ដោយសារសេចក្ដីត្រូវការរបស់មនុស្សលោកសព្វថ្ងៃមិនចេះគ្រប់គ្រាន់ដូច្នេះហើយបានជាអ្នកវិទ្យាសាស្ដ្របានខិតខំស្រាវ ជ្រាវយ៉ាងខ្លាំងក្លា ដើម្បីបំពេញនូវសេចក្ដីត្រូវការទាំងនេះរបស់មនុស្ស។ យ៉ាងណាមិញផ្នែកខាងប្រព័ន្ធអុបទិចនិយាយដោយផ្នែកៗ ខាងកញ្ចក់វ៉ែនតាវិញក៏គេខិតខំស្រាវជ្រាវរុករកប្រភេទកញ្ចក់ផ្សេងៗដែលមានគុណប្រយោជន៍ចំពោះអ្នកប្រើប្រាស់ ដើម្បីតម្រូវតាម អ្នកជម្ងឺភ្នែកទាំងឡាយផងដែរ។
ទស្សនាវដ្ដី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត អេង គឹមបូរិទ្ធឯកទេសចក្ខុរោគនៃមន្ទីរពេទ្យ បង្អែកក្រុងភ្នំពេញដោយលោកបានផ្ដល់ជាបទសម្ភាសន៍យ៉ាងក្បោះក្បាយដែលទាក់ទិនទៅនឹងរបៀបវាស់កាត់វ៉ែនតាឱ្យបានត្រឹមត្រូវ បំផុត ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
ការវាស់កាត់វ៉ែនតា មានន័យដូចម្ដេច?
ការវាស់កាត់វ៉ែនតា គឺជាការពាក់វ៉ែនតាមួយប្រភេទដែលតម្រូវទៅតាមភ្នែក ហើយមានលក្ខណៈងាយស្រួលក្នុងការសម្លឹងមើល ដោយមានការវាស់វែងត្រឹមត្រូវមុននឹងធ្វើការប្រើប្រាស់។ វាមានប្រយោជន៍ចំពោះមនុស្សមួយចំនួនដែលមានបញ្ហាភ្នែក និងសម្រាប់អ្នកដែលធ្វើការងារនៅក្នុងការិយាល័យ ដើម្បីទប់ទល់នឹងចំណាំងផ្លាតផ្សេងៗពីពន្លឺកុំព្យូទ័រនិងពេលដែលទៅណាមកណា ជាពិសេសពេលចេញមកខាងក្រៅដែលអាចការពារពីពន្លឺព្រះអាទិត្យបានយ៉ាងងាយស្រួលទៀតផង។
ផលប្រយោជន៍នៃការវាស់កាត់វ៉ែនតា
កញ្ចក់វ៉ែនតាមានផលប្រយោជន៍ច្រើនទៅតាមប្រភេទជម្ងឺភ្នែករបស់មនុស្សម្នាក់ៗ។ កញ្ចក់វ៉ែនតាមានវត្ថុធាតុផ្សំជាច្រើន ប្រភេទ ដើម្បីកំណត់នូវចំណាំងបែររបស់វាផ្ទាល់ដែលជាអត្រានៃល្បឿនរបស់ពន្លឺនៅក្នុងសុញ្ញកាសធៀបទៅនឹងសារធាតុផ្សំដែល បានផ្ដល់ឱ្យ។ ចំណាំងដែលទាបជាងគេនៃការងាករបស់កាំរស្មីគឺសន្ទស្សន៍ចំណាំងបែររបស់ខ្យល់។ ធាតុផ្សំនៃកញ្ចក់វ៉ែនតាតិច ឬគ្រឿង សម្រាប់ផ្សំឡើងនោះកោង ឬបត់ធ្វើឱ្យពន្លឺឆ្លងកាត់មានសន្ទស្សន៍នៃរីហ្វ្រេកសិន9រថេរាចតិៀនបរបស់ធាតុផ្សំ ពិសេសត្រូវកំណត់នូវ កម្រាស់របស់កញ្ចក់ដែលធ្វើពីធាតុផ្សំទាំងនោះ។ សន្ទស្សន៍ចំណាំងបែរនៃអំណាចបក់កាំរស្មីកាន់តែខ្ពស់ សណ្ឋានកញ្ចក់ក៏កាន់តែ ស្ដើង។ ពេលបច្ចុប្បន្ននេះ គេមានកញ្ចក់ពីរប្រភេទគឺកញ្ចក់ធ្វើពីកែវនិងកញ្ចក់ធ្វើពីប្លាស្ទិក។ កញ្ចក់ប្លាស្ទិកមានទម្ងន់ស្រាលជាងកញ្ចក់ កែវពាក់កណ្ដាល ហើយមិនងាយបែកបាក់ទេប៉ុន្ដែកញ្ចក់កែវមានភាពស្ដើងជាង ហើយមិនងាយឆ្កូតជាងកញ្ចក់ប្លាស្ទិក វាអាចការពារ ភ្នែកពីការចាំងរបស់ពន្លឺថ្ងៃបានល្អជាងកញ្ចក់ប្លាស្ទិកដែលមិនជ្រលក់ពណ៌(កញ្ចក់មិនស្រអាប់ការពារពន្លឺ)។
ជាទូទៅកញ្ចក់ប្លាស្ទិកមានការនិយមជាងកញ្ចក់កែវ ពីព្រោះវាមានទម្ងន់ស្រាលជាងហើយគេអាចដាក់ពណ៌បានច្រើនពណ៌ ទៀតផង។ ជាពិសេសកញ្ចក់ប្លាស្ទិកវាមានគុណប្រយោជន៍ ដោយសារគេប្រៀបធៀបនូវកម្រាស់របស់វាទាំងពីរ។ គេអាចដឹងបានថា កញ្ចក់ណាជាកញ្ចក់ប្លាស្ទិក ឬកញ្ចក់កែវបានដោយងាយគឺគ្រាន់តែគោះវាថ្នមៗទៅលើកញ្ចក់នោះដោយប្រើម្រាមដៃ។ បើកញ្ចក់នោះ ឮសូរសម្លេងស្ទក់គឺជាកញ្ចក់ប្លាស្ទិក តែបើវាមានសម្លេងស្រួយវាជាកញ្ចក់កែវ។
ការជ្រើសរើសកញ្ចក់តាមតម្រូវការ
ការដាក់ពណ៌ និងការដែលមានស្រទាប់ពិសេសការពារពន្លឺទៅលើកញ្ចក់ វាអាចជួយឱ្យភ្នែកនៅពេលធ្វើការឬពេលធ្វើ សកម្មភាពប្រចាំថ្ងៃរបស់អ្នកប្រព្រឹត្ដទៅបានយ៉ាងស្រួល។ ខាងក្រោមនេះជាប្រភេទកញ្ចក់ខ្លះៗដែលនឹងលើកយកមកបង្ហាញ។
- កញ្ចក់ហ្វូតូក្រូម៉ិច (Photochromic) កញ្ចក់ប្រភេទនេះផលិតមកពីកញ្ចក់ក្រោន9ជរៀន glass)ជាពិសេសគេផលិត វាប្រឆាំងទប់ទល់នឹងពន្លឺថ្ងៃ។ វាប្រែពណ៌ទៅជាងងឹតនៅពេលយើងធ្វើការនៅក្រោមពន្លឺថ្ងៃប៉ុន្ដែវានឹងទៅជាពណ៌ស្រាលថ្លាវិញនៅ ពេលដាក់វានៅទីងងឹត ឬកន្លែងគ្មានពន្លឺថ្ងៃ។ ដូច្នេះកញ្ចក់ហ្វូតូក្រូម៉ិចអាចផ្លាស់ប្ដូរពណ៌របស់វាទៅតាមកាលៈទេសៈនៃពន្លឺ ហើយមាន គុណប្រយោជន៍ចំពោះមនុស្សទូទៅដែលប្រើវានៅទីវាលតាមទីកន្លែងធ្វើការឬតាមការិយាល័យផ្សេងៗ។
- កញ្ចក់ប៉ូឡារេ (Polarezed) គេផលិតវាឡើងដោយជាតិប្លាស្ទិក ពិសេសវាអាចជួយទប់ទល់ ញំងពន្លឺនិងជួយទប់ស្កាត់ ការចាំងផ្លាតពីពន្លឺព្រះអាទិត្យ។
- កញ្ចក់កែវជួយរារាំងពន្លឺព្រះអាទិត្យជាងកញ្ចក់ប្លាស្ទិក ដែលបណ្ដាលមកពីលក្ខណៈធម្មជាតិផ្ទាល់របស់វា។ ប៉ុន្ដែកញ្ចក់ ប្លាស្ទិកដែលមានស្រទាប់ការពារពន្លឺក៏អាចការពារបានល្អដែរលើកលែងតែកញ្ចក់ប្លាស្ទិកនោះមិនជ្រលក់ពណ៌ប៉ុណ្ណោះ។
- ចំពោះកញ្ចក់ពណ៌ខ្មៅ ឬពណ៌ទឹកតែ ត្រូវបានគេផលិតឡើងដើម្បីការពារពន្លឺថ្ងៃ។ ដូច្នេះរាល់ការចេញទៅខាងក្រៅ លោកអ្នកគួរតែពាក់វាឱ្យបានជាប់លាប់។
- ចំពោះកញ្ចក់ដែលមានស្រទាប់ការពារ UV យើងអាចពាក់ការពារពន្លឺផ្សេងៗបានខ្លះដែរដូចនេះគេពាក់វានៅពេលធ្វើ ការនៅក្នុងការិយាល័យ ពេលប្រើប្រាស់កុំព្យូទ័រជាដើម។
- មានកញ្ចក់ដទៃទៀតដែលគេផលិតវាឡើងពីស្រទាប់ពិសេសដើម្បីបន្ថយកាំរស្មីអវិជ្ជមានចំពោះកិច្ចការក្នុងកុំព្យូទ័រ។ ទោះបីជាយ៉ាងណាក៏ដោយកញ្ចក់ទាំងពីរប្រភេទ(កញ្ចក់កែវនិងកញ្ចក់ប្លាស្ទិក)ត្រូវបានផលិតឡើងដោយដាក់ឱ្យមាននូវស្រទាប់ការ ពារ ដើម្បីបន្ថយកម្ដៅ9រថេរាចតិៀនប។
ផលវិបាកនៃការប្រើវ៉ែនតាមិនបានវាស់កាត់ត្រឹមត្រូវ
ការប្រើប្រាស់វ៉ែនតាជាការសំខាន់ណាស់សម្រាប់អ្នកដែលមានបញ្ហាភ្នែកមួយចំនួន។ ម្យ៉ាងវិញទៀតនោះមានមនុស្សមួយ ចំនួនទៀតពាក់វាមិនមកពីកត្ដាភ្នែកទេ គឺគេពាក់វាដើម្បីភាពស្រស់ស្អាតតែប៉ុណ្ណោះ។ បើលោកអ្នកពាក់គ្រាន់ជាភាពទាក់ទាញនោះ វាក៏មិនអីដែរ។ ដោយឡែកបើលោកអ្នកដែលពាក់វ៉ែនតាពេលមានបញ្ហាភ្នែកឬពាក់ក្នុងន័យការពារពីពន្លឺថ្ងៃ ពន្លឺចំណាំងផ្លាតពី កញ្ចក់កុំព្យូទ័រជាដើម នោះបើមិនពាក់ទេ វាធ្វើឱ្យភ្នែកស្រវាំង ឈឺកែវភ្នែក រកាំភ្នែកចេះតែឧស្សាហ៍ហូរទឹកភ្នែកនៅពេលខិតខំ សម្លឹងជាដើម។ គាត់អាចនឹងប្រឈមមុខទៅនឹងជម្ងឺភ្នែកមួយចំនួនទៅថ្ងៃក្រោយបើគាត់នៅតែមិនប្រើប្រាស់វ៉ែនតាទេនោះ។ ការ ពាក់វ៉ែនតាមិនត្រូវចេះតែពាក់នោះទេមុននឹងពាក់ត្រូវទៅពិនិត្យភ្នែកឱ្យបានត្រឹមត្រូវអំពីរោគសញ្ញាភ្នែករបស់អ្នក ហើយមានបទ បញ្ជាពីគ្រូពេទ្យត្រឹមត្រូវទៀតរឹតតែប្រសើរ។
ដំបូន្មានអ្នកជំនាញ
ចំពោះលោកអ្នកដែលមានបញ្ហាផ្នែកកែវភ្នែក គួរតែប្រើប្រាស់វ៉ែនតាមួយដែលធ្វើការវាស់ភ្នែកឱ្យបានត្រឹមត្រូវនិងជាក់ លាក់មួយ ព្រោះវា អាចជួយលោកអ្នកឱ្យមើលឃើញច្បាស់ និងមានប្រយោជន៍ជាច្រើនដែលអាចជួយការពារភ្នែកពីពន្លឺផ្សេងៗ ដែលលោកអ្នកតែងតែមានការប៉ះពាល់វាជារៀងរាល់ថ្ងៃនោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨
Leave a Reply