- បរិមាណមនុស្ស ៖ ២នាក់
- រយៈពេលរៀបចំគ្រឿង ៖ ១០នាទី
- រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
- ខ្យងផ្លិត(ខ្យងសមុទ្រ)បកសម្បករួច ២០០ក្រាម(២ខាំ)ត្រាំជាមួយទឹកដោះគោឆៅ
- ម្រះព្រៅស្រស់ ១ចានចង្កឹះ
- ម្រះព្រៅបំពង ១ចានចង្កឹះ
- ម្ទេសបោ្លកចម្រុះពណ៌ ១ចានចង្កឹះ
- អំបិលបន្ដិច
- ម្រេច ១កូនស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវបន្ដិច
- ទឹកត្រីបន្ដិច
- ខ្ទឹមស
- ប្រេងខ្យងបន្ដិច
វិធីធ្វើ
- ដំបូងសូមដាក់ប្រេងឆាឱ្យក្ដៅខ្លាំង និងបំពងខ្ទឹមសដែលចិញ្ច្រាំរួចឱ្យឈ្ងុយ បន្ទាប់មកដាក់ខ្យងផ្លិតត្រាំទឹកដោះគោចូល។ សូមត្រឡប់ចុះឡើងឱ្យឆ្អិនល្មម រួចដួសទុកមួយឡែកសិន។
- សូមបំពងម្រះព្រៅដោយដាក់ខ្ទះ និងប្រេងឆាឱ្យក្ដៅ រួចដាក់ស្លឹកម្រះព្រៅចូល បំពងឱ្យក្រៀមទើបដួសចេញ។
- ដាក់ប្រេងឆាបំពងខ្ទឹមម្ដង រួចដាក់ម្ទេសចូល បន្ទាប់មកដាក់គ្រឿងផ្សំដែលមានប្រេងខ្យង ម្រេច អំបិល ទឹកត្រី និងទឹក ស៊ីអ៊ីវមួយមុខបន្ដិចៗ។ ប៉ុន្ដែម្ទេសកុំទុកឱ្យក្រៀមពេក នាំឱ្យបាត់សោភ័ណភាព។
- បន្ទាប់មកសូមដាក់ខ្យងផ្លិតចូល ឆាឱ្យចូលជាតិ ទើបដាក់ម្រះព្រៅស្រស់ចូល។
- ធម្មតាអាហារមួយមុខនេះតម្រូវឱ្យមានរសជាតិប្រៃ និងហិរបន្ដិច។ ប៉ុន្ដែបើលោកអ្នកចូលចិត្ដផ្អែម អាចដាក់ស្ករចូល បន្ដិចតាមការចូលចិត្ដ។
- រួចដួសដាក់បំពង់ឫស្សី និងរោយម្រះព្រៅបំពងពីលើជាការស្រេច។
- បំពង់ឫស្សីត្រូវរើសយកបំពង់ធំហើយចាស់បន្ដិច និងមានថ្នាំងវែងល្មមរួចពុះជាពីរ(៤ភាគ៦)។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧
Leave a Reply