វិធីបង្ការ​ជម្ងឺមហារីក​មាត់ស្បូន

ជម្ងឺ​មហារីក​មាត់ស្បូន​ជាជម្ងឺ​សម្បូរ​ជួបប្រទះ​ហើយស្ថិត​នៅលំដាប់​លេខពីរ ក្នុង​ចំណោម​ជម្ងឺ​មហារីក​ដែលកើត​នៅលើខ្លួន ប្រាណ​ស្ដ្រី បន្ទាប់​ពីជម្ងឺ​មហារីក​សុដន់។ ជម្ងឺ​មហារីក​មាត់ស្បូន​ច្រើនកើត​នៅលើ​មាត់ស្បូន គឺនៅ​មាត់ស្បូន​ខាងក្រៅ និង​មាត់ស្បូន​ខាង ក្នុង។ វ័យដែល​អាចកើត​មានជម្ងឺ​នេះ ជាទូទៅ​គឺស្ថិតក្នុង​វ័យបន្ដពូជ។ នៅ​ប្រទេស​កម្ពុជា គេឃើញ​មាន​ជម្ងឺមហារីក​មាត់ស្បូន​កើតនៅ លើស្ដ្រី​អាយុមិន​ដល់២០​ឆ្នាំផង​ក៏មាន។ ដូច្នេះ​សូមស្វែង​យល់​ដើម្បី​បង្ការ និង​ព្យាបាល​ទាន់​ពេលវេលា។

រូបភាពទស្សនាវដ្តីសុខភាពយើង

មូលហេតុជម្ងឺមហារីកមាត់ស្បូន

ថ្វីត្បិត​តែរហូត​មកដល់​ពេលនេះ មិនទាន់​មានភស្ដុតាង​ជាក់លាក់​អំពីកត្ដា​ដែលនាំ​ឱ្យកើត​មានជម្ងឺ​មហារីក​មាត់ស្បូន​ក្ដី ប៉ុន្ដែ មាន​តម្រុយ​ខ្លះដែល​បង្ហាញ​ឱ្យដឹង​ពីជម្ងឺ​នេះ។ ជម្ងឺ​មហារីក​មាត់ស្បូន​មិនមែន​ជាជម្ងឺ​សួពូជទេ ប៉ុន្ដែវា​ជាជម្ងឺ​គ្រួសារ។ ស្ដ្រីទាំង​ឡាយ ត្រូវយកចិត្ដ​ទុកដាក់​ថាប្រសិន​បើមាន​សមាជិក​ណាម្នាក់​កើតជម្ងឺ​មហារីក យើងនឹង​អាចកើត​មានដែរ។ ពីព្រោះ​ជីវភាព​រស់នៅ និងការ ទទួលទាន​នៅក្នុង​គ្រួសារ​មានលក្ខណៈ​ប្រហាក់​ប្រហែល​គ្នា។

  • វាអាច​កើតឡើង​នៅពេល​ដែលមាន​ការចម្លង​មេរោគ​នៅក្នុង​ប្រដាប់​បន្ដពូជ ជាពិសេស​គឺកើត​ឡើង​ដោយ​សារវីរុសអែបប៉េស​ម្យ៉ាង។
  • វាអាចកើត​ឡើងដោយ​សារ​គ្រោះថ្នាក់​ប៉ះទង្គិច​នៅលើ​មាត់ស្បូន​ផ្ទាល់។
  • ក្រៅពីនេះ វាអាច​កើតឡើង​ដោយសារ​របបអាហារ​ទទួលទាន ដូចជា​បរិភោគ​អាហារ​ដែលមាន​លាយជាតិ​គីមីច្រើន​ជា ដើម។

ផលវិបាកជម្ងឺមហារីកមាត់ស្បូន

ជម្ងឺ​មហារីក​មាត់ស្បូន​មានអាការ​ធ្ងន់ធ្ងរ ដូចជា​សមាន​ធុំក្លិន រួមដំណេក​មានធ្លាក់​ឈាម ឬ​ការប៉ះទង្គិច​ទៅមាន​ឈាម។ ស្ថិត​ក្នុងដំណាក់​កាលនេះ ការព្យាបាល​ពិបាក​នឹងកំណត់ថា​រស់បាន​យូរឆ្នាំ​ប៉ុណ្ណា​ឡើយ ហើយ​អ្នកជម្ងឺ​មានការ​ឈឺចាប់​ជាខ្លាំង។ ប្រសិន បើជម្ងឺ​នៅថ្មីៗ គ្រូពេទ្យ​អាចព្យាបាល​ជាសះស្បើយ។ ហើយ​ប្រសិន​បើដំណាក់កាល​ជម្ងឺ​មហារីក​មើលឃើញ​នឹងភ្នែក​ហើយ​(ដំណាក់ កាល​ធ្ងន់ធ្ងរ) ការព្យាបាល​មិនជាទេ គ្រាន់តែ​សម្រន់ការ​ឈឺចាប់​តែប៉ុណ្ណោះ។ គ្រូពេទ្យ​អាចដឹង​ថាអ្នក​ជម្ងឺអាចរស់​នៅបាន​ប៉ុន្មានខែ ឬ ប៉ុន្មាន​ឆ្នាំទៀត។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីបង្ការជម្ងឺមហារីកមាត់ស្បូន

ស្ដ្រីស្ថិត​នៅក្នុង​វ័យ២០ឆ្នាំ​ដែលមាន​ស្វាមី ឬ​ស្ដ្រីដែល​ធ្លាប់មាន​ការរួមភេទ​គួរតែ​ទៅពិនិត្យ​អាការរោគ​ផ្សេងៗ​ទាក់ទងនឹង សុខភាព​ប្រដាប់​បន្ដពូជ ដូចជា​រកមើល​កោសិកា​មហារីក​ជាដើម។ ស្ដ្រីត្រូវ​ធ្វើការ​ពិនិត្យ​សុខភាព​ឱ្យបាន​ជាប្រចាំ យ៉ាងហោច​ណាស់ពីរ ឆ្នាំម្ដង។ ប្រសិនបើ​ស្បូននោះ​មិនសូវល្អ ឬ​សង្ស័យ គ្រូពេទ្យ​នឹងទាមទារ​ឱ្យស្ដ្រីនោះ​ធ្វើការ​ពិនិត្យ​មួយឆ្នាំម្ដង ឬ​ប្រាំមួយ​ខែម្ដង។ បច្ចុប្បន្ននេះ កន្លែង​ពិនិត្យរក​កោសិកា​មហារីក​មានច្រើន​កន្លែង​នៅតាម​មន្ទីរ​ពេទ្យនានា។ ពិនិត្យ​ដើម្បី​ស្រាវជ្រាវ​ថាតើមាន​មេរោគ ដែល​បង្កជា​ជម្ងឺមហារីក​ឬទេ។ សរុបមក​ស្ដ្រីត្រូវ​ពិនិត្យ​រោគឱ្យ​បានពីរ​ឆ្នាំម្ដង​នៅអាយុចាប់​ពី២០ដល់​៦៥ឆ្នាំ ដើម្បី​រកមើល​កោសិកា​មហារីក។ សូមបង្ការ ឱ្យបាន​កុំឱ្យមាន​ជម្ងឺឆ្លង​តាមការ​រួមភេទ។ ដើម្បី​បង្ការ​ជម្ងឺឆ្លង​តាមការ​រួមភេទ មានរូប​មន្ដ្ដមួយ​ចំនួន​ដូចតទៅ។

  • បើមិន​មានការ​រួមភេទទេ មិនអាច​ឆ្លងជម្ងឺ​ឆ្លងតាម​ការរួមភេទ​(កាមរោគ)​នោះទេ
  • ការស្មោះត្រង់​ជាមួយដៃគូ
  • ការប្រើប្រាស់​ស្រោម​អនាម័យ

យុទ្ធសាស្ដ្រ​នេះមាន​ប្រសិទ្ធភាព​ក្នុងជីវិត​ស្នេហា ជាពិសេស​សម្រាប់​អ្នកដែល​មិនចង់​ទទួលគ្រោះថ្នាក់​ដោយសារ​ជម្ងឺឆ្លង​តាម ការរួមភេទ និង​មេរោគ​អេដស៍។ ត្រូវបង្ការ​កុំឱ្យកើត​មានផ្សិត​នៅលើស​រីរាង្គ​បន្ដពូជ ព្រោះផ្សិត​នោះកើត​ឡើងដោយ​សារប្រើ​ថ្នាំផ្សះ ច្រើនពេក ការអនាម័យ​មិនបាន​ត្រឹមត្រូវ និង​ការមាន​ប្រតិកម្ម​ជាមួយ​សម្ភារៈ​ប្រើប្រាស់ ដូចជាការ​ប្រើសាប៊ូ​មិនត្រឹមត្រូវ ដុសសម្អាត ទៅលើ​ទ្វារមាស​ហួសហេតុ​ជាដើម។ ស្វាមីត្រូវ​ដឹងពីអ្វី​ដែលជា​ជោគវាសនា​របស់ភរិយា ត្រូវលើក​ទឹកចិត្ដ​ភរិយាឱ្យ​ថែរក្សាសុខភាព​ឱ្យបាន​ជាប្រចាំ។ ហើយបុរស ជាស្វាមី​ដែល​ស្រឡាញ់​ភរិយា ត្រូវបង្ការ​កុំឱ្យឆ្លងរោគ​ដែលជាជម្ងឺ​ឆ្លងតាម​ផ្លូវភេទ។ ពីព្រោះ​ក្រៅពី​ជម្ងឺ​មហារីក មាន​សោកនាដកម្ម ផ្សេងទៀត​ដែលកើត​ឡើងដោយសារ​ជម្ងឺឆ្លង​តាមផ្លូវភេទ។ ជម្ងឺឆ្លង​តាមផ្លូវភេទ ការប៉ះទង្គិច​លើមាត់​ស្បូន និង​ការទទួលទាន​ចំណីអាហារ សុទ្ធតែ​ជាកត្ដាបង្ក​ជម្ងឺ​មហារីក​មាត់ស្បូន។

ដំបូន្មានអ្នកជំនាញ

ភាព​ខ្មាសអៀន​ជាបញ្ហាមួយ​របស់ស្ដ្រី ប៉ុន្ដែ​ស្ដ្រីទាំង​ឡាយ​ត្រូវដឹងថា​ជីវិត​របស់​លោកស្រី​អ្នកនាងកញ្ញា​ស្ថិតនៅ​ក្នុងកណ្ដាប់ ដៃ​របស់ខ្លួន​ឯងផ្ទាល់។ មិនត្រូវ​យកជីវិត​ទៅឡូកឡំ​នឹងភាព​អៀនខ្មាស​នោះទេ។ មាន​ករណី​ខុសឆ្គង​ខ្លះទៀត ស្ដ្រី​គិតថា​មិនហ៊ាន​ទៅ ពិនិត្យ​សុខភាពទេ ព្រោះខ្លាច​កើតជម្ងឺ​មហារីក។ ជាការ​ប្រសើរ ប្រសិន​បើកើត​ជម្ងឺ គួរតែ​ទៅពិនិត្យ​វាដើម្បី​ការពារ ព្រោះថា​ដំណាក់ កាល​ដំបូង​អាចព្យាបាល​ជាសះស្បើយ​១០០%។ បើភ័យ​នឹង​ជម្ងឺអ្វី ត្រូវពិនិត្យ​ជម្ងឺនោះ​ឱ្យបាន​ដិតដល់ ការពារ​ប្រសើរ​ជាងព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *