បច្ចុប្បន្ននេះវិទ្យាសាស្ដ្ររីកចម្រើន សេដ្ឋកិច្ចទីផ្សារឈានឡើង គេហដ្ឋាននៅតាមទីក្រុងមានទូទឹកកកប្រើប្រាស់ ដើម្បីកាត់បន្ថយពេលវេលាមួយចំនួនដែលត្រូវចំណាយទៅទីផ្សារទិញទំនិញប្រចាំថ្ងៃ។ ទូទឹកកកជាជំនួយការយ៉ាងសំខាន់ក្នុងការរក្សាទុក គ្រឿងបរិភោគនិងរក្សាការពារម្ហូបអាហារប្រចាំថ្ងៃ។ ទោះបីវាមិនមែនជាបញ្ហាស្មុគស្មាញ ក៏ប៉ុន្ដែអាយុកាលរបស់ទូទឹកកកអាស្រ័យ ទៅលើការប្រើប្រាស់និងការការពារសមស្របផងដែរ។ មានវិធីងាយៗមួយចំនួនដែលទស្សនាវដ្ដី សុខភាពយើង សូមលើកមកជម្រាបជូនលោកអ្នកជាពិសេសស្ដ្រីមេផ្ទះស្វែងយល់អំពីវិធីថែរក្សាទូទឹកកក។
ទូទឹកកក ជាអ្វី?
ទូទឹកកកមានរាងជាប្រអប់បួនជ្រុងទ្រវែង មានភារៈច្រើនយ៉ាងសម្រាប់ដាក់ទឹកឱ្យត្រជាក់ ឬបង្កកទឹកសម្រាប់ផ្ទុកម្ហូបអា ហារនិងជួយថែរក្សាការពារម្ហូបអាហារសម្រាប់ចិញ្ចឹមរាងកាយ និងជួយសន្សំថវិកាទៀតផង។ ទូទឹកកកជាប្រដាប់សម្រាប់ទុកនូវ ម្ហូបអាហារប្រចាំថ្ងៃមិនមែនសម្រាប់ដាក់តាំងវត្ថុបុរាណទេ។ ជាសំខាន់ទូទឹកកកមិនមែនធ្វើឱ្យចំណីអាហារត្រជាក់ទេ។ វាផ្ដល់កម្ដៅនិងសំណើមចេញពីកន្លែងបិទជិតមួយដែលមានលំនាំដូចគ្នានឹងម៉ាស៊ីនត្រជាក់ដែរ។
ទូទឹកកកភាគច្រើនមានបន្ទប់សម្រាប់ដាក់២ថត មួយសម្រាប់បង្កក និងមួយទៀតសម្រាប់ឱ្យត្រជាក់។ ទូទឹកកកមានប្រ ព័ន្ធតែមួយខ្យល់ទាំងអស់ប្រមូលផ្ដុំសម្រាប់ធ្វើឱ្យត្រជាក់នៅកន្លែងដាក់ម្ហូបអាហារ ហើយរត់ចេញពីផ្នែកមួយទៅផ្នែកមួយទៀតដោ យចាប់ផ្ដើមចេញពីកន្លែងបង្កក។ ទូទឹកកកដែលប្រើនៅក្នុងបន្ទប់ត្រជាក់ប្រើកម្ដៅពី៣៧ទៅ៤០អង្សា និងនៅក្នុងបន្ទប់បង្កកប្រើសី តុណ្ហភាពពី០ទៅ៥អង្សា។
របៀបប្រើប្រាស់ទូទឹកកក
- លោកអ្នកមិនអាចទុកម្ហូបអាហារ ឬភេសជ្ជៈដោយមិនបានគ្របឱ្យជិតឡើយ។ ស៊ុតដែលដាក់នៅតាមប្រឡោះប្រអប់ស៊ុ
- តអាចនឹងឆាប់ខូចជាងស៊ុតដែលដាក់ក្នុងប្រអប់ ពីព្រោះជាតិទឹកត្រូវបាត់បង់តាមរយៈសម្បកស៊ុត។
- ទូទឹកកកដំណើរការបានល្អហើយតម្លៃប្រើទាបបំផុត លោកអ្នកប្រើត្រឹមតែ៣ភាគ៤នៃកម្លាំងម៉ាស៊ីនទាំងមូលបានហើយ ។
- សូមកុំព្យាយាមដាក់ម្ហូបអាហារច្រើនពេកនៅក្នុងទូទឹកកក ព្រោះអាចធ្វើឱ្យសីតុណ្ហភាពត្រជាក់មិនគ្រប់គ្រាន់ ជាហេតុនាំឱ្យខូចអាហារ។ បន្លែ ផ្លែឈើ និងសាច់ស្រស់ត្រូវដាក់ក្នុងថង់នីឡុង ឬប្រអប់ផ្លាស្ទិក មុនពេលដាក់ចូលទៅក្នុងទូទឹកកក ដើម្បីកុំឱ្យស្រ ពាប់ស្វិត។ ចំពោះគ្រឿងបរិភោគប្រភេទមានក្លិន ដូចជាប្រហុក ម៉ាំ ទឹកត្រី ត្រីងៀតជាដើម គួរតែចៀសវាងកុំទុកក្នុងទូទឹកកក ដើម្បី ចៀសវាងកុំឱ្យមានក្លិនមិនល្អហើយឆ្លងក្លិនទៅម្ហូបអាហារដ៏ទៃទៀត។ មិនត្រូវទុកម្ហូបអាហារក្ដៅពេកចូលទេ ព្រោះវាអាចស្រូប កម្រិតត្រជាក់របស់ទូទឹកកក។ នៅពេលយកទឹកកកចេញពីទូទឹកកក មិនត្រូវយកលោហៈដែលរឹង ឬស្រួចដូចកាំបិតមកគាស់យកទឹក កកទេព្រោះប្រព័ន្ធត្រជាក់ផលិតពីលោហៈធាតុយ៉ាងស្ដើងងាយធ្លាយលេចចេញឧស្ម័ន។ ជាទូទៅរវាងពីរសប្ដាហ៍ម្ដង លោកអ្នកគួរតែ សម្អាតបន្ទប់បង្កកដើម្បីកុំឱ្យទឹកកកក្រាស់ពេក។
- ប្រសិនបើលោកអ្នកមិននៅផ្ទះមួយរយៈពេលលើសពីមួយខែនោះ លោកអ្នកគួរតែយកម្ហូបអាហារចេញពីទូទឹកកកឱ្យអ ស់រួចហើយផ្ដាច់ចរន្ដអគ្គីសនីចេញ។ បន្ទាប់មកលាងទូទឹកកកជាមួយល្បាយទឹកសូដា និងទឹកធម្មតា ហើយចំហបន្ទប់តូចៗក្នុងទូទឹក កក។
វិធីសម្អាតទូទឹកកក
ក្នុងការសម្អាតទូទឹកកក ជំហានដំបូងត្រូវជូតឱ្យបានស្អាតនូវអ្វីៗដែលកំពប់ឱ្យបានប្រញាប់ប្រញាល់បំផុត។ ត្រូវមានទម្លាប់ក្នុងមួយសបា្ដហ៍ម្ដង ប្រមូលរបស់របរចាស់ប្រុងខូចចោលចេញ។ នៅពេល២ ឬ៣ខែម្ដង លោកអ្នកត្រូវលាងសម្អាតផ្ទៃក្នុងនៃទូទឹកកកដោយយកទឹកសូដា២ស្លាបព្រាបាយដាក់ទៅក្នុងចំណុះទឹក៣ភាគ៤នៃល្បាយនេះ មិនមែនជាទឹកតុកស៊ីកតែវាជួយសម្អាតបានល្អ។ ករណីដែលលោកអ្នកដាក់ទូទឹកកកក្នុងកន្លែងមិនស្អាត ២ដងក្នុងមួយឆ្នាំលោកអ្នកត្រូវលើកចង្អើរដែកដែលគ្របនៅលើធុងបង្កក ឬប្លុកហើយប្រមូលសម្រាមចេញដោយប្រើឧបករណ៍ស្រូបយកសម្រាមតាមចន្លោះ ឬមួយក៏ប្រើច្រាស់ដែលមានដងវែងសម្រាប់ជូតសម្អាត ។ ម្យ៉ាងទៀតនៅពេលដែលទូទឹកកកមានក្លិនល្អខ្លាំងហើយជាប់ងំនៅក្នុងទូ លោកអ្នកចាំបាច់ត្រូវយកម្ហូបចេញពីទូឱ្យអស់ហើយអនុ វត្ដន៍ដូចខាងក្រោមៈ
- ពង្រាយកាហ្វេស្ងួត ឬកាកតែនៅលើថាស ហើយយកទៅដាក់នៅក្នុងទូ រួចបើកកុងតាក់ក្នុងទូឱ្យធ្វើការរហូតទាល់តែអស់ ក្លិន។
- ប្រសិនបើក្លិននេះអសោច ឬស្អុយខ្លះនោះ លោកអ្នកត្រូវទុកទូទឹកកកចោលរយៈពេលមួយខែដោយផ្ដាច់ចរន្ដអគ្គីសនីចោ ល។ បើមិនដូច្នោះទេ លោកអ្នកអាចយកក្រដាសកាសែតញាត់ចូលគ្រប់ថតនៃទូ បន្ទាប់មកយកចានដែលមានទឹកដាក់ក្នុងទូ ហើយបញ្ជាឱ្យវាធ្វើការមួយសបា្ដហ៍ រួចដកក្រដាសកាសែតចេញ ហើយលាងទូឱ្យស្អាត។ បន្ដធ្វើរបៀបនេះទៀត បើទូនៅតែមានក្លិន ធ្វើ រហូតទាល់តែអស់ក្លិន។
បណ្ដាំផ្ញើ
សូមចងចាំថាបើបន្ទប់បង្កកមិនត្រូវបានសម្អាតទេ ធូលី និងសក់អាចកកក្លាយជាដុំហើយដែលនាំឱ្យក្ដៅ។ កាលណាប្រព័ន្ធ កម្ដៅឡើងវាធ្វើឱ្យអាយុនៃការប្រើប្រាស់ទូទឹកកកមានរយៈពេលខ្លី។ ប្រសិនបើប្រព័ន្ធកម្ដៅទូទឹកកករក្សាបានល្អ លោកអ្នកអាចប្រើ វាបានជារៀងរហូត។
ទូទឹកកកមានតម្លៃថ្លៃ ដូចនេះបើចង់ប្រើវាឱ្យបានយូរ សមនឹងតម្លៃ លោកអ្នកចាំបាច់ត្រូវចេះថែរក្សា។ មានទូទឹកកកខ្លះអាចប្រើបានរហូតដល់ទៅ២០ឆ្នាំដោយគ្មានបញ្ហាឡើយ។ ក្រៅពីនេះការជ្រើសរើសទូទឹកកកយកមកប្រើ ក៏ទាមទារឱ្យលោកអ្នកចេះជ្រើសរើសផងដែរដើម្បីសន្សំសំចៃថាមពលប្រើប្រាស់ប្រចាំថ្ងៃ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply