- បរិមាណមនុស្ស ៖ ២នាក់
- រយៈពេលរៀបចំបន្លែ និងគ្រឿង ៖ ២០នាទី
- រយៈពេលចម្អិន ៖ ១០នាទី
គ្រឿងផ្សំ
- ឆ្អឹងជំនីរជ្រូកខ្ចីកាត់ជាកង់ ១៥០ក្រាម
- រំដេង ១ចំណិត
- ប្រហុកចិញ្ច្រាំ កន្លះស្លាបព្រាបាយ
- ខ្ជាយ ប៉ុនថ្នាំងដៃ
- គល់ស្លឹកគ្រៃហាន់ ៣ដើម
- ម្ទេសទុំ ២ផ្លែ
- ខ្ទឹមស ៤កំពឹស
- ស្លឹកម្រះព្រៅ ១០០ក្រាម
- ខ្ទឹមក្រហម ២កំពឹស
- អង្ក្រង ១០០ក្រាម
- សម្បកក្រូចសើច ១ចំណិត
- ស្លឹកតាមូងបុក ៥០ក្រាម
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករត្នោត កន្លះស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- រមៀត ប៉ុនថ្នាំងដៃ
- ស៊ុបមាន់ ១ស្លាបព្រាបាយ
- ត្រកួនឈ្លក់ទឹក ១០០ក្រាម
- ម្ទេស ១ផ្លែ
របៀបធ្វើ
1. ជាដំបូងត្រូវយកគល់ស្លឹកគ្រៃ សម្បកក្រូចសើច រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសបុកឱ្យម៉ត់ ទើបដាក់ម្រះព្រៅចូលបុកជាមួយគ្នាតែកុំឱ្យម៉ត់ពេក
2. ដាក់ឆ្នាំងឱ្យក្ដៅរួចចាក់ខ្លាញ់ លីងគ្រឿងបុកទាល់តែឈ្ងុយ ហើយដាក់សាច់ជ្រូក ប្រហុក កូរឱ្យឈ្ងុយ ទើបចាក់ទឹក បន្ដិចរួចដាក់ស្លឹកម្ជូរតាមូងបុកចូល។ បន្ទាប់មកចាក់ទឹកត្រី ស្ករ ប៊ីចេង អំបិល កូរឱ្យសព្វហើយរម្ងាស់បន្ដិច រួចចាក់ទឹកស៊ុបមាន់ចូល ទុកឱ្យពុះ។ ក្រោយបន្ដិចសូមដាក់ត្រកួន និងអង្ក្រងចូលទុកទាល់តែសាច់ជ្រូក និងត្រកួនឆ្អិន ទើបដាក់ជីម្រះព្រៅចូល រួចភ្លក់យករស ជាតិ ជូរ ហឹរ ប្រៃ។
ចំណាំ ៖ ម្ហូបនេះទទួលទានជាមួយបាយស។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧
Leave a Reply