លោកអ្នកបានយល់ដឹងរួចមកហើយអំពីចលនាចំនួន៣៤ នៃក្បួនហាត់ប្រាណពង្រាបក្បាលពោះ នៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខមុនៗនេះ។
ជាកិច្ចបន្ដ សូមបន្ដស្វែងយល់ និងហាត់ចលនាទី៣៥ជាបន្ដទៅទៀត។
ចលនាទី៣៥ ៖ ងើបក្បាលលើកដៃទៅប៉ះក្បាលជង្គង់
ជំហរហាត់ ៖ ដូចគ្នាជាមួយជំហរហាត់ និងគោលការណ៍នៃចលនាទី៣៤ដែរ។ តែក្នុងចលនានេះ សូមកន្ធែកជើងទាំងពីរ។
របៀបហាត់ ៖ សូមធ្វើចលនាងើបក្បាលបន្ដិច ដោយធ្វើចលនាទាញប្រអប់ដៃស្ដាំទៅរកជើងឆ្វេង បន្ទាប់មកសូមទាញ ប្រអប់ដៃឆ្វេងទៅរកជើងស្ដាំវិញម្ដង។
ចំនួនហាត់ ៖ សូមធ្វើចលនាទាំងអស់ចំនួន២០ដង ពោលគឺសូមធ្វើជាមួយដៃខាងស្ដាំឱ្យបាន១០ដង ដៃខាងឆ្វេងឱ្យបាន១០ ដងដែរ។
បើចង់ដឹងព័ត៌មានបន្ថែម សូមស្វែងរកអានសៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ”
(សូមបន្ដអានចលនាបន្ទាប់)
ដកស្រង់ ៖ សៀវភៅ “ក្បួនហាត់ប្រាណពង្រាបក្បាលពោះ” និពន្ធដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ បោះពុម្ពនៅខែកុម្ភៈឆ្នាំ២០០៨ ដោយទស្សនាវដ្ដី សុខភាពយើង និងក្រុមកាឡាក់ស៊ី
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply