កាលពីខែតុលាឆ្នាំ ២០១១ ប្រទេសរុស្ស៊ីបានប្រកាសពីការរកឃើញឱសថដែលអាចព្យាបាលជម្ងឺថ្លើមប្រភេទ C ឈ្មោះថា Profetal។ ហើយនាពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញឱសថដែលអាចព្យាបាលទាំងជម្ងឺរលាកថ្លើមប្រភេទ C រួមទាំងអាចព្យាបាលនូវជម្ងឺអេដស៍ដ៏គួរឲ្យខ្លាចបានថែមទៀតផង។
សាស្ត្រាចារ្យ Serguie Rodionov ជាវេជ្ជបណ្ឌិតយោធាបច្ចុប្បន្នធ្វើការនៅ Novosibrisk ដែលជាអ្នករកឃើញ Profetal ដំបូង បានប្រើប្រាស់ពេលវេលាស្ទើរមួយជីវិតរបស់គាត់ ដើម្បីសិក្សាស្រាវជ្រាវពី alphaprotein (AFP)។ លោកបានផ្តល់បទសម្ភាសន៍មួយជាមួយកាសែត Rossiskaya gazeta កាលពីពេលថ្មីៗកន្លងទៅនេះ យ៉ាងដូច្នេះថា៖
ការសិក្សា AFP ដែលជាប្រភេទប្រូតេអ៊ីនយកចេញពីគត៌មក បានចាប់ផ្តើមតាំងពីជាងកន្លះសតវត្សមុនម្ល៉េះ។ ពេលនោះលោកសាស្ត្រាចារ្យ រូមទាំងគ្រូរបស់គាត់ដែលបានទទួលមរណៈភាពហើយនោះ បានមានចំណាប់អារម្មណ៍ទៅលើភាពស្រដៀងគ្នាទៅលើដំណាក់កាល៣ គឺ៖ ការរីកចម្រើននៃដុំពក ការរីកចម្រើននៃគត៌ និងការបង្កើតឡើងវិញ។ លោកបានឲ្យដឹងថាមានស្រ្តីអ្នកវិទ្យាសាស្ត្រជនជាតិស្វីសម្នាក់ បានធ្វើការពិសោធន៍ទៅលើកណ្តុរសមានគត៌ ឲ្យបង្កកំណើតជាមួយកណ្តុរខ្មៅដែលមានដុះពក១។ បន្ទាប់មកគាត់បានភ្ជាប់កោសិការដុំពកនោះទៅក្នុងគត៌របស់កណ្តុរស។ ក្រោយមក កោសិកាទាំងអស់នោះប្រែទៅជាមិនសាហាវដូចមុនទៀតឡើយ ហើយមួយរយៈពេលក្រោយមកកណ្តុរមួយដែលមានសម្បុរសលាយខ្មៅត្រូវបានចាប់កំណើត។ គាត់បន្តថាមូលហេតុនោះគឺ អាស្រ័យដោយប្រូតេអ៊ីន AFP គ្រប់គ្រងបាននូវកម្មវិធីតំណពូជ។ ហើយប្រសិនបើកោសិកាមានជម្ងឺ នោះAFP នឹងចុចកុងតាក់ ដែលបណ្តាលឲ្យហ្សែនងាប់ តាមកម្មវិធីដែលបង្កើតឡើង ហើយបន្ទាប់មកទៀតកោសិកានោះនឹងត្រូវស្លាប់។ លោកសាស្រ្តាចារ្យបានបន្តថា រូបគាត់ រួមទាំងគ្រូរបស់គាត់ គឺជាជនដំបូងហើយដែលបានប្រើប្រាស់ AFP ដើម្បីព្យាបាលជម្ងឺមហារីក ក៏ដូចជារោគខូចប្រព័ន្ធការពារសរីរាង្គ។ ជាបន្ទាប់ពួកគាត់បានប្រមូលផ្តុំរយៈពេល ៣ឆ្នាំក្នុងការស្រាវជ្រាវទៅលើរោគរលាកថ្លើម ហើយក៏ទទួលបានលទ្ធផលដ៏ល្អប្រសើរ។ AFP មានលក្ខណៈអស្ចារ្យមួយទៀត គឺនៅពេលដែលគេបញ្ចូលសារធាតុប្រូតេអ៊ីននេះទៅក្នុងសរីរាង្គកាយ នោះវីរ៉ុសនឹងត្រូវច្រានចេញពីកោសិកា ដែលវារស់នៅ បើទោះបីជាវីរ៉ុសរលាកថ្លើមប្រភេទ C វីរ៉ុស HIV ឬវីរ៉ុសបង្កជម្ងឺ herpes ក៏ដោយ។ គ្រោះថ្នាក់នៃការឆ្លង Virus ត្រូវបានបញ្ចេញពីកោសិកាវានឹងត្រូវឱសថកំទេចមេរោគសម្លាប់ចោល ដែលបច្ចុប្បន្ននៅពុំទាន់បានបកសា្រយអំពីយន្តការដោយសារមូលហេតុអ្វីនៅឡើយទេ។ យោងតាមការលើកឡើងរបស់សាស្ត្រាចារ្យរូបនេះក៏ត្រូវបានអះអាងដូចគ្នាផងដែរនៅសហរដ្ឋអាមេរិកទាក់ទិនទៅនឹងទារកដែលមានផ្ទុកមេរោគ HIV ដែលនៅកម្រិតដំបូងទារកដែលមានឪពុកម្តាយផ្ទុកមេរោគអេដស៍ ក៏មានផ្ទុក HIV ផងដែរ។ ប៉ុន្តែនៅគ្រាបីខែដំបូង គេពុំដែលរកឃើញវីរ៉ុស HIV នោះទេ ព្រោះថានៅដំណាក់កាលនោះ កម្រិតរបស់ PH នៃ AFP ខ្ពស់ណាស់ ដែលអាចនាំឲ្យប្រូតេអ៊ីន AFP នេះរុញច្រាន HIV ចេញពីកោសិកាបាន។
គូសបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍របស់អង្គការ UNAids បានឲ្យដឹងថាអត្រាមរណៈភាពដោយសារជម្ងឺអេដស៍កំពុងស្ថិតនៅកម្រិតទាបបំផុតក្នុងចំនួន ២១ភាគរយចាប់តាំងពីការមានកើនឡើងខ្ពស់បំផុតក្នុងឆ្នាំ ២០០៥។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១១របស់អង្គការដដែលនេះបានប្រាប់ឲ្យដឹងបន្តថា ទូទាំងសកលលោកចំនួនអ្នកឆ្លងមេរោគហ៊ីវក្នុងឆ្នាំ២០១០ បានធ្លាក់ចុះ២១% ពីចំណុចខ្ពស់បំផុតដែលបានកើតឡើងកាលពីឆ្នាំ ២០១១។ រីឯអត្រានៃចំនួនអ្នកស្លាប់ដោយសារជម្ងឺអេដស៍នៅកម្ពុជានាឆ្នាំ២០១១កន្លងទៅនេះមានចំនួនប្រមាណ ២៦០៨នាក់ ដែលចំនួននេះមានការថមថយចំនួន១១ភាគរយបើធៀបទៅនឹងឆ្នាំកន្លងទៅដែលរួមមានមនុស្សស្លាប់ដល់ទៅ២៩៤៣នាក់។ នេះបើយោងតាមការវាយតម្លៃរបស់សារព័ត៌មានក្នុងស្រុក។ បើតាមអាជ្ញាធរអេដស៍ជាតិ ដែលហៅកាត់ថា NAA បានឲ្យដឹងថាក្នុងចំនួនខាងលើមានចំនួនមនុស្ស២៤៨៤នាក់មានអាយុ១៥ឆ្នាំ និង១២៤នាក់ជាកុមារ។ រីឯអត្រានៃអ្នកកើតមានជម្ងឺថ្លើមប្រភេទ C ដែលប៉ាន់ប្រមាណដោយអង្គការសុខភាពពិភពលោកបានឲ្យដឹងថា មានប្រជាជនប្រហែល៣%នៃប្រជាជននៅលើពិភពលោកយើងទាំងមូលបានឆ្លងមេរោគថ្លើមប្រភេទ សេ ហើយប្រហែល១៧០លាននាក់រស់នៅជាមួយនឹងជំងឺថ្លើមប្រភេទ សេ រុាំរ៉ៃ ដែលប្រឈមនឹងហានិភ័យនៃការវិវត្តន៍ទៅរកជម្ងឺក្រិនថ្លើម ឬមហារីកថ្លើម។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០១ ឧសភា ឆ្នាំ២០១២
Leave a Reply