ជម្ងឺ​ស្ត្រេស្ស​មានការ​កើនឡើង​ចំពោះ​យុវវ័យ​ដែល​រស់នៅ​ម្នាក់ឯង

អារម្មណ៍ស្រ្តេស្សគឺភាគច្រើនបានមកពីសាលារៀន កន្លែងធ្វើការ ក្នុងរង្វង់គ្រួសារ ឬក៏ការជួបប្រទះនូវបញ្ហា​ប្រចាំ​ជីវិត​​ដែល​​យើង​​រស់​នៅសព្វថ្ងៃ។ ការ​​មាន​​អារម្មណ៍​​ស្ត្រេស្ស​គឺមិន​មាន​​ផលល្អ​​សម្រាប់​​សុខភាព​​របស់​​លោកអ្នក​​ នោះទេ ព្រោះវាបង្កជាភាពអវិជ្ជមានជាច្រើន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជម្ងឺ​ស្ត្រេស​រុំាំរ៉ៃ ភាគច្រើន​ទទួលការ​ឈឺចាប់​ពីការ​អស់​កម្លាំង ដែល​បណ្តាល​មក​ពីអាការៈ​គេង​មិនលក់។ មនុស្ស​ដែលមាន​បញ្ហា​ស្រ្តេស​នេះ គឺពិបាក​នឹងអាច​ប្រឈម​មុខដោះ​ស្រាយជា​មួយនឹងស្ថានភាព​ឬព្រឹត្តិការណ៍​ធំៗមួយ​ចំនួន​នៅ​ចំពោះ​មុខបាន​ល្អនោះទេ។

ជាធម្មតា​មនុស្ស​ចាស់ត្រូវ​បានគេ​មើល​ឃើញថា​ មាន​បញ្ហា​កើត​ជម្ងឺ​ស្ត្រេស្ស ឬ​មាន​អារម្មណ៍​ក្រៀមក្រំ​ខ្លាំង​ជាង​យុវវ័យ​ទៅលើ​បញ្ហា​ខួរក្បាល​ប្រសិន​ពួកគាត់​រស់នៅ​ម្នាក់ឯង។ ប៉ុន្តែ​តាមរយៈ​ការសិក្សា​ថ្មីៗនេះ​បានរក​ឃើញថា​ យុវជន ឬ​យុវវ័យ​ស្ថិតនៅ​វ័យធ្វើការ និង​វ័យសិក្សា​មានបញ្ហា​ស្រ្តេស្ស ឬ​ក្រៀមក្រំ​ចិត្ត មានការ​កើនឡើង​ច្រើនគួរ​ឲ្យកត់​សម្គាល់។

ក្នុង​ការសិក្សា​ទៅលើ​មនុស្ស​ប្រមាណ​៣៥០០នាក់​ទាំងបុរស​ និង​ស្ត្រីដែល​មានអាយុ​ចាប់ពី​៣០ ដល់៦៥ឆ្នាំ​នៅក្នុងប្រទេស​ហ្វាំងឡង់​បានរក​ឃើញថា មនុស្ស​ដែល​រស់នៅ​ម្នាក់ឯង​ មានអត្រា​ទទួលរង​ជម្ងឺ​ស្ត្រេស្ស​ច្រើនជាង​អ្នកដែល​រស់នៅ​ជាមួយ​គ្រួសារ ប្តីប្រពន្ធ និង​មិត្តភក្តិ​រស់នៅ​រួមបន្ទប់​ជាមួយគ្នា។ ហើយ​មនុស្ស​មួយភាគ​ដប់ប្រាំ​បាន​ប្រឈមមុខ​នឹងការ​ប្រើប្រាស់ថ្នាំ​កែរោគ​ថមថយ​កម្លាំង​កាយ និង​ចិត្តថែ​មទៀត​ផង។ ក្នុងចំនួន​អ្នកចូលរួម​សរុប​ខាងលើ គឺមាន​១៧%នៃអ្នក​ចូលរួម​បានលេបថ្នាំ​កែរោគ​ថមថយ​កម្លាំង​កាយ និង​ចិត្ត នៅអំឡុង​ពេល​សិក្សា​និង​ការងារ​របស់​ពួកគេ។​ អ្នកនាង Pulkki Raback បាន​មាន​ប្រសាសន៍ថា មនុស្ស​ដែល​រស់នៅ​តែម្នាក់ឯង គឺចូលចិត្ត​យល់ឃើញ​អ្វីៗដែល​ជារឿង​អាក្រក់មក​លើខ្លួន។ ការយល់​ឃើញ​នូវអ្វី​ដែលជាការ​មិនល្អ​មកលើ​ខ្លួនឯង​នេះ គឺជា​ការបើក​ឱកាសឲ្យ​ពួកគេ​រឹតតែ​មានភាព​អស់សង្ឃឹម​ច្រើនជាង​ការមាន​សង្ឃឹម និង​ជាពិសេស គឺការ​មានអារម្មណ៍​ទុទិដ្ឋិនិយម​ចំពោះខ្លួនឯង និង​អ្នកដទៃ​ ដែល​ទីបំផុតរឿងរ៉ាវ​បញ្ហា​ទាំងនោះ​បានធ្វើ​ឲ្យពួក​គេមាន​អារម្មណ៍​ស្ត្រេស្ស និង​ក្រៀមក្រំ​ចិត្ត។

មាន​ជម្រើស ឬ​វិធី​មួយចំនួន​ដើម្បី​អាចកាត់​បន្ថយ​នូវ​អារម្មណ៍​ស្ត្រេស្សនេះ​បានដោយ​ទី១ គឺការ​ស្តាប់​តន្ត្រី ទី២ ការសមាធិ ទី៣ ការហាត់​ប្រាណ ទី៤ ការញុំា​ស្រាបន្តិច​បន្តួច ទី៥​ការទៅ​ម៉ាស្សា ទី៦ការសរសេ​រចេញនូវ​រឿងរ៉ាវ​មិនល្អពី​ក្នុងចិត្ត​របស់​លោកអ្នក ទី៧​រកមិត្តភក្តិ​អង្គុយ​ជជែក​គ្នាលេង​ដើម្បី​បំបាត់ទុក្ខ ទី៨​ការដើរ​លំហែរ​អារម្មណ៍​នៅរមណីដ្ឋា​ផ្សេងៗ​ជាមួយ​មិត្តភក្តិ គ្រួសារ​ជាដើម​ហើយ​ចំនុច​សំខាន់​សម្រាប់​លោកអ្នក​ដែលកើត​ស្ត្រេស្ស​នោះគឺ​ការគេង។ ជាធម្មតា​ការគេង​របស់មនុស្ស​ជាទូទៅ​មានចន្លោះ​ពី៥ទៅ​១០ម៉ោង​ក្នុងមួយ​យប់ និង​ជាមធ្យម​ពីចន្លោះ​៧ទៅ៨ម៉ោង។ ​ប៉ុន្តែ​សម្រាប់​លោកអ្នក​ដែលមាន​ជម្ងឺស្រ្តេស​ចូរសម្រាក​ឲ្យបាន​ច្រើន​ជាងនេះ​ទើបជា​ការល្អ ឬ​អាចចូលគេង​មុនម៉ោង​ចូលគេង​ចន្លោះពី២០ទៅ​៣០នាទី​រាល់មុន​ពេល​ចូលគេង​នៅពេល​យប់។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២៨ មេសា ឆ្នាំ​ ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *