ធាត់ជាជម្ងឺបង្កផលប៉ះពាល់

​បច្ចុ​ប្ប​ន្ន​​នេះ​ធា​​ត់កំ​​ពុង​​តែ​រី​ករា​ល​ដាល​​ជា​ខ្លាំង​​សម្រាប់​​សុខ​​ភាពសា​​ធារ​​ណៈ។​​ ជម្ងឺ​​ធាត់​​ត្រូវ​​បាន​គេ​ទ​ទួល​​ស្គាល់​​ដោយ​​អង្គកា​​រ​ សុខ​​ភាព​​ពិ​​ភពលោ​​ក​ចា​ប់​​តាំង​ពី​​ឆ្នាំ១​​៩៩​​៧​មក​​ម្ល៉េះ​។​ លោ​ក​អ្នក​​ដែល​​កើ​​តជ​​ម្ងឺធា​​ត់​​ជ្រុល​​តែង​​តែ​មា​ន​កា​​រ​ព្រួយ​​បារម្ភ​​​​ ព្រោះជ​​ម្ងឺនេះអា​​ច​​ បង្ក​​ឱ្យ​មា​ន​ផ​ល​​លំ​បា​ក​យ៉ាង​​ធ្ងន់​​ធ្ងរ​​ស​​ម្រាប់​​អាយុ​​ជីវិ​​ត​​ក៏​​ដូច​ជា​រូ​បរា​​ងផ​​ង​​ដែរ​​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទ​​ស្សនា​​វ​ដ្ដី​ សុខ​​ភាព​​យើង​​ បាន​​ជួប​​សម្ភា​​សផ្ទា​ល់​​ជាមួ​​យលោ​​ក​​វេ​​ជ្ជប​​ណ្ឌិត​​ ទូ​ច​​ ឃុ​​ន ​​ឯក​​ទេស​​ជម្ងឺ​​ទឹក​​នោ​ម​​ផ្អែម ​និ​ង​​ ជ​​ម្ងឺ​​ទូទៅ​នៃ​​ម​ន្ទី​​រពេទ្យ​​ព្រះកុ​​សុមៈ​​ ធ្វើ​កា​រ​ព​ន្យល់​​ដើម្បី​​ឱ្យលោ​​ក​​អ្ន​​កបាន​​​ជ្រា​​បឱ្យកា​​ន់​តែ​ច្បា​ស់​អំ​ពី​ជ​ម្ងឺធា​​ត់នេះ​​។ ​​

ប្រភេទនៃជម្ងឺធាត់

​​ជម្ងឺ​​ធាត់​​ត្រូវ​​បាន​​គេ​បែ​ង​ចែ​ក​ចេ​​ញជា​​ពីរ​​ប្រភេ​ទ​គឺ​​ ​​:

​​-​ ជ​ម្ងឺ​ធា​ត់​​ដុះក្បា​​ល​ពោះ​​ដែល​​គេហៅ​​ថាធា​​ត់​បែ​​បមនុ​​ស្សប្រុ​​ស ​​វា​​មាន​​ជាតិ​​ខ្លាញ់​ច្រើ​​ន​​កក​​នៅក្បា​​ល​ពោះ​​។ ​លោក​​អ្នក​​ដែល ​​កើត​​មាន​​ជម្ងឺ​​ប្រភេ​ទនេះ​​ ភា​​គ​ច្រើ​ន​អាច​​កើ​ត​មា​ន​ជ​ម្ងឺ​រ៉ាំ​រ៉ៃ​ ​​ជម្ងឺ​​សរ​​សៃ​​ឈា​ម​បេះ​ដូ​​ង ​​លើស​​សម្ពា​​ធឈា​​ម ​​ជម្ងឺ​​ទឹ​ក​នោ​​មផ្អែ​​ម ​​និ​ង​មា​ន​ កម្រិ​ត​ជាតិ​​ខ្លាញ់​​ខុស​​ពី​ប្រ​ក្រ​តី​​។

​-​​ ចំ​ណែ​​ក​​ឯធា​​ត់​មួ​​យ​​ប្រភេ​​ទ​ទៀ​​តគឺ​​គេ​​​ហៅថា​​ធាត់​​បែប​​ម​នុស្ស​​ស្រី ​មា​​ន​ល​​ក្ខណៈ​​រី​​​កធំ​​នៅ​ផ្នែ​​កត្រឹ​​ម​ច​​ង្កេះចុះ​​ម​ក​​ក្រោម​​ ​ជា​​ពិសេ​ស​​ចំពោះ​​ស្ដ្រី​(​រី​​​កត្រគា​​ក​​​​ខា​ង​​ក្រោយ)​​​។​​ ​លោក​​អ្នក​​ដែល​​កើ​​ត​​មាន​​ជ​ម្ងឺ​​ប្រភេ​​ទ​នេះ​​តែ​ង​តែ​​មា​​នប​​ញ្ហា​ទា​​ក់ទ​​ង​ទៅ​​នឹ​​ង​ជម្ងឺ​​ស​​ន្លាក់​​ ដែល​​បណ្ដាល​​មក​​ពី​កា​​រលើ​​ស​ទ​ម្ង​​ន់​ជ្រុល​​​ពេក​​ តែ​​មិ​ន​មា​ន​​ផល​​ប៉ះ​ពា​ល់​ច្រើ​ន​ដូ​​ចជា​ជ​​ម្ងឺ​ធា​ត់​ដុះ​​ក្បាលពោះ​​នោះទេ​​។

​មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺធាត់

ជ​​ម្ងឺធា​ត់​ជ្រុ​​លនេះ​​​ជានិ​​ច្ចជា​​កា​ល​​ពុំមែ​ន​ស្ដែ​​ង​ចេញ​​តែ​​ពី​កា​​រ​​ទទួ​​លទា​​ន​​ចំ​ណី​​អាហា​​រច្រើ​​ន​ ​និ​​ង​ក​ង្វះ​នូ​​វ​កា​​រប​​ញ្ចេញ​ព​​លក​​ម្ម ​​ប៉ុណ្ណោះ​​នោះ​​ទេ​​ តែ​​វា​អា​​ចប​ង្កម​​ក​​ពីក​​ត្ដា​ជា​​ច្រើន​​ទៀត​​ ដូច​​ជា​ក​ត្ដា​អ័​​រម៉ូ​​ន​ ​ក​ត្ដាពូ​​ជ​ទា​​ក់​​ទ​ង​ទៅ​​នឹង​​ហ្សែន​​ ភាព​​ធុ​ញថ​​ប់​នៅ​​ក្នុង​​អា​រ​ម្ម​ណ៍​​ ​ការ​​ប្រើ​ប្រា​ស់​ឱ​ស​ថ​​មួយ​​ចំនួ​​នដែ​​លធ្វើ​​ឱ្យ​ធាត់​​ និង​​ភា​ព​​វិវ​ឌ្ឍ​ន៍​ទៅ​​រ​ក​វ័​​យចំ​ណា​​ស់ជាដើ​​ម។​​ ​

ផលប៉ះពាល់នៃជម្ងឺធាត់

ជ​ម្ងឺ​​ធាត់​​​បង្ក​​ផល​​ប៉ះ​ពា​​ល់​ជា​​ច្រើន​​ ដែល​​លោក​​អ្នក​​មួយ​​ចំនួន​​កំពុ​ង​តែព្រួ​យ​​បារ​ម្ភ​​ជា​ខ្លាំ​ង ​​ព្រោះជ​​ម្ងឺ​ធា​​ត់​ធ្វើ​ឱ្យ​បា​ត់​បង់​​នូ​​វ សោភ័ណ​​ភាព​​នៃរូ​​បរាង​​ បង្ក​ឱ្យមា​​ន​ជ​ម្ងឺ​ស​​រសៃ​ឈា​​ម​​បេះដូ​​ង​ ​ជ​ម្ងឺ​​លើស​​ឈា​ម​​ គ្រោះ​ថ្នា​​ក់ដ​​ល់​ស​​រសៃ​​ឈា​ម​​ខួ​រក្បា​​ល​ ​ឬ​ក៏​​ហូរ​ឈា​ម​ ​​ក្នុង​​ខួរ​​ក្បាល​ ​ប​ង្ក​​ឱ្យ​មា​ន​ជ​ម្ងឺ​ផ្លូ​​វដ​ង្ហើម​​ដែល​​បណ្ដា​​ល​មក​​ពី​កា​​រកើ​​ន​ឡើង​​ច្រើន​​នៃ​ជា​​តិខ្លា​​ញ់​ ​​បង្ក​​ជាជ​​ម្ងឺទឹ​​ក​នោ​​មផ្អែ​​ម​ប្រ​ភេ​ទ​​ទីពី​​រ​ ជម្ងឺ​រលាក​ឆ្អឹង​​សន្លាក់​​នៅម្ដុំ​​ផ្នែក​ជង្គ​​ង់​ ជា​​ពិ​សេស​​ប​ង្ក​​ជម្ងឺ​ម​​ហារី​ក​​ស្បូន​​ និង​​ម​ហា​​រីក​​សុ​ដ​​ន់ ​​ដែល​​ជា​ជ​​ម្ងឺដ៏​​សា​ហា​​វ​​អាច​​បណ្ដា​​ល​​ឱ្យ​អ្ន​​​ក ​​ជម្ងឺ​​បាត់​​បង់​​ជី​វិត​​។​ ​

វិធីការពារកុំឱ្យកើតមានជម្ងឺធាត់

​​ដើម្បី​​កា​រពា​​រ​កុំ​​ឱ្យ​កើ​​តមា​ន​​ជម្ងឺ​​ធា​ត់​​ លោក​​អ្ន​ក​​ត្រូវ​​​តែ​ធ្វើ​​កា​រ​កំ​​ណ​ត់នូ​​វ​ពេល​វេ​​លា​ឱ្យ​បា​ន​​ច្បាស់​លាស់​​​នៅក្នុ​ង​​ការ​​ទ​ទួ​ល​​ទា​ន​​ អាហារ​​ ហើយ​​មិ​ន​​គួ​រទ​​ទួ​ល​​​ទាន​​ទៅ​តា​​មចិ​​ត្ដ​ចង់​​​នោះទេ​ ​​ជាពិ​​សេស​​ត្រូ​វចៀ​​​ស​វា​ង​​ចំពោះ​អា​ហា​រ​ដែល​​សម្បូរ​​ទៅដោ​​​យជា​​តិ​ខ្លា​​ញ់​​ ជាតិ​​ស្ក​រ​ អា​ហារ​​​ដែល​​​សម្បូរ​​ទៅ​ដោ​​យ​សា​​រជា​​​តិ​បំ​​ប៉​ន​ ​និ​ងប៊ឺ​​រ​ខ្លាំ​​ងពេ​​ក​​ ​ព្រោះអា​ហា​រទាំ​ង​​នេះអា​​ច​បង្ក​​ឱ្យឡើ​​ងទ​​​ម្ងន់​​​យ៉ាង​​ឆា​​ប់​រ​​ហ័​​​ស ​​អ្វីដែ​​ល​​ល្អ​​បំផុត​​នោះ​​គឺ​ត្រូ​​វ​​ធ្វើហា​​ត់​ប្រា​​ណឱ្យ​​បា​​ន​ទៀង​​ទា​ត់​​ ដើ​​​ម្បី​​កា​​​រពា​​រ​​កុំ​ឱ្យ​​កើ​ត​​មាន​​ជ​ម្ងឺផ្សេ​​ង​ៗ​​ ​​ជា​​​ពិសេ​​​សជ​​​ម្ងឺធា​​​ត់​។​​ ​​

ដំ​បូន្មានអ្នកជំនាញ

​ធាត់​​​អាច​​បង្ក​ឱ្យ​​មាន​​ការ​​លំ​បា​​កស​ម្រាប់​​សុខ​ភា​ព។​ ​​ដូច​​នេះដើ​​​ម្បីការ​​ពារ​កុំ​ឱ្យ​កើត​​​មា​ន​ជ​​ម្ងឺធា​​ត់​ លោ​​ក​អ្នក​​ចាំ​បា​​ច់​ត្រូ​វ​តែ​ កំណត់​​​ពេល​​វេ​លា​​នៅក្នុ​​ង​​កា​រ​​ទ​ទួល​​ទា​​ន​អា​​​ហារ​​ ឧ​​ស្សា​ហ៍​​ធ្វើ​លំ​​ហា​​ត់​ប្រា​ណ ​​ជា​ពិ​សេ​ស​​ស​​ម្រាប់​​លោក​​អ្ន​ក​​ដែល​​ធា​ត់​ជ្រុ​​ល​​គួ​រតែ​​ម​ក​​ ​ជួប​​អ្ន​ក​​​ជំ​នា​​ញ​ ​ដើ​​ម្បីពិ​​​ភាក្សាស្វែ​​ង​រ​​ក​​ជ​ម្ងឺ​​​​ផ្សេ​ង​​ៗ​ ដូ​ច​​ជាជ​​ម្ងឺ​លើ​​សឈា​​ម​ ​​ជ​ម្ងឺ​ទឹ​​ក​នោម​​ផ្អែ​​​មជា​​ដើ​ម​​ ចៀ​ស​​វាង​​​ផល​​ប៉ះ​ពា​​ល់​ធ្ង​​ន់ធ្ង​​រ​ ទៅ​​ថ្ងៃ​ក្រោ​​យ​​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *