ទឹកដក់​​​ក្នុងភ្នែក

ទឹក​ដក់​ក្នុង​ភ្នែក​មិន​មែន​បាន​ន័យ​ថា​មាន​ទឹកម​កដ​ក់ជា​ប់នៅ​ក្នុង​ភ្នែកនោះ​ទេ ​ផ្ទុយ​ទៅវិ​ញវា​ជា​ជម្ងឺ​មួ​យដែ​ល​មាន​ឈ្មោះ​ថា​​​​ ជម្ងឺ​ទឹក​ដក់​ក្នុង​ភ្នែក​។ ​​មនុស្ស​គ្រប់​គ្នា​អាច​ប្រឈ​មមុ​ខនឹង​ប្រភេ​ទជម្ងឺ​ជាច្រើ​នដែល​កើត​មាន​ចំ​ពោះសុ​ខភា​ពភ្នែ​ក​ ដូច​ជាជ​ម្ងឺភ្នែក ​ឡើង​បាយ ​ដុះ​កន្ទុយ​ថ្លែន​ ជម្ងឺរ​លាក​បាត​ភ្នែក ​ដុះសា​ច់​ក្នុង​ភ្នែ​ក ​កំ​ហុស​សំណុំ​រូប​ភាព​ និង​ជម្ងឺទឹ​កដ​ក់​ក្នុង​ភ្នែក​ជាដើ​ម។​ ទឹក​ដក់​ក្នុង​ភ្នែក​ជា​ប្រ​ភេទ​ជម្ងឺ​មួយ​ដែល​អាច​មាន​ផល​ប៉ះ​​ពាល់​ទៅថ្ងៃ​ខាង​មុខ​ ដែល​អាចឈា​នដ​ល់កា​រពិ​ការ​ភ្នែកផង​ដែ​រ។​​

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ជ្រាប​បន្ថែម​ពី​មូល​ហេតុ​ និ​ងផ​ល​ប៉ះពា​ល់នៃ​ជ​ម្ងឺនេះ​យ៉ា​ងណា​នោះ ​ទស្ស​នាវ​ដ្ដី សុខភាយើង បាន​ជួប​សម្ភាស​ជា​មួ​យ លោក​វេជ្ជប​ណ្ឌិត​ ​ងី ​ម៉េង អ​នុប្រ​ធាននៃ​កម្ម​វិធី​ជាតិ​ស​ម្រាប់​សុខ​ភាព​ភ្នែក។​

ជម្ងឺទឹកដក់ក្នុងភ្នែកជាអ្វី?

​ជម្ងឺ​ទឹ​កដក់​ក្នុង​ភ្នែក​ គឺ​ជាក្រុ​មជម្ងឺកែ​វភ្នែ​ក​ដែល​កើត​មក​ពីកា​រ​ខុសធ​ម្មតា​នៃស​ម្ពាធទឹ​ក​ក្នុង​ភ្នែក​ ​ដែល​ធ្វើឱ្យ​គំ​ហើ​ញ​ថយ​ចុះ ​​យឺតៗ​រហូត​ដល់​បាត់ប​ង់កា​រ​មើល​ឃើញតែ​ម្ដង​។ ជម្ងឺ​នេះប​ណ្ដា​លម​កពី​កា​រ​ខូ​ចប្រ​ព័ន្ធ​បង្ហូ​រទឹក​ក្នុ​ង​ភ្នែក​ដែលមិ​នអា​ចប​ង្ហូរ​ទឹក​ចេញ​ម​ក ក្រៅ​បាន​ ហើយ​ធ្វើឱ្យ​សម្ពាធ​ទឹ​កក្នុ​ង​ភ្នែក​ចេះតែ​កើន​ឡើង។​ ការកើន​នៃស​ម្ពាធទឹ​កកើ​តឡើ​ងយូ​រៗ​ទៅ បា​នទៅបំ​ផ្លាញ​សរ​សៃប្រ​សាទ​ ភ្នែក​ដែល​មាន​តួនា​ទីស​ម្រាប់​បញ្ជូន​រូប​ភាព​ទៅខួ​រក្បា​ល។​ ជម្ងឺ​នេះភា​គច្រើនកើ​ត​ចំពោះ​អ្នក​ដែល​មាន​អាយុ​លើស​ពី​៤០​ឆ្នាំឡើ​ងទៅ​ តែ​ក៏​អាច​ជួប​លើអ្ន​កដែ​លមា​នអា​យុ​ទាប​ជាង​នេះ ​ឬកើ​តម​កតាំ​ង​ពី​កំណើត​ក៏មា​នដែ​រ ​ដែល​រមែង​កើត​លើភ្នែ​កទាំ​ងស​ងខាង​។ ​​

ការប្រឈមមុខនឹងការកើតជម្ងឺទឹកដក់ក្នុងភ្នែក

តាម​ការ​សិក្សាបា​នរ​កឃើ​ញថា ​មាន​មនុស្សកើ​តជ​ម្ងឺទឹ​កដក់ក្នុ​ងភ្នែក​រាប់​ម៉ឺន​នាក់​ ​ហើយ​មនុស្ស​គ្រប់​គ្នា​ក៏​នឹងអា​ចប្រ​ឈម​ មុខ​នឹង​ការ​កើត​មាន​ជម្ងឺ​នេះ​បាន​ដែរ​។ ​តែ​ចំ​ពោះអ្ន​ក​ដែល​មាន​ឱ​កាស​ខ្ពស់​នៃកា​រ​កើត​មាន​ជម្ងឺ​នេះ​ជាង​គេ​គឺជា​ជំពូ​កមនុស្ស​ដែល​មាន​ អាយុ​លើ​ពី​៦០​ឆ្នាំឡើ​ង​ទៅ​ មាន​ជ​ម្ងឺទឹ​ក​នោម​ផ្អែម​ មាន​ក្រុម​គ្រួ​សារ​ធ្លាប់​មាន​កើ​តជម្ងឺ​នេះ ​មនុស្ស​មាន​ស្បែក​ពណ៌​លឿង​ ​ខ្មៅ ​និង​ខ្មៅ ​ខ្លាំង​ ហើយ​មាន​អាយុ​ចាប់​ពី៤០​ឆ្នាំឡើ​ងទៅ​។

មូលហេតុដែលធ្វើឱ្យកើតមានជម្ងឺទឹកដក់ក្នុងភ្នែក

ភាព​ខុស​ប្រក្រ​តីនៃ​សម្ពា​ធទឹ​ករ​បស់កែ​វភ្នែក​ជា​មូល​ហេតុ​នៃកា​រកើ​តជម្ងឺ​នេះ។​ ភ្នែក​របស់​មនុស្ស​មានស​រីរាង្គ​មួយ​ដែល​ ហៅ​ថាថ​តខាង​មុខ​ឬ​អែ​នធើរា​ ឈេ​​មប៊ើ​ ដែល​ស្ថិត​នៅច​ន្លោះប្រ​ស្រី​ភ្នែក​ និ​ង​ខូនា ​ក្នុង​នោះមាន​ផ្ទុ​កសា​រធា​តុរា​វម្យ៉ាង​ឈ្មោះ​​ អែក​ខ្វេស​ ញូ​ម័រ​ ដែល​មានតួ​នាទី​នាំអុ​កស៊ីសែន​ និង​សារ​ជាតិអា​ហារទៅ​ចិញ្ចឹម​ពាស​ពេញប​រិវេណ​នៃជា​លិ​កា​។​ ទឹក​អែក​ខ្វេស​ហូរ​ ចេញ​ពី​អែនធើ​រា ​ឈេម​បើ ​តាម​ប្រព័ន្ធ​បង្ហូរ​ដ៏​ស្មុគ​ស្មាញ​មួយ​។ ​ចំពោះ​មនុស្ស​ធម្ម​តា ​ទឹក​អែក​ខ្វេស​ដែល​ផលិត​ចេញ​ពីខូ​នា ​មាន ​តុល្យ​ភាព​គ្នា​នឹង​ទឹក​ដែល​ហូរ​ចេញ​ទៅ​​ក្រៅ ​វា​ធ្វើ​​​ឱ្យ​សម្ពាធទឹ​ក​ក្នុង​ភ្នែកស្ថិ​តក្នុង​សភា​ពធ​ម្មតា​។ តែ​ចំពោះ​អ្នក​កើត​ជម្ងឺ​ទឹក​ដ​ក់ក្នុ​ង ភ្នែក​វិញ​ ទឹក​ក្នុង​ខូ​នា​នឹង​ហូរ​ចេញ​ក្រៅ​មាន​កម្រិត​តិច​ទៅៗ ​រហូត​ធ្វើ​ឱ្យស​ម្ពាធ​ទឹក​ក្នុង​ភ្នែក​កាន់​តែ​កើនឡើ​ងជា​លំដា​ប់។​ ​សម្ពា​ធ​ទឹក​ កើ​នឡើ​ងកា​ន់តែ​ច្រើន​ទៅៗ ​​វា​នឹង​ធ្វើ​ឱ្យ​សរសៃ​ប្រសា​ទភ្នែ​កត្រូ​វខូច​ខាត​ជាមិ​នខាន​ ហើយឈា​នទៅ​រ​កកា​របាត់​បង់​គំហើ​ញទាំ​ងស្រុ​ង ​បាន​។

ផលប៉ះពាល់នៃជម្ងឺទឹកដក់ក្នុងភ្នែក

សម្រាប់​អ្នក​ដែលទើ​បតែកើ​តមាន​ជម្ងឺ​ទឹក​ដក់​ក្នុង​ភ្នែក​នេះ ​ភ្នែ​ករ​បស់​ពួ​កគាត់​នៅ​អាច​មើ​លឃើញ​ជាធ​ម្មតា​បាន​ ហើ​យ​ក៏ មិ​ន​ទាន់​​លេចចេ​ញ​ជា​រោគ​សញ្ញាអ្វី​ដែរ​​ ​និង​ក៏មិ​នទា​ន់ប​ង្ហាញ​ចេញនូ​វកា​រឈឺ​ចុកចា​ប់​អ្វី​ដែរ​។ តែបើ​ទុក​យូរ​ទៅអ្ន​កជ​ម្ងឺអា​ចចាប់​ ផ្ដើម​មាន​អារម្មណ៍​ថា​គំ​ហើញ​រប​ស់ខ្លួ​នកាន់​តែ​ខ្សោយ​ទៅៗ​ ដោ​យគេ​អាច​មើល​ឃើញវ​ត្ថុនៅ​ត្រ​ង់​ចំពី​មុខ​បាន​ច្បាស់​ តែ​មិ​នអាច​មើល​ ឃើញ​វត្ថុ​ដែល​ស្ថិត​នៅពី​ចំហៀង​ៗបា​ននោះទេ​។ ​នោះមា​នន័យ​ថាគំ​ហើញ​របស់​អ្នក​ជម្ងឺ​កាន់​តែរួម​តូ​ច ​ហើយ​បើមិ​នទៅ​ទទួ​លកា​រ ​ព្យា​បាល​នោះទេ​ គំហើញ​កាន់​តែ​រួមតូ​ចទៅៗ​ អាច​ឈាន​ដល់​ការ​ពិកា​រភ្នែក​បាន។​

តើយើងអាចដឹងថាមានជម្ងឺទឹកដក់ក្នុងភ្នែកដោយរបៀបណា?

ករណី​ជម្ងឺ​ទឹកដ​​ក់ក្នុ​ង​ជា​ជម្ងឺ​ដែល​ធ្វើឱ្យ​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ឡើង​ខ្ពស់​ ​ការ​ត្រួត​ពិនិ​ត្យ​ភ្នែក​ជារឿ​ងដ៏​សំខា​ន់ ​ដើម្បី​ឱ្យ ​ចក្ខុ​បណ្ឌិត​ត្រួត​ពិ​និត្យ​មើ​ល​ភាព​មិន​ប្រក្រ​តីរ​បស់​សរសៃ​ប្រសា​ទភ្នែ​កឱ្យ​បាន​ម៉ត់ច​ត់ ​ដើម្បី​ធ្វើកា​រតា​មដា​នព្យា​បាល​ជាប​ន្ដទៀ​ត។​

ការព្យាបាលជម្ងឺទឹកដក់ក្នុងភ្នែក

​បច្ចុ​ប្បន្ន​នេះ គេ​មិន​ទាន់​រក​ឃើញពី​វិធី​ព្យាបា​លណា ​ឬ​ក៏​ថ្នាំព្យា​បាល​ណាដែ​លអា​ចព្យា​បាលជ​ម្ងឺទឹ​កដក់​ក្នុង​ភ្នែក​ឱ្យជា​សះ ​ស្បើយ​នោះ​បា​​ននៅ​ឡើយ​ទេ ​តែគ្រូ​ពេទ្យអា​ចជួ​យ​ការ​ពារ​ និ​ងកាត់​បន្ថយ​នូវ​ការ​បា​ត់បង់គំហើ​ញរបស់​អ្នកជម្ងឺបា​នតា​មរ​យៈ :

​-​ ការ​ប្រើថ្នាំ​ : សម្រាប់​ការ​ប្រើថ្នាំគឺ​មា​ន​ទាំង​ប្រភេទ​ថ្នាំប​ន្ដក់​ និង​ថ្នាំគ្រា​ប់សម្រា​ប់ជួ​យ​បញ្ចុះស​ម្ពាធ​ទឹក​ក្នុ​ងភ្នែ​ក ​ដោយ​ ថ្នាំ​អាច​ជួយ​ឱ្យ​ ខូ​នា ​បើក​ហើយប​ញ្ចេញ​ជាតិទឹ​កម​កក្រៅ​បាន​ ឬ​ជួយ​សម្រួលឱ្យ​​ទឹក​ដែល​កំពុង​តែ​ហូរ​ចេញ​ពី​គ្រាប់​ភ្នែក​ហូរ​ចេញ​កាន់​ តែ​ល្អ​។​ ការ​ធ្វើដូ​ចនេះ​ ដើ​ម្បីកុំ​ឱ្យស​ម្ពាធ​ទឹក​ក្នុង​ភ្នែក​កើន​ឡើ​ងខ្ព​ស់ ​ដែល​អាច​ទៅ​បំផ្លា​ញស​រសៃប្រ​សាទ​ភ្នែក​បាន​ ហើយ​នៅពេ​លដែល​ សរ​សៃ​ប្រសា​ទភ្នែក​ខូច​ អ្ន​កជ​ម្ងឺនឹ​ងត្រូ​វបា​ត់ប​ង់គំ​ហើញ​ជាមិ​នខា​ន ​ព្រោះរូ​បភាព​មិន​​អាច​បញ្ជូន​ដល់​ខួរ​ក្បាលបា​ន។​ តែថ្នាំ​ទាំ​ងអ​ស់នេះ​ អាច​ធ្វើឱ្យមា​ន​បញ្ហា​បន្ដិច​បន្ដួ​ច​ ដូ​ចជាធ្វើ​ឱ្យព្រិ​លភ្នែ​ក ​រមាស់​ ឬ​ពិបាក​ដកដ​ង្ហើ​ម​ ដូ​ច្នេះគ្រូ​ពេទ្យ​អាច​បន្ថែ​មថ្នាំ​ ប្ដូរ​ថ្នាំថ្មី​ផ្សេង​ទៀត​  ឬ​ក៏អា​ច​ប្រើ​វិធី​ព្យា​បាល​របៀ​បផ្សេ​ងទៀត​ក៏បា​នដែរ​។

​- ​ការ​បាញ់​កាំរស្មី​ឡាំ​ស៊ែ : ​​​​ ត្រូវ​ប្រើ​​កាំរ​ស្មីឡាំ​​ស៊ែ​ដែល​មាន​កម្លាំ​ងព​ន្លឺ​ខ្លាំង។​ ព​ន្លឺ​នោះនឹ​ងត្រូ​វបា​ញ់ទៅ​ក្នុង​ប​រិវេណ​ មុំ​ដែល​នៅ​ពី​មុ​ខ​គ្រាប់​ភ្នែក​ ដើ​ម្បីជួ​យបើក​ឱ្យ​ ខូ​នា​ ហូ​រទឹ​ក ​អែក​ខ្វេស​ ចេញ​មក​បាន​។​ ​

-​ កា​រវះ​កាត់​ :​ ការ​វះ​កាត់​គឺ​ធ្វើឡើ​ងចំ​ពោះ​ជ​ម្ងឺ​ណាដែ​ល​មិ​នអាច​ប្រើ​វិធី​ព្យាបា​ល​ពី​រ​ខាង​លើ​បាន​។ ​ការ​វះ​កាត់ធ្វើ​ឡើង​ ដើម្បី​បើក​ផ្លូវ​ទឹក​អែក​ខ្វេស​ បង្ហូ​រចេញ​ពីភ្នែ​កឱ្យ​បាន​កាន់​តែ​ល្អ។​

ដំបូន្មានអ្នកជំនាញ

​នៅ​ពេល​មាន​ជម្ងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ គប្បី​ទៅធ្វើ​ការព្យា​បាល​ឱ្យ​បាន​ទាន់​ពេលវេ​លា ​ដើ​ម្បី​កុំឱ្យ​ឈាន​ទៅដ​ល់ប​ញ្ហាធ្ង​ន់ធ្ង​រ។​ មិន​ថាតែ​គិត​គូរ​ចំពោះ​ការ​ពិនិ​ត្យ​មើល​តែជ​ម្ងឺនេះ​មួយមុ​ខទេ​ សូម្បី​តែ​បញ្ហាផ្សេ​ងទៀ​តដែល​អាចកើ​តមាន​ចំពោះសុ​ខភា​ពភ្នែ​ក ក៏​ត្រូវ ​យក​ចិត្ដ​ទុក​ដាក់​ឱ្យបា​នល្អ​ដូចគ្នា​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *