- រៀបចំគ្រឿង ៖ ១០នាទី
- រយៈពេលចម្អិន ៖ ៥នាទី
- បរិមាណមនុស្ស ៖ ១នាក់
គ្រឿងផ្សំ
- សាច់ត្រីរ៉ស់ ១ខាំកន្លះហាន់ជាបន្ទះស្ដើងៗ
- ក្រូចឆ្មារ ២ផ្លែ
- សណ្ដែកដី ១ស្លាបព្រាបាយ(កុំបុកម៉ត់ពេក)
- ស្ករស ១ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ (អាចប្រើទឹកត្រីជំនួសបាន)
- ម្ទេស (តាមចំណង់ចំណូលចិត្ដ)
- ខ្ទឹមបារាំង ១ផ្លែ
- ត្រសក់ ១ផ្លែ
- ស្លឹកគ្រៃ ២ដើម
- ខ្ទឹមក្រហម ២កំពឹស
- សាលាដ កន្លះខាំ
- ជីរណា កន្លះខាំ
- ការ៉ុត ១មើមតូច
- សណ្ដែកបណ្ដុះ (តាមចំណង់ចំណូលចិត្ដ)
របៀបធ្វើទឹកជ្រលក់
ជាដំបូង សូមលោកអ្នកយកទឹកដែលច្របាច់ចេញពីសាច់ត្រីទៅរម្ងាស់ជាមួយរំដេង(១មើមតូច) កូរលាយជាមួយស្ករក្រហម ខ្ទឹមក្រហម ខ្ទឹមស និងទឹកត្រីទុកឱ្យឈ្ងុយ រួចហើយទើបភ្លក់យករសជាតិតាមតម្រូវការ។ ម្យ៉ាងទៀតអាចយកទឹកស៊ុបដែល ចម្រាញ់ចេញពីឆ្អឹងជ្រូកមកជំនួសក៏បានដែរ។ ប្រសិនបើទឹកដែលចេញពីជាតិសាច់ត្រីនោះមានបរិមាណតិចពេក លោកអ្នកអាចបន្ថែម ទឹកធម្មតាទៀតបាន។
វិធីធ្វើ
លោកអ្នកត្រូវយកសាច់ត្រីប្រឡាក់ជាមួយអំបិល និងក្រូចឆ្មារ(រក្សាទុក១០នាទី)ដើម្បីឱ្យឆ្អិនសាច់ ទើបយកសាច់ត្រីដែល ប្រឡាក់នោះទៅលាយជាមួយគល់ស្លឹកគ្រៃ(ហាន់ល្អិតៗ) និងខ្ទឹមក្រហម។ បន្ទាប់មកសូមលោកអ្នកយកបន្លែមកច្របល់ចូលគ្នា ហើយយកទឹកជ្រលក់មកស្រោចពីលើ ទើបច្របល់ឱ្យចូលរសជាតិទាំងអស់ ហើយសូមលោកអ្នកភ្លក់យករសជាតិតាមការចូលចិត្ដ។ បន្ទាប់មកសូមតម្រៀបសាលាដលើចានសំប៉ែត ការ៉ុត ត្រសក់(ហាន់ជាបន្ទះស្ដើងៗ) ទើបចាក់ម្ហូបដែលចម្អិនរួចចូល។
ចំណាំ ៖ ម្ហូបនេះអាចធ្វើជាគ្រឿងក្លែម ឬទទួលទានជាមួយបាយស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧
Leave a Reply