ក្រសួង​​​សុខាភិបាល​​​​ទុករយៈពេល​​​៦ខែ សម្រាប់​​​ក្រុមហ៊ុន​​​ថ្នាំជក់​​​​ដកហូត​​​ពាណិជ្ជកម្ម

ក្រសួងសុខាភិបាលកាលពីសប្ដាហ៍មុននេះ បានធ្វើការ​កោះប្រជុំ​ជាមួយ​នឹងម្ចាស់ផលិតផល​ថ្នាំជក់ចំនួន១៥ក្រុមហ៊ុន​នៅកម្ពុជា​ ដើម្បីធ្វើការផ្សព្វផ្សាយ​ពីអនុក្រឹត្យ​ស្ដីពីវិធានការហាមឃាត់​ចំពោះការផ្សាយពាណិជ្ជកម្ម​ផលិតផលថ្នាំជក់ ព្រមទាំងធ្វើការប្រកាសពីឱសាន្ដវាទ​នៃការដកហូតពាណិជ្ជកម្ម​គិតត្រឹមរយៈពេល៦ខែ ក្រោយពីអនុក្រឹត្យនេះ​បានអនុម័តចប់​ជាស្ថាពរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក អ៊ឹង ភីរុន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បានថ្លែង​ក្នុងកិច្ចប្រជុំ នៅទីស្នាក់ការ​ក្រសួងសុខាភិបាល​កាលពីថ្ងៃច័ន្ទ​នេះថា គោលបំណងនៃកិច្ចប្រជុំ​ក្នុងថ្ងៃនេះ គឺដើម្បីធ្វើការ​ផ្សព្វផ្សាយអនុក្រឹត្យ និង​ចែករំលែកព័ត៌មាន​ដល់ស្ថាប័នពាក់ព័ន្ធ ដើម្បី​ធ្វើការស្វែងយល់ និង​អនុវត្ដអនុក្រឹត្យ​នេះឱ្យមានភាពរលូន និង​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់។ លោកថ្លែងថា ៖ “​ការប្រើប្រាស់​ថ្នាំជក់​ផ្ដល់ផលលំបាកធ្ងន់ធ្ងរ​ចំពោះសុខភាព សេដ្ឋកិច្ច និងបរិស្ថាន ដូច្នេះការអប់រំ និង​កាត់បន្ថយការ​ប្រើប្រាស់ថ្នាំជក់​ជាភារកិច្ច ​យើងទាំអស់គ្នា។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១០ រាជរដ្ឋាភិបាល​​​​បានអនុម័ត​​​អនុក្រឹត្យ​​​​ស្ដីពីវិធានការ​​​​ហាមឃាត់​​​​ផ្សាយ​​ពាណិជ្ជកម្ម​ផលិតផលថ្នាំជក់

អនុក្រឹត្យនេះតម្រូវឱ្យគ្រប់ក្រុមហ៊ុនថ្នាំជក់ ផលិតករ​ក្នុងស្រុក អ្នកនាំចូល​ផលិតផលថ្នាំជក់ អាជីវករ អ្នកពាក់ព័ន្ធ​នឹងការ ផ្សព្វផ្សាយ និងអ្នកចែកចាយ​ផលិតផលថ្នាំជក់​នៅក្នុងប្រទេសកម្ពុជា​ត្រូវតែបញ្ឈប់​ការផ្សាយពាណិជ្ជកម្ម​ផលិតផលថ្នាំជក់​ជាផ្ទាំងរូបភាព​ ផ្ទាំងប៉ាណូ ផ្ទាំងបដា ផ្ទាំងគំនូរ ឬ​ប័ណ្ណផ្សព្វផ្សាយផលិតផលថ្នាំជក់​ជាសាធារណៈ និង​ការផ្សាយពាណិជ្ជកម្ម​ផលិតផលថ្នាំជក់​ ជារូបភាពចល័ត​នៅលើជញ្ជាំងរថយន្ដ ឬលើយានជំនិះ​គ្រប់ប្រភេទទាំងស្រុង ក្រោយពីអនុក្រឹត្យ​នេះចូលជាធរ​មានរយៈពេល៦ខែ​ ដែលនេះជាការឆ្លើយតប​នឹងមាត្រាទី១៣​នៃអនុសញ្ញា​ស្ដីពីការត្រួតពិនិត្យ​ថ្នាំជក់។

លោក ឃុន សូគ្រីន ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល​បានមាន​ប្រសាសន៍ថា ៖ “វាគឺជា រឿងមួយល្អ ក្នុងការអញ្ជើញឱ្យម្ចាស់ក្រុមហ៊ុន​ថ្នាំជក់​មកចូលរួមស្ដាប់​លើការងារ​របស់រដ្ឋាភិបាល​ដែលបានកំណត់ជូន​សម្រាប់ពួកគាត់​ ដើម្បីឱ្យពួកគាត់​បានជ្រាបជាព័ត៌មាន​ក្នុងការអនុវត្ដ​ប្រកបដោយភាពរលូន”។ លោកថា ៖ “បើទោះបីជា​ឱសាន្ដវាទ​ជិតចូលដល់ ក៏ដោយ ប៉ុន្ដែនៅពេលនេះ​យើងមិនទាន់­បានដឹងទេ តើមានក្រុមហ៊ុនចំនួនប៉ុន្មាន​ដែលបានអនុវត្ដដកហូត​ពាណិជ្ជកម្ម​របស់ខ្លួននៅតាម​ គោលដៅនោះ។ ដូច្នេះមុន​ថ្ងៃឱសាន្ដវាទ​នេះមកដល់ យើងនិងជំរុញទៅកាន់​ក្រុមហ៊ុនថ្នាំជក់​បន្ថែមទៀត លើការផ្សព្វផ្សាយ​ពី អនុក្រឹត្យហាមឃាត់​ឱ្យបានកាន់តែទូលាយ ដើម្បីឱ្យម្ចាស់ក្រុមហ៊ុន​មានការអនុវត្ដតាម​ការកំណត់របស់​រដ្ឋាភិបាល”។

រូបភាពទស្សនាវដ្តីសុខភាពយើង

ក្រុមហ៊ុនថ្នាំជក់​នឹងទទួលទោស​ប្រសិនបើមានការ​អនុវត្ដន៍​ផ្ទុយពី​ច្បាប់កំណត់

យោងតាម​​​អនុក្រឹត្យ​​​ស្ដីពិវិធានការ​​​ហាមឃាត់​​​ចំពោះ​​​ការ​ផ្សាយ​​​ពាណិជ្ជកម្ម​​​​ផលិតផល​​​ថ្នាំជក់​​​​ត្រង់​​​​មាត្រាទី១០​​​​បានចែង​​​ថារាល់​​ក្រុមហ៊ុន​​​ថ្នាំជក់​ទាំងអស់​​​​ដែលមិនគោរព​​​​​​​បទប្បញ្ញត្ដិ​​​​នៃអនុក្រឹត្យនេះ​​​​ត្រូវទទួល​​​​ទណ្ឌកម្ម​ដូចតទៅ ៖

ទី១ ៖ ព្រមានជាលាយលក្ខណ៍អក្សរ

ទី២ ៖ ដកហូតការផ្សព្វផ្សាយ

ទី៣ ៖ ផ្អាកការប្រកបអាជីវកម្មបណ្ដោះអាសន្ន

ទី៤ ៖ បិទអាជីវកម្មជាស្ថាពរ ក្នុងករណីមិនរាងចាល

លោក កាន់ សារុន ទទួលបន្ទុករដ្ឋបាលនៃ​ក្រុមហ៊ុនថ្នាំជក់​វីនីតុនគ្រុប​បានប្រាប់ថា លោកមានការគាំទ្រ និង​អនុវត្ដ​តាមអនុ ក្រឹត្យ​ដែលបានរៀបចំឡើង​ដោយរដ្ឋាភិបាល ប៉ុន្ដែ​លោកមិនទាន់គាំទ្រ​ចំពោះសេចក្ដីប្រកាស​នៅឡើយទេ ត្រង់ប្រការ៣ និងប្រការ៤​ ដោយផ្ដោតលើ​ទំហំនៃ​ក្រដាស​ផ្សាយពាណិជ្ជកម្មបារី​នៅកន្លែងលក់​​វាមានទំហំតូចពេក និងការដាក់តាំង​កញ្ចប់បារីក្នុង​១មុខបានតែ មួយកញ្ចប់​ប៉ុណ្ណោះ ដូច្នេះប្រការពីរ​នេះវានាំឱ្យ​ខាតបង់ច្រើន។ លោកថ្លែងថា ៖ “ខ្ញុំបានធ្វើការដកហូត​ពាណិជ្ជកម្ម​ដែលបានដាក់ តាំងនៅសាធារណៈ​ជាបណ្ដើរៗហើយ ដោយយើងបានសន្យាថា ដល់ថ្ងៃកំណត់ នឹងមិនមានការ​ផ្សាយពាណិជ្ជកម្ម​របស់ក្រុមហ៊ុនយើង ទៀតទេ”។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *