រយៈពេល៣ឆ្នាំកន្លងទៅនេះ លោកអ្នកអានទាំងឡាយសុទ្ធតែបានស្គាល់ និងផ្ដល់ការជឿជាក់ដល់ទស្សនាវដ្ដី សុខភាព យើង ដែលជាទស្សនាវដ្ដីខ្មែរទីមួយគ្មានពីរនៅក្នុងប្រទេសដែលពោរពេញទៅដោយភាពថ្លៃថ្នូរ គុណប្រយោជន៍ សម្រាប់លោកអ្នក គ្រប់គ្នា។ ចាប់ផ្ដើមពីចុងឆ្នាំ២០០៥ ទស្សនាវដ្ដី សុខភាពយើង ប្រៀបបាននិងកូនរុក្ខជាតិមួយដែលទើបនិងចាប់ផ្ដើម ហើយរៀន រស់នៅក្នុងសង្គមសារព័ត៌មានដែលពោរពេញដោយសេរីភាពនៅកម្ពុជា។ពេលនេះសុខភាពយើងមានអាយុ៣ឆ្នាំពេញបរិបូរណ៍ ហើយក៏បានក្លាយទៅជាយុវវ័យដែលពោរពេញដោយកម្លាំងថាមពល ការច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យសក្ដិសមនិងអ្វីដែលមិត្ដអ្នកអានបាន ផ្ដល់ទំនុកចិត្ដរហូតមក។
ទស្សនាវដ្ដី សុខភាពយើង ក្នុងរយៈពេលកន្លងមកនេះ បានព្យាយាមអភិវឌ្ឍន៍ខ្លួនឱ្យប្រៀបបាននឹងគ្រូពេទ្យខ្មែរដ៏ចំណាន ពោលជាទីប្រឹក្សាសុខភាពរបស់លោកអ្នកគ្រប់រូប គ្រប់គ្រួសារទាំងអស់ ដោយគ្មានពាក្យថា ហួសពេលទេ។ ទស្សនាវដ្ដី សុខភាពយើង បានពើបប្រទះ និងភាពរុងរឿងបែបនេះ ក៏ព្រោះតែសុខភាពយើងបានរកចំណុចដែលចុចចំបេះដូងរបស់លោកអ្នកគ្រប់គ្នា ដែលលោក អ្នកចង់ដឹងចង់ឮ ចង់ថែរក្សានោះ គឺសុខភាព សម្រស់ ស្នេហា ៣ចំណុចនេះក្នុងជីវិតជាមនុស្សពិតជាមិនអាចខ្វះបានឡើយ។ ជាពិសេស សុខភាពយើង មានគោលបំណងច្បាស់លាស់ ដោយឈរលើសុឆន្ទៈ និងគោលដៅយ៉ាងមោះមុត គឺ“ខ្មែរដើម្បីខ្មែរ”។
ថ្វីត្បិតតែសុខភាយើងជាអង្គភាពឯកជនរកប្រាក់កម្រៃក៏ពិតមែន តែសុខភាពយើងបានរួមចំណែកដល់ការកសាងប្រទេស ជាតិ តាមរយៈការរៀបចំធ្វើជាអំណោយនានាច្រើន ដោយក្នុងមួយឆ្នាំរាប់ពាន់ក្បាលឯណោះ។ ជាក់ស្ដែង ទស្សនាវដ្ដី សុខភាពយើង បានផ្ដល់អំណោយទៅដល់ ៖
រួមជាមួយគ្នានេះផងដែរ ទស្សនាវដ្ដី សុខភាពយើង សូមលំឱនកាយថ្លែងនូវអំណរគុណដ៏វិសេសវិសាលដល់បណ្ដាក្រុមហ៊ុន អង្គការ ដៃគូពាណិជ្ជកម្មធំៗជាច្រើន ដែលបានចូលរួមសាងភាពជោគជ័យនេះជាមួយយើងខ្ញុំ ជាក់ស្ដែងមានចំនួនយ៉ាងលើសលប់ ប្រមាណជា៨៥ក្រុមហ៊ុនក្នុងមួយឆ្នាំៗ។ យើងខ្ញុំសូមលើកយកការថ្លែងអំណរគុណជាពិសេសនេះដល់ក្រុមហ៊ុនមួយចំនួនដែលមានស្លាកសញ្ញាដូចខាងក្រោម ៖
ដើម្បីឆ្លើយតបនឹងទំនុកចិត្ដរបស់លោកអ្នកនេះ ទស្សនាវដ្ដី សុខភាពយើង សូមប្ដេជ្ញានឹងព្យាយាមរិះរកអ្វីដែលថ្មីចាំបាច់ មានគុណប្រយោជន៍ផ្ដល់ជូនលោកអ្នកមិនឱ្យខុសបំណងឡើយ។ យើងខ្ញុំទាំងអស់គ្នាជាស្ថាបនិក និងបុគ្គលិកទស្សនាវដ្ដី សុខភាពយើង សូមសន្យាថានឹងយកអស់កម្លាំងកាយចិត្ដដើម្បីសម្រេចបាននូវបុព្វហេតុដ៏ធំធេងសម្រាប់សង្គមជាតិទាំងមូលគឺលើកស្ទួយសុខភាព សាធារណៈ និងសុខុមាលភាពសង្គមជាតិនៅកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយក៏ការតាំងចិត្ដរបស់យើងខ្ញុំបានសម្រេចគឺអាស្រ័យ លើការចូលរួមសហការពីលោកអ្នក ជាពិសេសដៃគូពាណិជ្ជកម្មធំៗ។ សូមបន្ដផ្ដល់កម្លាំងចិត្ដ និងការគាំទ្ររបស់លោកអ្នកចំពោះការ ប្រឹងប្រែងរបស់យើងខ្ញុំទាំងអស់គ្នា។
ឧត្ដមភាព ភាពជឿជាក់ ជំនឿចិត្ដ ការច្នៃប្រឌិត នឹងនាំឱ្យយើងខ្ញុំ និងលោកអ្នកសម្រេចនូវបុព្វហេតុរួមបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩
Leave a Reply