មូលហេតុអ្វីប្តីមានផ្ទុកមេរោគអេដស៏ ប្រពន្ធបែរជាមិនមាន ហើយពេលខ្លះប្រពន្ធមាន បែរជាប្តីគ្មានមេរោគអេដស៏ទៅវិញ? លោក ក ស អាយុ៣៥ឆ្នាំ កំពង់ចាម
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជាទូទៅនៅប្រទេសកម្ពុជា មេរោគអេដស៏ឆ្លងតាមរយៈផ្លូវភេទសឹងតែ១០០% រាល់បុគ្គលដែលរួមភេទជាមួយអ្នកផ្ទុកមេរោគអេដស៏ត្រូវឆ្លង។ តែករណីដៃគូប្តីប្រពន្ធម្នាក់មានម្នាក់អត់ ពិតជាកើតមានពិតមែន។ តាមការស្រាវជ្រាវឃើញមានហេតុផល៣យ៉ាង៖
– កម្រិតនៃការរួមភេទមិនឆ្លង ឬមិនទាន់ឆ្លង ឬតេស្ដមើលមិនទាន់ឃើញ។
– បរិស្ថានប្រដាប់ភេទស្ដ្រី ទ្វារមាសឬយោនី ឬភ្នាសយោនីមានលក្ខណៈពិសេស មិនផ្ដល់ឱកាសឱ្យមេរោគអេដស៍រស់ ឬឆ្លងបាន។
– គ្រាប់ឈាមមានភ្នាសពិសេសណាមួយ ឬគ្មានសហកត្ដា (Cofacteur) ដែលបង្កការជ្រៀតចូលរបស់មេរោគអេដស៍ទៅក្នុង គ្រាប់ឈាម។
ចំណុចទាំងនេះ គ្រាន់តែជាការសន្និដ្ឋានទេ រហូតមកដល់ពេលនេះ មិនទាន់មានអ្នកវិទ្យាសាស្ដ្រណាម្នាក់ រកឃើញហេតុផលពិតប្រាកដឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ដៃគូប្រភេទនេះគប្បីបង្កា ឬការពារដោយប្រើស្រោមអនាម័យដែរ ព្រោះថាអ្នក មិនអាចបញ្ចៀសការឆ្លងនេះអស់មួយជីវិតបានឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply