លោកអ្នកបានយល់ដឹងរួចមកហើយអំពីចលនាចំនួន២៤ នៃក្បួនហាត់ប្រាណពង្រាបក្បាលពោះ នៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខមុនៗនេះ។
ជាកិច្ចបន្ដ សូមបន្ដស្វែងយល់ និងហាត់ចលនាទី២៥ជាបន្ដទៅទៀត។
ចលនាទី២៥ ៖ យោលជើងចំហៀង
ជំហរហាត់ ៖ សូមដេកផ្ងារ សណ្ដូកដៃទាំងពីរបណ្ដោយដងខ្លួន។ ជើងទាំងពីរបន្ដឹងត្រង់លើកឡើងទៅលើ កន្ធែកពីគ្នា។
របៀបហាត់ ៖ សូមយោលជើងស្ដាំទៅឆ្វេងរហូតទៅទល់ជាមួយជើងម្ខាងទៀត បន្ទាប់ពីផ្ទឹមគ្នារួចហើយ សូមទាញវាមក កន្ធែកកន្លែងដើមវិញ។ ដូច្នេះជើងទាំងពីរបន្ដឹងត្រង់ឡើងលើ កន្ធែកពីគ្នាជាថ្មី។ ពេលនេះ សូមយោលជើងឆ្វេងទៅទល់ជើងស្ដាំផ្ទឹមគ្នាវិញម្ដង ហើយទាញកន្ធែកវិញ។ សូមធ្វើចលនាឆ្លាស់គ្នា ម្ដងជើងស្ដាំម្ដងជើងឆ្វេង។
ចំនួនហាត់ ៖ សូមធ្វើចលនានេះឱ្យបាន២០ដង។ បន្ទាប់មកសម្រាកមួយសន្ទុះ និងសូមចាប់ផ្ដើមមួយលើកទៀតចំនួន២០ ដងទៀត។
គោលបំណង ៖ លំហាត់នេះបង្កចលនាសាច់ដុំពោះបញ្ឆិត និងពង្រឹងសាច់ដុំចង្កេះ។
បើចង់ដឹងព័ត៌មានបន្ថែម សូមស្វែងរកអានសៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ”
សូមបន្ដអានចលនាបន្ទាប់
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី
ដកស្រង់ ៖ សៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ” និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ពនៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply