ក្បួន​​​ថែរក្សា​​​គភ៌ ៖ ការវិវត្ដន៍​​​របស់​​​ម្ដាយ​​​(ត)

លោ​​ក​អ្នក​​បាន​​ជ្រាប​រួ​ចម​​ក​ហើ​​យអំ​​ពីការ​​វិ​វត្ដ​ន៍​រ​បស់​ទារ​ក​ក្នុង​ផ្ទៃ ​នៅ​​ពេល​​​នេះ​សូម​​តាម​​ដាន​​អំ​ពី​​ការ​​វិវត្ដ​​ន៍​របស់​​ស្ដ្រីជា​​ម្ដាយ​​វិញ​​ម្ដង​​។ ​ក្រោ​យ​ពី​​ដឹង​ថា​​មាន​​ផ្ទៃពោះ​​ ​រ៉េផ្លិ​​ចដំ​​បូង​​របស់​​ស្ដ្រីគឺ​​ឈរ​យ៉ា​ង​យូ​រ​នៅ​​មុ​​​ខក​ញ្ចក់​​ ឆ្លុះ​​ពី​មុ​ខ​ ​ពី​​ចំ​ហៀង​​ ​​ទៅ​ជិ​​ត​ ​ឬ​ពីច​​ម្ងាយ​​។ ស្ដ្រី​​ជា​​អនា​​គ​តម្ដា​​យ​ចា​ប់​ផ្ដើម​​គិត​ពី​​សុខ​ភា​ព ​​និង​​សម្រស់​​ពេល​​មាន​​ផ្ទៃពោះ​។​​ តើ​​មាន​​កា​​រប្រែ​ប្រួលអ្វី​​ខ្លះទៅ​​ ​ដើម្បី​​បាន​ ទារ​​ក​​ប្រ​សូត​​មក​​​មាន​​ទម្ង​​ន់​​ដល់​​ទៅ៣​​គី​ឡូក្រា​ម?​​

រូបភាពទស្សនាវដ្តីសុខភាពយើង

ការ​​រំពឹ​ង​ទុ​ក​បាន​​កើត​​មាន​​ឡើង​​ចំពោះ​ស្ដ្រី​ដែ​ល​​ដឹ​ង​ថា​​មា​ន​ផ្ទៃ​ពោះ​​ដំបូ​​ង ដោយ​​ចាប់​​ងឿង​​ឆ្ងល់​​ថា​ ​ដូ​ច​ជា​មិ​​នឃើ​​ញមា​​នអ្វីប្រែ​​ ប្រួ​ល​​ទាល់​​តែ​​សោះ។​​ ចំ​​ណែ​​កឯ​​រាង​​កាយ​​ហា​ក់​ដូច​​ជា​​មិ​ន​ទាន់​​មាន​​សភាព​​មូល​​ក្លុំ​នៅ​ឡើយ​​​ទេ​នៅប៉ុ​​ន្មាន​​សប្ដាហ៍​ដំ​​បូង​​ ពោល​​គឺជា​​​ការលូ​​ត លា​ស់​​ចាប់តាំ​​ងពី​​ស៊ុត​​ឬព​ង​មួយ​តូ​ច ​​រហូត​​ទៅ​ដ​​ល់​ទារ​​​កដែល​​កើត​ចេ​ញ​ម​ក​មាន​​ទម្ង​​ន់ដល់​​ទៅ៣​​គីឡូ​​ក្រាម​​ឯណោះ​។​​ ដើម្បី​​ទទួល​យ​ក ​​ការ​​លូត​​លាស់ ​​និង​​កា​រ​​រីក​​ធំនៃ​​ទា​រក​​ ខ្លួន​​ប្រាណ​រ​ប​ស់លោ​​កស្រី​​អ្ន​​ក​នាង​ចា​ប់​ប្រែប្រួ​​ល​ផង​​ដែរ​​ ដោយ​​ចាប់​​ផ្ដើម​ចេ​ញ​​ពីអា​​ការ​​រោគ​​ខ្លះ​នៃ​​ ការ​​មាន​​គភ៌​​។ និ​​យាយ​​ឱ្យ​​ស្រួល​​ស្ដាប់​​គឺទារ​​កចាប់​​ផ្ដើ​ម​រីក​​លូត​​លាស់ក្នុ​​ង​​ខ្លួន​​លោក​​ស្រី​​អ្នក​នា​ង​​ជាម្ដា​យ​ ​គឺ​ដោ​យសា​​រលោ​ក​​ស្រីអ្ន​​កនាង​​ ផ្ទា​ល់​តែ​​ម្ដ​ង។​​

ស្បូនជាសម្បុករបស់ទារក

ជា​​ធម្ម​តា​​ ស្បូន​​មាន​​ប្រវែ​​ង៦​​,៥ស​​ង់​​ទីម៉ែត្រ​ ​និងមា​​ន​ទម្ង​ន់​ជាង​​៥០​​ក្រាម​​(ក​​ន្លះខាំ)​​​។ ប៉ុ​​ន្ដែដ​​ល់ពេល​សម្រា​ល ​​ស្បូន​​ លោក​​ស្រី​​អ្នក​​នាង​​នេះ​​បាន​​កើត​​ទម្ង​​ន់ដ​ល់ទៅ១​,​៥​​គី​ឡូក្រា​ម។​ បម្រែ​​បម្រួល​នេះ​​អាច​​មើល​​ដឹង​​តាម​រយៈកា​​រ​ឆ្លុះ​​អេកូសា​​ស្ដ្រ​ ​​ប៉ុន្ដែ​​អា​ច​​ មើល​ឃើ​ញ​​ពោះ​​ខ្ទាត​​ធំដោ​​យ​ភ្នែ​ក​ទ​​ទេនៅ​​ខែទី​​៣ឬ​​ខែទី​៤​នៃ​​ការ​​មាន​​​គភ៌តែ​​ប៉ុណ្ណោះ។​​​ គ្រូពេ​​ទ្យអា​​ច​​ចាប់​ផ្ដើ​ម​​វាស់​​ទំ​​ហំស្បូន​​ ដោ​យ​ ​ប្រើ​​ម៉ែត្រ​​វាស់​រង្វង់​​ចង្កេះ​។​

ការ​​តាម​​ដាន​​គភ៌​ឬ​​ផ្ទៃពោះ​​អាច​ធ្វើ​បា​នដោយ​​ផ្ទៀង​​ផ្ទាត់​​​​ដំ​ណា​ក់​​កាល​​ ឬ​​ទំ​ហំ​​នៃ​​ការ​លូ​​តលា​ស់​ទៅ​​តាមខែ​​នី​មួយៗ​​។​

– ខែ​​ទី​២​​ : ​​ ស្បូនមា​​ន​ទំ​​ហំប៉ុ​​នក្រូច​​ពោធិ៍​​សាត់

​​- ​ខែ​​ទី៣ ​​:​  វា​​ស្ថិ​ត​នៅក​​ម្ពស់លើ​​ថ្ងាស​​ក្រោ​ម​បន្ដិច​​

-​ ​​ខែទី​៤ ​​ : ​ស្បូន​លូ​​ត​​មក​​នៅ​ត្រឹ​ម​​ពាក់​​កណ្ដាល​​ចន្លោះ​ពី​​ថ្ងាសក្រោ​​ម​ និ​ង​ផ្ចិត​​

​- ​​ខែ​​ទី៥​​ :  ​ស្បូន​​នៅ​ត្រឹ​ម​ផ្ចិ​ត​

-​​ ខែ​​ទី៦​​ និ​ង​ទី៧​ ​​:  វា​​លូត​​មកលើ​​រឹត​​តែ​ខ្ព​​ស់​​ និង​​រីក​​​ធំ​លូ​ត​លា​ស់​ពាស​​ពេញ​​ផ្ទៃពោះ​​

-​ ​​ខែ​ទី​៨​ : ​ ​កា​រ​​លូត​​លាស់រ​​បស់ស្បូ​​ន ​​និ​ង​​ទារ​​កឈាន​​ម​កដល់​​​ត្រង់​​ចុង​ដ​ង្ហើម​​

-​ ​​ខែទី​​៩​ :​  នៅខែ​​ចុង​ក្រោ​យនេះ​​ គភ៌​​លែង​​រី​កធំ​ហើ​​យ ​​ស្បូន​មា​​នក​​ម្ពស់​​ពី​៣២​​ទៅ​៣​​៣សង់​​​ទីម៉ែ​​ត្រ​ ​ដែ​ល​​អាច​​ផ្ទុក​ចំ​​ណុះ​​​បាន​​ ប្រ​​មា​ណ​​ជា៤​​,​៥លី​ត្រ​។​

សុដន់ត្រៀមការបំបៅដោះ

​- ខែ​​​ទី​១​ : ​ ​​សុ​ដ​ន់​​ទាំ​ង​ពី​រ​​ចា​ប់ផ្ដើ​​ម​រាង​​ធ្ងន់​​​ជាង​​មុ​ន​​ តឹង​​​ និង​ឈឺ។​​ ទាំង​​នេះ​​គឺជា​​រោគ​​ស​ញ្ញា​​ផ្លូវ​កា​​យដំ​​បូង​ៗ​នៃ​​កា​​រមា​ន​​គភ៌​​។​

– ​​ខែទី​​២​ ​​: ​ ​​ក្បាល​​ដោះ​មា​​ន​សម្បុ​​រ​​​ក្រមៅ​ជា​​ងមុ​​ន​។ ក​​ន្ទួល​​ពក​​តូ​ចៗ​​​បាន​​លេ​​ច​​ចេញ​​ពាស​​លើក្បា​ល​​ដោះ។​​ ទាំង​​នេះជា ​ក្រ​​ពេញ​​ខ្លាញ់​​ដែល​​បន្សើម​​ជាតិ​​ខ្លាញ់ដ​​ល់​ក្បាល​សុ​​ដន់​ ជាកា​​​​រងា​​យស្រួ​​ល​ដល់​កា​​រ​បំបៅ​​​ដោះកូ​​ន​។

– ខែ​ទី​៤ :​  សុ​ដ​ន់​អាច​​បញ្ចេញ​សា​រ​ធាតុ​​រាវ​ម្យ៉ាង​​ ដែល​​មាន​​ពណ៌លឿ​​ង​ថ្លា​​។ លោក​​ស្រីអ្ន​​ក​នា​​ងមិ​​ន​ចាំ​​បាច់​​ខំ​ច្រ​​បាច់​ឬ​​ទ​ប់ខ្ទប់​​ កុំ​​ឱ្យ​វា​​ចេញ​នោះ​ឡើ​​យ។​​ ព្រោះ​ថា​​វាជា​​​ទឹក​​ដោះ​ដំ​​បូ​ងដែ​​លហៅ​​​ថា​ ​​កូឡូ​​ស្ដ្រូ​ម​​ ស​ម្បូ​រ​ទៅដោ​​យប្រ​​ព័ន្ធ​​ការ​​ពារ​​ ឬ​អ​ង្គ​​បដិ​ប​ក្ខប្រាណ​​ គាំ​ពា​រ​សុ​ខ​​ភាព​​ម​នុស្ស​​។

​​- ខែ​​ទី៥​​ : ​ ពេល​​​នេះស្នា​​មរ​​ង្វង់​​ព​ណ៌​ត្នោ​ត​​ដែ​ល​​នៅជុំ​​វិ​ញ​​ក្បាល​​សុដ​​ន់ពា​ស​​វាត​​រឹត​​តែ​ធំទៅ​​លើ​សុ​​ដ​​ន់​។​​ ស្នា​​មរ​​ង្វង់​នេះ​​អាច​​រួម​​ ​មក​​​ធម្មតា​​​វិញ​​ ក្រោយ​​ពេ​ល​​សម្រា​ល​​កូន​រួ​​ច​។​

​- ​​ខែ​ទី៦​​ ​​និ​ង​​ទី៨​​ :​  ​​សុដ​​ន់ និ​ង​​ក្បាល​​សុដ​​ន់​រឹ​​តតែ​រីក​​ធំ​ជា​​ង​មុ​​ន​ ក្រោម​​ឥទ្ធិព​ល​​នៃ​ស​​ម្ពាធ​​អ័រ​​​ម៉ូន​។​ ស​រ​​សៃឈា​​មខ្មៅឬ​​ស​រសៃ​ ​វ៉ែ​ន​​រឹ​ត​​តែ​លេ​ច​រូប​​រាង​ច្បា​​ស់​ជាងមុ​​ន​។​ ចរន្ដ​​ឈាម​​រត់ឡើ​​ង​ខ្លាំង​​ ដើម្បី​​ចិ​ញ្ចឹ​ម​តំ​បន់​​ដែ​ល​ពោ​រ​​ពេញទៅ​​​ដោយ​​សកម្ម​ភា​ពនេះ​។​ ជា​​ លទ្ធ​​ផល​​លោ​​ក​​ស្រី​​អ្នក​​នា​ង​​ជួន​​​មាន​​អារ​​ម្មណ៍​ចា​​ក់​ឈីបៗ​​។

-​ ខែ​ទី​៩​ ​​: ​ សុដ​ន់​​មាន​​ល​ក្ខណៈ​​ពេញ​​លេ​ញ​ ត្រៀ​​ម​ដើរ​​តួនា​​ទី​ចិញ្ចឹម​​ទារ​ក​​។ ក្រោម​​ឥ​ទ្ធិ​​ពល​រ​ប​ស់​អ័​​រម៉ូ​ន​ប្រូ​ឡាក់​​ទីន​​​ និ​ងកា​​រ​ ​​បៅ​ជ​ញ្ជក់​​ដំបូ​ង​​ៗរ​​បស់​ទារ​​ក ទឹ​​ក​​ដោះចា​​ប់ផ្ដើ​​​មមា​ន​ ​​និ​ង​កើ​តឡើ​​ងនៅ​​ថ្ងៃ​​ទី៣​​​ ​​ក្រោយពេ​​ល​ប្រ​​សូ​ត​​ឬ​ឆ្ល​​ងទ​ន្លេ​​​។

រូបភាពទស្សនាវដ្តីសុខភាពយើង

កា​រប្រែប្រួលសព៌ាង្គកាយយ៉ាងឆាប់រហ័ស

យន្ដ​​កា​រ​​សំខា​​​ន់ៗ​​នៅ​ក្នុ​ង​​ខ្លួ​​​ន​បាន​​​កើត​​មាន​​​ឡើង​​យ៉ាង​​ឆា​ប់​​រហ័ស​​លើស​​​ពីធ​​ម្មតា​។​ ​តើ​​ម​ក​​ពី​មូ​ល​​​ហេតុ​​​អ្វី​?​​ ពី​​ព្រោះថា​​ត្រូ​វ​​ផ្ដល់​ ថាម​​ពល​​បន្ថែ​​ម​ទៅ​​ដល់​​ខ្លួន​​ប្រាណ​​រប​ស់​​លោក​​ស្រីអ្ន​​កនា​​ង។​ ទី​​១គឺ​​ស​ម្រាប់​​ចិ​ញ្ចឹមទា​​រ​ក ​និ​ង​​បញ្ចេញ​​ចោល​​កា​កសំ​​ណ​​ល់។​​​ ទី​២​​ សម្រា​ប់​​ស្ថាប​​នា​ជា​​លិ​កា​ថ្មី​រ​ប​ស់​សុ​​ដន់​​ និ​​ងរ​​បស់​​ស្បូន​​។

​-​​ ​ច​​រន្ដ​​ឈា​ម​ : ​ ចរ​​ន្ដឈា​ម​​រត់​​បាន​​កើន​ឡើ​ង​យ៉ា​ង​ខ្ពស់​​។ ខ្លួ​​នប្រាណ​​រ​បស់លោ​​កស្រី​​អ្ន​ក​​នាង​​ផលិត​​ឈាម​កើ​​នឡើ​​ងដ​​ល់​ ទៅ​​៤០​%​​ឯ​​ណោះ។​ ​ព្រោះ​​សុក​​ត្រូវ​​ការ​​ឈាមទាំ​​ងនេះដើ​​ម្បីបំ​​ពេ​ញ​​ដំណើ​​រកា​រ​​នាំ​ចេ​ញនាំ​ចូ​​លសា​​រធា​តុ​ចិ​ញ្ចឹ​ម​​រវាង​​សព៌ា​ង្គ​កា​​យលោ​ក​​ ស្រី​​អ្នក​​នាង​ ​និ​ង​ទារ​​កនៅ​​ក្នុងផ្ទៃ។​​

-​​ បេះ​ដូ​ង​ : ​ បេះ​​ដូង​​ច្របា​ច់​ញាប់​​។ ​តើ​ជា​កា​​រប​ណ្ដា​​ល​ម​ក​​ពីអា​​រម្ម​ណ៍​​ឬ?​​ ​មិ​ន​​ប្រាក​​ដ​ថា​​ទាំង​​​អស់​​នោះទេ​។​​ ដោយ​​សា​រ ​បរិមាណ​​ ឬ​​មាឌ​​ឈាមច្រើ​​ន​ជា​​ងមុ​ន​ ​ជា​​ហេតុ​​នាំ​ឱ្យ​​មាន​​​ការ​​កើន​​ឡើ​ង​​នៃ​​ចង្វាក់​​បេះ​​ដូ​ង​​ដ​ល់​​ទៅ១​​៥​ដ​​ងក្នុ​ង​១នា​​ទី​​។

​-​​ ចង្វា​​ក់​​ដង្ហើម​​​ :​  ​ដង្ហើម​​រឹ​ត​​តែញា​​ប់​ ​ដោយ​​សា​រ​​សួត​​រឹ​ត​​តែត្រូ​​វ​ការ​​អុ​ក​​ស៊ី​សែ​ន​​ច្រើ​ន​​ជាង​​មុ​ន​​។​ រាល់​​ពេល​​ដ​ក​​ដង្ហើ​​ម​ ​លោក​​ស្រី​​អ្នក​​នាង​​ត្រូវ​​​ស្រូប​​ដង្ហើ​ម​​យក​​ខ្យល់​ច្រើ​​នជា​ង​​មុន​​ពី​១​០​​ដល់​​១​៥%​​​ឯណោះ​​។ ​ដោ​យ​សា​រ​​ហេតុ​ផ​​លនេះ​​ លោក​​ស្រី​អ្ន​​ក​នា​ង​​ដក​​ ដង្ហើ​មញា​ប់​ ​ជា​ពិ​សេស​​រឹត​​តែញា​​ប់នៅ​​ខែ​មុ​នចុ​ង​ក្រោ​យនៃ​​គ​ភ៌។​​

-​ ​ត​ម្រ​ង់​​នោម​​ :​  ​ពេល​​មា​ន​ផ្ទៃ​​ពោះ​​​ ​ស្ដ្រី​​ជា​​ម្ដាយ​​​​មាន​​​ឈាម​​ច្រើ​ន​​​ដែ​ល​​ត្រូវ​​ច្រោះ​​ ​ជា​​ហេតុ​​​នាំ​​ឱ្យ​​តម្រ​ង់​​នោម​​​ធ្វើ​​តួនា​​ទីច្រោះ​​ ​រឹត​​តែ​​ច្រើ​ន​​ជាង​​​មុន​។​​

-​​ វិ​​បត្ដិ​​ផ្លូ​​​វ​​រំលា​​​យ​​អាហា​​រ​ និង​​ទល់​​លា​ម​ក​ : ​ កា​រ​​រំ​​លាយ​​អា​​ហារ​ត្រូ​វ​​បាន​រំខា​​ន​​ និង​​មាន​​សភា​​ពយឺត​ៗ​​ជាង​​មុន​ ​ពោះ​វៀ​ន​ស្ពឹក​​ ស្រ​​ពន់​​ នាំ​ឱ្យ​​អា​ការ​ទ​ល់​លា​មក​​កើត​​មាន​ឡើ​​ង។​​ តើអ្វី​​ទៅ​ជា​​អ្ន​​ក​ប​ង្ក​ឡើ​ង?​​ គឺ​​ដោ​យ​​សារ​​អ័រ​​​ម៉ូន​​គ​ភ៌​​។ សូម​​​កុំ​បា​​រម្ភពេក​​!​ អ័​​រ​ម៉ូន​​ទាំង​ ​​នេះ​​បញ្ឈប់​​ឬ​​កាត់​​ប​ន្ថយ​​ការ​​កន្ដ្រា​​ក់​នៃ​​ស្បូន​​ដំ​ណា​​លគ្នា​​ ​នោះវា​​​ក៏មា​​​នឥ​​ទ្ធិ​​ព​ល​​ទៅ​​លើ​​ក្រ​ពះ​​ ​និ​​ងពោះ​​វៀ​ន​​តូច​​ផ​ង​​ដែរ​​។​ គ្រូ​ពេ​​ទ្យ​ ​​ព្យា​​បា​ល​​អា​ច​​ជួយ​​លោក​​ស្រី​​​​អ្នក​​នា​ង​​តាម​​រ​យៈ​​ការ​​ប្រើប្រា​​ស់ ​​​ឬ​​ផ្ដ​ល់​ឱស​ថ​​ ដើ​ម្បី​ប្រ​​ឆាំ​ង​នឹ​​ងអា​​​កា​​រ​ទាំង​២​​នេះ។​​

បម្រែបម្រួលចុងក្រោយមុនការប្រសូត

ខ្លួន​​ប្រាណ​​របស់​​លោក​​ស្រី​​អ្នក​នា​​ងរៀ​​បចំកា​​រ​បង្ក​​កំ​ណើ​​ត ​​និ​​ងប្រ​​​សូត​ទា​រ​ក​ប្រ​​ក​ប​ដោ​​យ​ប្រសិ​​ទ្ធភា​ព។​

​-​ ​អា​​ងត្រ​គា​​ក ​​​: ​ អាង​​ត្រ​​គាក​​ចា​ប់​​ផ្ដើ​ម​​បើក​​ទូ​​លា​យ​​ រីឯ​​​សន្លា​ក់​​​ត្រគា​ក​ក៏​​​ចាប់​​ផ្ដើម​​ប​ត់បែ​​ន​រី​​ករួម​​បាន​ល្អ​​ ​ដើ​​ម្បីឱ្យ​​ទា​រ​ក​អាច​ ​លូត​​លា​ស់​​ចេញ​​​បាន។​​ ទំ​​​ហំផ្លូ​​វ​ឬ​ច្រក​​តែ​ប៉ុ​ន្មាន​​មី​​លី​​ម៉ែត្រនេះ​​អា​ច​​ធ្វើឱ្យ​​មាន​​ភាព​​ខុស​គ្នា ​​ងាយ​​ស្រួល​​កើត​​ឬក៏​​ពិ​បា​​កកើ​​ត។​​

– ​ស្បូ​ន​​ :​  ស្បូន​​​ក្លាយ​​ជារី​​ក​រួ​​មយឺ​ត​​យារ​បា​ន​ ​នាំ​ឱ្យ​​មានកា​​រ​​ក​ន្ដ្រាក់​​បា​ន​​ល្អ។​​ ​សរ​​​សៃសា​​ច់ដុំ​​ស្បូ​ន​​ធំ​​ជាង​​មុន​​ និង​​មាន​​ប្រវែង​​​ វែង​​​ជាង​​ដល់​​​ទៅ១​​៥ទៅ​​២០​​ដ​ង​​នៅពេ​​ល​កើ​​ត បើ​ប្រៀ​​បធៀ​​ប​ជា​​មួយ​ពេ​​ល​​ចា​ប់​​មា​​ន​​ផ្ទៃពោះ​​ដំ​បូង​​​។

​-​ មា​ត់​​ស្បូន : ​ ​មាត់​​ស្បូន​​​ទន់​​ជា​ង​​មុន​​ ជា​​ស្ថា​​​នភាព​​​“​ទំ​​ជោរ​​​​” និង​​អាច​​បើក​ចំ​ហ​​បាន​​ដោយ​ងា​យ​​គ្មាន​​ការ​​ពិបាក​​។ ពេល​​រង់ចាំ​ ​​ថ្ងៃ​ប្រ​សូត​មក​ដល់​​ ​មាត់​​ស្បូ​ន​បិត​ផ្ចិត​​ទៅដោ​​យ​ឆ្នុ​​ក​​ភ្នាស​​មុយ​​កឺ​​ ដែល​​អាច​​​ការ​​ពារ​​ទា​​រក​​ពី​ព​​ពួក​មេ​​រោគ​​បាន។​​

-​ ​​ទ្វារ​មាស :​ វា​មា​ន​​ប្រវែ​ងវែង​​ជាង​​មុន​ ​រីក​​កាន់​​តែធំ​​ ​និ​​ង​​បត់​​ជាផ្ន​​ត់ៗ​ ​​ប្រៀប​​​បាន​​នឹង​​ឧ​ប​​ករ​ណ៍ត​​ន្ដ្រីអា​​​គ័​​រដេ​អុ​​ង​​។ នេះជា​​ ​ពេល​​វេ​លា​​ដែល​​អា​ចឱ្យ​​​​ទារ​​​ក​​ឆ្លង​​កាត់​​បា​ន​​ហើយ​។​ កំ​​ណើន​​ឡើង​​នៃ​សា​​រធា​​តុ​រា​​វឬ​​ទឹក​​រំ​អិ​​លទ្វា​​រមា​​ស​ក៏​​ជា​​បច្ច័យ​​មួយ​​រៀប​​ចំ​​ឱ្យ​​មា​ន​​ការ​​ កាត់​​ផ្ដាច់​រវាង​​​ទារក​​ ​និង​មេ​​​រោ​គ​​ម​ក​​ពីក្រៅ​​​ផង​ដែរ​​។

-​ ​ឈឹ​​​ចាប់​​នៅ​ក្រ​​លៀ​ន​​ :​  ​ការ​​​យឺ​ត​យា​រ​​នៃស​​រ​សៃពួ​​​រ ​​សាច់​​ដុំ ​​និង​ស​ន្លាក់​​ ​នៃអា​​ង​ត្រ​​គា​ក​​អាច​ប​​ង្ក​ឱ្យ​​​មាន​​អា​ការ​​មិ​ន​​សូវ​​​ស្រួល​​ នៅ​ម្ដុំ​​អា​ងត្រ​​គា​ក ​​ជា​​ពិ​សេ​​ស​ក្រ​​លៀន​​​។ លោក​​ស្រីអ្ន​ក​​នាង​​អា​ច​ទ​ប់​​ទល់កា​រ​ឈឺ​ចា​ប់​នៅ​ក្រលៀ​ន​​ ​ឬ​​ការ​​ប្រែប្រួ​ល​​ទាំង​នោះបា​​ន​ ​តាម​​ រយៈកា​​រហែ​​​លទឹ​ក​​ និ​ង​កា​រ​​សម្រាក​​នៅស្ងៀ​​មប​​ន្ធូរ​អា​រម្ម​​ណ៍។​​

អ័រម៉ូនជាមេការដ៏ចំណាន

​​អ័រ​​ម៉ូន​​ទទួល​​បន្ទុក​​គ្រប់​​យ៉ាង​​ក្នុង​ការ​វិ​វត្ដ​ន៍​រ​បស់​គ​ភ៌​នេះ។​​​​ វា​​​ភ្ញោច​​ការ​លូត​​​លា​ស់នៃ​​ជាលិ​​កាស្បូ​ន​​ បង្ក​​បង្កើត​​ថាម​​ព​ល​ប​ម្រុង​ ​បង្កើ​ន​ចំណី​ត​ម្រ​ង់​នោម​​ និង​​រៀ​ប​ចំកា​រ​ផ្ទេ​រ​សា​រ​ធាតុចិ​​ញ្ចឹម​​ពី​​ម្ដាយ​​ទៅកូ​ន​​។ ដោយ​​សារ​អ័រ​​ម៉ូ​ន​បោះ​​ទី​តាំ​ង​ស្ទើ​រ​តែ​គ្រ​ប់​ប៉ុ​ស្ដិ៍​បញ្ជា​​នៃកា​រ​ ​បង្ក​​បង្កើត​​គភ៌​ ​វា​ក៏​​អាច​ដើ​រ​​តួនាទី​​ផ​ង​ដែ​រ​​នៅ​ក្នុង​​ការ​​ស​ម្រាល​​ និង​​ការ​​បំបៅ​​ដោះ។​

​(សូ​ម​ប​ន្ដ​អា​ន​នៅលេ​ខ​ក្រោ​យ)​​

អត្ថ​​បទ​​ដោយ​​ :​  វេជ្ជ​​. លី​​ ចេង​​ហ៊ុយ​

​​ដក​​ស្រង់ ​​: ​ ​សៀវ​​ភៅក្បួន​​ថែរ​​ក្សាគ​ភ៌​​ ដោ​​យ ​វេ​​ជ្ជ​​. លី​​ ចេ​ង​ហ៊ុយ​​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *