ស្ដ្រីតែងតែមានបញ្ហាត្រង់ថង់ក្រោមភ្នែក នៅពេលដែលខ្លួនមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ។ ប៉ុន្ដែពេលខ្លះទៀតនោះក៏ មានស្ដ្រីដែលមានអាយុតិចក៏មានបញ្ហានេះដែរ តែវាជាករណីកម្របំផុត។ ស្ដ្រីពិបាកចិត្ដ នៅពេលដែលមានភ្នែកមិនស្អាត វាជាកត្ដាមួយដែលធ្វើឱ្យផ្ទៃមុខមើលទៅមិនស្រស់ស្អាតថែមទៀតផង។ ម្យ៉ាងវិញទៀត ពេលខ្លះវាធ្វើឱ្យលោកអ្នកនាងមានអារម្មណ៍ថា ចុករោយភ្នែកមើលមិនច្បាស់ជាដើម។
ទស្សនាវដ្ដី សុខភាពយើង សូមលើកយកមកបរិយាយនៅក្នុងទំព័រថែទាំសម្រស់នៅលេខនេះ តាមរយៈការជួបសម្ភាស ជាមួយលោកស្រី សុ ផានមុំ ជាម្ចាស់ហាងកែសម្ផស្ស ម៉ិញ តាំ និងអ៊ុតសក់ដាវីអារីយ៉ា ធ្វើការបកស្រាយនូវប្រធានបទខាងលើនេះ។
មូលហេតុវះកាត់ថង់ក្រោមភ្នែក
ជាធម្មតាថង់ក្រោមភ្នែកនេះកើតឡើងជាធម្មជាតិ ដែលភាគច្រើនវាកើតចំពោះស្ដ្រីដែលមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ និងស្ដ្រីដែលមានវ័យចំណាស់។ ថង់ក្រោមភ្នែកនេះពេលដែលវាកើតហើយនោះ មិនអាចបំបាត់ការធ្លាក់យាររបស់វាបានទេ បើយើងមិនធ្វើការវះកាត់យកខ្លាញ់ចេញ និងដោយការទាញយកស្បែកដែលធ្លាក់យារឱ្យមានសភាពតឹងរាបស្មើឡើងវិញ។ វិធីកែខៃថង់ ក្រោមភ្នែកនេះមានតែការវះកាត់ប៉ុណ្ណោះ ទើបធ្វើឱ្យផ្ទៃមុខលោកអ្នកនាងស្រស់ស្អាតឡើងវិញបានដូចធម្មជាតិ។ មានលោកអ្នកនាង មួយចំនួនបានប្រើប្រាស់ផលិតផលច្រើនប្រភេទ ដើម្បីទប់ស្កាត់ការធ្លាក់យារនេះ តែផលិតផលទាំងនោះគ្រាន់តែជាធាតុរួមផ្សំតែប៉ុណ្ណោះ វាមិនអាចបំបាត់ការយារធ្លាក់ទាំងស្រុង ឬស្បែកដែលជ្រីវជ្រួញទាំងនោះបានទេ។
ផលប៉ះពាល់ដែលបណ្ដាលមកពីថង់ក្រោមភ្នែកធ្លាក់យារ
ចំពោះស្ដ្រីខ្លះទៀតមានអាយុត្រឹមតែ២០ឆ្នាំ ឬច្រើនជាងនេះបន្ដិចក៏មានបញ្ហាថង់ក្រោមភ្នែកនេះដែរ តែវាជារឿងដែលមិន សូវជួបទេ យូរៗទើបប្រទេះឃើញម្ដង។ ថង់ក្រោមភ្នែកនេះធ្វើឱ្យលោកអ្នកនាងកើតនោះមានអាការដូចខាងក្រោម។
- ធ្ងន់ភ្នែក
- មើលអ្វីៗមិនសូវច្បាស់
- មានការចុកស្រពន់ភ្នែក
- ធ្វើឱ្យភ្នែកធ្លាក់ មើលទៅមិនសូវស្អាត ភ្នែករាងតូច
- អាចកើតជាប្រែងចាក់ភ្នែក ធ្វើឱ្យរលាកកែវភ្នែកជាដើម។
អត្ថប្រយោជន៍នៃការវះកាត់ថង់ក្រោមភ្នែក
ការវះកាត់នេះធ្វើឱ្យលោកអ្នកនាងមានអាយុក្មេងជាងវ័យ ទោះបីមានអាយុច្រើនក៏ដោយ។ ព្រោះថាថង់ភ្នែកលោកអ្នកនាងនៅតែស្រស់ស្អាតមិនយារធ្លាក់ ធ្វើឱ្យភ្នែកមើលទៅស្រឡះ និងមិនមានភាពជ្រីវជ្រួញ ឬមានផ្ទុកខ្លាញ់នៅក្នុងថង់ក្រោមភ្នែកឡើយ។ ពេលបច្ចុប្បន្ននេះ មានស្ដ្រីជាច្រើនដែលមានបញ្ហានេះកើតឡើង ប៉ុន្ដែពួកគាត់បានគិតថាវាត្រូវចំណាយអស់ថវិកាច្រើន និងផលប៉ះពាល់ផ្សេងៗទៀត ក្រោយការវះកាត់។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកនាងមានបញ្ហាថង់ក្រោមភ្នែក ចូរកុំបង្អង់យូរឱ្យសោះ ត្រូវប្រញាប់ប្រញាល់ទៅរកអ្នកជំនាញដែល លោកអ្នកនាងទុកចិត្ដ មានសមត្ថភាព និងបទពិសោធន៍ច្រើនក្នុងការវះកាត់ ដែលអាចជួយលោកអ្នកនាងឱ្យស្រស់ស្អាតបានដូចជា ធម្មជាតិ។ លោកអ្នកត្រូវតែមានសេចក្ដីក្លាហានក្នុងការទៅជួបអ្នកឯកទេស ដើម្បីភាពលេចធ្លោរបស់លោកអ្នកនាង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨
Leave a Reply