នៅពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរគ្រប់វ័យចាប់ផ្ដើមមានការចាប់អារម្មណ៍ និងយល់ដឹងយ៉ាងច្រើនពីការថែទាំសុខភាព តាមរយៈការលេងកីឡា។ កីឡាមានច្រើនប្រភេទ និងសុទ្ធតែមានប្រយោជន៍ចំពោះរាងកាយ និងចំណង់ ចំណូលចិត្ដរបស់លោកអ្នកដែលហាត់ គ្រាន់តែវិធីនៅក្នុងការហាត់មានភាពផ្សេងៗពីគ្នា។
លោក ហ៊ី ឌីណារិន្ទ ជាប្រធានក្លឹបគីងកុង បានណែនាំឱ្យមានការហ្វឹកហាត់តាមក្បួន ទើបសុខភាពរាងកាយរបស់យើង មានភាពរឹងប៉ឹងមាំមួន តាមរយៈទស្សនាវដ្ដី សុខភាពយើង។
កីឡាលោតកម្ពស់គឺជាការលោតកម្ពស់។
ហាត់នៅពេលណាដែលល្អសម្រាប់រាងកាយ?
ការហាត់ប្រាណអាចធ្វើទៅបានទាំង៣ពេល ៖ ពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។ តែអ្វីដែលល្អសម្រាប់រាងកាយរបស់លោកអ្នកបំផុតគឺពេលព្រលឹម ការដែលហាត់ដោយពោះទទេ ឬក៏លោកអ្នកអាចញ៉ាំជាភេសជ្ជៈតិចតួចនៅពេលដែលលោកអ្នក ហាត់ពេលព្រលឹម ងាយស្រួលក្នុងការកាត់ចោលនូវចំនួនជាតិកាឡូរី។ នៅពេលដែលលោកអ្នកទទួលទានចំណីអាហារមុនពេលហាត់ ចំណីអាហារចូលទៅក្នុងខ្លួនរបស់លោកអ្នក ធ្វើឱ្យលោកអ្នកឆាប់ហត់នៅក្នុងការលេងកីឡា និងមិនបានកាត់ចោលនូវកាឡូរីនោះទេ។
សារៈប្រយោជន៍នៃកីឡាលោតកម្ពស់
កីឡាមានសារៈប្រយោជន៍ទាំងអស់។ អ្វីដែលជាចំណុចសំខាន់នៃកីឡាលោតកម្ពស់ គឺជួយចលនាបេះដូង នៅពេលដែល លោកអ្នកលេងកីឡាគឺបេះដូងរបស់លោកអ្នកធ្វើចលនាដូចគ្នា។ ខ្លាញ់ដែលរុំនៅបេះដូងអាចត្រូវរលាយ នៅពេលដែលលោកអ្នកលេង កីឡា ដូចជារត់ ធាក់កង់ ហែលទឹក និងប្រភេទកីឡាមួយចំនួន គ្រប់កីឡាទាំងអស់គឺអាចជួយសម្រកខ្លាញ់ដែលនៅរុំបេះដូងរបស់ លោកអ្នក។
១ . ជួយសម្រកខ្លាញ់ ៖ ខ្លាញ់មាន២ប្រភេទ ខ្លាញ់មួយនៅក្នុងសរសៃឈាម និងខ្លាញ់មួយទៀតជាខ្លាញ់ធម្មតា។ នៅពេល ដែលលោកអ្នកបានហាត់គឺជួយសម្រកខ្លាញ់ទាំងអស់ ការហាត់កីឡាក៏អាចជួយសម្រកខ្លាញ់បានដែរ។
២ . ជួយចលនាសាច់ដុំ ៖ ពេលដែលលោកអ្នកធ្វើចលនាជួយឱ្យសាច់ដុំជើងរបស់លោកអ្នករឹងមាំ។
កីឡាលោតកម្ពស់ជាកីឡាដែលមានប្រយោជន៍ច្រើនចំពោះសុខភាពរាងកាយ ជាពិសេសក្មេងៗប្រឹងលេងលោតកម្ពស់ ដែលធ្វើឱ្យឆាប់រហ័សដកកម្ពស់។ នៅពេលដែលប្រឹងលេងកីឡាលោតកម្ពស់ ប្រឹងហក់ ធ្វើចលនាអាចជួយឱ្យក្មេងឆាប់លូតលាស់ បានលឿន កាយវិការស្វាហាប់ រឹងប៉ឹង មាំមួនជាដើម។ ម្យ៉ាងទៀតការលេងកីឡាលោតកម្ពស់ត្រូវការប្រើកំភួនជើង ចលនាចង្កេះ ខ្នង ដៃជួយគ្នាទាំងអស់។ កីឡាលោតកម្ពស់អាចជួយបង្កើនការដើរ និងអាចជួយសម្រកខ្លាញ់។ កីឡាលោតកម្ពស់មិនមែនជាកីឡាដែល មានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ មិនចាំបាច់មានឧបករណ៍ច្រើនគ្រប់គ្រាន់ក៏អាចហាត់បានដែរ។
ផលប៉ះពាល់នៃការហាត់មិនបានត្រឹមត្រូវ
មុនពេលដែលលោកអ្នកលេងកីឡា ត្រូវកម្ដៅសាច់ដុំឱ្យបានត្រឹមត្រូវរយៈពេល១០ទៅ១៥នាទីសិន។ បើមិនបានកម្ដៅសាច់ដុំ ធ្វើឱ្យសាច់ដុំរបស់លោកអ្នកស្រក ឬក៏រលាកសាច់ដុំ សាច់ដុំមិនលូតលាស់ និងមិនបានផលគ្រប់គ្រាន់ទៅតាមក្បួនខ្នាត។
ដំបូន្មានអ្នកជំនាញ
លោកអ្នកត្រូវគិតគូរដល់បញ្ហាសុខភាព មានសុខភាពល្អទើបស្វែងរករបរទទួលទានបានល្អ តែបើសុខភាពមិនល្អក៏ពិបាកនឹង ប្រកបរបររកទទួលទានដែរ។ ប្រជាពលរដ្ឋដែលមានលទ្ធភាពទៅហាត់កីឡា គួរតែទៅហាត់កីឡាទាំងអស់គ្នា ដើម្បីសុខភាពគ្រប់រូប តែគួរតែហាត់ទៅតាមក្បួនខ្នាតឱ្យបានត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply