ស្ត្រី​កើត​ជម្ងឺ​អេដស៍​គឺជា​ប្រធាន​បទ​សន្និ​សីទ​ស្តីពី​ជម្ងឺ​អេដស៍​ឆ្នាំ​២០១២​

ជម្ងឺ​អេដស៍​ គឺ​ជាជម្ងឺ​មួយ​ដែលម​នុស្សគ្រ​ប់ត្រូវ​បានស្គា​ល់​ថា ជា​ជម្ងឺ​ដ៏​កាច​សាហាវ​មួយ​ក្នុង​ចំណោម​ជម្ងឺ​ដទៃ​ផ្សេងៗ​ទៀត។​ ក្នុង​​ចំណោម​អ្នក​កើត​ជម្ងឺ​នេះ គេស​ង្កេត​ឃើញថា​ ស្រ្តី​នៅជុំ​វិញ​ពិភព​លោក​ក៏​កើត​មាន​ជម្ងឺ​នេះច្រើន ​ហើយ​ថែម​ទាំង​ទទួល​បាន​ការ​រើស​អើង​នៅ​ក្នុង​សង្គម​ប្រទេស​ ដែល​ពួក​គេរ​ស់នៅ​ផង​ដែរ។ តើ​នៅក្នុ​ងសន្និ​សីទ​ស្តី​អំពីជ​ម្ងឺអេដ​ស៍ ​ឬ​ស៊ី​ដានៅ​លើក​នេះ ផ្តោត​ការចា​ប់អារ​ម្មណ៍ទៅ​នឹង​បញ្ហារប​ស់ស្ត្រីដែ​លកើត​មានជ​ម្ងឺ​អេដស៍​យ៉ាង​ណាខ្លះ​?

រូបភាពគេហទំព័រសុខភាពកម្ពុជា

​អង្គ​ការ​សហ​ប្រជាជា​តិស​ម្រាប់​ស្ត្រី (UN W​omen) ​នាពេ​លច្ចុប្បន្ន​នេះ​បាន​នឹងកំ​ពុងរៀ​ប​ចំសន្និ​សីទអ​ន្តរជា​តិស្ដី​ពីជម្ងឺ​អេដ​ស៍ ​ចំនួន៦​ថ្ងៃ ដោយចា​ប់ពីថ្ងៃ២​២ ​ដល់​ថ្ងៃទី​២៧​ ខែក​ក្កដា ឆ្នាំ​២០​១២ នៅរ​ដ្ឋធា​នីវ៉ាស៊ី​នតោន​ សហ​រដ្ឋ​អាមេ​រិក។​ គោល​បំណង​សំខាន់​នៃ​អង្គស​ន្និសី​ទ​នេះក៏​មាន​តំណាង​ពីក​ម្ពុជា​ចូលរួ​មផ​ងដែ​រ ​ក្នុងន័​យ​ដើម្បី​ឆ្លើយត​បទៅ​នឹង​សេចក្ដី​ត្រូវ​ការ​ចាំបា​ច់រ​បស់​ស្ត្រីដែ​លឆ្ល​ង និង​ផ្ទុកមេ​រោគ​អេដស៍​នៅ​ទូទាំង​ពិភព​លោក។​ សន្និ​សីទ​អន្តរ​ជាតិ​ស្ដី​ពីជ​ម្ងឺ​អេដស៍​នេះ ជាធ​ម្មតា​ត្រូវបា​ន​រៀប​ចំ​ធ្វើឡើ​ង​រៀង​រាល់​២​ឆ្នាំម្ដ​ង។ ប៉ុន្តែ​នៅ​ឆ្នាំនេះ​ ​គឺផ្ដោ​ត​សំខាន់​ក្នុង​ការ​ផ្ដល់​អាទិភាព​ដល់​ស្ត្រីដែ​ល​មាន​ផ្ទុក​ជម្ងឺ​អេដស៍​ ដើម្បី​ឲ្យ​ពួក​គេទ​ទួល​បាន​សិទ្ធិ​ស្មើគ្នា​ដូច​ជាបុរស​ក្នុង​ការ​ទទួល​បាន​សេវា​ព្យាបាល​ និង​ថែទាំ​សុខភា​ព។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​អង្គការ​​សហ​ប្រជា​ជាតិ​សម្រាប់ស្ត្រី ​កាលពី​ថ្ងៃទី​២០​ ខែ​កក្កដា ​ឆ្នាំ២​០១២​នេះ បា​នឲ្យ​ដឹង​ថា ​ស្ត្រីដែល​កើតជ​ម្ងឺ​អេដស៍​ត្រូវ​បាន​សង្គម​រើស​អើង និ​ងរ​ង​ការរំ​លោភបំ​ពាន​ទៅដ​ល់៣ដ​ងស្ត្រី​ធម្ម​តា​ ដែល​ពុំមា​នកើ​ត​ជម្ងឺអេ​ដស៍​នៅ​ទូទាំង​ពិភព​លោក។ ប្រធាន​ចាត់​ចែង​សន្និ​សីទ​អន្តរ​ជាតិ​ស្ដីពី​ជ​ម្ងឺអេ​ដស៍​ លោក​ ហាឌ្រី​ន ប៊ុន​ណូដ​ (Hadrien​ Bonnaud)​ បាន​មាន​ប្រសាស​ន៍ថា​ សន្និ​សីទ​អន្តរ​ជាតិ​ស្ដី​ពីជ​ម្ងឺអេ​ដស៍​នៅ​ឆ្នាំនេះ​ ​គឺ​ពង្រឹង​អំណាច​ដល់​ស្ត្រី​ដែល​កើត​មាន​ជម្ងឺ​អេដស៍​ហ៊ាន​តស៊ូ​មតិ​ដើម្បី​អោយខ្លួ​នទ​ទួល​បាននូ​វកា​រយ​កចិ​ត្តទុ​កដា​ក់ពី​ក្រុម​អ្នក​ធ្វើសេ​ចក្ដីស​ម្រេចចិ​ត្ត ​និងក្រុ​មប្រ​ទេសម្ចា​ស់ជំ​នួយ។ លោក​បន្ត​ថា បន្ថែម​ពី​នេះ គឺ​ជម្រុញ​ឲ្យ​រដ្ឋា​ភិបាល​ក្នុង​ប្រទេស​នីមួយៗ​ ក្រុមស​ង្គម​ស៊ីវិល​ និង​អង្គការ​ក្រៅរ​ដ្ឋាភិបាល​​ ផ្ដល់វេ​ទិកាគាំ​ទ្រ និ​ង​យក​ចិត្ត​ទុក​ដាក់ដ​ល់ក្រុ​មប​ណ្ដាញ​ស្ត្រី ដែលផ្ដ​ល់សេ​វាថែ​ទាំដ​ល់ស្ត្រី​កើត​ និ​ង​ឆ្លង​ជម្ងឺ​អេដស៍​នៅក្នុ​ង​ប្រទេស​ទាំង​នោះ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​គេហ​ទំព័រ​សារព័ត៌​មាន​អាស៊ីរី​។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក ​ជា ​សារឹ​ត ​ប្រធាន​សមាគម​នារី​អភិវ​ឌ្ឍសេ​ដ្ឋ​កិច្ច និង​អនាម័យ (Women Organization ​for​ Modern​ Economy​ and​ Nursing​-WOMEN​) ដែល​បាន​អញ្ជើញ​មក​ចូល​រួមក្នុ​ង​សន្និសីទពិភពលោកលើកទី១៩ ស្ដីពីជម្ងឺអេដស៍នេះ បានមានប្រសាសន៍ថា វត្តមានរបស់លោកក្នុងសន្និសីទអន្តរជាតិលើកនេះ គឺ ដើម្បី សិក្សា​ថែម​ទៀត​អំពី​វិធី​សាស្ត្រ​ថ្មី​ ដែល​ជួយ​អោយក​ម្មវិធី​ផ្ដល់​សេវា​ថែ​ទាំ ​និង​ថ្នាំ​ព្យាបាល​ដល់​អ្នក​កើត​ជម្ងឺ​អេដស៍​នៅ​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ។ លោកប​ន្ត​ថា៖ ​«គឺ​ចង់​បាន​ព័ត៌​មាន​ថ្មីៗ​ទាក់​ទង​នឹង​ការ​វិវត្តន៍​ ជម្ងឺ​អេដស៍​ ពាក់​ព័ន្ធ​នឹង​ការ​អប់​រំ ​ធ្វើ​យ៉ាង​ណាឲ្យ​ប្រ​ជាព​លរដ្ឋ​បាន​យល់​ដឹង​អំពី​ជម្ងឺ​អេដស៍ វិធី​សាស្ត្រនៃ​កា​រថែទាំ​ថ្មីៗ​ និង​ព័ត៌​មាន​ទាក់​ទង​នឹង​ឱសថ​ប្រឆាំង​នឹង​ជម្ងឺអេ​ដស៍។ តាមកា​រស្មា​នរ​បស់​ខ្ញុំ មានប្រ​តិភូ​មក​ចូល​រួម​ប្រមាណ​៥០​នាក់ ទាំង​ស្ថាប័នរ​ដ្ឋ ​និងអ​ង្គកា​រក្រៅ​រដ្ឋា​ភិបាល​ជាច្រើ​នដែ​លធ្វើកា​រខា​ងផ្នែ​កមេ​រោគ និង​ជម្ងឺអេ​ដស៍នេះ​»។
​សន្និសីទ​អន្តរជា​តិស្ដី​ពី​ជម្ងឺអេ​ដស៍​នៅឆ្នាំ​នេះ រៀបចំ​ធ្វើឡើ​ង ៦​ថ្ងៃ ចាប់ពី​ថ្ងៃ​អាទិត្យ​ ទី២​២ រហូត​ដល់​ថ្ងៃសុក្រ ​ទី២​៧​ ខែក​ក្កដា​ ​ហើ​យចែ​កចេ​ញ​ជាច្រើ​នវ​គ្គ ដែលក្នុ​ងវ​គ្គនី​មួយៗ ​មានវា​គ្មិនជាច្រើ​នរូ​បពីខា​ងអង្គ​ការ​សហ​ប្រជាជា​តិនៃ​ជម្ងឺ​អេដស៍ ​និងអ​ង្គការសុ​ខភាព​ពិភពលោ​កជា​ដើម​ ដើម្បីថ្លែ​ងពី​ទុក្ខលំ​បាក​រប​ស់ស្ត្រីកើ​តជ​ម្ងឺ​អេដ​ស៍ និ​ងផ្ស​ព្វផ្សាយ​ពីវិ​ធានកា​រមួ​យចំនួ​ន ​ដើម្បីផ្ដល់​សេវាគាំ​ទ្រ​សុខភា​ពដល់​ស្ត្រីទាំង​នោះ។ ​ក្នុងចំ​ណោមវា​គ្មិនដែល​អញ្ជើ​ញម​កចូលរួ​មជាមួយ​នោះ ​គឺ​មានស្ត្រីខ្មែ​រវ័យ​ក្មេងមួ​យរូ​បឈ្មោះ ​ព្រំ ដាលី​ស ដែល​រូប​នាង​ផ្ទាល់កើ​តជម្ងឺ​អេដ​ស៍។ អ្នកនា​ង ព្រំ ​ដាលី​ស ​បច្ចុប្បន្នធ្វើ​ការ​ជាអ្នក​សម្រប​សម្រួលនៃ​ស​ហគមន៍​ស្ត្រីខ្មែ​រ ដែលមា​នផ្ទុ​កជ​ម្ងឺអេ​ដស៍នៅ​កម្ពុ​ជា​ហៅកា​ត់ថា​(CCW)​។ ​អ្នកនាងបានឲ្យដឹង​ថា អ្នក​នាង​នឹងខិតខំ​ធ្វើកា​រឲ្យអ​ស់សមត្ថ​ភាពទាំ​ងក​ម្លាំងកា​យ កម្លាំងចិ​ត្ត ​ដើម្បី​ផ្ដល់​ការ​គាំទ្រដ​ល់ស្ត្រី​ខ្មែរដែ​លមាន​ផ្ទុកជម្ងឺ​អេដស៍​នៅក​ម្ពុជា អាចមា​នសុ​ខភា​ពល្អ ​និងរ​ស់នៅបា​នយូ​រ​ឆ្នាំតទៅ​ទៀត​។

​បើតា​មស្ថិ​តិរប​ស់អ​ង្គ​ការស​ហប្រជា​ជាតិនៃ​ជម្ងឺ​​អេដ​ស៍​ (UNAIDS) បាន​ឲ្យដឹ​ងថា ​នៅឆ្នាំ​២០១​១ មា​នអ្ន​កផ្ទុ​ក ​និ​ងកើត​ជម្ងឺអេ​ដ​ស៍ចំនួ​ន៣​៤លាន​នាក់ នៅទូ​ទាំងពិ​ភពលោ​ក។ ក្នុ​ងនោះ ១​លាន​៨សែន​នាក់បា​នស្លាប់​។ ក្នុង​ចំណោមអ្ន​កផ្ទុ​ក ​និងកើ​តជ​ម្ងឺអេដ​ស៍ចំនួ​ន៣៤​លាន​នាក់​នោះ ​ជិត​៥០​% ទទួ​ល​បាន​ថ្នាំព្យា​បាល ដើម្បី​ពន្យារ​ជីវិត (Antiretroviral)។​ ចំណែ​ក​នៅ​ប្រទេស​កម្ពុជា​វិញ​ មាន​អ្នក​កើត​អេដស៍​ចំនួន​ ៦៧.២០០​នាក់ ក្នុង​នោះប្រ​មាណ​ជា ៤​ម៉ឺន​នាក់ បាន​ទទួល​ថ្នាំព​ន្យារ​ជីវិត៕ ​ អត្ថបទ​ដោយ ៖ សៀង ​វិរៈ
​​​​
អ​ត្ថបទ​ដោយ ៖ សៀង វិ​រៈ
ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *