ការប្រព្រឹត្ដផ្លូវភេទផ្ដល់នូវអារម្មណ៍ពុះកញ្ជ្រោលជាខ្លាំង អាចមានអត្ថប្រយោជន៍ដល់សុខភាព។ ការរួមភេទអាចបង្កើនអាយុ អាចបង្ការបញ្ហាជម្ងឺបេះដូងបានខ្លះ និងជម្ងឺមហារីកមួយចំនួន។ តើការរួមភេទពិតជាផ្ដល់អត្ថប្រយោជន៍បែបនេះមែនឬទេ?
សូមកាត់បន្ថយការពិសាសុរា សូមផ្អាកការពិសាបារី ហើយនិង… តែសូមបង្កើនការរួមភេទ! នេះជាឃ្លាមួយដែលគ្រូពេទ្យ អាចផ្ដល់ឱ្យលោកអ្នកនៅថ្ងៃស្អែក។ ពីព្រោះថាជាច្រើនឆ្នាំមកហើយ ការសិក្សាស្រាវជ្រាវជាច្រើនបានចាប់អារម្មណ៍ទៅលើឥទ្ធិពល របស់ការរួមភេទទៅលើសុខភាព។ ជាលទ្ធផល ស្ទើរតែគ្រប់ការសិក្សាស្រាវជ្រាវបានគូសបញ្ជាក់អំពីគុណប្រយោជន៍ដែលទទួលបានពី សកម្មភាពផ្លូវភេទនេះ ដូចជាការអូសបន្លាយអាយុ លទ្ធភាពបង្ការជម្ងឺមួយចំនួនជាដើម។
សិចកាត់បន្ថយអត្រាមរណភាព
ជាទូទៅ ការមានទំនាក់ទំនងផ្លូវភេទជាប្រចាំកាត់បន្ថយអត្រាមរណភាពរបស់បុរស។ ការស្រាវជ្រាវស៊ុយអែដមួយ ដែល ធ្វើឡើងនៅឆ្នាំ១៩៨១ បានគូសបញ្ជាក់ថាអត្រាមរណភាពច្រើនជាងមធ្យម នៅលើបុរសអាយុ៧០ឆ្នាំដែលបានផ្អាកសកម្មភាពផ្លូវ ភេទជាច្រើនឆ្នាំមកហើយ។ ប៉ុន្ដែគុណប្រយោជន៍នេះផ្ដល់ឱ្យតែមនុស្សវ័យចាស់ប៉ុណ្ណោះ។ តាំងពីឆ្នាំ១៩៩៧ ការសិក្សាស្រាវជ្រាវ អង់គ្លេសក៏បានធ្វើការតាមដានបុរស ដែលមានអាយុពី៤៥ ដល់៥៩ឆ្នាំ ចំនួន៩១៨នាក់ រយៈពេល៤ឆ្នាំ។ លទ្ធផលបានបង្ហាញថា ក្នុង រយៈពេលនេះ អត្រាមរណភាពរបស់បុរសដែលមានការរួមភេទ យ៉ាងហោចណាស់២ដងក្នុង១សបា្ដហ៍ មានកម្រិតអត្រាមរណភាពទាបជាងដល់ទៅ២ដង ជាងបុរសដែលមានការរួមភេទ១ដងក្នុង១ខែ ឬមានការរួមភេទរង្វើលរាប់ខែ១ដង។ សូមកុំគិតថាការរួមភេទ កាន់តែច្រើនរិតតែមានអាយុវែង ពីព្រោះថាមិនទាន់មានការវិភាគ ឬកម្រិតជាក់លាក់បង្ហាញអំពីចំនួននៃការរួមភេទ និងការថយចុះ នៃអត្រាមរណភាពឡើយ។
ការរួមភេទផ្ដល់ផលកម្រៃដល់បេះដូង
គុណធម៌សកម្មភាពផ្លូវភេទ អាចជាឱសថព្យាបាលជម្ងឺ ជាពិសេសទាក់ទងនឹងបេះដូង។ ព្រោះថាការសិក្សាស្រាវជ្រាវអង់ គ្លេសដែលបានរៀបរាប់ខាងលើមកនេះ បានគូសបញ្ជាក់អំពីកម្រិតថយចុះនៃគ្រោះថ្នាក់បេះដូង ដោយការបរិមាណញឹកញាប់នៃសកម្ម ភាពផ្លូវភេទ។ តាមរយៈការស្រាវជ្រាវរបស់អាមេរិកកាំងដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០០០បានបង្ហាញថា ផលកម្រៃទៅលើបេះ ដូង ទាំងនេះកើតមានចំពោះមនុស្សទាំងពីរភេទ ទាំងបុរសទាំងស្ដ្រី។
ពិតហើយ ផលកម្រៃនេះនៅអាចជជែកវែកញែកគ្នាបាន ព្រោះថាការរួមភេទអាចចាត់ទុកបានថាគ្រាន់តែជាប្រភេទ លំហាត់ប្រាណមួយតែប៉ុណ្ណោះ ហើយលទ្ធផលល្អទៅលើបេះដូងដែលទទួលបានមកពីសកម្មភាពផ្លូវកាយពិតជាត្រូវបានទទួលស្គាល់។ ម្នាក់ៗសុទ្ធតែមានចំណង់ចំណូលចិត្ដកីឡារៀងៗខ្លួន។
ស្លាប់លើបង្គ្រង
ជាការពិតណាស់ មានរឿងដំណាលជាច្រើនអំពី “ការស្លាប់លើបង្គ្រង” គឺជាមរណភាពដែលកើតឡើងពេលមានសេចក្ដីសុខ ផ្លូវភេទដល់កំពូល។ ការសិក្សាស្រាវជ្រាវរបស់អាមេរិកកាំងដដែលនោះបានលើកឡើងអំពីគ្រោះថ្នាក់នៃការកន្ដ្រាក់របស់បេះដូងពេល ធ្វើលំហាត់ប្រាណ ជាពិសេសបែបជាការរួមភេទនេះ។ ការស្រាវជ្រាវបានបង្ហាញថាគ្រោះថ្នាក់ដែលបង្កលើករណីជម្ងឺដំបៅសាច់ដុំបេះ ដូង(ស្ទះសរសៃឈាមបេះដូង) អាចកើនឡើងដល់ទៅ២ដងកន្លះ នៅរយៈពេលប្រមាណជា២ម៉ោងក្រោយមានការរួមភេទ។ ផ្ទុយទៅ វិញកម្រិតគ្រោះថ្នាក់នេះនៅមានអត្រាទាប ព្រោះថាការកើនឡើងនៃគ្រោះថ្នាក់គាំងបេះដូងមានកម្រិតត្រឹម០,០១% ក្នុងរយៈពេល មួយឆ្នាំ សម្រាប់ការរួមភេទ១ដងក្នុង១សបា្ដហ៍។
សេចក្ដីសុខដល់កំពូលជួយប្រូស្ដាត?
ក្រៅពីឥទ្ធិពលជាយថាហេតុទៅលើបេះដូង ការរួមភេទអាចបង្ការការកើតឡើងនូវជម្ងឺមហារីកមួយចំនួន។ ជាអាទិ នៅឆ្នាំ ១៩៩០ ជប៉ុនបានធ្វើការសិក្សាស្រាវជ្រាវមួយទៅលើបុរស១០០នាក់ ក្នុងរយៈពេល៣ឆ្នាំ។ លទ្ធផលបានបង្ហាញថាការកើនឡើងនៃ បរិមាណសេចក្ដីសុខផ្លូវភេទដល់កំពូល អាចកាត់បន្ថយគ្រោះថ្នាក់មហារីកដុំសាច់ក្រពេញប្រូស្ដាត។ ប៉ុន្ដែការសិក្សាស្រាវជ្រាវនេះបាន សង្កត់ធ្ងន់ផងដែរ អំពីការកើនឡើងនៃគ្រោះថ្នាក់នេះ ក្នុងករណីសកម្មភាពផ្លូវភេទធ្វើឡើងចន្លោះពី៣០ ទៅ៥០ឆ្នាំ។
ឥទ្ធិពលនៃទំនាក់ទំនងផ្លូវភេទទៅលើក្រពេញប្រូស្ដាតនេះ ត្រូវបានលើកយកមកសិក្សាស្រាវជ្រាវផងដែរ ត្រង់ចំណុចតំ ណមរួមភេទ។ ជាអាទិ នៅឆ្នាំ១៩៨១ ការស្រាវជ្រាវអាមេរិកកាំងបានធ្វើការសិក្សាទៅលើអត្រាមរណភាពដោយសារជម្ងឺមហារីក ប្រូស្ដាត ទៅលើបុព្វជិតកាន់សាសនាកាតូឡិកចំនួន៦២២៦នាក់ នៅក្នុងរដ្ឋញ៉ូវយ៉ក សហរដ្ឋអាមេរិក។ លទ្ធផលលើកនេះមិនបានឱ្យ តម្លៃទៅលើទំនាក់ទំនងផ្លូវភេទនោះទេ ព្រោះថាអត្រាមរណភាពដោយជម្ងឺមហារីកប្រូស្ដាតនៅក្នុងចំណោមបុព្វជិតទាំងនោះ មាន កម្រិតទាបជាងដល់ទៅ២ដងជាងអត្រាប៉ាន់ស្មាននៅក្នុងស្ថិតិ។ ចំណែកឯអត្រាមរណភាពដោយសារជម្ងឺមហារីកពោះវៀន និងទ្វារលា មក ឬជម្ងឺមហារីកសួត ក៏មានកម្រិតទាបផងដែរ។
ការរួមភេទទប់ស្កាត់ជម្ងឺមហារីក?
នៅឆ្នាំ១៩៩៦ ការសិក្សាស្រាវជ្រាវអាមេរិកកាំងដោយឡែកផ្សេងទៀតបានធ្វើឡើងទៅលើយាយជីកាតូឡិកចំនួន២៥៧៣ នាក់ ដែលមានអាយុពី៥០ ទៅ៨៤ឆ្នាំ។ លើកនេះ លទ្ធផលបានបង្ហាញអំពីការកើនឡើងនៃអត្រាមរណភាពដោយជម្ងឺមហារីកសុដន់ និងជម្ងឺមហារីកប្រដាប់ភេទក្នុងចំណោមដូនជីទាំងនោះ។ អ្នកវិទ្យាសាស្ដ្របានធ្វើការពន្យល់ថាបែបនេះពាក់ព័ន្ធទៅនឹងការមិនមានផ្ទៃ ពោះ មិនទាក់ទងទៅនឹងការគ្មានទំនាក់ទំនងផ្លូវភេទនោះទេ។ ក្នុងករណីទាំងនេះ ជីវិតរស់នៅរបស់តាជី និងដូនជី ខុសពីប្រជាពលរដ្ឋទូ ទៅ ត្រង់ចំណុចជាច្រើនផ្សេងៗគ្នា។ ការតមការរួមភេទមិនអាចឱ្យដឹងពិតប្រាកដតាមរយៈការអង្កេតស្ថិតិទាំងនេះទេ។
សរុបសេចក្ដីមក លោកអ្នកមិនត្រូវភ្លេចគិតគូរ ឬយកចិត្ដទុកដាក់អំពីការបបោសអង្អែល និងថ្នាក់ថ្នមផ្លូវភេទឡើយ ព្រោះ វាក៏អាចផ្ដល់លទ្ធផលល្អដល់សុខភាពផងដែរ។ អ្នកស្រាវជ្រាវជាតិអូស្ដ្រាលីបានអះអាងថាការរំញោចក្បាលសុដន់របស់ស្ដ្រីបានជម្រុញ ឱ្យស្ដ្រីបញ្ចេញអ័រម៉ូនម្យ៉ាងមានឈ្មោះថាអុកស៊ីតូស៊ីន ដែលអាចជួយបង្ការការកើតជម្ងឺមហារីកសុដន់។ ការសិក្សារបស់គាត់បានបន្ដ ទៀតថាអុកស៊ីតូស៊ីនត្រូវបានបញ្ចេញក្នុងបរិមាណច្រើនផងដែរ នៅពេលទទួលសេចក្ដីសុខដល់កំពូល ហើយថាសកម្មភាពផ្លូវភេទអាច ដើរតួនាទីការពារទប់ទល់នឹងជម្ងឺមហារីកសុដន់។
បណ្ដាំផ្ញើរបស់អ្នកនិពន្ធ
ការសិក្សាស្រាវជ្រាវដោយឡែកពីគ្នាទាំងនេះហាក់ដូចជាបង្ហាញថា ការរួមភេទរិតតែកើនឡើងផ្ដល់ផលកម្រៃខ្ពស់សម្រាប់ សុខភាព។ បើសិនជាលោកអ្នកនាងសម្រេចយកការថែទាំសុខភាពតាមរយៈការរួមភេទនេះ សូមការពារបង្ការខ្លួនឯងពីជម្ងឺកាមរោគ ផង។ ព្រោះថាការរួមភេទអាចបង្កការឆ្លងជម្ងឺកាមរោគ និងជម្ងឺអេដស៍។ បើចង់ដឹងលម្អិត សូមអានអត្ថបទ“ការរួមភេទបង្កជម្ងឺកាម រោគ” ក្នុងទស្សនាវដ្ដី សុខភាពយើង ច្បាប់ចេញផ្សាយលេខទី២ ខែមីនា ឆ្នាំ២០០៦។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Leave a Reply