រយៈពេល​​​រួមភេទ​​​(តចប់)

នៅ​លើ​ទំព័​រទស្សនា​វដ្ដី​ សុខ​ភាព​យើង​ លេខ​មុនៗ​ លោក​អ្នក​បាន​ជ្រាប​រួចម​ក​​ហើយ​នូវ​រយៈ​ពេល​រួមភេ​ទនៃ​ប្រទេស​ចំនួន​២០​។ ​នៅពេ​លនេះ​ លោក​អ្នកអា​ច​បន្ដ​ជ្រា​ប​ជាមួយ​ប្រទេសចំ​នួន​៦ប​ន្ថែមទៀ​ត។ ​ជាអ​កុស​លណាស់​ ប្រទេ​សក​ម្ពុជាមិ​នបា​នចូ​លរួ​ម ​ក្នុង​ចំណាត់​ថ្នាក់​ និង​ការសិ​ក្សានេះ​នោះទេ។​ ប៉ុន្ដែប្រ​ទេស​កម្ពុជា ​និង​ជនជាតិ​ខ្មែរពិត​ជាមិ​នអន់ដែ​រទេ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

២១ – រយៈពេលរួមភេទ​​​នៅ​​​ប្រទេសអេស្បាញ

-​ ​រយៈពេ​លរួម​ភេទ​សរុបជា​មធ្យ​ម : ៣៣​នាទី ​និង​៣០វិ​នាទី

​- ​រយៈ​ពេល​ថើបប​បោស​អង្អែល​​ : ១៨​​នា​ទី​​

– ​រយៈពេ​លសម្រុក​(គិត​ចាប់ពី​ពេល​ស៊ក​បញ្ចូល​លិង្គទៅ​ក្នុង​ទ្វារមា​ស) : ១៥​នាទី​ និង​៣០​វិនាទី​

​បើប្រៀ​ប​ធៀប​ជាមួ​យ​ជន​ជាតិ​បារាំ​ង ​ជន​ជាតិ​អេស្បា​ញឈ​រនៅទី​តាំងមុខ​។ ពួ​ក​គេចំ​ណាយពេ​លរួ​មភេទជាម​ធ្យម ប្រ​មាណជា​៣៤​នាទី។​ ក្នុង​ចំណោម​ជន​ជាតិអេ​ស្បាញ​ មាន​តែ៦​៦%ប៉ុ​ណ្ណោះដែ​លបាន​ទទួលសេ​ចក្ដី​សុខស្រួ​លដល់​កំពូ​លជា​ប្រចាំឬ​ ​ស្ទើរ​តែ​ជា​​ប្រចាំ​ ហើយ​ពួកគា​ត់៨​០%ទ​ទួល​ស្គាល់​ថាមា​នការ​រួម​ភេទ​ទៅតា​មចំណ​ង់ផ្លូ​វភេ​ទត្រឹ​មត្រូ​វ។​ សរុ​បសេច​ក្ដីមក​​ ទោះ​បី​​ជា ​ជន​ជាតិ​អេ​ស្បាញមិ​​ន​ទទួល​បាន​ចំណា​ត់ថ្នាក់​ប្រសើ​រក្ដី​ ប៉ុ​ន្ដែ​ពួក​គេ​ពេញ​ចិត្ដ​ពេញ​ថ្លើម​នឹង​រឿង​ផ្លូវ​ភេទ​របស់​ពួក​គេ។

២២ – រយៈពេលរួមភេទនៅប្រទេសបារាំង

– ​រយៈ​ពេល​រួមភេ​ទស​រុប​ជាម​ធ្យម​ :  ៣​២​នាទី​ និង​៣០​វិនា​ទី

​- ​រយៈពេ​លថើប​ប​បោស​អង្អែល​ :  ១៨​នាទី​

-​ រយៈ​ពេល​សម្រុក​(គិ​តចាប់​ពីពេ​លស៊ក​បញ្ចូ​លលិង្គ​ទៅក្នុង​ទ្វារមា​ស)​ :  ១៤​នាទី​ និង​៣០​វិនាទី​

តាមស្ថិ​តិនេះ​ជនជា​តិបារាំ​ងដែ​លឈរ​នៅលំ​ដាប់លេ​ខ២២​ក្នុង​ចំណាត់​ថ្នាក់​របស់​យើង ​មិន​ជាអ​ន់ប៉ុន្មា​ននោះទេ​ បើប្រៀ​ប ធៀប​ទៅនឹ​ងការ​អង្កេត​របស់​អ្នក​ជំនា​ញខា​ងផ្លូ​វភេទ​របស់​ជន​ជាតិអា​មេរិ​កកាំ​ង និង​ជន​ជាតិ​កាណា​ដា ​ដែល​បានលើ​កឡើ​ងថា​ រយៈ​ ពេល​រួម​ភេ​​ទស​ម្រុកត្រឹ​មត្រូ​វស្ថិតនៅ​ចន្លោះពី​៣ទៅ១៣​នាទី។​ ហេតុ​នេះជ​នជាតិ​បារាំង​ដែលប្រើ​រយៈពេ​លដ​ល់ទៅ​១៤​នាទី​​ជាង​ គឺពិ​ត ជា​លើស​ពីរ​យៈពេ​លដែលលើក​ឡើង​នេះ។​

២៣ – រយៈពេលរួមភេទនៅប្រទេសឥណ្ឌា

– ​រយៈពេ​លរួម​ភេទស​រុបជា​មធ្យម :  ៣២​នាទី​ និង​៣០វិ​នាទី

​- រយៈ​ពេល​ថើប​បបោសអ​ង្អែល​ :  ១៩​នាទី​ និង​៣០​វិនាទី​

– រយៈ​ពេល​សម្រុក​(គិតចា​ប់ពីពេ​លស៊កប​ញ្ចូលលិ​ង្គទៅក្នុង​ទ្វារមាស​) :  ១​៣នាទី​

ឈរ​នៅលំ​ដាប់ទី​២៣​នៃចំ​ណាត់ថ្នា​ក់នេះ ​ដែល​មានរ​យៈពេ​លរួ​មភេទ​សរុប​មិន​ដល់​៣៣នា​ទី​នេះ ​ជន​ជាតិ​ឥណ្ឌាហា​ក់ដូ​ច ជា​មិន​ពេញ​ចិត្ដ​មិន​ពេញថ្លើ​មនឹ​ងរយៈពេ​លរួម​ភេទ​នេះប៉ុ​ន្មាននោះ​ទេ។​ ព្រោះ​ថាពួ​កគាត់៦​៧%​មាន​ជីវ​ភាពផ្លូ​វភេ​ទប្រក​បទៅ​ដោយ​ ការ​ស្រើប​ស្រាលឬ​ត្រេក​ត្រអាល​។ រី​ឯបរិ​មាណ​នៃកា​ររួមភេទ​ប្រចាំ​ឆ្នាំមា​នចំ​នួន​ច្រើន​ដល់​ទៅ១​៣០​ដងឯ​ណោះក្នុ​ង​១ឆ្នាំ ​ពួក​គេស្ថិត​ នៅ​ចំណាត់​ថ្នាក់​​ទី៥ ​ក្នុង​ចំណោ​មប្រទេស​ចូលរួម​ទាំង​២៦​នៅ​ក្នុង​ការ​សិក្សា​អង្កេតនេះ។​

២៤ – រយៈពេលរួមភេទនៅប្រទេសសិង្ហបុរី

-​ រយៈ​ពេលរួ​មភេទ​សរុ​បជា​មធ្យម​ :  ២​៩នា​ទី

– ​រយៈ​ពេលថើ​បប​បោស​អង្អែល​ :  ១៤​នាទី​

– ​រយៈពេ​លស​ម្រុក​(គិ​តចាប់​ពីពេ​លស៊ក​បញ្ចូល​លិង្គ​ទៅក្នុ​ងទ្វារ​មាស​) :  ១៥​នាទី​

ជន​ជាតិ​សិង្ហ​បុរី​ដែលចំ​ណាយពេ​លរួម​ភេទ​សរុ​បចំនួ​នតែ២​៩នាទី​ គឺ​តិច​ជាង​រយៈ​ពេលស​រុបនៅ​លើពិភ​ពលោ​កខ្លាំង​ណាស់ ​(៣​៦នា​ទី)​។ មាន​ពួក​គាត់តែ​៤១%​ប៉ុណ្ណោះ ​ដែល​បានទទួល​នូវ​ជីវ​ភាពផ្លូ​វភេ​ទត្រេ​កត្រអា​ល ​ហើយ​មាន​តែ៣​៧%​ប៉ុណ្ណោះដែ​ល បាន​រួម​ភេទបាន​ញឹក​ញាប់​ទៅតាម​ចំណង់​ដែលខ្លួ​នច​ង់។

២៥ – រយៈពេលរួមភេទនៅប្រទេសថៃ     

​- រយៈពេ​លរួ​មភេទ​សរុ​បជា​មធ្យម​ :  ​២៩​នាទី

​- រយៈពេ​លថើប​បបោស​អង្អែល​ : ១២​នាទី​ និង​៣០​វិនាទី​

– ​រយៈពេ​លស​ម្រុក(​គិត​ចាប់ពី​ពេល​ស៊ក​បញ្ចូ​លលិ​ង្គទៅ​ក្នុង​ទ្វារ​មាស)​ :  ១៦​នាទី​ និ​ង៣​០វិ​នាទី

​គួរ​ឱ្យចំ​ឡែកណា​ស់ ​ប្រទេ​សថៃ​ដែល​មានកេរ្ដិ៍ឈ្មោះល្បីខា​ងទេស​ចរ​ណ៍ផ្លូវ​ភេទ ​និង​របៀបនៃកា​រធ្វើម៉ា​ស្សារ​បស់ខ្លួ​ន បែ​រ​ជា​មាន​រយៈ​ពេល​រួម​ភេទ​សរុប​ចំនួន​តែ២​៩នា​ទីតែ​ប៉ុណ្ណោះ។ ​ជាល​ទ្ធផ​លបាន​លើក​ឡើង​ថា ​ជន​ជាតិ​ថៃមិ​នពេញចិ​ត្ដមិន​ពេញថ្លើម​ នឹង​រយៈ​ពេ​ល​រួម​ភេទ​នេះនោះ​ទេ។​ ព្រោះ​ពួកគេ​តែ៤៣​%ប៉ុណ្ណោះ​ ដែល​បាន​ប្រកាស​ថាចំណ​ង់ភេ​ទពេ​ញចិត្ដ​ពេញថ្លើ​ម ​និង​តែ៤​០%​ ប៉ុណ្ណោះ​ដែល​មាន​ជីវ​ភាព​ផ្លូវ​ភេទ​ត្រេក​ត្រអា​ល។​

២៦ – រយៈពេលរួមភេទនៅប្រទេសចិនហុងកុង

-​ រយៈ​ពេលរួ​មភេ​ទស​រុប​ជាម​ធ្យម​ :  ២​៧នា​ទី

​- រយៈ​ពេលថើ​បប​បោស​អ​ង្អែល :  ១២​នាទី

​- រយៈ​ពេលស​ម្រុក​(គិ​តចាប់ពី​ពេល​ស៊ក​បញ្ចូលលិ​ង្គទៅ​ក្នុង​ទ្វារ​មាស​) : ១៥​នាទី

​ឈរ​នៅលំ​ដាប់លេ​ខចុង​ក្រោយ​នៅក្នុ​ងចំណោ​មប្រ​ទេស​ទាំង​២៦​ ដែល​ចូល​រួម​ក្នុង​ការ​ធ្វើចំណា​ត់ថ្នា​ក់នេះ ​ជន​ជាតិ​ចិនហុង​ កុង​បាន​ចំ​ណាយ​ពេលរួ​មភេ​ទសរុ​បតិច​ គឺតែ​២៧នា​ទី​តែ​ប៉ុណ្ណោះ។​ មិន​ត្រឹមតែ​រយៈពេល​នៃកា​ររួមភេ​ទដែលមា​នបញ្ហានោះ​ទេ នៅ​ មាន​ចំណោទ​ផ្សេង​ទៀត។​ ជា​អាទិពួក​គេតែ២​៤%​ប៉ុណ្ណោះ​ដែល​បាន​ប្រកាស​ថា ​បាន​ទទួល​សេចក្ដី​សុខ​ស្រួល​ដល់​កំពូល​ជាប្រ​ចាំរាល់​ ពេល​រួម​ភេទ​ ឬ​ស្ទើរ​តែជា​ប្រចាំ​។

ប​ណ្ដាំផ្ញើ​ ៖ ​ក្រោយ​ពីលោក​អ្នក​បាន​អាន​នូវ​តួលេ​ខនៃ​ប្រទេសទាំ​ង២៦ក​ន្លង​មក​នេះ ប្រ​ហែ​លជា​បាន​យល់ដឹ​ងច្រើន​អំពី​ការរួ​ម ភេទ​។ ​យើង​ខ្ញុំស​ង្ឃឹម​ថា ​លោក​អ្នក​នាង​ទទួល​បាននូ​វចំ​ណេះដឹ​ង ​ដើ​ម្បីទ​ទួល​បាន​ការ​រួមភេទ​ពេញ​ចិត្ដ​ពេញ​ថ្លើម​ ត្រេក​ត្រអា​ល ទាំង​ការ​ថើប​បបោស​អង្អែល​ ទាំង​កា​រសម្រុក​ និង​បរិ​មាណនៃ​ការ​រួម​ភេទ​សម​ស្រប​តាម​ចំណង់​ភេទរៀ​ងៗ​ខ្លួន។ ​យើង​កើតម​កជា​ មនុស្ស​ត្រូវ​រៀន​សូត្រ​ធ្វើកា​រងារ​ ចុះ​ហេតុ​អ្វី​មិន​រៀន​ពីកា​ររួម​ភេទផង​។

អត្ថ​បទ​ដោយ ​វេជ្ជ.​ ​លី​ ចេង​ហ៊ុយ​

មជ្ឈ​មណ្ឌ​លវេ​ជ្ជសា​ស្ដ្រ ​អ៊ិល​ស៊ីស៊ី​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *