លឿងគឺជាជម្ងឺដែលបង្កឱ្យមានគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិតបាន ក្នុងករណីដែលមានការធ្វេសប្រហែស។ ដោយ មិនបានយល់ដឹងពីរោគសញ្ញា និងអាការជម្ងឺលឿងមួយចំនួន ទារកប្រាកដជាជួបប្រទះនូវផលវិបាក។ ដូច្នេះលោកអ្នកដែលជាអា ណាព្យាបាលចាំបាច់យកចិត្ដទុកដាក់ថែរក្សាទារកនិងស្វែងយល់ឱ្យបានច្រើនពីវិធីបង្ការនូវជម្ងឺកើតលឿងលើទារក។
ក្នុងការចូលរួមចំណែកផ្ដល់ជូនចំណេះដឹងបន្ថែម ដើម្បីឱ្យកាន់តែជ្រាបច្បាស់ពីជម្ងឺកើតលឿង ទស្សនាវដ្ដីសុខភាពយើង សូមបង្ហាញជូនលោកអ្នកនូវការផ្ដល់ប្រឹក្សាជាមួយលោកវេជ្ជបណ្ឌិត ហ៊យ គឹមហេងជំនាញព្យាបាលជម្ងឺកុមារនៅមន្ទីរពេទ្យកុមារ ជាតិ។
កើតលឿង ជាអ្វី?
លឿងមិនមែនជាជម្ងឺទេ គ្រាន់តែជារោគសញ្ញាដែលបានកើតឡើងចំពោះទារកតែប៉ុណ្ណោះ។ លក្ខណៈទូទៅនៃទារកដែលមានសភាពលឿងនៅលើស្បែកនោះគេឱ្យឈ្មោះថាជាកើតលឿង។ លឿងគឺជារោគសញ្ញាដែលត្រូវធ្វើការតាមដានសភាពជម្ងឺចាប់តាំងពីទារកទើបនឹងកើតមកភ្លាមរហូតដល់ពេលកំណត់ណាមួយដែលអាចធ្វើការសន្មតពីជម្ងឺលឿងជាក់លាក់បាន។ ការត្រួតពិនិត្យ ទៅលើទារកដែលកើតលឿងមានពីរសណ្ឋានចែកដាច់ពីគ្នា គឺទារកដែលមានអាយុបាន២៤ម៉ោងទៅ៣ថ្ងៃ និងទារកដែលមានអាយុ លើសពី៣ថ្ងៃឡើងទៅ។
រោគសញ្ញានៃទារកកើតលឿង
លក្ខណៈទូទៅនៃលឿងដែលកើតចំពោះទារកត្រូវបានបែងចែកវាជាពីរសណ្ឋាន។ សូមលោកឪពុកអ្នកម្ដាយគ្រប់រូបមេត្ដាស្វែងយល់ ដើម្បីធ្វើការសម្គាល់រោគសញ្ញារបស់កូន គឺលឿងកើតលើទារកដែលមានអាយុលើស និងក្រោម៣ថ្ងៃ។
1 . ទារកអាយុក្រោម៣ថ្ងៃ ៖ ដើម្បីឱ្យដឹងថាទារកនោះមានរោគសញ្ញានៃការកើតលឿងគឺត្រូវផ្ដោតទៅលើសំខាន់ស្បែកនិងភ្នែកទារក បើមានពណ៌លឿង ត្រូវបែងចែកជាពីរសណ្ឋានទៀត គឺលឿងភ្លាវ និងលឿងខ្លាំងហើយទឹកនោមក៏មានពណ៌លឿង ដែរ។ ក្នុងករណីនេះលោកអ្នកកុំបង្អង់យូរតទៅទៀត ត្រូវប្រញាប់យកកូនមកមន្ទីរពេទ្យជាបន្ទាន់ព្រោះអាចបណ្ដាលឱ្យទារកស្លាប់ បាន។
2 . ទារកអាយុលើស៣ថ្ងៃ ៖ ថ្វីត្បិតតែក្នុងកំទ្បុងពេលនេះទារកកើតមកបានរយៈពេលលើសពី៣ថ្ងៃក៏ដោយប៉ុន្ដែលោក ឪពុកអ្នកម្ដាយទាំងឡាយត្រូវតែពិនិត្យមើលពីអាការជាទូទៅរបស់ទារកដែរ។ បើទារកមិនព្រមបៅ ភ្នែកច្រឡឹមឬអាចមានលក្ខណៈ ប្រកាច់ និងមានកម្ដៅឡើងខ្ពស់ នេះគឺជាករណីគ្រោះថ្នាក់ដែលទាមទារឱ្យម្ដាយត្រូវយកកូនមកមន្ទីរពេទ្យ។ ប៉ុន្ដែបើទារកដែលកើត លើស៣ថ្ងៃ និងមានកើតជម្ងឺលឿងទៀត ហើយទារកនោះអាចបៅបានជាធម្មតាមិនសូវមានកម្ដៅឡើងខ្លាំង នោះកើតលឿងអាចជា សះស្បើយដោយខ្លួនឯង ហើយម្ដាយត្រូវតែបន្ដបំបៅកូនជាប់រហូត។ នេះគឺជាការកើតលឿងដែលកើតឡើងតាមបែបធម្មជាតិ។
មូលហេតុទារកកើតលឿង
ជាទូទៅទារកដែលអាចកើតលឿងបាន គឺបណ្ដាលមកពីកត្ដាជាច្រើនយ៉ាង។
- ការបង្កមេរោគដោយពពួកបាក់តេរី និងមេរោគផ្សេងៗ
- ការបែកគ្រាប់ឈាមលឿនខ្លាំងពេក
- ផ្លូវប្រព័ន្ធទឹកប្រមាត់របស់ទារករួមតូចពេលទារកនៅក្នុងផ្ទៃ
- ប្រភេទឈាមម្ដាយ និងកូនមិនមានលក្ខណៈតែមួយ។
ការព្យាបាលទារកកើតលឿង
លឿងមិនមែនជាប្រភេទជម្ងឺដែលងាយស្រួលក្នុងការព្យាបាលទេ លោកអ្នកមិនអាចធ្វើការព្យាបាលទារកនោះដោយខ្លួន ឯងទេ។ លោកអ្នកត្រូវប្រញាប់រួសរាន់យកទារកនោះមកមន្ទីរពេទ្យជាបន្ទាន់។ មានតែវេជ្ជបណ្ឌិតទេដែលអាចវិនិច្ឆ័យលើអាការជម្ងឺ ទារកបាន ហើយអាចតាមដានព្យាបាលជម្ងឺទារកនោះឱ្យបានទាន់ពេលវេលា។
វិធីបង្ការទារកកើតលឿង
អ្នកម្ដាយគ្រប់រូបកំពុងមានផ្ទៃពោះ ឬទើបនឹងសម្រាលរួចគប្បីមានអនាម័យនិងថែរក្សាសុខភាពខ្លួនឯងក៏ដូចជាសុខភាព ទារកក្នុងផ្ទៃឱ្យបានល្អដើម្បីបង្ការកុំឱ្យកើតមាននូវជម្ងឺផ្សេងៗដែលនាំឱ្យទារកកើតមកអាចបាត់បង់នូវលក្ខណៈណាមួយ។ ចំពោះទារកដែលទើបនឹងកើតភ្លាមគឺត្រូវយកទារកនោះទៅហាលថ្ងៃឬក្នុងរយៈពេល១៥នាទីឬពន្លឺព្រះអាទិត្យយ៉ាងហោចណាស់ក៏ឱ្យបាន មួយអាទិត្យដែរ។ រីឯប្រការមួយចំនួនដែលអ្នកម្ដាយគួរប្រតិបត្ដិនោះគឺការចៀសវាងនូវចំណីអាហារមួយចំនួន(សូមអានអត្ថបទអា ហារបំប៉នសម្រាប់ស្ដ្រីមានផ្ទៃពោះដែលបានចេញផ្សាយនៅលេខ០១៩ ប្រចាំខែសីហាឆ្នាំ២០០៧របស់ទស្សនាវដ្ដី សុខភាពយើង) ដូចជាសុរា ជក់បារី ពិសាជាតិហឹរ ជាតិប្រៃ និងផ្អែមពេកហើយត្រូវបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ដូចជាសាច់ បន្លែ ផ្លែឈើ ជាដើម។ ជាពិសេសប្រសិនបើទារករបស់លោកអ្នកមានកើតនូវអាការឬរោគសញ្ញាដែលបានរៀបរាប់ជម្រាបជូនខាងលើ លោកអ្នក មិនត្រូវព្យាបាលទារកដោយខ្លួនឯងទេត្រូវប្រញាប់នាំទារកមកមន្ទីរពេទ្យជាបន្ទាន់។
ដំបូន្មានអ្នកជំនាញ
សូមលោកអ្នកដែលជាឪពុកម្ដាយ នៅពេលដែលកូនកើតមកភ្លាមគួរគប្បីចេះតាមដានសភាពកូនដើម្បីឱ្យដឹងពីអាការជម្ងឺផ្សេងៗ ព្រោះទារកដែលទើបនឹងកើតងាយឆ្លងជម្ងឺជាច្រើនពីពពួកបាក់តេរី។ ដូចនេះលោកអ្នកគួរស្វែងយល់ពីការអនាម័យនិងការ ថែទាំទារក ដូចជាសម្រាលកូននៅមណ្ឌលសុខភាពជាដើមពេលកូនកើតមកភ្លាមៗត្រូវបំបៅកូនឱ្យបានរយៈពេល៦ខែត្រូវដណ្ដប់ ភួយកូនឱ្យបានពីរជាន់នៅពេលទារកកើតដំបូង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply