ម្ជូរសៀមរាប

រូបភាពទស្សនាវដ្តីសុខភាពយើង
  • បរិមាណមនុស្ស ៖ ២នាក់
  • រយៈពេលរៀបចំគ្រឿង ៖ ២០នាទី
  • រយៈពេលចម្អិន ៖ ១៥នាទី

គ្រឿងផ្សំ

  • ត្រីឆ្ដោ ១៥០ក្រាម​(ត្រីអ្វីក៏បានតាម​ចំណូលចិត្ដ)
  • ត្រកួន ១០០ក្រាម (១ខាំ)
  • ម្រះព្រៅ ១០សន្លឹក
  • ជីនាងវង ៥សន្លឹក
  • ទឹកអំពិលទុំ ១ស្លាប​ព្រាបាយ
  • រំដេង ៥ចំណិត
  • ទឹកត្រី កន្លះស្លាប​ព្រាបាយ
  • ម្ទេសប្លោក មួយផ្លែ (ហាន់ជាចំណិត)
  • សណ្ដែកដី ១ស្លាប​ព្រាបាយ
  • ប្រហុកសាច់ កន្លះ​ស្លាបព្រា​កាហ្វេ
  • ម្សៅស៊ុប កន្លះស្លាប​ព្រាកាហ្វេ
  • អំបិល កន្លះស្លាប​ព្រាកាហ្វេ
  • ស្ករស កន្លះស្លាប​ព្រាកាហ្វេ

វិធីធ្វើ

រូបភាពទស្សនាវដ្តីសុខភាពយើង

1. ជាដំបូង​ដាក់ទឹក ឬទឹកស៊ុប ប្រមាណ​មួយចាន​គោមដាំ​ឱ្យពុះ ទើបដាក់​រំដេង និងម្ទេសបោ្លក​ដែលហាន់​នោះចូល​ដើម្បីកាត់​បន្ថយ ជាតិឆ្អាប​របស់ត្រី ទើបដាក់​ប្រហុក​សាច់ចូល។ បើគ្មាន​ប្រហុក​សាច់ទេ អាចដាក់​ប្រហុកឆ្អឹង​ក៏បាន តែទាល់តែ​ប្រើតម្រង​ប្រហុក សម្រាប់ជ្រុំ។ រួចហើយ​ទុកឱ្យពុះ​សារជាថ្មី ទើបដាក់​ត្រីដែល​បានសម្អាត​រួចរាល់​ចូលតាម​ក្រោយ។

2. បន្ទាប់មក​ត្រូវដាក់​គ្រឿងផ្សំ​ដែលមាន ដូចជាទឹក​អំពិលទុំ​(ក្រៅពីទឹកអំពិលទុំ អាចធ្វើឱ្យសម្ល​មិនមាន​រសជាតិ​ឆ្ងាញ់គ្រប់គ្រាន់) ស្ករស អំបិល ម្សៅស៊ុប និងទឹកត្រី ទើបដាក់​ត្រកួនចូល រួចភ្លក់មើល​ឱ្យដឹង​រសជាតិ​សាបប្រៃ។

3. នៅចុងក្រោយ រៀបទទួល​ទាន ទើបដាក់ស្លឹក​ម្រះព្រៅ ស្លឹកជីនាងវង​ចូលជាមួយ​នឹងសណ្ដែកដី​បុកជា​ការស្រេច។

ចំណាំ ៖ ម្ហូបនេះទទួលទាន​ជាមួយ​បាយស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *