នារីមួយរូបដ៏ស្រស់ស្អាតពេញលក្ខណៈនរណាក៏ប្រាថ្នាចង់បានដែរជាពិសេសសុដន់មូលក្លុំ ណែនធំសក្ដិសមទៅនឹងដងខ្លួន ដើម្បីបង្កើនសម្រស់ និងបង្ហាញពីភាពសិចស៊ី។ នៅពេលស្ដ្រីមានកូន ការបំបៅដោះកូនធ្វើឱ្យសុដន់មានការប្រែប្រួលខុសពីមុន ជា ហេតុឱ្យស្ដ្រីបាត់បង់ជំនឿចិត្ដលើខ្លួនឯង។ ស្ដ្រីមួយចំនួនរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាកែកុនសុដន់ឱ្យមានភាព ស្រស់ស្អាតដូចដើមមកវិញ។
លោកស្រី លី ណា នាយកមជ្ឈមណ្ឌលអ៊ីតាលីព្យាបាល និងកែសម្ផស្ស នឹងចូលរួមបកស្រាយនូវវិធីសាស្ដ្របូមដើមទ្រូងជូន ប្រិយមិត្ដអ្នកអានជ្រាប តាមរយៈទស្សនាវដ្ដី សុខភាពយើង។
គោលបំណងនៃការបូមដើមទ្រូង
មានហេតុផលជាច្រើន ដែលស្ដ្រីចង់ទៅបូមដើមទ្រូងរបស់ខ្លួន ដូចជាស្ដ្រីមួយចំនួនមិនពេញចិត្ដនឹងសុដន់តូចរបស់ខ្លួន ចង់បានដើមទ្រូងធំ ដើម្បីស្លៀកសម្លៀកបំពាក់បានសម និងស្រស់ស្អាត។ ដោយឡែកចំពោះស្ដ្រីខ្លះក្រោយពេលរៀបការ និងមានកូន ចង់បានដើមទ្រូងធំ ដើម្បីកែខៃស្ថានភាពធ្លាក់យាររបស់សុដន់ក្នុងគោលបំណងចងចិត្ដស្វាមី និងបង្កើនភាពទាក់ទាញពីអ្នកជុំវិញខ្លួន។
វិធីសាស្ដ្របូមដើមទ្រូង
ការចង់បានដើមទ្រូងឱ្យធំតាមបំណងប៉ងប្រាថ្នា សុភាពស្ដ្រីទាំងឡាយអាចជ្រើសរើសវិធីផ្សេងៗទៅតាមស្ថានភាពថវិកា និងពេលវេលារបស់ខ្លួន។ មានវិធី២យ៉ាង ដើម្បីជួយដើមទ្រូងឱ្យធំ និងណែនដូចក្ដីស្រមៃ។
- វិធីបូមដើមទ្រូងដោយម៉ាស៊ីនបូម ៖ វិធីនេះចំណាយថវិកាតិចតួច តែចំណាយពេលវេលាច្រើនក្នុងការប្រតិបត្ដិ។ ជា ដំបូងអ្នកជំនាញចាក់ប្រេងជំនួយលាបនៅលើសុដន់ បន្ទាប់មកម៉ាស្សា និងលញ់ឱ្យសព្វរយៈពេលប្រមាណជា២០នាទី។ រួចមកទើបដាក់ ម៉ាស៊ីនបូមរយៈពេល៣០នាទីទៀត ដោយត្រូវបូមជារៀងរាល់ថ្ងៃ។ ការធ្វើដូចនេះចំនួន១៥ដង ទើបដឹងពីប្រសិទ្ធភាព។
- វិធីទទួលទានដើម្បីដើមធំទ្រូង ៖ ស្ដ្រីដែលមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់បូមដើមទ្រូង អាចរើសយកការទទួល ទានឬផឹកតែ ព្រោះមានប្រសិទ្ធភាពជាងវិធីបូម ក៏ប៉ុន្ដែត្រូវការចំណាយថវិកាច្រើនបន្ដិច។ តែប្រភេទនេះអាចជួយធ្វើឱ្យក្ដីសង្ឃឹមរបស់ ស្ដ្រីបានជោគជ័យ ដោយគ្រាន់តែផឹកមួយដងក្នុងមួយថ្ងៃជារៀងរាល់ព្រឹក។
ប្រការគួរប្រតិបត្ដិ និងផលប៉ះពាល់
នៅដំណាក់កាលដែលសុភាពស្ដ្រីកំពុងធ្វើដើមទ្រូងឱ្យធំ គួរតែជ្រើសរើសអាវទ្រនាប់ប្រភេទណាដែលមានប៉ុងកល់ដើមទ្រូង ហើយគួរគេងផ្អៀង ដើម្បីកុំឱ្យសុដន់ហៀរចេញក្រៅ។ គួរបរិភោគទឹកសណ្ដែកពណ៌ស និងផ្លែល្ហុងឱ្យបានច្រើនដើម្បីជាជំនួយជំរុញឱ្យ សុដន់កើនឡើង។ ការធ្វើសុដន់ឱ្យធំតាមវិធីទាំងពីរខាងលើនេះមានផលប៉ះពាល់ដល់សុខភាពតិចជាងការវះកាត់សុដន់។ បើសុភាពស្ដ្រី ជ្រើសរើសផលិតផលដែលមិនមានគុណភាពមកប្រើនេះ ផលប៉ះពាល់អាចលេចឡើងចៀសមិនផុត។
ដំបូន្មានអ្នកប្រឹក្សា
ស្ដ្រីទាំងឡាយដែលមិនពេញចិត្ដសុដន់របស់ខ្លួន ដោយសារប្រការផ្សេងៗ គួរកុំមានការព្រួយបារម្ភពីការកែច្នៃសុដន់តាម បែបបច្ចេកទេសទំនើប។ ទោះបីជាយ៉ាងណាលោកស្រីអ្នកនាងកញ្ញាគួរតែជ្រើសរើសអ្នកជំនាញដែលមានជំនាញត្រឹមត្រូវ និងបទ ពិសោធន៍ច្បាស់លាស់។
ការរៀបរាប់ជូនខាងលើនេះ គ្រាន់តែជាចំណេះដឹងសម្រាប់លោកអ្នកពិចារណាតែប៉ុណ្ណោះ។ សូមលោកអ្នកជ្រើសរើស យកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨
Leave a Reply