ជីគីមីបំផ្លាញដី

កម្ពុជា​ជាប្រទេស​កសិកម្ម ប្រជាពលរដ្ឋ​ភាគច្រើន​ជាកសិករ។ ក្នុងការ​គ្រប់គ្រង​ទិន្នផល​ឱ្យបានល្អ និង​ផលិតផល​កើនឡើង ប្រជាកសិករ​មួយចំនួន​បានជ្រើសរើស​ការប្រើប្រាស់​ជីគីមី។ ជីគីមីបាន​ជួយឱ្យផល​ដំណាំ​កើនឡើង និង​មានរូប​រាងល្អ។ ប៉ុន្ដែក៏មាន ផលប៉ះពាល់​ជាច្រើន​ប្រការ​ផងដែរ ជាពិសេស​ទៅលើបញ្ហាដី​ដែលកំពុង​ដាំដំណាំ​ត្រូវរងនូវ​ការបំផ្លាញ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក យិន សុប៊ុណ្ណា អនុប្រធានសមាគមសុខភាព និងវិជ្ជាជីវៈនារីខ្មែរ ចូលរួម​បកស្រាយ​បំភ្លឺអំពី​បញ្ហានេះ​ជូនមិត្ដ​អ្នកអាន តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ជីគីមី ជាអ្វី?

គីមី គឺអ្វីដែល​ធ្វើឡើង​ដោយការ​សំយោគ ការបំផ្លែង​អ្វីមួយឱ្យ​ទៅជាអ្វីមួយ​ទៀតដោយ​ប្រើប្រាស់​ឧបករណ៍ និង​គ្រឿងចក្រ សម្រាប់​សំយោគ។ ជាអាទិការ​ដុតអុស​នៅពេល​មានប្រតិកម្ម​ចំហេះ ក៏ក្លាយ​ទៅជាផេះ និង​ផ្សែង។ ជីគីមី​ក៏ដូចគ្នា​នោះដែរ គឺជាការ ធ្វើប្រតិកម្ម​សំយោគ​រវាងសារ​ធាតុផ្សេងៗ​ដើម្បីបាន​ជាជី។ ជីគីមី​ដែល​កសិករ​និយម​យកមកប្រើ​ក្នុងកសិកម្ម​ច្រើនជាង​គេនោះ ភាគ ច្រើន​ជាប្រភេទ​ជីដែលមាន​សារធាតុអាសូត ប៉ូតាស្យូម ផូស្ព័រ​ជាដើម។

ប្រភេទជីគីមី

ការទាមទារ​ឱ្យមាន​ផលិតផល​ខ្ពស់ ជាតម្រូវ​ការចាំបាច់​ដើម្បីទ្រទ្រង់​ជីវភាព ហើយ​ដែលកសិករ​ត្រូវងាក​មករក​ការប្រើប្រាស់​ជីគីមី។ ដោយសារ​តម្រូវការ​ទាំងនោះ​ហើយ ទើបមាន​ការនាំ​ចូលនូវ​ផលិតផល​គីមីច្រើន​ប្រភេទចូល​ក្នុងប្រទេស។ ថ្វីត្បិត​ជីគីមីមាន ច្រើនប្រភេទ ប៉ុន្ដែជាទូទៅ​មានពីរ​ប្រភេទ គឺប្រភេទទឹក និង​ប្រភេទ​គោក។ ជីគីមី​ប្រភេទ​ទឹកប្រើ​សម្រាប់បាញ់​សម្លាប់​សត្វល្អិត ឬ​បាក់ តេរីនៅ​លើដំណាំ។ ឯជីគីមី​ប្រភេទ​គោកប្រើ​សម្រាប់​បាចដាក់​ក្នុងស្រែ និង​ដាក់ក្នុង​គុម្ពដំណាំ ដើម្បី​ឱ្យដំណាំ​ស្រូបយក​សារធាតុ​ចិញ្ចឹម។

ផលប៉ះពាល់​នៃការប្រើប្រាស់​ជីគីមី

ក្នុងរយៈ​ពេលដ៏ខ្លី​នៃការ​ប្រើប្រាស់ ជីគីមី​ពិតជាមាន​ប្រយោជន៍​ប្រាកដមែន ព្រោះវា​អាចកម្ចាត់​សត្វល្អិត​ដែលបង្ក​ផលប៉ះ ពាល់ដល់​ផលដំណាំ។ ម្យ៉ាងទៀត​វាជួយធ្វើ​ឱ្យផលិតផល​មើលទៅ​ស្រស់ល្អ ទទួល​ទិន្នផល​បានច្រើន​គួរសម។

ថ្វីត្បិត​តែផលិតផល​មើលទៅល្អ បរិមាណ​ច្រើន និង​គួរឱ្យ​ចង់ទទួល​ទាន ប៉ុន្ដែ​មួយចំនួន​ធំមិនសូវ​មានគុណ​ភាព បាត់​បង់រសជាតិ និង​ធ្វើឱ្យមាន​ការប៉ះ​ពាល់​ជាច្រើន។ ការប្រើ​ប្រាស់ជី​ទៀតសោត​ក៏ធ្វើឱ្យ​មានគុណវិបត្ដិ​ច្រើនយ៉ាង​ផងដែរ ដូចជា​សុខភាព បរិស្ថាន បញ្ហាដី​ទៅថ្ងៃក្រោយ​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

1. ផលប៉ះ​ពាល់សុខភាព ៖ ការប្រើប្រាស់​ជីគីមី​ដោយមិន​មានការ​ប្រុងប្រយ័ត្ន និង​គ្មានបច្ចេក​ទេសត្រឹមត្រូវ ធ្វើឱ្យ​ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សុខភាព។ ការបាញ់ជី​គីមីប្រភេទ​ទឹកទៅ​លើដំណាំ​អាចធ្វើ​ឱ្យរលាក​ភ្នែក ច្រមុះ ប៉ះពាល់​ទៅលើស្បែក និង​អាចបង្ក ឱ្យកើត​ជាជម្ងឺមហារីក​ថែមទៀតផង។ ឯការ​ទទួលទាន​ផលិតផល​ដែលបាន​ពីការប្រើ​ជីគីមីក៏​អាចមាន​គ្រោះថ្នាក់​ច្រើនដែរ ដូចជា​ធ្វើឱ្យ រលាកក្រពះ ពោះវៀន ក្អួតចង្អោរ រាករូស ដោយសារ​សារធាតុគីមី និង​ជាតិពុល​នៅក្នុង​ចំណីដែល​ទទួលទាន។ ជម្ងឺផ្សេងៗ​ទៀតក៏ អាចនឹងកើត​មានឡើង​ដែរ ដូចជាជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺបាត់​ការចងចាំ និង​ជម្ងឺរ៉ាំរ៉ៃ​ដែលអាច​មានគ្រោះថ្នាក់​ដល់អាយុជីវិត​ដូចដែល ទស្សនាវដ្ដី សុខភាពយើង ធ្លាប់បាន​លើកយក​មកអត្ថា​ធិប្បាយ​រួចមកហើយ​តាមរយៈ​អត្ថបទ “ថ្នាំគីមី​កសិកម្ម បំផ្លាញ​សុខភាព”ច្បាប់ ចេញផ្សាយ​លេខ០០៤ ខែឧសភា ឆ្នាំ២០០៦។

2. ផលប៉ះពាល់​សេដ្ឋកិច្ច ៖ ការជ្រើសរើស​ប្រើប្រាស់​ជីគីមី ធ្វើឱ្យមាន​ការរាំងស្ទះ​ផ្នែក​សេដ្ឋកិច្ច ពីព្រោះ​ផលិតផល​គីមីទាំង នោះ​សុទ្ធតែ​មានត​ម្លៃថ្លៃ ដែលមិន​សមស្រប​នឹងស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ដែលចង់​ប្រើប្រាស់។

3. ផលប៉ះពាល់​បរិយាកាស​និងបរិស្ថាន ៖ លោកអ្នក​ជ្រាបហើយ​ថាជីគីមី​កើតឡើង​ពីការ​សំយោគរ​វាងសមាស​ធាតុគីមី មួយចំនួន។ នៅពេល​ដែល​ប្រើជីគីមី​ទាំងនោះ​ទៅលើ​ដំណាំ សមាសធាតុគីមី​ទាំងនោះ​អាចនឹង​ហូរតាម​ទឹកចាក់​ទៅបឹង ស្ទឹង ឬ​ទន្លេ ធ្វើឱ្យប៉ះពាល់​ទៅដល់សត្វ​មានជីវិត​ក្នុងទឹក។ សារធាតុពុល​និងជាតិគីមី​បង្កឱ្យជីវ​ចម្រុះបាត់បង់ ហើយក៏​អាចបំពុលទឹក ធ្វើឱ្យទឹកខូច មិនអាច​ជាទីបម្រើ​បម្រាស់របស់​ប្រជាពលរដ្ឋ​បាន។ ម្យ៉ាងទៀត​ការបាញ់​ថ្នាំគីមីទៅ​លើដំណាំ​ក៏អាច​ធ្វើឱ្យប៉ះ​ពាល់យ៉ាង​ខ្លាំងទៅ​លើខ្យ ល់បរិយាកាស ព្រោះការ​បំភាយ​សារធាតុគីមី​អាចមាន​ប្រតិកម្ម​ជាមួយ​អុកស៊ីសែន​ដែលជា​តម្រូវការ​ចាំបាច់​សម្រាប់ជីវិត។ ប្រតិកម្ម រវាង​សារធាតុគីមី​ដែលមាន​ក្នុងជីគីមី និង​អុកស៊ីសែន ធ្វើឱ្យ​អុកស៊ីសែន​ក្នុង​បរិយាកាស​ថយចុះ និង​ប្រែប្រួល ខ្យល់​ត្រូវរងនូវ​ការបំពុល ហើយ​ក៏អាចធ្វើ​ឱ្យប៉ះពាល់​ទៅដល់​ស្រទាប់​អូសូនថែម​ទៀតផង។

4. ផលប៉ះពាល់​ទៅលើដី ៖ ការបាចជី​ទៅលើដី ការបាញ់​ជីគីមីទៅ​លើដំណាំ ធ្វើឱ្យជះ​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើដី។ ព្រោះ​ដំណាំ​រុក្ខជាតិ​ទាំងនោះ​នឹងស្រូបយក​តែសមាស​ធាតុ​ណាដែលខ្លួនវា​ត្រូវការ​ដើម្បី​ចិញ្ចឹម ដូចជា​អាសូត ប៉ូតាស្យូម​ជាដើម។ ចំណែក​សាមាសធាតុគីមី​មួយចំនួនទៀត​ដែលសល់​ពីការ​ស្រូបយក​របស់រុក្ខជាតិ​និង​ដំណាំ នឹង​ជ្រាបចូល​ទៅក្នុងដី។ នៅពេលត្រូវ​ទឹកសមាសធាតុ ទាំងនោះ​បំប្លែងខ្លួន​ទៅជាអាស៊ីដ និង​បាស។ សមាសធាតុ​ទាំងពីរ​ប្រភេទនេះ​អាចមាន​ប្រតិកម្ម​ជាមួយ​សារធាតុ​មួយចំនួន​ដែលមាននៅ ក្នុងដី ធ្វើឱ្យដី​ឡើងរឹង គ្មាន​ជីជាតិ។ ជាមួយគ្នា​នោះផងដែរ ការប្រើ​ជីគីមី​ទៅលើដី​នឹងធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ពពួកយន្ដ​ការតូចៗ​(ម៉ាយក្រូអ័រកានីហ្សឹម)​ដែលមាន​នាទី​ធ្វើឱ្យដី​មានជី​ជាតិល្អ។ ពពួកម៉ាយ​ក្រូអ័រកានីហ្សឹម​នេះអាចកាច់​បំប្លែងអ្វីៗ​ដែលនៅ​ជុំវិញខ្លួន​វាឱ្យក្លាយ ទៅជា​ជីប្រយោជន៍​សម្រាប់ដី និង​ដំណាំ​គ្រប់ប្រភេទ។ កាលណា​ដីរឹងគ្មានជីជាតិ​នោះ ប្រជាកសិករ​មិនអាច​ប្រកបការងារ​កសិកម្មបាន ទៀតដែរ។ អ្វីដែល​ប្រឈមមុខ គឺគ្រោះ​អត់ឃ្លាន ដោយសារ​មិនអាច​ធ្វើការបង្កបង្កើត​ផលសម្រាប់​ទ្រទ្រង់​ជីវភាពបាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធានការទប់ស្កាត់

មិនមែន​ជារឿង​ដែលលំបាក​នោះទេ ដោយលោកអ្នក​គ្រាន់តែ​កាត់បន្ថយ ឬ​បញ្ឈប់​ការប្រើប្រាស់​ជីគីមី​គ្រប់ប្រភេទ​ទៅលើ ដំណាំ​កសិកម្ម​របស់​លោកអ្នក នោះគ្រប់​យ៉ាងនឹង​អាចដោះ​ស្រាយ​បានជាក់​ជាមិនខាន។ ម្យ៉ាងទៀត​វាអាចជួយ​កាត់បន្ថយ​ការចំណាយ ទៅលើ​ការទិញ​ផលិតផល និង​អាច​ការពារ​សុខភាព ក៏ដូច​ជាអាយុជីវិត​របស់​លោកអ្នក​ពីការ​មាន​គ្រោះថ្នាក់​ដោយ​ជីគីមី។ អ្វីដែល​សំខាន់​មួយទៀត គឺអាច​ជួយការពារ​បរិស្ថាន​ធម្មជាតិ​បានថែម​ទៀតផង។

ដំបូន្មានអ្នកប្រឹក្សា

សូម​លោកអ្នក​ជ្រាបថា​ការ​ប្រើប្រាស់​ជីគីមី​ពិតជា​មាន​ប្រយោជន៍​បន្ដិចបន្ដួច​មែន​ក្នុងរយៈ​ពេលខ្លី ប៉ុន្ដែ​ក្នុងរយៈ​កាល​បន្ដបន្ទាប់ ជីគីមី​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ផលិតផល និង​គុណភាព​ដីរបស់​លោកអ្នក។ ដោយសារ​ដីរឹង គ្មាន​ជីជាតិ លោកអ្នក​មិនអាច​ធ្វើ កសិកម្ម​បាន បញ្ហា​នឹងចោទ​ឡើង​ចំពោះ​លោកអ្នក។ លោកអ្នក​ប្រហែល​ជាជ្រាប​ស្រាប់​ហើយថា​លោកអ្នក​មិនមែន​ធ្វើ​ស្រែចំការ​សម្រាប់​តែមួយ​រដូវនោះទេ គឺលោកអ្នក​ធ្វើវា​អស់មួយ​ជីវិត។ ដូចនេះ​សូម​លោកអ្នក​ថែរក្សា​ដីដែល​ជាអនាគត​របស់​លោកអ្នក​ឱ្យបាន​ត្រឹម ត្រូវ។ សូម​លោកអ្នក​កុំយកដៃ​ខ្លួនឯង​ដកកាំបិត​ចាក់លើ​ដើមទ្រូង​របស់​ខ្លួនឯង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *