ខ្ញុំបាទទើបតែមានទំនាក់ទំនងជាមួយនារីម្នាក់ តែមិនទាន់បានរួមភេទជាមួយនាងនៅឡើយទេ។ ខ្ញុំបាទចង់ដឹងថា ក្នុងពេលរួមភេទដំបូងជាមួយបុរស តើស្ដ្រីមានអារម្មណ៍យ៉ាងម៉េច? លោក ឃ.ម.រ អាយុ២៣ឆ្នាំ ខេត្ដកណ្ដាល
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ គ្រាដំបូងពិតជាធ្វើឱ្យមនុស្សមានអារម្មណ៍ខ្លះៗ មិនអាចគេចវេសបានឡើយ។ នារីមានអារម្មណ៍ចង់ថែរក្សាព្រហ្មចារី និង ភាពបរិសុទ្ធរបស់ខ្លួន ហើយគិតថា តើត្រូវបំផ្លាញដោយសារបុរសម្នាក់នេះឬ។ យ៉ាងណាមិញ ពេលជួបបុរសលើកដំបូង ស្ដ្រីចាប់ផ្ដើមមាន អារម្មណ៍មិនប្រក្រតី ភ័យផង អរផង ដូចដែលតែងបន្លឺពាក្យថា មានអារម្មណ៍យ៉ាងម៉េចទេ ថាមិនត្រូវសោះ។ ប្រសិនបើស្ដ្រីគិតថា ការរួម ភេទនឹងធ្វើឱ្យនាងឈឺចាប់ នុះនាងកាន់តែមានអារម្មណ៍ភ័យខ្លាចទ្វេឡើង។ បុរសអាចជាអ្នកកំណត់ការភ័យខ្លាច ឬត្រេកត្រអាលតាមរយៈ កាយវិការ និងសម្ដីសំដៅជាមួយនាង។ ការរួមភេទដំបូងរបស់ស្ដ្រី ជាអនុស្សាវរីយ៍ជូរចត់ និងផ្អែមល្ហែមសម្រាប់មួយជីវិតរបស់នាង។ ហើយ ជាគ្រាដែលនាងទទួលជាលើកដំបូង នៃការឈឺចាប់រូបកាយ និងរសជាតិសួគ៌ាផ្លូវភេទ។ ពេលមានអារម្មណ៍ច្របូកច្របល់ក្នុងគ្រាដំបូង បើបាន បុរសជាស្វាមី ឬជាសង្សារ មានកាយវិការទន់ភ្លន់ សម្ដីសំដៅផ្អែមល្ហែម និងទឹកចិត្ដយល់ចិត្ដយល់ថ្លើម នាងពិតជាមានអារម្មណ៍សុខស្រួលក្នុងចិត្ដ។ ផ្ទុយទៅវិញ នាងនឹងមានអារម្មណ៍ខ្លាចរអា ពេញមួយជីវិត បើជួបរឿងសោកសៅក្នុងគ្រាដំបូងនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply