សុខភាពមាត់ធ្មេញគឺជារឿងមួយដ៏សំខាន់សម្រាប់បុគ្គលគ្រប់រូប ព្រោះប្រសិនបើមាត់និងធ្មេញរបស់លោកអ្នកមានសុខភាពល្អ នោះលោកអ្នកមានអារម្មណ៍ជឿជាក់ក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ ក៏ដូចជាជួយឱ្យសុខភាពរាងកាយរបស់លោកអ្នករឹងមាំល្អ។ ប៉ុន្ដែប្រសិនបើលោកអ្នកមិនបានយកចិត្ដទុកដាក់ឱ្យបានល្អចំពោះមាត់ធ្មេញរបស់លោកអ្នកទេ នោះលោកអ្នកនឹងប្រឈមមុខនឹងបញ្ហាជាច្រើនដែលកើតឡើងចំពោះធ្មេញរបស់លោកអ្នក។ ក្នុងនោះផងដែរ រោគពុកធ្មេញគឺជាជម្ងឺម្យ៉ាងដែលតែងតែបង្កការ ឈឺចាប់ទៅឱ្យបុគ្គលមួយចំនួនធំសព្វថ្ងៃនេះ។
សូមស្វែងយល់ពីជម្ងឺពុកធ្មេញ តាមរយៈការណែនាំរបស់លោកទន្ដបណ្ឌិត ឃុត មី នាយកគ្លីនិកធ្មេញអន្ដរជាតិជាមួយ ទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺពុកធ្មេញគឺជាអ្វី?
រោគពុកធ្មេញគឺជារោគម្យ៉ាងដែលកើតឡើងដោយមានការពុកផុយធ្មេញ ហើយវាអាចបង្កឱ្យធ្មេញមានប្រហោងខុសពី ធ្មេញធម្មតា។ រោគពុកធ្មេញនេះត្រូវបានមនុស្សភាគច្រើនហៅថា ដង្កូវស៊ីធ្មេញ។ ធ្មេញដែលពុកអាចជាធ្មេញមុខ ធ្មេញថ្គាមធំ ឬធ្មេញ ថ្គាមតូច ហើយវាអាចកើតឡើងនៅលើផ្ទៃទំពារបស់ធ្មេញ ឬនៅចន្លោះរវាងធ្មេញមួយទៅធ្មេញមួយទៀត។
រោគសញ្ញាជម្ងឺពុកធ្មេញ
ធ្មេញដែលពុកមានរោគសញ្ញាខុសៗគ្នា អាស្រ័យទៅលើកម្រិតនៃភាពធ្ងន់ធ្ងររបស់ជម្ងឺ និងទីតាំងរបស់ធ្មេញដែលពុកនោះ ។ នៅពេលដែលធ្មេញទើបតែចាប់ផ្ដើមពុកនោះ គេមិនអាចកត់សម្គាល់ឃើញរោគសញ្ញាអ្វីទេ ប៉ុន្ដែនៅពេលដែលជម្ងឺឬរោគនោះកាន់ តែវិវឌ្ឍន៍វាអាចបង្កឱ្យមានរោគសញ្ញាមួយចំនួន ដូចជាឈឺធ្មេញជាប្រចាំ ស្រៀវធ្មេញ មានអារម្មណ៍ថាឈឺធ្មេញជាប់រហូត (ទោះជាលោកអ្នកឈប់ញ៉ាំអាហារ ឬពិសាភេសជ្ជៈក៏ដោយ) ឈឺចាប់នៅពេលដែលលោកអ្នកទំពាអាហារ មានស្នាមខូង ឬប្រហោង នៅផ្ទៃទំពាធ្មេញ ឬនៅចន្លោះធ្មេញរបស់លោកអ្នក និងមានឡើងជាដុំខ្ទុះនៅជុំវិញធ្មេញរបស់លោកអ្នក។
មូលហេតុបង្កជម្ងឺធ្មេញពុក
ធ្មេញពុកបណ្ដាលមកពីកត្ដាមួយចំនួនសំខាន់ៗដូចជា ៖
វិធីការពារជម្ងឺធ្មេញពុក
ដើម្បីការពារធ្មេញកុំឱ្យពុក លោកអ្នកអាចអនុវត្ដតាមវិធីសាស្ដ្រមួយចំនួនដូចខាងក្រោម ៖
ដំបូន្មានអ្នកជំនាញ
សូមថែរក្សាសុខភាពមាត់ធ្មេញរបស់លោកអ្នកឱ្យបានល្អ ប្រសិនបើលោកអ្នកមានបញ្ហារោគពុកធ្មេញ សូមលោកអ្នក ទៅជួបជាមួយទន្ដបណ្ឌិតដែលមានជំនាញច្បាស់លាស់ក្នុងការព្យាបាលធ្មេញពិតប្រាកដជាបន្ទាន់ ចៀសវាងការទិញឱសថមកប្រើប្រាស់ដោយខ្លួនឯងដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩
Leave a Reply