យោងតាមសារពត៌មាននគរវត្តបានរាយការណ៍ថា មានយុវជនម្នាក់បានស្លាប់នៅ កន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរបង្កឡើង ដោយរថយន្ដCRV ១គ្រឿង បើកកៀរ ម៉ូតូជនរងគ្រោះហើយដួល ក៏ត្រូវរថយន្ដ ដឹកឥដ្ឋការ៉ូកិនស្លាប់ម្នាក់របួសម្នាក់ កាលពីវេលាម៉ោង២៣និង១០នាទី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១២ នៅតាម បណ្ដោយផ្លូវជាតិលេខ១ មុខវត្ដនិរោធ សង្កាត់និរោធ ខណ្ឌមានជ័យ ។
នគរបាលចរាចរខណ្ឌដែលចុះទៅ កាន់កន្លែងកើតហេតុបានឱ្យដឹងថា ជនរង គ្រោះមានឈ្មោះប៊ន បូរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះសេង ជាតា ភេទប្រុស អាយុ ២៥ឆ្នាំ រងរបួសស្រាល មានទីលំនៅជា មួយគ្នាក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ។ ជនរងគ្រោះជិះម៉ូតូឌុប គ្នា១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី ឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1L-4013 ជាកម្មសិទ្ធិរបស់ឈ្មោះ សេង ជាតា ។
ចំណែករថយន្ដដែលកិនជនរងគ្រោះ ស្លាប់ម្នាក់របួសម្នាក់ម៉ាកហ្វ៊ុយហ្ស៊ូ ពណ៌ ខៀវ ជាប្រភេទរថយន្ដដឹកឥដ្ឋ ពាក់ស្លាក លេខ ភ្នំពេញ 3B-1579 ក្រោយកើត ហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។
មន្ដ្រីនគរបាលចរាចរខណ្ឌមានជ័យ បានឱ្យដឹងបន្ដថា មុនពេលកើតហេតុ រថយន្ដដឹកឥដ្ឋការ៉ូ និងម៉ូតូជនរងគ្រោះ បើកបរក្នុងទិសដៅស្របគ្នាពីភ្នំពេញ ទៅកៀនស្វាយ ។ ពេលទៅដល់ចំណុច កើតហេតុជនរងគ្រោះដែលជិះម៉ូតូក៏បើកជើងរថយន្ដដឹកឥដ្ឋការ៉ូ គ្រាដែល កំពុងបើកជែងនោះ ស្រាប់តែមានរថយន្ដ ១គ្រឿងទៀតម៉ាក CRV មិនស្គាល់ស្លាក លេខ បើកបរក្នុងទិសដៅផ្ទុយគ្នាបានមក ដល់ ក៏ប៉ះដៃចង្កូតម៉ូតូជនរងគ្រោះ បណ្ដាលឱ្យជនរងគ្រោះដួលទៅលើផ្លូវ ។ ពេលដួលនោះរថយន្ដដឹកឥដ្ឋក៏មកដល់ កិនជនរងគ្រោះម្នាក់ចំកង់ក្រោយស្លាប់ នៅនឹងកន្លែងកើតហេតុ ខូចខាតម៉ូតូធ្ងន់ ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ ពីដឹងថា បុកមនុស្សស្លាប់ អ្នកបើកបរក៏ ទុករថយន្ដចោលហើយគេចខ្លួនបាត់តែ ម្ដង ។
លោកទិត ចំរើន ប្រធានផ្នែកសណ្ដាប់ ធ្នាប់ចរាចរណ៍ខណ្ឌមានជ័យ ដែលចុះ ទៅកាន់កន្លែងកើតហេតុបានឱ្យដឹងថា ករណីខាងលើនេះ គឺបណ្ដាលមកពីការ បើកបរខ្វះការប្រុងប្រយ័ត្នមួយផ្នែកមក ពីរថយន្ដ CRV ដែលបើកគេច មួយផ្នែក ទៀតបណ្ដាលមកពីជនរងគ្រោះជាម្ចាស់ ម៉ូតូបើកជែងរថយន្ដដឹកឥដ្ឋក្នុងស្ថាន ភាពផ្លូវមានឧបសគ្គ ទើបបង្កជាគ្រោះ ថ្នាក់ ហើយរថយន្ដដឹកឥដ្ឋនិងម៉ូតូជនរង គ្រោះត្រូវបាននគរបាលចរាចរខណ្ឌ ប្រគល់ទៅឱ្យការិយាល័យនគរបាល ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។
អត្ថបទដោយ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ៤ មេសា ឆ្នាំ ២០១២
Leave a Reply