វិធីទប់ស្កាត់​សក់បែកចុង

សុភាពនារី​ទាំងឡាយ តែងតែ​ចង់បាន​សម្រស់ផូផង់ ដែលជាទី​ទាក់ទាញ​ភ្នែករបស់​អ្នកផង​ទាំងពួង។ មិនថា​តែសម្រស់​ផ្ទៃមុខ រូបរាងកាយ​ប៉ុណ្ណោះទេ សក់ក៏​ជាចំណែក​មួយដែល​អ្នកនាងកញ្ញា​គួរចាប់​អារម្មណ៍ ប្រុងប្រយ័ត្ន និង​ថែរក្សា​ជាប្រចាំ​ផងដែរ។ បើ សរសៃ​សក់របស់​អ្នកនាងកញ្ញា​ស្រស់ស្អាត ស្រស់ថ្លា ឬ​ទន់​រលោង គឺរិត​តែជួយ​លើកសម្រស់​អ្នកនាងកញ្ញា​មួយ​កម្រិត​ថែមទៀត។ សក់បែកចុង គឺ​ជាក្ដីបារម្ភ​មួយដែល​ត្រូវគិតគូរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ជាជំនួយ​ដល់អ្នក​នាងកញ្ញា​ក្នុងការ​ថែទាំ​សក់ឱ្យ​បានស្រស់​ស្អាត ទស្សនាវដ្ដី​សុខភាពយើង បានជួប​ធ្វើការ​សម្ភាសន៍ជា មួយ​អ្នកជំនាញ​នៅហាង​កែសម្ផស្ស ឡាលីនប៊ីយូធីឃែរ៍។

សក់បែកចុង?

សក់បែកចុង គឺ​ជាសក់​មាន​សភាពស្ងួត គ្មានទម្ងន់ និង​ខ្វះសារធាតុ​ចិញ្ចឹម​សម្រាប់​បម្រុងសក់។ នៅតាម​សរសៃ​សក់​នីមួយៗ មានការ​ប្រេះបែក ឬ​ស្នាមកង់ៗ​នៅលើ​សរសៃ​សក់។ ពេលដែល​យើងសិត​មកមាន​ដាច់កម្ទេច​សក់ដែល​បែកចុង ហើយ​សរសៃសក់ ដែល​បែកចុង​មានលក្ខណៈ​សំពោង និង​បាសចុង។ មានសក់​មួយចំនួន​បែកចុង​ខ្លាំង ប្រេះបែក​ជាបី ឬ​ជាបួន​នៅចុងសក់ មានគ្រើម​នៅ តាម​សរសៃសក់ និង​មានលក្ខណៈ​ផុយ​តែម្ដង។

ប្រភេទ​សក់បែក​ចុង

យុវវ័យ​សម័យ​បច្ចុប្បន្ន ភាគច្រើន​មានការ​និយម​ចូលចិត្ដ​ការរចនា ឬ​ការតុបតែង​សក់ទៅ​តាមសម័យ​ទំនើប ដែល​ជាបញ្ហា ប្រឈម​មុខបំផុត​នឹង​ការបែកចុង។ បញ្ហា​សក់បែកចុង គឺ​មានកម្រិតធ្ងន់ និង​កម្រិត​ស្រាល។

  • កម្រិតធ្ងន់ បែកចុង​បណ្ដាលមកពី​ការអ៊ុត​សក់ត្រង់់ អ៊ុតសក់រួញ គាបសក់ ហាយ​ឡាយ​សក់ ឬ​លាបពណ៌​សក់ជា​ញឹកញាប់​ដែល​បណ្ដាលឱ្យ​សក់បែកចុង និង​ឆេះ។ បញ្ហាដែល​ប៉ះពាល់​ធ្ងន់ធ្ងរ គឺសក់​ដែលមាន​សរសៃ​តូចឆ្មា ងាយ​ទទួលរង​ប្រតិកម្ម​គីមីនៅ ក្នុង​ផលិតផល។ ព្រោះ​សរសៃសក់​ទន់ មិន​សូវរឹងមាំ ពេលដែល​ត្រូវនឹង​សារធាតុគីមី ធ្វើឱ្យ​សក់ប្រែប្រួល​ខុសពី​សភាពដើម​យ៉ាង រហ័ស។
  • កម្រិតស្រាល ៖ ភាគច្រើន​កើតឡើង​ដោយសារ​សក់នោះ​មានសភាព​ស្ងួត ខ្វះការ​ថែទាំ ដូចជាការ​កក់សក់ ការ​ជ្រើសរើស សាប៊ូ​ដែលមិន​មានគុណភាព​ជាដើម។ សរសៃ​សក់ធំ​ពីធម្មជាតិ​មិនសូវ​មានបញ្ហា​បណ្ដាល​មកពី​សារធាតុ​គីមី​ដែលមាន​នៅក្នុង​ផលិតផល ដែល​មិនត្រូវ​នឹង​សរសៃសក់​របស់យើង​នោះទេ។

វិធីថែ​ទាំសក់​បែកចុង

ចំពោះ​សក់ដែល​ជួបនឹង​បញ្ហាបែក​ចុងហើយ សូមកាត់ ឬ​ច្រឹបចុង​សរសៃ​សក់ដែល​ប្រេះបែក ឬ​តម្រឹម​ចុងសក់​របស់អ្នកនាង កញ្ញាឱ្យស្មើ។ រួចហើយ​សឹមធ្វើ​ការកក់​សក់ឱ្យស្អាត ហើយ​ត្រូវជូតសក់​ឱ្យស្ងួត​ជាប្រចាំ។ លើសពី​នេះទៅទៀត ត្រូវយក​ឡេ ឬ​ប្រេង បន្ទន់សក់​មកលាបចុងៗ​សក់ ដើម្បី​កុំឱ្យសក់​ស្ងួត។

វិធីបង្ការ​កុំឱ្យសក់​បែកចុង

ការថែរក្សា និង​ការការពារ​សរសៃ​សក់ឱ្យ​រឹងមាំ ទន់រលោង និង​មានសំណើម​ជាប់​ជានិច្ចនោះ គឺត្រូវ​មានវិធានការ​ក្នុងការ កក់សក់ ត្រូវចេះ​ជ្រើសរើស​យកផលិតផល​ណាដែល​ត្រូវនឹង​សរសៃសក់ ត្រូវលាប​ប្រេង​បន្ទន់​សក់ និង​អប់សក់​ជាប្រចាំ។ ចៀសវាងការ ប្រើចា​ហួយលាប​លើសក់ ព្រោះ​វាអាច​ធ្វើឱ្យ​សក់រឹង និង​បែកចុង។ គួរប្រុងប្រយ័ត្ន​ចំពោះការ​ប្រើប្រាស់​ឡេលាប និង​ថ្នាំអប់​សក់ជំនួយ សក់។ ព្រោះ​បើសិន​ជាអ្នក​នាងកញ្ញា​ប្រើផលិតផល​ដោយមិន​បានពិនិត្យ​ឱ្យបាន​ច្បាស់លាស់ អាចធ្វើ​ឱ្យសក់​អ្នកនាង​កញ្ញាខូច។ គប្បីការពារ​សក់កុំ​ឱ្យត្រូវ​កម្ដៅថ្ងៃ​ខ្លាំងពេក កម្ដៅថ្ងៃ​ក្ដៅ​ក៏អាច​បណ្ដាលឱ្យ​សក់បែកចុង​ផងដែរ។ គប្បី​កុំចូលចិត្ដ​ប្រើថ្នាំលាប​ពណ៌សក់​ញឹកញាប់ ពេក ព្រមទាំង​សូមចៀសវាង​ការប្រើ​ឧបករណ៍​បាញ់សក់​ដែលធ្វើឱ្យ​សក់រឹង និង​ការលេង​ម៉ូដសក់​ហួសហេតុ។

ដំបូន្មាន​អ្នកជំនាញ

មុននឹង​អ្នកនាងកញ្ញា​ជ្រើសរើស​ផលិតផល​មកប្រើ ត្រូវយល់​ដឹងឱ្យ​បានច្បាស់​ពីគុណ​ប្រយោជន៍ និង​គុណវិបត្ដិ​របស់វា​ជាមុន សិន។ ក្នុងករណី​ដែលអ្នក​នាងកញ្ញា​មានបញ្ហា​សក់បែកចុង​ខ្លាំងដែល​ពិបាក​ក្នុងការកែ ឬ​ព្យាបាល អ្នកនាង​កញ្ញា​ត្រូវទៅ​ពិគ្រោះ​ជាមួយ អ្នកជំនាញ​ណាមួយ ប្រយោជន៍​ធ្វើការ​ព្យាបាល​សក់របស់​អ្នកនាង​កញ្ញា​ឱ្យមាន​សភាពល្អ​ស្អាតឡើងវិញ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *