទទៅតាមចំណង់ផ្លូវភេទត្រឹមត្រូវ។ សរុបសេចក្ដីមក ទោះបីជា ជនជាតិអេស្បាញមិនទទួលបានចំណាត់ថ្នាក់ប្រសើរក្ដី ប៉ុន្ដែពួកគេពេញចិត្ដពេញថ្លើមនឹងរឿងផ្លូវភេទរបស់ពួកគេ។
២២ – រយៈពេលរួមភេទនៅប្រទេសបារាំង
– រយៈពេលរួមភេទសរុបជាមធ្យម : ៣២នាទី និង៣០វិនាទី
- រយៈពេលថើបបបោសអង្អែល : ១៨នាទី
- រយៈពេលសម្រុក(គិតចាប់ពីពេលស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាស) : ១៤នាទី និង៣០វិនាទី
តាមស្ថិតិនេះជនជាតិបារាំងដែលឈរនៅលំដាប់លេខ២២ក្នុងចំណាត់ថ្នាក់របស់យើង មិនជាអន់ប៉ុន្មាននោះទេ បើប្រៀប ធៀបទៅនឹងការអង្កេតរបស់អ្នកជំនាញខាងផ្លូវភេទរបស់ជនជាតិអាមេរិកកាំង និងជនជាតិកាណាដា ដែលបានលើកឡើងថា រយៈ ពេលរួមភេទសម្រុកត្រឹមត្រូវស្ថិតនៅចន្លោះពី៣ទៅ១៣នាទី។ ហេតុនេះជនជាតិបារាំងដែលប្រើរយៈពេលដល់ទៅ១៤នាទីជាង គឺពិត ជាលើសពីរយៈពេលដែលលើកឡើងនេះ។
២៣ – រយៈពេលរួមភេទនៅប្រទេសឥណ្ឌា
– រយៈពេលរួមភេទសរុបជាមធ្យម : ៣២នាទី និង៣០វិនាទី
- រយៈពេលថើបបបោសអង្អែល : ១៩នាទី និង៣០វិនាទី
– រយៈពេលសម្រុក(គិតចាប់ពីពេលស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាស) : ១៣នាទី
ឈរនៅលំដាប់ទី២៣នៃចំណាត់ថ្នាក់នេះ ដែលមានរយៈពេលរួមភេទសរុបមិនដល់៣៣នាទីនេះ ជនជាតិឥណ្ឌាហាក់ដូច ជាមិនពេញចិត្ដមិនពេញថ្លើមនឹងរយៈពេលរួមភេទនេះប៉ុន្មាននោះទេ។ ព្រោះថាពួកគាត់៦៧%មានជីវភាពផ្លូវភេទប្រកបទៅដោយ ការស្រើបស្រាលឬត្រេកត្រអាល។ រីឯបរិមាណនៃការរួមភេទប្រចាំឆ្នាំមានចំនួនច្រើនដល់ទៅ១៣០ដងឯណោះក្នុង១ឆ្នាំ ពួកគេស្ថិត នៅចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសចូលរួមទាំង២៦នៅក្នុងការសិក្សាអង្កេតនេះ។
២៤ – រយៈពេលរួមភេទនៅប្រទេសសិង្ហបុរី
- រយៈពេលរួមភេទសរុបជាមធ្យម : ២៩នាទី
– រយៈពេលថើបបបោសអង្អែល : ១៤នាទី
– រយៈពេលសម្រុក(គិតចាប់ពីពេលស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាស) : ១៥នាទី
ជនជាតិសិង្ហបុរីដែលចំណាយពេលរួមភេទសរុបចំនួនតែ២៩នាទី គឺតិចជាងរយៈពេលសរុបនៅលើពិភពលោកខ្លាំងណាស់ (៣៦នាទី)។ មានពួកគាត់តែ៤១%ប៉ុណ្ណោះ ដែលបានទទួលនូវជីវភាពផ្លូវភេទត្រេកត្រអាល ហើយមានតែ៣៧%ប៉ុណ្ណោះដែល បានរួមភេទបានញឹកញាប់ទៅតាមចំណង់ដែលខ្លួនចង់។
២៥ – រយៈពេលរួមភេទនៅប្រទេសថៃ
- រយៈពេលរួមភេទសរុបជាមធ្យម : ២៩នាទី
- រយៈពេលថើបបបោសអង្អែល : ១២នាទី និង៣០វិនាទី
– រយៈពេលសម្រុក(គិតចាប់ពីពេលស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាស) : ១៦នាទី និង៣០វិនាទី
គួរឱ្យចំឡែកណាស់ ប្រទេសថៃដែលមានកេរ្ដិ៍ឈ្មោះល្បីខាងទេសចរណ៍ផ្លូវភេទ និងរបៀបនៃការធ្វើម៉ាស្សារបស់ខ្លួន បែរជាមានរយៈពេលរួមភេទសរុបចំនួនតែ២៩នាទីតែប៉ុណ្ណោះ។ ជាលទ្ធផលបានលើកឡើងថា ជនជាតិថៃមិនពេញចិត្ដមិនពេញថ្លើម នឹងរយៈពេលរួមភេទនេះនោះទេ។ ព្រោះពួកគេតែ៤៣%ប៉ុណ្ណោះ ដែលបានប្រកាសថាចំណង់ភេទពេញចិត្ដពេញថ្លើម និងតែ៤០% ប៉ុណ្ណោះដែលមានជីវភាពផ្លូវភេទត្រេកត្រអាល។
២៦ – រយៈពេលរួមភេទនៅប្រទេសចិនហុងកុង
- រយៈពេលរួមភេទសរុបជាមធ្យម : ២៧នាទី
- រយៈពេលថើបបបោសអង្អែល : ១២នាទី
- រយៈពេលសម្រុក(គិតចាប់ពីពេលស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាស) : ១៥នាទី
ឈរនៅលំដាប់លេខចុងក្រោយនៅក្នុងចំណោមប្រទេសទាំង២៦ ដែលចូលរួមក្នុងការធ្វើចំណាត់ថ្នាក់នេះ ជនជាតិចិនហុង កុងបានចំណាយពេលរួមភេទសរុបតិច គឺតែ២៧នាទីតែប៉ុណ្ណោះ។ មិនត្រឹមតែរយៈពេលនៃការរួមភេទដែលមានបញ្ហានោះទេ នៅ មានចំណោទផ្សេងទៀត។ ជាអាទិពួកគេតែ២៤%ប៉ុណ្ណោះដែលបានប្រកាសថា បានទទួលសេចក្ដីសុខស្រួលដល់កំពូលជាប្រចាំរាល់ ពេលរួមភេទ ឬស្ទើរតែជាប្រចាំ។
បណ្ដាំផ្ញើ ៖ ក្រោយពីលោកអ្នកបានអាននូវតួលេខនៃប្រទេសទាំង២៦កន្លងមកនេះ ប្រហែលជាបានយល់ដឹងច្រើនអំពីការរួម ភេទ។ យើងខ្ញុំសង្ឃឹមថា លោកអ្នកនាងទទួលបាននូវចំណេះដឹង ដើម្បីទទួលបានការរួមភេទពេញចិត្ដពេញថ្លើម ត្រេកត្រអាល ទាំងការថើបបបោសអង្អែល ទាំងការសម្រុក និងបរិមាណនៃការរួមភេទសមស្របតាមចំណង់ភេទរៀងៗខ្លួន។ យើងកើតមកជា មនុស្សត្រូវរៀនសូត្រធ្វើការងារ ចុះហេតុអ្វីមិនរៀនពីការរួមភេទផង។
អត្ថបទដោយ វេជ្ជ. លី ចេងហ៊ុយ
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១
Leave a Reply