ក្បួន​​​ថែរក្សា​​​គភ៌ ៖ ការ​​​ពិនិត្យ​​​ផ្ទៃពោះ​​​(((((((((ត)

ការ​ពិ​និត្យ​ផ្ទៃ​ពោះ​លើក​ដំ​បូង​ពិត​ជា​មាន​សារៈ​សំ​ខាន់​ខ្លាំង​ណាស់​។ ​គឺ​ជា​ឱ​កាស​​ដែល​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​បាន​ទទួ​លកា​រ​ថែ​ទាំ ​ពិ​សេស​តាម​រយៈ​ការ​ពិ​និត្យ​រោគ​ស្ដ្រី ​ការ​ពិនិត្យ​ខ្លួ​ន​ប្រាណ​ទូទៅ​ និង​ការ​វិភាគ​ឈាម​ជា​ដើម​។​ ជា​រួម​វាត​ម្រូវ​ឱ្យ​មាន​ការ​ពិ​និត្យ​តាម​ដាន​ សុខ​ភាព​ផ្សេងៗ​ទៀត​ផងដែ​រ​ ក្នុង​កំ​ឡុង​ពេល​ព​ពោះ។​ ទ​ស្សនាវ​ដ្ដី ​សុខ​ភាព​យើង​ នឹ​ង​បន្ដ​បក​ស្រាយ​ និង​ណែ​នាំ​លោក​ស្រី​អ្នក​នាង ​អំពី​ការ​តាម​ដា​ន​សុខ​ភាព​ប្រ​ចាំ​ថ្ងៃរ​បស់ស្ដ្រី​មានផ្ទៃ​ពោះ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

រយៈ​ពេ​ល ​និង​ខ្សែ​សង្វាក់​នៃ​ការ​ទៅ​ពិ​និត្យ​ផ្ទៃ​ពោះ ​ប្រែ​ប្រួល​ពី​ស្ដ្រី​ម្នាក់​ទៅ​ស្ដ្រី​ម្នាក់​ទៀត​ ដោយ​ឡែក​កម្ម​វិ​ធី​នៃ​ពេល​ពិ​និត្យ​ នី​មួយៗ​មិន​សូវ​ជា​ខុ​ស​គ្នា​ប៉ុ​ន្មាន​នោះ​ទេ។​ ការ​ពិ​និត្យ​តាម​ដាន​ទាំង​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្រូ​ពេទ្យ​រោគ​ស្ដ្រី​ ​គ្រូ​ពេទ្យ​ព្យាបា​ល​ ឬ​ឆ្មប​ទៅ ​តាម​ជម្រើស​របស់​លោក​ស្រី​អ្នក​នាង​។ ​ជា​ប្រ​ការ​ប្រ​សើរ​ គឺ​គួរ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​នៅ​កន្លែង​សម្ភព​ ឬ​ជា​មួយ​គ្រូ​ពេទ្យ​ដែល​លោក​ស្រី​អ្នក​ នាង​នឹង​សម្រេច​ថា ​ទៅ​សម្រាល​ជាមួ​យ​នៅ​ពេល​គ្រប់​ខែ​ឆ្លង​ទន្លេ។​

តើកូននាងខ្ញុំសម្រាលនៅពេលណា?

ស្ថិត​នៅ​ក្នុង​ដំ​ណាក់​កាល​នេះ​ស្ដ្រី​ជា​​អ្នក​ពពោះ​តែង​តែ​ងឿង​ឆ្ងល់ ​និង​ចង់​ដឹង​ថា​តើ​កូន​របស់​ខ្លួន​មាន​សុខ​ភាព​យ៉ាងដូ​ចម្ដេ​ចទៅ ​និង​ហើយ​តើ​កូន​នេះ​នឹ​ង​ប្រ​សូត​នៅ​ពេលណា​?​ ដើ​ម្បី​គណនា​ថ្ងៃ​ខែ​ឬ​កាល​បរិច្ឆេទ​នៃ​ការ​ប្រ​​សូ​ត​របស់​បុ​ត្រ​នោះ​គឺ​លោក​ស្រី​អ្នក​នាង​គ្រាន់​ តែ​ធ្វើ​ការ​បូក​លេខ​ចំនួន​៤០​ទៅ​៤១​សប្ដាហ៍​ ទៅនឹង​ថ្ងៃ​ទី១​នៃ​ការមករ​ដូវលើ​កចុង​ក្រោយ​។

ការតាមដានទម្ងន់ខ្លួន

នៅ​ប៉ុន្មាន​ខែ​ដំបូ​ងនៃ​គភ៌ ​ទម្ងន់​ខ្លួន​មិន​ទាន់មា​នកា​រ​ប្រែ​ប្រួល​ឬ​ឡើង​ជា​ធំ​ដុំ​នោះទេ​ ជា​ទូ​ទៅ​មា​ន​ការ​ប្រែ​ប្រួល​ខ្លាំ​ងនៅ​ប៉ុន្មា​ន ​ខែ​មុន​ពេល​សម្រាល​។ តើ​លោកស្រី​អ្ន​ក​នាង​ឡើង​ទម្ង​ន់​​ខ្លួន​ជ្រុ​ល​ឬ​ឆាប់​រហ័ស​ពេក?​ គ្រូ​ពេទ្យ​របស់​លោក​ស្រីអ្ន​ក​នាង​នឹង​ស្វែង​រកមូល​ ហេតុ​នៃ​ការ​ឡើង​ទម្ងន់​រហ័ស​នេះ ជា​​អាទិ​ចំ​ណីអា​ហារ​សម្បូរ​ហូរ​ហៀរ​ជ្រុល ​ការ​ច្រាល​ជា​តិទឹក​ ការ​ឡើង​សម្ពាធ​ឈាម​ជា​ដើម។​ គាត់​នឹង​ទូន្មា​ន​លោក​ស្រី​អ្នកនាង​ ដើ​ម្បី​ឱ្យអ្វី​ៗ​វិលមករក​សភាព​ធម្មតា​វិញ។​

ការវាស់សម្ពាធឈាម

សម្រាប់​ស្ដ្រី​មា​ន​ផ្ទៃ​ពោះ​ និង​ទា​រក​ក្នុង​ផ្ទៃ ​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​មិន​សូវ​ល្អ​នោះទេ​​។ ជា​​ទូ​ទៅ​ស​​ម្ពាធ​ឈាមច្រើ​ន​តែ ​ទាប​ជាង​កាល​ពី​មុន​មាន​ផ្ទៃពោះ​។​ ករណី​មាន​ការ​ឡើង​សម្ពាធ​ឈា​ម​បន្ដិច​បន្ដួច​ ស្ដ្រី​នោះ​អាច​ដេក​សម្រាក​ និង​មាន​របប​អា​ហា​រ​ ត្រឹម​ត្រូវ​មួយ​សម្រាប់​គាត់​ជា​ការ​គ្រប់​គ្រាន់​បាន​ដែរ​ហើយ។​​ ក្នុង​ករណី​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ​អាច​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​របស់​ ទារ​ក​ក្នុង​ផ្ទៃ​ធ្វើ​ឱ្យ​មាន​សភាព​យឺត​យ៉ាវ​។​

ការពិនិត្យរកមើលការឡើងហើម

គ្រូ​ពេទ្យ​ត្រូវ​ពិនិត្យ​ឱ្យ​ដឹ​ង​ថា​ ជើង​ទាំង​ពីរ​ ស្មង​ជើង​ និង​ដៃ​ទាំង​ពីរ​ហើម​ដែ​រ​ឬ​ទេ។​ ការ​ឡើង​ហើម ​និង​ការ​ច្រាល​ជាតិទឹ​ក ​អាច​ប​ង្ក​ឱ្យ​មាន​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់។​ ករណី​នេះ​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទៅ?​​ គឺ​ត្រូវ​ទទួល​ទាន​ទឹក​ច្រើន ​​តែ​មិន​ត្រូវ​ទទួល​ទាន​ ទឹក​ដែល​មាន​អំបិល​ខនិជ​ច្រើន​នោះ​ទេ ​និង​ត្រូវ​សម្រាក​កាយ​ឱ្យ​បាន​ច្រើន​។​​

ការពិនិត្យរោគស្ដ្រី

ការ​​ពិនិត្យ​​នេះ​​អាច​​ឱ្យ​​ដឹង​​អំ​​ពី​សុ​ខ​​ភាព​​មាត់​​ស្បូន​​ថា​បិទ​​ជិត​​ល្អ​ ​វែង​​ និង​​មាំ​​ទាំ​។​​ អា​កា​រ​ទាំង​​នេះ​​អាច​​ទាត់​​ចោល​​ផល​​ប៉ះ​ពាល់​​ ​នៃ​​​ការ​​កើត​​មុន​​កំ​ណត់​ ​ឬ​​កើត​​មិន​​គ្រ​ប់​​ខែ​។​ ចាប់​​ពី​​ខែ​​ទី​​៥​ទៅ​ ការ​លូក​ទ្វារ​មាស​ស្ដ្រី​អាច​ឱ្យ​ស្ទាប​ប៉ះ​ក្បាល​ទា​រក​នៅក្នុ​ង​ផ្ទៃ​។ គ្រូ​ពេទ្យ ​ផ្ទៀង​ផ្ទាត់​ថា​ពិត​ជា​មិ​ន​មាន​ធ្លាក់​ឈាម ​និង​ការ​កើត​រោគ​បង្ក​ដោយ​មេ​រោគ​ណា​មួយ​នោះ​ទេ​។ ករណី​ជម្ងឺ​ឆ្លង​ត្រូវ​តែ​លុប​បំ​បាត់​ ឬកម្ចាត់​​ ចោល​ជា​បន្ទាន់​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

គ្រូ​​ពេទ្យ​​ខាង​​រោគ​​ស្ដ្រី​​តាម​​ដាន​​ទី​​តាំង​​ពិត​​ប្រា​​កដ​​របស់​​ទា​រ​ក​នៅ​​ក្នុង​​ពោះ​​​ ថា​​តើ​​នៅ​​ត្រង់​​ណា​​ និង​​វាស់​​ប​​រិមាណ​​នៃ​​ទឹក​​ភ្លោះ។​​​ ​ចាប់​​ពី​​ខែ​​ទី​៦​​ទៅ​​ គ្រូ​​ពេទ្យ​​អាច​​ដឹង​​ទី​​តាំង​​ក្បាល​​ និង​​ផ្នែក​​ផ្សេង​​ទៀត​​នៃ​​រាង​​កាយ​​ ថា​​នៅ​​ត្រង់​​ណា​​បាន​​ហើយ​​។ ​​នៅ​​ប្រ​​មាណ​​ជា​ខែ​ទី​៨ ​គ្រូ​ ពេទ្យ​អាច​ផ្ទៀង​ផ្ទាត់​ថា ​ក្បាល​កូន​របស់​ទារក​នេះ​បង្វិល​មក​ក្រោម​ហើយ​ឬ​នៅ?​

ការវាស់វែងកម្ពស់ស្បូន និងពោះ

គ្រូ​ពេទ្យ​អាច​ប្រើ​ប្រាស់​ម៉ែត្រ​ខ្សែ​ ដើម្បី​វាស់​កម្ពស់​ស្បូន​។ ​ពោល​គឺ​ជា​ប្រ​វែង​រវាង​ផ្នែក​ខាង​លើ​នៃ​ថ្ងាស​ និង​បាត​ស្បូន​។ អ្នក​ជំនាញ​អាច​តាម​ដាន​ការ​រីក​លូត​លាស់​នៃ​ទា​រក​។ ​កម្ពស់​នៃ​ស្បូន​អាច​កើន​ឡើង​ប្រ​មាណ​ជា​៤​សង់​ទី​ម៉ែត្រ​ក្នុង​មួយ​ខែ​។ នៅ​ខែ​ទី៦​ ស្បូន​អាច​ស្ថិត​នៅ​កម្ពស់​២៤​សង់​ទី​ម៉ែត្រ។​ គ្រូ​ពេទ្យ​ក៏​អាច​ត្រួត​ពិ​និត្យ​ និង​វាស់​វែង​អង្កត់​ផ្ចិត​នៃ​រង្វង់​ពោះ​ដែល​មូល​ក្លុំ​នោះ​ផង​ដែរ​។

​ការស្វែងរកវត្ដមានជាតិស្ករ និងអាល់ប៊ុយមីន

ពេល​ព្រឹក​នៅ​ពោះ​ទទេ​ មុន​ពេល​ទៅ​ពិ​និត្យ​ផ្ទៃ​ពោះ​ ស្ដ្រី​អាច​បត់​ជើង​តូច​នោម​ដាក់​បំពង់​ទឹក​នោម​។​​ បន្ទាប់​មក​លោក​ស្រី ​អ្នក​នាង​ត្រូវ​នាំ​យក​បំ​ពង់​ទឹក​នោម​នោះ​ទៅ​ឱ្យ​មន្ទីរ​ពិ​សោធន៍​វិ​ភាគ​​វេជ្ជ​សាស្ដ្រ​ និង​គ្រូ​ពេទ្យ​ ដើ​ម្បី​គាត់​យក​ទៅ​ពិនិត្យ​វិ​​ភាគ​។ ​តាម​រយៈ​ បន្ទះ​តេស្ដ​ទឹក​នោម​ ​គ្រូ​ពេទ្យ​អាច​រក​វត្ដ​មាន​ជាតិ​អាល់​ប៊ុយ​មីន​ ​និង​ជាតិ​ស្ករ​។ ​គ្រូ​ពេទ្យ​ត្រួត​ពិ​និត្យ​ផង​ដែរ​ ​ករណី​​ជម្ងឺ​ឆ្លង​ដោយ​មេ​រោគ​ នៅ​តាម​ផ្លូវ​ទឹក​​នោម​ ដែល​អាច​កើត​មាន​ដោយ​មិន​បាន​ដឹង​ជា​មុន​។​

សូម​បញ្ជាក់​ថា​ ករណី​មាន​វត្ដ​មាន​ជាតិ​ស្ករ​នៅក្នុង​ទឹក​នោម​ មិន​មែន​ជា​ការ​វិនិ​ច្ឆ័យ​រោគ​ថាស្ដ្រី​មាន​ជម្ងឺ​ទឹក​នោម​ផ្អែម​នោះ ​ទេ។​ អ្វី​ដែល​ជា​ការ​វិ​បាក​ទៅ​ថ្ងៃ​ក្រោយ​ក្នុង​ករណី​ម្ដាយ​មាន​ជាតិ​ស្ករ​ក្នុង​ទឹក​នោម​នោះ​ គឺ​ទារក​អាច​កើត​មក​លើស​ទម្ងន់​ឬ​ធាត់​ជ្រុល​។​ កាល​ណា​ទារក​ដែល​ត្រូវ​កើត​នោះ​មាន​ទម្ងន់​លើស​ពី​៤​គីឡូ​ក្រាម​ ការ​​សម្រាល​ ឬ​ប្រសូត​អាច​មាន​ការ​ពិ​បាក​ ហើយ​ទារក​អាច​ប្រ​ឈម​ មុខ​ជា​មួយ​គ្រោះ​ថ្នាក់​ដូច​គ្នា​។ ​ហេតុ​នេះ​ស្ដ្រី​ជា​ម្ដាយ​ត្រូវ​តែ​គិត​គូរ​ទៅ​ដល់​ការ​ទទួល​ទាន​អា​ហារ​ត្រឹម​ត្រូវ​ មាន​តុល្យ​ភាព​កម្រិត​ជាតិ​ ស្ករ​។

ចំ​ណែក​ឯក​រណី​វត្ដ​មាន​ជាតិ​អាល់​ប៊ុយ​មីន​ ឬ​ប្រូ​តេអ៊ីន​នៅ​ក្នុង​ឈាម​វិញ​ ក៏​តម្រូវ​ឱ្យ​មាន​ការ​តាម​ដាន​យ៉ាង​ប្រកិត​ផងដែ​រ។​ ក្នុង​ករណី​មានវ​ត្ដ​មាន​ជាតិ​អាល់​ប៊ុយ​មីន​ក្នុង​ទឹក​នោម​ ​ហើយ​មាន​ហើម​​ និង​សម្ពាធ​ឈាម​លើស​ គ្រូពេ​ទ្យ​ត្រូវ​បង្កើន​ការ​យក​ចិត្ដ​ទុកដា​ក់ ​ទ្វេ​ដង​ និង​ដាក់​​ទិស​ដៅ​ឱ្យ​ស្ដ្រីមា​ន​ផ្ទៃ​ពោះ​សម្រាក​ទំនេរ​១០០%​ ក្នុង​ករណី​ចាំ​បាច់​ត្រូវ​ដាក់​ឱ្យ​ដេក​សម្រា​ក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។​

ការត្រួតពិនិត្យជម្ងឺស្លេកស្លាំង

ដោយ​សារ​ស្ដ្រី​ត្រូវ​ផ្ដល់​អាហារ​បំ​ប៉ន​ និង​អា​ហារ​ចិញ្ចឹម​សម្រាប់​ទារ​ក​ គាត់​ត្រូវ​ប្រឈម​នូវ​ការ​ខ្វះ​សារ​ធាតុ​ដែក​ ដែល​ជាផ​ល​ ប៉ះ​ពាល់​គឺ​ជម្ងឺ​ស្លេក​ស្លាំង​(កង្វះ​គ្រាប់​ឈាម​ក្រហម)​។ ដើ​ម្បីតា​មដា​នអា​ការ​រោគ​នេះ​ រាល់​ពេលពិ​និត្យ​សុខ​ភាព​គ្រូ​ពេទ្យ​តែង​តែ​បើក​ ភ្នែក​ ជា​ពិ​សេស​ផ្នែក​ស​នៃ​ភ្នែក​។ ប្រ​សិន​បើស​រសៃ​ភ្នែក​តូចៗ​មា​ន​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​ល្អ​ នោះ​អ្វីៗ​ល្អ ​មាន​ន័យ​ថា ​លោក​ស្រី​អ្នក​នាង​ មិន​មាន​ជម្ងឺ​ស្លេក​ស្លាំង​ ឬ​កង្វះ​គ្រាប់​ឈាមក្រ​ហម​នោះទេ​។ នៅ​ខែទី​៦ ​ការ​បូម​ឈាម​ដើម្បី​វិភា​គរក​កង្វះ​ជាតិ​ដែក​គឺជា​ការ​ដាក់ ​កំ​ហិត។​ ក្នុង​ករណី​មាន​កង្វះ​ ស្ដ្រី​មាន​ផ្ទៃ​ពោះ​​ត្រូវ​ចាប់​ផ្ដើម​ទទួល​ទាន​ជាតិ​ដែក​ជា​ដាច់​ខាត​។

ការត្រួតពិនិត្យវិភាគឈាម

ប្រ​សិន​បើ​លោក​ស្រី​អ្នក​នាង​មិន​ទា​ន់ធ្លាប់​ចាក់​ថ្នាំកា​រពា​រនោះ​ទេ ​ការ​បូម​ឈាម​អាច​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ជា​រៀង​រាល់​ខែថា​ លោ​កស្រី​អ្ន​ក​នាង​មិន​មាន​ឆ្លង​ជម្ងឺ​អុត​ស្វាយ​ និង​ជម្ងឺតុ​កសូប្លា​ស់ស្មូនោះ​ទេ។​ ករណី​ស្ដ្រី​មាន​ឈាម​ប្រភេទ​អវិ​ជ្ជមា​ន​ គឺ​តម្រូវ​ឱ្យ​មាន​ការ ​តាម​ដាន​ត្រួតពិនិត្យសុខ​ភាព​ជា​រៀង​រាល់​ខែ។​

ជា​ទូទៅ​ចាប់​ពី​ខែ​ទី​២​និង​ទី៣​ទៅ ​គ្រូ​ពេទ្យ​អាច​ស្ដាប់​ចង្វា​ក់បេះ​ដូង​របស់​ទារក។​ គ្រូ​ពេទ្យអា​ច​ស្ដាប់​ដោយ​ប្រើ​ឧ​បករណ៍​ អេ​ឡិច​ត្រូ​និច​ដែល​អាច​ស្ដាប់​ឮ​ចង្វាក់​បេះដូ​ងដោ​យច្បា​ស់ ​តាម​រយៈ​បំ​ពង់​សម្លេង​នេះ។​ ស្ដ្រី​ជា​ម្ដាយ​ស្ទើ​រតែ​គ្រប់​រូប​រំ​ភើប​ណាស់នៅ​ ពេ​ល​បាន​ស្ដាប់​ឮស​ម្លេង​របស់​ទារក។​​

(សូមបន្ដអាននៅលេខក្រោយ)

អត្ថបទដោយ : វេជ្ជបណ្ឌិត លី ចេងហ៊ុយ

ឯកសារយោង  :  សៀវភៅ ក្បួនថែរក្សាគភ៌ និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *