មានផលិតផលកែ ឬរក្សាសម្រស់ច្រើនប្រភេទច្រើនម៉ាកណាស់នៅលើទីផ្សារ ដែលធ្វើឱ្យលោកអ្នកមួយចំនួនបានទិញយក មកប្រើប្រាស់ក្នុងគោលបំណងរំលេចទ្វេឡើងនូវសម្រស់ពីធម្មជាតិរបស់ខ្លួនជាពិសេសចំពោះស្ដ្រី។ ប៉ុន្ដែមិនមានប្រជាពលរដ្ឋច្រើនទេ ដែលបានយល់ដឹងអំពីផលិតផលទាំងនោះដែលមានដូចជាឡេ ម្សៅ ហ្វូម ជែលជាដើម ថាជាឱសថដែលគ្រាន់តែគេផលិតទ្បើងដោយ លក្ខណៈផ្សេងៗពីគ្នាប៉ុណ្ណោះ។ ពាក្យឱសថនេះសម្រាប់ប្រទេសយើងច្រើននិយមហៅតាមគ្នាដើម្បីជាការស្រួលចំណាំ មិនទាន់មាន លក្ខណៈ ឬពាក្យត្រឹមត្រូវណាមួយត្រូវបានកំណត់ឡើងទ្បើយ។
ដើម្បីឱ្យលោកអ្នកច្បាស់នោះ សម្រាប់លេខនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ថៃ គា អ្នកជំនាញជម្ងឺសើស្បែក និងកាមរោគ មកជម្រាបជូនអំពីគ្រឿងសម្អាងទាំងនោះ។
ទ្រង់ទ្រាយគ្រឿងសម្អាង
គ្រប់គ្រឿងសម្អាងមិនថាសម្រាប់ជួយឱ្យកើនឡើងនូវសម្រស់ និងជួសជុលឡើងវិញនូវសម្រស់ដែលបាត់បង់ ដែលនិយម ប្រើជាប្រភេទខាប់ ឬរាវផ្សំដោយសារជាតិផ្សេងៗ ហើយដែលប្រជាពលរដ្ឋយើងយល់ថាសុទ្ធតែជាថ្នាំ ឬឱសថល្អប្រើទៅមានប្រ យោជន៍ នេះគឺជាកំហុសឆ្គងដែលធ្វើដោយមិនដឹងខ្លួន។
- ឡេ ៖ ជាផលិតផលរក្សាស្បែកដែលលោកអ្នកយល់ថាអាចឱ្យលោកអ្នកមានស្បែកស្រស់ស្អាតភ្លឺរលោងតាមដែលលោក
- អ្នកចង់បាននោះ តាមពិតមានន័យថាវត្ថុធាតុរាវ ឱសថទឹក ឬសារធាតុគីមីដែលមានពណ៌សដូចទឹកដោះ ឬទឹកដោះគោហើយខាប់។ ចំពោះការឃោសនាថាត្រាំទឹកដោះគោ គឺត្រាំឡេនោះហើយ។
- ក្រែម ៖ មានលក្ខណៈសដូចថ្នាំដុសធ្មេញដែលយើងនិយមហៅថាក្រែមតាមភាសាបារាំង និងគ្រីមតាមភាសាអង់គ្លេស។ ចំណែកឯក្រែមដែលមានលក្ខណៈថ្លាដូចខ្លាញ់យើងតែងនិយមហៅថាប៉ូម៉ាត។
- ជែល ៖ ដែលយើងទាំងអស់គ្នានិយមហៅចាហួយនោះ វាក៏ជាឱសថដែលគេផ្សំឱ្យមានលក្ខណៈអន្លាយៗថ្លា ខាប់ជាង ទ្បេបន្ដិច។ ភាគច្រើននៃចាហួយត្រូវបានប្រើប្រាស់ជាគ្រឿងសម្រាប់តុបតែងសរសៃសក់ ដែលពាក្យបច្ចេកទេសហៅថាឱសថប្រភេទ ចាហួយ។ បើស្ងួតជាងនេះទៀតមានជាម្សៅសម្រាប់លាបលើមុខ បន្ទាប់មកម្សៅហុយលាបស្បែក។
ដំបូន្មានអ្នកជំនាញ
មុនសម្រេចចិត្ដប្រើប្រាស់គ្រឿងសម្អាងណាមួយ លោកអ្នកគប្បីប្រុងប្រយ័ត្ន ព្រោះក្រៅពីធ្វើឱ្យលោកអ្នកស្រស់ស្អាតហើយ វានៅបានធ្វើឱ្យលោកអ្នកមានមានបញ្ហាដល់ផ្នែកសម្រស់ និងសុខភាពទៀតផង បើលោកអ្នកមិនបានប្រុងប្រយ័ត្ន។ សង្ឃឹមថាអ្វីដែលរៀបរាប់ជម្រាបជូនខាងលើនេះនឹងរួមចំណែកធ្វើឱ្យលោកអ្នកកាន់តែងាយស្រួលក្នុងការជ្រើសរើសផលិតផលគ្រឿងសម្អាង។ គ្រឿងសម្អាងមិនមែនជាថ្នាំ ឬឱសថព្យាបាលឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧
Leave a Reply