3 . ថែទាំក្រចកជើង
- គួរកាត់ក្រចកជើងក្រោយពេលលោកអ្នកមុជទឹករួច ព្រោះពេលនោះក្រចកជើងទន់ជាងពេលធម្មតា កុំសម្រួចឱ្យស្រួច ព្រោះអាចបង្កគ្រោះថ្នាក់
- សូមចៀសវាងកាត់ក្រចកដែលកប់ចូលទៅក្នុងសាច់ ព្រោះអាចបណ្ដាលឱ្យមានដំបៅក្លាយមើលមិនជា។
4 . ប្រុងប្រយ័ត្ននៅពេលហាត់ប្រាណ
5 . ការពារជើង ពាក់ស្បែកជើង និងស្រោមជើង
- សូមកុំដើរជើងទទេ ឬពាក់ស្បែកជើងកែងខ្ពស់ៗ គឺត្រូវពាក់ស្បែកជើងនិងស្រោមជើងជាប្រចាំពេលដើរទៅណាមកណា
- កុំពាក់ស្បែកជើងដែលវាល ដូចជាស្បែកជើងផ្ទាត់ ព្រោះអាចឱ្យលោកអ្នកគ្រោះថ្នាក់ពេលប៉ះទង្គិចនឹងអាចឆ្លងមេរោគ
- សូមពិនិត្យមើលផ្នែកខាងក្នុងនៃស្បែកជើងមុននឹងពាក់វា ដូចជាពិនិត្យកម្ទេចកម្ទីផ្សេងៗដើម្បីចៀសវាងកុំឱ្យប្រអប់ជើង ទទួលរងនូវរបួសស្នាម
- សូមពាក់ស្បែកជើង និងស្រោមជើងដែលល្មមនឹងជើង ចៀសវាងស្បែកជើងដែលចង្អៀត។
របៀបជ្រើសរើសស្បែកជើងឱ្យត្រឹមត្រូវ
ប្រភេទស្បែកជើងដែលអ្នកជម្ងឺទឹកនោមផ្អែម គួរជ្រើសរើសមានលក្ខណៈដូចខាងក្រោម ៖
- ស្បែកជើងដែលបិតជិតមិនចំហ ដូចជាស្បែកជើងសង្រែក ឬស្បែកជើងផ្ទាត់នោះទេ
- ស្បែកជើងដែលមានលក្ខណៈទន់ៗនៅខាងក្នុងមិនរឹង ដែលវាអាចធ្វើឱ្យប្រអប់ជើងរបស់លោកអ្នកមានផាសុកភាព
- មានគំលាតនៅសល់ប្រហែលកន្លះសង់ទីម៉ែត្រពីក្រចកជើងរបស់អ្នកដើម្បីចៀសវាងការកកិត
- ផ្នែកខាងក្រៅនៃស្បែកជើង គួរតែធ្វើពីវត្ថុធាតុដើមដែលជាប់ស្វិតដើម្បីជួយការពារជើងរបស់លោកអ្នកពីការទទួលរង នូវគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ។
ដំបូន្មានអ្នកជំនាញ
លោកអ្នកគួរតែទៅជួបពិគ្រោះជាមួយលោកវេជ្ជបណ្ឌិតឯកទេសខាងទឹកនោមផ្អែមជាបន្ទាន់ក្នុងករណី ដែលមានបញ្ហាគួរ ឱ្យកត់សម្គាល់មួយចំនួន ដូចជាហើមជើង ស្ងួត ប្រេះបែកក្រហែង ពងខ្ទុះ ពេលមានរបួសហូរឈាមច្រើនមិនជា មានការ ឈឺចុកចាប់ខុសពីធម្មតា ឬមានដំបៅ ស្បែកប្រអប់ជើងឡើងកន្ទួល ឬឡើងក្រហម ស្បែកប្រែពណ៌ឡើងខ្មៅ ស្បែកក្រិនឡើងក្រាស់ ឬក្រចកជើងរបស់លោកអ្នកដុះចូលជ្រៅទៅក្នុងសាច់ជាដើម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩
Leave a Reply