លោកអ្នកមួយចំនួនហាក់បីដូចជាមិនទាន់យល់ច្បាស់អំពីភាសាបច្ចេកទេសមួយដែលវេជ្ជបណ្ឌិត ឬមនុស្សទូទៅតែងតែយកមកប្រើប្រាស់ដើម្បីនិយាយក្រៅផ្លូវការ។ ប៉ុន្ដែពាក្យនេះគឺជាភាសាស៊ីជម្រៅមួយហើយមានន័យទូលំទូលាយទៀតផង សម្រាប់ប្រើចំពោះលោកអ្នកដែលមានបំណងប្រាថ្នាចង់ពន្យារកំណើតតាមបែបធម្មជាតិ។
ដើម្បីជ្រាបអំពីប្រធានបទខាងលើនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសលោកវេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យព្យា បាលជម្ងឺទូទៅ និងផ្នែកសុខភាពបន្ដពូជបុរសនៃសមាគមថែរក្សាសុខភាពកម្ពុជា ហៅកាត់ថា“រ៉ាក់” ដើម្បីពន្យល់អំពីប្រធានបទខាងលើនេះ។
ចាក់ទឹកក្រៅពាងគឺជាអ្វី?
ចាក់ទឹកក្រៅពាងគឺជាមធ្យោបាយពន្យារកំណើតមួយក្នុងចំណោមមធ្យោបាយពន្យារកំណើតដទៃទៀត ដែលមធ្យោបាយ នេះបុរសត្រូវបញ្ចេញទឹកកាមនៅខាងក្រៅប្រដាប់បន្ដពូជរបស់ស្ដ្រី។ មធ្យោបាយនេះអាចទប់ស្កាត់ការបង្កកំណើតបាន ដូចការប្រើ ប្រាស់ថ្នាំ ការប្រើប្រាស់ស្រោមអនាម័យ និងការប្រើប្រាស់វិធីពន្យារកំណើតដទៃទៀតផងដែរ។ ប៉ុន្ដែត្រង់ថា បុរសត្រូវតែទប់អារម្មណ៍ខ្លួនឯងយ៉ាងណាមិនត្រូវបាញ់ទឹកកាមចូលទៅក្នុងប្រដាប់បន្ដពូជស្ដ្រីនោះឡើយ។ នេះហើយដែលគេហៅថា ការចាក់ទឹកក្រៅពាង។
ការចាក់ទឹកក្រៅពាង និងផលប៉ះពាល់
បើតាមវេជ្ជសាស្ដ្រ វិធីចាក់ទឹកក្រៅពាងមិនបានផ្ដល់ឱ្យមានផលប៉ះពាល់ទៅលើសុខភាពនោះឡើយ ព្រោះវាមិនមែនជា បញ្ហាប៉ះទង្គិចទៅលើរាងកាយ ឬទៅលើកម្លាំងថាមពលផ្សេងៗនោះទេ។ ជាធម្មតាការរួមភេទតែងតែប្រាថ្នាចង់បាននូវការបញ្ចេញ ទឹកកាម ដូច្នេះហើយការបញ្ចេញទឹកកាមនៅកន្លែងណាក៏ដោយ វាមិនបានបង្កឱ្យមានបញ្ហាប៉ះពាល់ផ្សេងៗឡើយ។ តួយ៉ាងដូច យុវវ័យមួយចំនួនដែលទើបនឹងធំ ពួកគេតែងតែប្រើប្រាស់ការរួមភេទដោយដៃ ដូច្នេះហើយទឹកកាមរបស់គាត់បញ្ចេញនៅទីណាក៏បានដែរ។
ការចាក់ទឹកក្រៅពាងអាចទប់ស្កាត់ការបង្កកំណើតបានរហូត៩៩ភាគរយ
វិធីជ្រើសរើសការពន្យារកំណើតដោយសារការចាក់ទឹកក្រៅពាងវាមានភាគរយតិចតួចបំផុតដែលអាចមានកូន តែភាគរយ នោះមានត្រឹមតែ០.១ឬ០.២ភាគរយតែប៉ុណ្ណោះ។ ព្រោះតាមការស្រាវជ្រាវមួយបានបង្ហាញថា ទឹករងៃរបស់បុរសដែលមាននៅក្នុង សកម្មភាពកំពុងរួមភេទនោះ មិនអាចទៅបង្កកំណើតបានឡើយ លុះត្រាតែទឹកកាមទើបវាអាចបង្កកំណើតបាន។
ដំបូន្មានអ្នកជំនាញ
លោកអ្នកមួយចំនួនដែលប្រាថ្នាចង់ពន្យារកំណើតឬគូស្វាមីភរិយាដែលទើបរៀបការថ្មោងថ្មីក៏ដោយ ប្រសិនបើមិនទាន់មានបំណងប្រាថ្នាចង់បានកូននោះទេ គួរជ្រើសរើសវិធីពន្យារកំណើតដោយវិធីរួមភេទចាក់ទឹកក្រៅពាង មិនធ្វើឱ្យប៉ះពាល់ដល់ សុខភាពឡើយ។ ម្យ៉ាងទៀតវាក៏ជាវិធីសាស្ដ្រពន្យារកំណើតមួយល្អផងដែរ ក្រៅពីប្រើប្រាស់ថ្នាំ ឬប្រើស្រោមអនាម័យ។ លើសពីនេះ វិធីរួមភេទចាក់ទឹកក្រៅពាងនេះ វាមានលទ្ធភាពមិនអាចផលិតកូនបានរហូតដល់៩៩ភាគរយផងដែរ។ ដូច្នេះហើយលោកអ្នកដែល មានបំណងចង់ពន្យារកំណើតអាចប្រើវិធីសាស្ដ្របែបនេះក៏បានដែរ។
Leave a Reply