របាយ​ការណ៍​របស់​ខុម​ហ្រ្វែល ស្តី​ពីបរិ​យាកាស​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣

ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ ជា​ជំហាន​បន្ថែម​មួយ​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិ​បតេយ្យ​ អភិបាល​កិច្ច នៅ​មូល​ដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិ​វិធី និង​ភាព​ត្រឹម​ត្រូវ សេរី និង​យុត្តិធម៌។ ទោះ​បីជា​យ៉ាង​ណា ខុម​ហ្វ្រែល​សង្កេត​ឃើញ​ថា បរិយា​កាស​មុន​ថ្ងៃ​បោះឆ្នោត (​ថ្ងៃ​ស​) និង​ថ្ងៃ​បោះឆ្នោត​មាន​សន្តិភាព​នៅ​កម្ពុជា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅ​ថ្ងៃ​ ខុមហ្វ្រែល រក​ឃើញ​ថា គណបក្ស​នយោបាយ​យ៉ាង​ហោច​ចំនួន​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សមរង្ស៊ី ចំនួន​ប្រមាណ​៥​ករណី បាន​បន្ត​ឃោសនា ដែល​ត្រូវ​ហាមឃាត់​ដោយ​ច្បាប់ ដែល​បាន​កើត​ឡើង​នៅ​ខេត្ត​ព្រៃវែង បន្ទាយ​មាន​ជ័យ តាកែវ និង​កោះកុង ដូចជា​ការ​ឃោសនា​ចាក់​មេក្រូ ការ​ចែក​លុយ​ និង​សម្ភារៈ​ផ្សេងៗ និង​លើក​​បដា​គណបក្ស​។ នេះបើយោង​តាម​ការចេញ​របស់​គេហ​ទំព័រ​សារ​ពត៌​មានសេរី។

សារព័ត៌មានដដែលនេះបានបន្តថា ខុមហ្វ្រែលសង្កេតឃើញ​ក្នុង​ថ្ងៃ​បោះឆ្នោតថា ទោះបី​ពុំ​មាន​សកម្មភាព​ណា​ដែល​អាច​បង្ក​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​មិន​បាន​ជួប​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ រហូត​ធ្វើ​ឲ្យ​រាំងស្ទះ​ដំណើរការ​នៅ​ថ្ងៃ​បោះឆ្នោត​នៅ​ការិយាល័យ​ណាមួយ​ក៏ពិតមែន តែ​អ្នកសង្កេត​ការ

​ខុមហ្វ្រែល​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដូចជា បញ្ហា​ខុស​ទិន្នន័យ ព័ត៌មានរវាង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ និង​បញ្ជី​ឈ្មោះ ការរារាំង​មិនឲ្យ​​អ្នក​សង្កេតការណ៍​ បាន​សង្កេតការណ៍នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​ និងជាជាពិសេស​មាន​វត្តមាន​អាជ្ញាធរ​នៅ​ក្បែរ​កា​រិ​យា​ល​បោះឆ្នោត​៘​

នៅ​ថ្ងៃ​បោះឆ្នោត ខុមហ្វ្រែល មានការ​ព្រួយបារម្ភ​ពី​គុណភាព​នៃ​ទឹកខ្មៅ​ជ្រលក់​ដៃ ដោយ​មូល ហេតុ​ខុមហ្វ្រែល បាន​ធ្វើការ​កោស​សាកល្បង​បានដោយ​ជោគជ័យ ក្នុង​ការ​លាង​ជម្រះ​ទឹកខ្មៅ​ដៃ​បន្ទាប់ពី​បោះឆ្នោត​រួច​។​

ខុមហ្វ្រែល​មានការ​ខកចិត្ត ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋដូចជាទូរទស្សន៍​ជាតិ​កម្ពុជា ក្រោម​ការ​គ្រប់​គ្រង់​ក្រសួង​ព័ត៌មាន​បានធ្វើ​ការ​ផ្សាយ​ច្រើន ឬ​លំអៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​ការ​ផ្សព្វផ្សាយអំពី​អ្នក​មាន​អំណាច សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជានៅថ្ងៃ​បោះ ឆ្នោត​ ​នៅការិយាល័យ​បោះឆ្នោត ខណៈ​ដែល​គណបក្ស​ផ្សេងទៀត​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​។​ ប៉ុន្តែ​មាន​ការ​ភ្ញាក់ផ្អើល សោក​ស្តាយនិង​ព្រួយបារម្ភ​ជា​ខ្លាំង នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ ដូចជាវិទ្យុ​សំបុក​ឃ្មុំ វិទ្យុ​សារិការ FM 106.5 ឬ​កម្មវិធី VOD ត្រូវបាន​ហាមឃាត់​ក្នុងការ​ផ្សាយ​ពី​ព័ត៌មាន​ការបោះឆ្នោត ខណៈ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ឯកជន​មួយ​ចំនួន គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​ការផ្សាយ​អំពី​ព័ត៌មាន​បោះឆ្នោត ហើយ​លំអៀង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​។​

បរិយា​កាស​ទូទៅ :

ជាទូទៅ​ខុមហ្វ្រែល​សង្កេតឃើញថា ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២​នេះ បាន​ប្រព្រឹត្ត​ក្នុង​លក្ខណៈ​រលូន តែ​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ថយ​ចុះ​ជាង​ឆ្នាំ​២០០៧​។ បើ​ទោះ​បីជា​ការចាត់ចែង​ដំណើរការ​បោះឆ្នោត មិន​បាន​ជួប​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​រហូត​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​បោះឆ្នោត​ ខុមហ្វ្រែល​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​៖មុន​ថ្ងៃ​បោះឆ្នោត​មួយថ្ងៃ​«ថ្ងៃ​ស​» នៅ​មុន​ថ្ងៃ​បោះឆ្នោត​មួយថ្ងៃ គឺ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១២ បរិយាកាស​មាន​សភាព​ស្ងប់ស្ងាត់ តែ​ទោះបីជា​យ៉ាង​ណា ​មាន​ការ​រំលោភ​បទបញ្ជា និង​នីតិវិធី​ជាពិសេស​គឺ​ការ​ធ្វើ​យុទ្ធ​ការឃោសនា ករណី​ទិញ​សន្លឹកឆ្នោត​មាន​តិចតួច ដោយ​ផ្តល់​ជា​ប្រាក់កាស អំណោយ សម្ភារៈ​ផ្សេងៗ​។ ខុមហ្វ្រែល​សង្កេត​ឃើញ​ថា ទោះបី​ជាមាន​សេចក្តី​ណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បា​លពី​ការផ្អាក​លក់ដូរ និង​ពិសា​រគ្រឿង​ស្រវឹង​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៣ ក៏​ដោយ ប៉ុន្តែ​ក៏​នៅ​មាន​ការ​រំ​លោ​ភ​ទៅលើ​សេចក្តីណែនាំ​នេះ ជាពិសេស​មន្ត្រី​ការិយាល័យ​បោះឆ្នោត​។​

ថ្ងៃ​បោះ​ឆ្នោត​

​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ជា​ញឹកញាប់ និង​ច្រើន​ការិយាល័យ​បោះឆ្នោត​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត​រួមមាន​៖

  • មាន​វត្តមាន​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​អាជ្ញាធរ​ភូមិ​នៅ​ជុំ​ការិយាល័យ​បោះឆ្នោត ដែល​អាច​ជះឥទ្ធិពល​ទៅលើ​អ្នកបោះឆ្នោត​
  • មន្ត្រី​ការិយាល័យ​មិនសូវ​យល់​នីតិវិធី និង​គោលការណ៍​ណែនាំ និង​មានការ​ធ្វេ​ស​ប្រហែស​​ដូចជា​អ្នក​បោះឆ្នោត​ខ្លះ​មានតែ​ប័ណ្ណ​ព័ត៌មាន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះឆ្នោត​បាន​។ មន្ត្រី​ការិយាល័យ​ខ្លះ​បាន​ហែក​សន្លឹកឆ្នោត​ទុក​ជា​មុន​ការ​មក​ដល់​របស់​អ្នកបោះឆ្នោត​។ ភាព​រញ៉េរញ៉ៃ​នៅ​ការិយាល័យ​បោះឆ្នោត​។​
  • ការ​បាត់​ឈ្មោះ​អ្នកបោះឆ្នោត​ឬ​ខុស​ទិន្នន័យ​
  • ការ​បន្ត​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ឲ្យ​ការបោះឆ្នោត​នៅ​ខេត្តកំពង់ស្ពឺ​
  • មានការ​រារាំង​ដល់​អ្នក​ស​ង្កេត​ការណ៍​ចល័ត និង​អ្នកសារព័ត៌មាន​៕​

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​​​មិ​ថុ​នា ២០១២

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *