ហេតុអ្វីត្រូវលាង​​​​សម្អាតធ្មេញ?

សុខភាព​​​មាត់ធ្មេញ ជារឿងសំខាន់​​​សម្រាប់មនុស្ស​​​គ្រប់រូប។ ធ្មេញមិនត្រឹមតែ​​​ជាសរីរាង្គមួយ​​​​សម្រាប់ទំពារ​​​ចំណីអាហារ​​​​ដែលផ្ដល់​​​ជីវជាតិ សម្រាប់ចិញ្ចឹម​​​រាងកាយ​​​ប៉ុណោ្ណះទេ វាថែមទាំង​​​ជាសម្រស់​​​មួយ​​​នៅលើ​ផ្ទៃមុខ​​​លោកអ្នកផងដែរ។ ប្រសិនបើយើងមានសុខភាពមាត់ ធ្មេញល្អយើងអាចបរិភោគ​អាហារបានម៉ដ្ឋល្អ ដឹងរសជាតិឆ្ងាញ់ ញញឹមស្រស់ប្រកបដោយភាពជឿជាក់ បញ្ចេញសម្លេងនិយាយបានពិរោះ  និងមិនបណ្ដាលអោយ មានក្លិនមិនល្អ​ដល់អ្នកដទៃទៀតផង ។ ដោយសុខភាពធ្មេញ​លោកអ្នកសំខាន់បែបនេះ តើលោកអ្នកត្រូវថែទាំបែបណាទៅ?
រូបភាពទស្សនាវដ្តីសុខភាពយើង

ហេតុអ្វីត្រូវលាង​សម្អាតធ្មេញ?

ដើម្បីធានាឱ្យធ្មេញរឹងមាំ និងមានសុខភាពល្អ គប្បីឱ្យទន្ដពេទ្យធ្វើការ​ត្រួតពិនិត្យឱ្យបានទៀងទាត់ និងលាងសម្អាត ឱ្យបានពីរដងក្នុង១ឆ្នាំ។ លោកទន្ដបណ្ឌិត ឡេង តុង បានពន្យល់ឱ្យដឹងថា  នៅតាមជើងធ្មេញ តែងមានករជាតិកំបោរ ដែលអាចក្លាយទៅជារឹង និងមានពណ៌ខ្មៅដែលយើងហៅថារាក់ធ្មេញ។ កាលណារាក់នេះ​ប្រមូលផ្ដុំកាន់តែច្រើន​តាមជើងធ្មេញ វាមិនត្រឹមតែធ្វើឱ្យខូចសោភ័ណ្ឌភាពធ្មេញ ប៉ុណោ្ណះទេថែមទាំងធ្វើឱ្យឆ្អឺងដែលទ្រធ្មេញសណ្ដក។ ប្រសិនបើស្ថានភាពនេះនៅតែបន្ដ ធ្មេញកាន់តែសណ្ដក ហើយអាចជ្រុះទាំងធ្មេញ ទាំងនោះមិនមានការពុកផុយ ឬដង្កូវស៊ីទាល់តែសោះ។ ដូច្នេះការលាងសម្អាតធ្មេញគឺ ធ្វើឡើងដើម្បីកម្ចាត់មេរោគ និងសារជាតិកំបោរដែល ករនៅតាមជើងធ្មេញទាំងនេះ និងដើម្បីធ្វើឱ្យអញ្ចាញធ្មេញ ដុះក្តោបធ្មេញបានល្អ ជៀសវាងការសណ្ដក។ បន្ទាប់ពីការលាងសម្អាត ជាទូទៅ តែងធ្វើអោយធ្មេញសង្កៀរ នៅពេលទទួលទានអាហារ។ ការសង្កៀរនេះ បណា្ដលមកពីសារជាតិអាហារ​ជ្រាបទៅប៉ះនឹងប្រហោងតូចៗនៃភ្លុកធ្មេញ ដែលលេចឡើងបន្ទាប់ ពិការសម្អាតកំណកកំបោរ។  ប៉ុនែ្ដអាការៈទាំងនេះនឹងបាត់ទៅវិញ​ក្នុងអំឡុងពេលពីរសបា្ដហ៏ គឺនៅពេល ដែលអញ្ចាញដុះគ្របធ្មេញឡើងវិញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀប​សម្អាតធ្មេញ

មានប្រជាពលរដ្ឋមួយចំនួន​មានការយល់ច្រឡំថា   ការលាងសម្អាតធ្មេញនេះ​អាចធ្វើឱ្យធ្មេញកាន់តែសឹករេចរិលថែមទៀត។ ការយល់ឃើញទាំងនេះពិតជាមិនត្រឹមត្រូវឡើយ។ បច្ចុប្បន្ន ដោយសារវិទ្យាសាស្រ្ដ​កាន់តែរីកចម្រើន  ការលាងសម្អាតធ្មេញ គឺធ្វើឡើងដោយ ប្រើម៉ាស៊ីនរំញ័រស្វ័យប្រវត្ដិ។  គេដាក់ម៉ាស៊ីននេះនៅលើធ្មេញ​ដើម្បីបំបែកជាតិកំបោរ តែមិនធ្វើឱ្យសឹក ឬខូចខាតដល់ទ្រង់ទ្រាយធ្មេញទេ  ដោយខុសពីពេលមុនគេ ប្រើឧបករណ៏កោស ឬឆ្កឹះធ្មេញដោយដៃ។

ប្រសិនបើយើងបាន​ដុសសម្អាតធ្មេញប្រចាំថ្ងៃបានល្អទាំងធ្មេញក្នុង និងធ្មេញក្រៅហើយនោះ យើងអាចបន្ថយការលាងធ្មេញមក ត្រឹម១ឆ្នាំ ម្ដងបាន។ ប៉ុនែ្ដការត្រួតពិនិត្យធ្មេញគប្បីធ្វើឡើងចំនួនពីរដង​ក្នុងមួយឆ្នាំ។ ចំពោះប្រជាពលរដ្ឋដែលពុំមានលទ្ធភាពមកទទួល សេវាកម្មលាងសម្អាតធ្មេញ គប្បីត្រូវដុសធ្មេញ​អោយបានពីរដងក្នុងមួយថ្ងៃ និងត្រូវប្រើខ្សែអំបោះរូតសម្អាតតាមចន្លោះធ្មេញរៀងរាល់ថ្ងៃ។ គួរជៀសវាង ទទួលទានបារី ម្លូស្លា និងអាហារដែលមានជាតិស្អិត ដូចជាស្ករសូកូឡាជាដើម។ អាហារល្អសម្រាប់សុខភាពធ្មេញ គឺបន្លែ និងផ្លែឈើស្រស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *