រោមចិញ្ចើមអាចបង្កើនសម្រស់របស់សុភាពនារីគ្រប់រូប ព្រោះនៅពេលដែលតុបតែងមុខសុភាពនារីតែងតែយកចិត្ដទុក ដាក់លើរោមចិញ្ចើមជាជំហ៊ានដំបូង។ ចំពោះការដករោមចិញ្ចើមជាផ្នែកមួយជួយទ្រទ្រង់សម្រស់និងក៏អាចបង្កផលវិបាកដល់សុខ ភាពផងដែរ។ សុភាពនារីទាំងឡាយប្រាកដជាមានចម្ងល់ជាមិនខានពីការដករោមចិញ្ចើមដែលមានផលវិបាកដល់សុខភាព។
ដើម្បីបកស្រាយជូនអ្នកអានឱ្យបានយល់នោះ ទស្សនាវដ្ដី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយលោកស្រីច័ន្ទ ស្រីណុច ដែលជាម្ចាស់ហាងកែសម្ផស្សមីកាសា។ នាពេលបច្ចុប្បន្ន ចិញ្ចើមភាគច្រើននិយមធ្វើការកោរប៉ុន្ដែមានស្ដ្រីមួយចំនួននៅតែ ចូលចិត្ដដករោមចិញ្ចើម។
អត្ថប្រយោជន៍នៃការដករោមចិញ្ចើម
ការដករោមចិញ្ចើមមានអត្ថប្រយោជន៍តិចតួចបំផុត ដោយគ្រាន់តែអាចជួយពន្យារពេលនៃការដុះលូតលាស់ឡើងវិញឆាប់ រហ័សរបស់រោមចិញ្ចើម។ ព្រោះការដកនេះជួយទប់ស្កាត់កោសិកាខាងក្នុងមិនឱ្យដុះលូតលាស់លឿនជាពិសេសអាចសម្រួលមិនឱ្យ មិត្ដនារីពិបាកកោររោមចិញ្ចើមជាញឹកញាប់ពេក។ ការកោរនិងដករោមចិញ្ចើមមានលក្ខណៈខុសពីគ្នាដោយការកោរគឺឆាប់ដុះលូត លាស់ឡើងមកវិញ ហើយត្រូវកោរញឹកញាប់។
ផលប៉ះពាល់នៃការដករោមចិញ្ចើម
ការដករោមចិញ្ចើមច្រើនអនុវត្ដន៍លើមនុស្សស្រី ហើយមានផលប៉ះពាល់ច្រើនដល់ប្រពន្ធ័កោសិកាខាងក្នុងសរសៃភ្នែកអាច បណ្ដាលឱ្យខូចប្រព័ន្ធការពារភ្នែកបាន។ ម្យ៉ាងទៀតអាចប៉ះពាល់ដល់ផ្នែកខាងក្រៅ ដូចជាហើមចិញ្ចើមឬក៏មានជាដំបៅ ព្រោះពេល ដែលដករន្ធឫសនៃរោមចិញ្ចើមមានប្រហោងជាលក្ខណៈងាយស្រួលក្នុងការបង្កជម្ងឺ។ កាលណាឧបករណ៍ដែលប្រើនោះមិនសូវមាន អនាម័យក៏បង្កជាផលប៉ះពាល់មិនល្អ ដូចជាតេតាណូស កើតជាដំបៅមហារីកជាដើមក៏មាន។ ប្រសិនបើអ្នកជំនាញដករោមចិញ្ចើមមិន ស្ទាត់ល្អនោះ សរសៃឈាមដែលនៅខាងក្នុងនោះអាចដាច់មកជាមួយគ្នាក្នុងពេលតែមួយ។ សរុបសេចក្ដីមកការដករោមចិញ្ចើមមាន ផលប៉ះពាល់ច្រើនហេតុនេះស្ដ្រីគ្រប់រូបគួរតែចៀសវាងនូវប្រការទាំងនេះ។
ដំបូន្មានអ្នកប្រឹក្សា
ដោយសារការថែទាំសម្រស់និងសុខភាពសុទ្ធតែសំខាន់ ដូចនេះគួរតែចៀសវាងកុំដករោមចិញ្ចើម។ សូមជ្រើសរើសយក ការកោររោមចិញ្ចើមល្អជាង សូមព្យាយាមពេញចិត្ដនឹងអ្វីដែលមានស្រាប់។ ការកែច្នៃមិនមែនជាជម្រើសល្អនោះទេព្រោះពេលខ្លះ លោកស្រីអ្នកនាងកញ្ញាមិនបានចំណេញ ថែមទាំងខាតបង់ទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧
Leave a Reply