ដឹង​ប្រភេទ​ជម្ងឺ​តាមរយៈ​ការបែក​ញើស

ការចេញ​ញើស​គឺជារឿង​ធម្មជាតិ​មួយ​ដែល​មនុស្ស​គ្រប់រូប​តែង​ជួបប្រទះ។ ការបែក​ឬចេញ​ញើស​ច្រើន​ឬតិច​អាស្រ័យ​ទៅលើ​មនុស្ស​ ខ្លះបែក​ញើស​ច្រើន​នៅពេល​ហាត់​ប្រាណ ហាត់កីឡា ។ ឯខ្លះ​ទៀត​បែកញើស​នៅពេល​រត់ ឬដើរ​នៅក្រោម​ពន្លឺ​ព្រះអាទិត្យ។ ជាធម្មតា​ការបែក​ញើស គឺជា​ការល្អ​ ក្នុងការ​បញ្ចេញ​ជាតិពុល​ពីក្នុង​ខ្លួន។ ប៉ុន្តែ​ការចេញ​ញើស​នៃផ្នែក​ណាមួយ​នៃសរី​រាង​កាយ​ អាចជា​សញ្ញា​ប្រាប់ថា​លោកអ្នក​កំពុង​មាន​ជម្ងឺ ។ ឧទាហរណ៍ ចូរគិត​ដល់ជម្ងឺ​ក្រពះ​ប្រសិនបើ​លោកអ្នក​បែក​ញើស​នៅ​ដើម​ទ្រូង។

រូបភាពគេហទំព័រសុខភាពកម្ពុជា

គេហទំព័រ សុខភាព​កម្ពុជា សូមលើក​យក​សញ្ញាណ​ខ្លះៗ​នៃរោគ​សញ្ញា​មួយចំនួន​ដែល​ទាក់ទង​ទៅនឹង​ការបែក​ញើស។ តើការ​បែក​ញើស​អាចមាន​រោគ​សញ្ញា​អ្វីខ្លះ? ដើម្បី​ជាប្រការ​ដើម្បី​ការពារ​ពីជម្ងឺ​មួយ​ចំនួន និងដឹង​អំពី​អាការៈ​រោគ ហើយ​និង​ដំបូន្មាន​មួយ​ចំនួន​ផងនោះ​សូម​ប្រិយ​អ្នក​អាន​តាមអាន​ជាមួយ​គេហ​ទំព័រ​សុខភាព​កម្ពុជា​យើងខ្ញុំ​ដូចតទៅ។

1. បែក​ញើស​នៅថ្ងាស៖ ក្តៅថ្លើម

​ប្រសិន​ថ្ងាស​បែកញើស​យ៉ាងច្រើន​ជា​ប្រចាំ វេជ្ជសាស្ត្រ​ចិន​ចាត់ទុកថា នោះ​គឺដោយសារ​ថ្លើម​ក្តៅ ។ វេជ្ជបណ្ឌិត​ទូន្មាន​គួរ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យអ័រម៉ូន ​ក្រពេញទី​រ៉ូ​អ៊ីដ ថា​តើ​ធម្មតា​ឬ​អត់ ព្រោះ​សភាព​បែកញើស​ថ្ងាស​ក៏​អាច​លេច​ឡើង​ដោយ​សារការ​បញ្ចេញ​អ័រម៉ូន​ក្រពេញ​ទី​រ៉ូ​អ៊ីតហួស​កម្រិត ។​

ដំបូន្មាន សូមរក្សា​សភាព​ចិត្ត​គំនិត​និង​ដង្ហើម​ធម្មតា ហើយ​បន្ថយ​ការ​ខឹង​សម្បា​ជាពិសេសមិន​ត្រូវ​ផឹកស្រា​(ស្រា​បៀរ) បារី​ជាដើម។​

2. ញើស​នៅ​ច្រមុះ​៖ ជម្ងឺ​នៅច្រមុះ

​ការ​បែក​ញើស​នៅ​ច្រមុះ​ច្រើន​ដង បង្ហាញ​ថា​សួត​របស់​អ្នក​ធ្វើ​សកម្មភាព​មិន​ល្អ ហើយ​ត្រូវ​ការបង្កើន​ការសម្រួល​ខ្យល់។  បើតាម​ទ្រឹស្តី​វេជ្ជសាស្ត្រ​លោកខាងលិចបានឲ្យដឹងថា នោះ​គឺដោយសារ​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​លោកអ្នក​ខ្សោយ។

ដំបូន្មាន៖  លោកអ្នក​ត្រូវអនុវត្ត​លំ​ហាត់​ជើង​ស្តាំ ​និង​ជើង​ឆ្វេង គួបផ្សំ​ជាមួយការ​ដក​ដង្ហើម ដើម្បី​រំញោច​ការសម្រួល​ខ្យល់​របស់​សួតឲ្យបានល្អ។​

3. ញើស​នៅក៖ អ័រម៉ូន​មិន​ប្រក្រតី

តាម​លក្ខណៈ​ពិសេស​រចនា​សម្ព័ន្ធ​របស់​សរីរាង្គ ជាធម្មតា ក ជា​ផ្នែក​មិនសូវ​បែកញើស។ ​ប្រសិនបើ ​ក​របស់​អ្នក​តែងតែ​បែកញើស ប្រាកដ​ណាស់​ថា​នោះ​ជាសញ្ញានៃភាពមិនប្រក្រតី ​របស់អ័រម៉ូន។​

ដំបូន្មាន  លោកអ្នកគួរ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិភាក្សា និងពិនិត្យ​អ័រម៉ូន​ជាមួយ​គ្រូពេទ្យ​ជំនាញ​លើបញ្ហា​នៃជម្ងឺនេះ។

4. ញើស​នៅ​ដើម​ទ្រូង៖ ក្រពះ​រំលាយ​អាហារ​ខ្សោយ

​កាលណា​ទ្រូង​និង​ចុង​ដង្ហើម​បែក​ញើស មាន​ន័យ​ថាក្រពះ​ធ្វើ​សកម្មភាព​ខ្សោយ និងមាន​បញ្ហា។ ពួក​វេជ្ជបណ្ឌិត​ចាត់ទុក​ថា នៅ​ករណីនេះ​ការ​ចរាចរ​ឈាម​របស់សរីរាង្គ​សឹងតែ​ទាំងអស់​គឺ​យឺត បរិមាណ​អុកស៊ីហ្សែន​ដឹកជញ្ជូន​មិន​ស្មើ ។​

ដំបូន្មាន:  មិន​ត្រូវ​ខ្វាយខ្វល់​ហួស មិន​ត្រូវមើល​ភាពយន្ត​រំជួល​អារម្មណ៍​។ ទទួលទាន​ខ្លាញ់​ប្រេង​និង​ចំណី​ត្រជាក់​តិចតួច ។​

5. ញើស​នៅ​ក្លៀក៖ របប​ទទួលទាន​ពុំទាន់​វិទ្យាសាស្រ្ត

ការដែលមានញើសនៅក្លៀកច្រើនគឺបណ្តាលមកពីរ​ទទួលទានអាហារ​របស់​លោកអ្នកពុំទាន់​វិទ្យាសាស្ត្រជាក់ស្តែង​ដូចជាការ​ទទួលទានច្រើនពេកនៃ​ខ្ទឹមស​,  ខ្ទឹម​ក្រហម​, ខ្ទឹម​បារាំង និង​ពពួក​អាហារ​ផ្សេងៗ បង្ក​ក្លិន​ញើសធ្ងន់ ​និង​ចេញ​ច្រើន​នៅ​ក្លៀក ។​

ដំបូន្មាន អ្នក​អាច​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​តាម​វិធីសាស្ត្រ​ឡា​ហ្ស៊ែ​រ សាមញ្ញ តែ​ប្រសិទ្ធភាព។ ​គួរ​ទទួល​ទាន​សាប  ទទួលទាន​ផ្លែឈើ​និង​បន្លែ​ច្រើន។​

6. ញើស​នៅខ្នង៖ សរីរាង្គ​ទ្រុឌ​ទ្រោម

​​ដំបូន្មាន:  ធានា​ដំណេក​គ្រប់គ្រាន់ របប​ទទួលទាន​សម្បូ​រ​ជីវជាតិ គួរបំពេញបន្ថែម​គ្រឿង​សមុទ្រ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ។ គួរ​អង្គុយ​សមាធិ​១៥ នាទី​នៅ​ពេល​ព្រឹក​និង​ពេល​យប់​រាល់ថ្ងៃ។​

7. ញើស​នៅ​ប្រដាប់​បន្តពូជ៖ ក្រលៀន​ខ្សោយ

​វេជ្ជសាស្ត្រ​ចិន​ចាត់ទុកថា ការ​ចេញ​ញើស​នៅ​ប្រដាប់ភេទ បញ្ជាក់ថា ក្រលៀន​ខ្សោយ ។ ពេល​បាក់តេរី​នៅ​ប្រដាប់​ភេទ​កើន វា​នឹង​ធ្វើឱ្យ​កើន​លទ្ធភាព​រលាក​ឆ្លង​និង​ធ្វើឱ្យ​មាន​ក្លិន​មិនល្អ​។​

ដំបូន្មាន  គួរ​យកចិត្តទុកដាក់​របប​ទទួលទាន​រាល់ថ្ងៃ មិន​ត្រូវ​ទទួលទាន​របស់​ត្រជាក់។​ លាង​សម្អាត​ប្រដាប់​ភេទ​ដោយ​ទឹកអំបិលឧ​ណ្ឌៗ។ ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​វិភាគ​វេជ្ជសាស្ត្រ ។

បណ្តាំផ្ញើ

តាមរយៈ​អត្ថបទ​ស្រាវជ្រាវ​ខាង​លើនេះ គឺគ្រាន់តែ​ជាការ​សន្និដ្ឋាន និងការ​អង្កេត​មួយ​ចំនួន​របស់​អ្នក​ជំនាញ​និងអ្នក​វិទ្យាសាស្ត្រ​តែប៉ុណ្ណោះ។ ប្រការ​ល្អសូម​លោកអ្នក​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅពេល​ដែល​លោកអ្នក​មាន​អាការៈថា​មិន​ស្រួល ដើម្បី​ជៀស​វាងការ​កើត​ជម្ងឺ​ផ្សេងៗ​កុំឲ្យកាន់​តែ​ធ្ងន់ធ្ងរ។ ជាពិសេស​បើ​លោកអ្នក​មានលទ្ធភាព លោកអ្នក​គួរទៅ​ពិនិត្យ​សុខភាព​នៅ​តាម​មន្ទីរពេទ្យ មណ្ឌល​សុខភាព​នានាឲ្យ​បានជា​ប្រចាំ។ គេហទំព័រសុខភាពកម្ពុជា សូមជូនពរ​លោកអ្នក​ប្រកប​ដោយ​សុខភាពល្អ និង​មាន​សុភមង្គល​គ្រប់ៗ​ក្រុម​គ្រួសារ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២២ មេសា ឆ្នាំ​ ២០១២

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *