ក្បាច់​​​ហាត់ប្រាណ​​​ពង្រាប​​​ក្បាលពោះ (ចលនាទី៣១)

​លោក​អ្នក​បាន​យល់​ដឹង​រួច​មក​ហើយ​អំ​ពី​ចល​នាចំ​នួ​ន៣០ ​នៃ​ក្បួន​ហាត់​ប្រាណ​ពង្រា​ប​ក្បាល​ពោះ​ នៅ​ក្នុង​ទស្សនា​វដ្ដី​ សុខ​ភាព​យើង​ លេខ​មុនៗ​នេះ​។

ជា​កិច្ច​បន្ដ​ សូម​បន្ដ​ស្វែង​យល់​ និង​ហា​ត់ច​លនា​ទី​៣១​ជា​បន្ដ​ទៅ​ទៀត​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ចលនាទី៣១ ៖ ទាញជើងកង្កែបដូចហែលកង្កែបដេកផ្ងារ

​ជំ​ហរ​ហាត់​ : សូម​ដេក​ផ្ងារ​ ប្រ​អប់​ដៃ​ទាំង​ពីរ​កើយ​ក្បាល​។ សូម​ទាញ​ក្បាល​ជង្គង់​ទាំង​ពីរ​បត់​បញ្ឈរ​ងាក​មក​រក​ដើម​ទ្រូង។​

រ​បៀប​ហាត់​ :

​១ ​.​ សូម​ផ្ដើម​ធ្វើ​ចលនា​កន្ធែ​កក្បា​លជ​ង្គង់​ទាំង​ពីរ​ដែល​នៅ​ផ្ទឹម​គ្នា​ដោយ​រក្សា​កាយ​វិ​ការ​បត់​អង្កុញ​ក្បាល​ជង្គង់​ដដែល​។

២ ​. ​ហើយ​សូម​ទាញ​បន្ដឹង​ជើង​ទាំង​សង​ខាង​ត្រង់​ឡើង​ទៅលើ​។

៣​ ​. រួ​ចមក​សូម​ផ្ទឹម​ជើង​ទាំង​ពីរ​ចូលទ​ទឹម​គ្នា​​ត្រង់​ឡើងលើ​។

​៤ .​ ទី​បញ្ចប់​ សូម​ទាញក្បា​ល​ជង្គង់​បត់​មក​រក​ដើម​ទ្រូង។​ ដូ​ច្នេះអ្ន​កហាត់​មានច​លនា​ដូច​ជា​កំពុ​ងធ្វើ​ចលនា​ហែល​កង្កែប​ដេក​​​ផ្ងារ​។

ចំ​នួនហា​ត់​ : សូម​ធ្វើ​ចលនា​នេះ​២លើ​កដែល​មួយ​លើក​ចំនួន​១០​ដង​។

ដំ​ណក​ដង្ហើ​ម : សូម​ដក​ដង្ហើម​ចេញ ​ពេល​ទាញ​បន្ដឹង​ជើ​ង​ទាំង​ពីរ​ឱ្យ​ត្រង់​ឡើង​ទៅ​លើ​​ និង​ឃ្លាត​ឆ្ងាយ​ពី​គ្នា។​ សូម​បំ​ផត​ ក្បាល​ពោះ ​ពេល​ក្បាល​ជង្គង់​ទាំង​ពីរ​បត់​អង្កុញ​មក​រក​ដើម​ទ្រូង​។

គោល​បំ​ណង​ : លំ​ហាត់​នេះប​ង្ក​ចលនា​សា​ច់ដុំ​ពោះ ​ក្បាល​ជង្គង់​ ភ្លៅ ​និង​សាច់​ដុំទា​ញចូល​។​

បើ​ចង់​ដឹង​ព័ត៌មា​នប​ន្ថែម​ សូមស្វែ​ងរ​កអា​នសៀ​វភៅ​ “​ក្បួ​នហា​ត់​ប្រាណ​ពង្រាប​ក្បាលពោះ​”

​(សូមប​ន្ដអា​នច​លនា​បន្ទា​ប់)​

ដ​កស្រ​ង់ : ​សៀ​វភៅ​ “​​ក្បួន​ហាត់​ប្រាណ​ពង្រា​បក្បា​លពោះ​”​ ​និ​ពន្ធ​ដោយ​វេជ្ជ​បណ្ឌិ​ត លី ​ចេងហ៊ុ​យ ​បោះពុម្ព​នៅខែ​កុម្ភៈ​ឆ្នាំ២​០​០៨ ​ដោយ​ទស្សនា​វដ្ដី​ សុខ​ភាព​យើង​ និ​ងក្រុ​មកា​ឡាក់​ស៊ី​

អត្ថ​បទដោ​យ​ :វេជ្ជ​. លី​ ចេង​ហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *