ប្រទេស​​​កម្ពុជា​​​ប្ដេជ្ញា​​​លុប​​​បំបាត់​​​ជម្ងឺ​​​គ្រុន​​​ចាញ់​​​ត្រឹម​​​ឆ្នាំ​​​២០២៥​​​ខាង​​​មុខ

លោកជំទាវ Penny Richard ឯក​អគ្គ​រាជ​ទូត​អូស្ដ្រាលី​ប្រចាំ​នៅ​កម្ពុជា​បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ចូល​ជួប​ពិ​ភា​ក្សា​ការ​ងារ​ ​លើ​វិស័យ​សុ​ខា​ភិ​បាល​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត​ ​ម៉ម​ ​ប៊ុន​ហេង​ ​រដ្ឋ​មន្ដ្រី​ក្រសួង​សុខា​ភិបាល​កាល​ពី​ថ្ងៃ​ទី​៨​កុម្ភៈ​ ​នៅ​ទី​ស្ដី​ការ​ក្រ​សួង​។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុងកិច្ចពិភាក្សានោះ លោកជំទាវ​បាន​ជម្រាប​ជូន​លោក​រដ្ឋ​មន្ដ្រី​ ​ម៉ម​ ​ប៊ុន​ហេង​ ​អំ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​ ​អូស្ដ្រាលី​ ​ដែល​បាន​ជួយ​កម្ពុជា​ ​ជា​ពិសេស​ជួយ​ពង្រឹង​លើ​វិស័យ​សុខា​ភិបាល​ ​តាម​រយៈ​គម្រោង​ពង្រឹង​វិស័យ​សុខាភិបាល​ជំហាន​ទី២​ ​ដែល​នៅ​ក្នុង​នោះ​មាន​ទឹក​ប្រាក់​សរុប​ចំនួន​២២.៥​លាន​ដុល្លារ​អូស្ដ្រាលី​ ​ហើយ​ចំនួន​ទឹក​ប្រាក់​សរុប​ដែល​ប្រទេស​អូស្ដ្រាលី​ចាប់​​ផ្ដើម​ជួយ​ ​ប្រទេស​កម្ពុជា​នោះ​មក​ទល់​ពេល​នេះ​លើ​វិស័យ​សុខាភិបាល​មាន​ចំនួន​៩៥.៥​លាន​ដុល្លារ​អូស្ដ្រាលី​ហើយ​។​

លោក ម៉ម ​ប៊ុន​ហេង​ ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រទេស​អូ​ស្ដ្រា​លី​ ​​ដែល​បាន​ជួយ​ប្រទេស​កម្ពុជា​ច្រើន​ណាស់​មក​ហើយ​ ​ហើយ​​បច្ចុប្បន្ន​នេះ​លោក​បាន​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​  លើ​បញ្ហា​អា​ទិ​ភាព​មួយ​ក្នុង​ចំ​ណោម​បញ្ហា​អាទិភាព​ជា​ច្រើន​ទៀត​នៅ​ក្នុង​វិស័យ​​សុខា​ភិ​បាល​​ ​​គឺ​ការ​កាត់​បន្ថយ​មរណ​ភាព​មាតា​ ​និង​ទារក​ដែល​មាន​ដំណើរ​ការ​ល្អ​ ​ព្រម​ទាំង​កំពុង​ពង្រឹង​និង​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ ​ដោយ​បាន​បណ្ដុះ​បណ្ដាល​ឆ្មប​នៅតា​ម​សហគមន៍​ដើម្បី​ពង្រឹង​ក្នុង​វិស័យ​សុខ​ភាព​មាតា​ ​និង​ទារក​។ ​ក្រៅពី​នេះ​បញ្ហា​ទប់​ស្កាត់​ការ​រីក​រាល​ ​ដាល​នៃ​ជម្ងឺ​អេដស៍​ក៏​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ដែរ​ ​ហើយ​កម្ពុជា​កំពុង​ខំ​ប្រឹង​បន្ដ​ទប់​ស្កាត់​បន្ថែម​ទៀត​។ ​ជាមួយ​គ្នា​នេះ​កម្ពុជា​កំពុង​តែ​ ​ប្ដេជ្ញា​លុប​បំ​បាត់​ចោល​នូវ​បញ្ហា​ជម្ងឺកញ្ជ្រឹល​ ​និង​តេតាណូស​ឱ្យ​បាន​នៅ​បំណាច់​ឆ្នាំ​២០១២​។ ​ម្យ៉ាង​ទៀត​ក្រសួង​សុខា​ភិបាល​នឹង​រៀប​ចំ​ ​ធ្វើ​សន្និ​បាត​នៅ​ថ្ងៃ​ទី​១៥​ខែ​មីនា​ខាង​មុខ​ ​ហើយ​លោក​ក៏​សូម​អញ្ជើញ​លោក​ជំទាវ​ឯកអគ្គរាជ​ទូត​មក​ចូល​រួម​ក្នុង​សន្និបាត​នេះដែ​​​​​​រ​។​

លោក​រដ្ឋ​មន្ដ្រី​ ​ម៉ម​ ​ប៊ុន​ហេង​ ​បាន​បន្ដ​ថា​ ​គំនិត​ថ្មី​មួយ​ទៀត​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​គឺ​ផែន​ការ​​លុប​បំបាត់​ជម្ងឺ​គ្រុន​ចាញ់​ឱ្យ​ខាង​តែ​បាន​នៅឆ្នាំ​២០២៥​ ​ហើយ​ក្រសួង​សុខាភិបាល​បាន​កំពុង​រៀប​ចំ​ផែន​ការ​រួច​ហើយ​ ​និង​មាន​ការ​ប្ដេ​ជ្ញា​ ​ចិត្ដ​ទាំង​ផ្នែក​នយោ​បាយ​ផង​ដែរ​ ​ដោយ​សង្ឃឹម​ថា​ ​នឹង​អាច​សម្រេច​បាន​តាម​គោល​ដៅ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ​ចំពោះ​បញ្ហា​កាត់​បន្ថយ​អត្រា​មរណ​មាតា​និង​ទារក​នេះ​ ​បច្ចុប្បន្ន​កម្ពុជា​នៅ​មិន​ទាន់​​​​មាន​តួ​លេខ​​​ច្បាស់​​លាស់​នៅ​ឡើយ​ទេ​ ​ហើយ​កំពុង​រង​ចាំ​លទ្ធ​ផល​ពី​ការ​ធ្វើ​អង្កេត​ប្រ​ជា​សាស្ដ្រ​និង​សុខ​ភាព​ ​ប៉ុន្ដែ​អង្គ​ការ​សុខ​ភាព​ ​ពិភព​លោក​ ​UNFPA​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​ ​អត្រា​មរណ​ភាព​មាតា​និង​ទារក​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​មួយ​កម្រិត​ហើយ​ ​ប៉ុន្ដែ​ ​កម្រិត​នៃ​ការ​ថយ​ចុះ​នេះ​នៅ​តិច​តួច​នៅ​ឡើយ​។

លោកជំទាវឯកអគ្គរាជ​ទូត​បាន​សម្ដែង​នូវ​ការ​ពេញ​ចិត្ដ​ចំពោះ​ភាព​រីក​ចម្រើន​មួយ​ចំនួន​ ​ដែល​លោក​រដ្ឋ​មន្ដ្រី​បាន​លើក​ ​ហើយ​ ​លោក​ជំទាវ​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​ ​ស្ដ្រី​កម្ពុជា​ដែល​បាន​ទទួល​នូវ​ការ​ចាក់​ថ្នាំ​បង្កា​រ​តេ​តា​ណូស​មាន​ចំនួន​កើន​ឡើង​ច្រើន​ ​ហើយ​អូ​ស្ដ្រា​លី​​ ​កំពុង​តែ​ធ្វើ​ការ​ពិចារ​ណា​លើ​ការ​គាំ​ទ្រ​ផ្នែក​សុខ​ភាព​ផ្លូវ​ភេទ​ ​និង​សុខ​ភាព​បន្ដ​ពូជ​។ ​ជាមួយ​គ្នា​នេះ​លោក​ជំទាវ​ក៏​កំពុង​តែ​ធ្វើ​កិច្ច​ការ​មួយ​ ​ចំនួន​ជា​មួយ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​បណ្ដុះ​បណ្ដាល​ឆ្មប​នៅ​ជន​បទ​នៃ​ប្រទេស​កម្ពុជា​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *