យំមានហៀរសម្បោរ

កាលបើយើងយំ(ដោយសារការឈឺចាប់ ពិបាកចិត្ដ ឬសប្បាយ) ទឹកភ្នែក​ហូរស្រក់​មកលើផ្ទៃមុខ​របស់យើង ពេលនោះ​ច្រមុះក៏ចាប់ផ្ដើម​ស្រក់ទឹកសម្បោរ​ហូរចេញ​ផងដែរ។ ខ្ញុំចង់សួរលោក​វេជ្ជបណ្ឌិតថា តើមកពីហេតុអ្វី បានជាមនុស្ស​ដែលយំតែងតែ​មានហូរសម្បោរ​ផងដែរនោះ? លោកស្រី យ. ដ. ល អាយុ២៩ឆ្នាំ ភ្នំពេញ

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ទឹកភ្នែកដែល​ផ្សំផ្គុំឡើង​ដោយសារធាតុ​ទឹកភ្នែក​ដែលជាទឹកប្រៃ​មានជាតិអាស៊ីដខ្លាញ់ និង​ប្រូតេអ៊ីន​ផលិតដោយ​ក្រពេញទឹកភ្នែក​ស្ថិតនៅខាង​លើភ្នែក។ តាមពិត​ក្រពេញទាំងនេះ​មានសកម្មភាព​ជាប្រចាំ​ដោយបញ្ចេញ​មក នូវទឹករិចៗ​ពាសពីលើកែវភ្នែក និងការពារភ្នែក​ទប់ទល់នឹង​លំអងធូលីដី។ ប៉ុន្ដែ​ការផលិតទឹកភ្នែក​មានបរិមាណតិចតួច​តែគ្រប់គ្រាន់​ សម្រាប់ឱ្យសារធាតុ​ទាំងនេះគ្របដណ្ដប់​លើគ្រាប់ភ្នែក និង​ស្រូបពាសលម្អងធូលី​នៅលើគ្រាប់ភ្នែក ធានាថាទឹកភ្នែក​មិនហូរចេញនោះ ទេ។ ការផលិតទឹកភ្នែក​គឺវាផ្អែកយ៉ាងខ្លាំង​ទៅលើបរិស្ថាន កាលណាឃើញ​នៅតំបន់ដែល​អាកាសធាតុក្ដៅស្ងួត នាំឱ្យទឹកភ្នែកចេញ​ ច្រើនជាងនៅតំបន់​អាកាសធាតុ​ត្រជាក់សើម។

នៅពេលដែលយើងយំ ទឹកភ្នែកត្រូវបានផលិតឡើង​ជាបរិមាណយ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ ទឹកភ្នែក​មួយចំនួន​ព្រួសចេញ​ មួយចំនួនទៀត​ហូរចេញទៅ​លើថ្ពាល់ និងមួយចំនួនទៀត​ដក់នៅតាមបំពង់បង្ហូរ​ទឹកភ្នែក(ស្ថិតនៅផ្នែកកន្ទុយភ្នែក​ខាងក្នុងក្បែរច្រមុះ) ឆ្ពោះទៅ​ថង់ទឹកភ្នែក។ កាលណាថង់​ទឹកភ្នែកនេះពេញ ទឹកភ្នែកហូរតាមបំពង់​ភ្ជាប់ច្រមុះទៅភ្នែក​ដែលនៅផ្នែកខាងលើ​នៃច្រមុះ។ ទឹកភ្នែក​ដែលហូរលាងលម្អងធូលី​ពីកែវភ្នែកអាចត្រូវ​បញ្ចេញមកតាម​បំពង់ក ប៉ុន្ដែអាចចេញ​មកតាមច្រមុះ​ដែលលាយឡំ​ជាមួយ សម្បោរ ជាទីបញ្ចប់គឺ​ហូរចេញមក​តាមរន្ធច្រមុះ។ ពេលនេះ​អ្វីដែលសំខាន់គឺ​ត្រូវប្រើកន្សែង​ជូតសម្បោរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *