ដុំសាច់​​​ក្នុង​​​ពោះវៀនតូច

​ពោះ​វៀន​តូច​មាន​តួនា​ទីសំ​ខាន់​ណាស់ស​ម្រាប់ជួ​យបឺ​តសារ​ជាតិ​ចិញ្ចឹម​ទាំង​អស់ ​ដែល​មនុស្ស​យើង​គ្រប់​គ្នា​ទទួល​ទានអា​ហារ​ ចូល​ទៅក្នុ​ងពោះ ​មាន​ន័យថា​ប្រូតេ​អ៊ី​ន វី​តាមី​នជាដើ​ម។​ ចំណែ​កជា​តិទឹ​ក​នោះ​ពោះ​វៀ​​នតូច​ក៏មា​ន​ប្រើ​ប្រា​ស់​តួ​នា​ទី​បឺត​យក​ផង​ដែរ​  តែ​វា​មាន​កម្រិត​តិច​តួច​ ក្រៅ​ពី​នេះពោះ​វៀន​ធំ​បឺត​យក​ទាំង​អស់។​ ​ចំ​ណែក​ខ្លាញ់​ដែលយើ​ងទ​ទួលទានចូ​លនោះ​ ក្រោម​អំ​ពើ​អង់​ស៊ីម ​របស់​​លំ​ពែង​និង​ពោះវៀ​នតូ​ច ​រួច​ពោះ​វៀន​តូច​បាន​បឺត​ចូល​ក្នុង​ឈាម​ផង​ដែរ​។​ ដោយ​ឡែកបើ​ពោះវៀ​នតូ​ចមាន​បញ្ហាអ្វី​មួយ ​ដូច​ជា ​ការ​ដុះ​សាច់​ក្នុង​ពោះវៀ​ន​តូច​នេះ ​វា​អាច​ធ្វើឱ្យ​ស្ទះដំ​ណើរ​ការ​ក្នុង​ការ​បំពេ​ញតួនា​ទីរ​បស់ខ្លួន​ និង​ធ្វើឱ្យ​មានប​ញ្ហាដល់​ស​រីរៈ​ផ្សេងៗ​ទៀត​ជា​មិន​ខាន​ឡើយ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

​ដើ​ម្បី​ជ្រាប​ច្បាស់​ ទស្ស​នាវដ្ដី​ សុខភាពយើង ​បានជួ​បស​ម្ភាសផ្ទា​ល់ជា​មួយ​លោក​វេជ្ជ​បណ្ឌិត​ លាង​ ហ៊ត់ ​ឯក​ទេស​វះកា​ត់ ​ជម្ងឺ​ពោះ​វៀន​ និង​ក្រពះ ​នៃ​មន្ទី​រ​ពេទ្យព្រះ​កេតុ​មាលា ​ធ្វើ​ការ​បក​ស្រាយ​ដូច​ខាង​ក្រោម។

ដុំសាច់ក្នុងពោះវៀនតូចគឺជាអ្វី?

​ដុំ​សាច់​នៅ​ក្នុង​ពោះវៀ​នតូ​ច គឺ​ជា​ដុំមួ​យកើ​តនៅ​ក្នុងពោះ​វៀន​តូច​ មិន​មែន​ជាដុំ​ធម្ម​តា​។ ហើយ​ដុំនេះ​ចែក​ចេញ​ជាពី​រ ​ទី១​អាច​ជា​ដុំម​ហារី​ក និង​ទី២​អាច​ជាដុំ​ធម្មតា​ ដែល​ភាសា​សា​មញ្ញគេ​ហៅថា​ ​ដុំស្លូ​ត ​និងដុំកាច​។​

មូលហេតុបណ្ដាលឱ្យមានដុំសាច់ក្នុងពោះវៀនតូច

មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ដុំ​សាច់​ក្នុង​ពោះ​វៀន​តូច​នោះ ​បើតា​មវេ​ជ្ជសាស្ដ្រនៅ​មិ​ន​ទាន់​រក​មូល​ហេតុ​ឃើញ​នៅឡើ​យទេ​  អ្នក​វេជ្ជ​សាស្ដ្រ​មួយ​ចំនួ​នសង្កេត​ឃើញថា​ វា​ច្រើន​វិវឌ្ឍន៍​មក​ពីដុំ​សាច់តូច​ គេហៅ​“​ប៉ូលី​បក្នុង​ពោះវៀ​ន”​។ ប៉ូ​លីប​នេះឯង​នៅពេ​លដែ​ល ​វិវឌ្ឍន៍​យូរទៅៗ​កា​ន់​តែ​រីក​ធំ​គេ​ហៅថា​ ដុំសា​ច់ក្នុង​ពោះវៀ​នតូច​តែម្ដ​ង។​ ម្យ៉ាង​ទៀត​អាចខុ​សពី​“ប៉ូលី​ប”វាមា​នមូល​ហេតុផ្សេ​ងៗ​គ្នា ​ដូច​ជា​បណ្ដាល​មក​ពីកា​ររលាក​ពោះវៀ​នញឹក​ញាប់ធ្វើ​ឱ្យជាតិទឹ​កឡើង​ច្រាល​ ​ក៏អា​ចធ្វើ​ឱ្យមា​នដុំសា​ច់បា​នដែរ។​ ក​រណីជ​ម្ងឺរ​បេង ​ពោះ​វៀន​មួយ​ចំនួន​ដែល​ជួប​ប្រទះ​ក៏អា​ចប​ណ្ដាល​ឱ្យជ​ម្ងឺដុះ​សាច់​ក្នុង​ពោះវៀ​នតូ​ច​ផងដែ​រ​។

រោគសញ្ញាជម្ងឺដុំសាច់ក្នុងពោះវៀនតូច

​រោគ​សញ្ញា​បាន​បង្ហាញ​ថា ​មាន​អាការ​ហើមពោះ​ ទល់ខ្យ​ល់ ​ក្អួត​ច្រើន​ បត់​ជើងមិ​នចេញ​ ​តឹង​ពោះ ឈឺ​ពោះ​ ក្ដៅ​ខ្លួន ​បត់​ ជើង​ធំ​មានឈា​ម។​ ហើយ​ឈាម​នោះជា​ឈាម​ខ្មៅ ​មិន​មែន​ឈាម​ក្រហ​មស្រស់​នោះទេ។

វិធីព្យាបាលជម្ងឺដុំសាច់ក្នុងពោះវៀនតូច

ប្រ​សិន​បើដុំ​នៅក្នុ​ងពោះ​វៀន​តូច​គ្រាន់​តែជា​ដុំធ​ម្មតា​នោះ ​យើង​អាច​ព្យា​បាល​ដោយ​ថ្នាំពេ​ទ្យ។​ ​តែប្រ​សិ​នបើ​ជា​ដុំមួ​យ ​ដែល​អាច​វិវឌ្ឍ​ទៅ​ជា​​ដុំ​មហា​រីកនោះ​ វេ​ជ្ជ​បណ្ឌិត​ត្រូវ​តែជ្រើ​សរើ​សវិ​ធីព្យា​បាល​ដោយ​កា​រវះ​កាត់​តែ​ម្ដង​​។ ​ព្រោះ​វា​ជាដុំ​មួ​យ​ដែល​ជា ​ឧបសគ្គ​សម្រាប់​ដំ​ណើរ​ការ​របស់​ពោះក្នុ​ងកា​រផ្ដល់​ភាព​ងាយស្រួ​លនៅ​ក្នុង​ខ្លួ​ន ​ក៏​ដូច​ជាធ្វើ​ឱ្យអា​ការ​ក្នុង​ខ្លួន​មាន​ចលនា​ល្អប្រ​សើរ​ឡើង​ ​វិ​ញ។​

វិធីសាស្ដ្រការពារក្រោយពេលវះកាត់យកដុំសាច់ចេញពីពោះវៀនតូច

ជម្ងឺ​នេះមិ​ន​អាច​ធ្វើ​កា​រកា​រពា​របា​ននោះទេ​ តែ​យើងត្រូ​វកា​រពា​រក្រោយ​ពេល​វះកា​ត់យ​ក​ដុំ​សាច់​នេះ​ចេញ​ អ្ន​ក​ជម្ងឺ​ត្រូវ​ហូប​ បាយ​ឱ្យ​ទៀង​ពេល​ ហើយ​ទទួល​ទាន​ឱ្យបា​នគ្រ​ប់​គ្រាន់​ និង​ស្ដាប់​តាម​ដំបូន្មា​ន​របស់​វេជ្ជប​ណ្ឌិត​ ជម្ងឺ​នេះអា​ចជា​សះស្បើ​យបា​នយ៉ា​ង ងាយ​។​​

ផលប៉ះពាល់ចំពោះដុំសាច់ក្នុងពោះវៀនតូច

​ប្រ​សិន​បើ​លោក​អ្នក​ទុកដុំ​សាច់​ក្នុង​ពោះវៀ​នតូ​ចនៅ​ឱ្យរី​ក​ធំទៅ​ៗ ​វាអា​ចបង្ក​ឱ្យលោ​កអ្នក​ធ្លាយ​ពោះវៀ​ន ​អាចធ្វើ​ឱ្យ ​ពោះ​វៀន​ប៉ោងមិ​នរួ​មទៅវិ​ញ ​ធ្វើ​ឱ្យ​អ្នក​ជម្ងឺ​បាត់​បង់​ជាតិ​ទឹក​ច្រើន​ ហូប​មិន​បាន​​ ទល់​ខ្យល់​ ហើ​មពោះ​ ក្អួ​ត​ បត់​ជើង​មិន​ចេញ​។ ​នៅ​ពេល​ដែល​មេ​រោ​គ​រាត​ត្បាតពេ​ញ​ខ្លួន​ ធ្វើ​ឱ្យ​ប៉ះពា​ល់ដ​ល់ខួ​រក្បាល​ អាច​ឱ្យអ្ន​កជម្ងឺ​ប្រឈ​មមុ​ខនឹង​ការ​បាត់​ប​ង់ជី​វិត​ផង​ដែរ​។

ដំបូន្មានអ្នកជំនាញ

ប្រ​សិន​បើលោ​កអ្នក​បង្ហាញ​ពីអា​ការមិ​នស្រួល​ដូច​ខាង​លើនេះ​ ត្រូវ​ទៅរ​កគ្រូពេ​ទ្យដើ​ម្បីពិ​គ្រោះ​គ្នាជា​បន្ទា​ន់ ដែ​លអា​ច ​ផ្ដល់​នូវ​ការ​ប្រឹ​ក្សា​ទៅ​លើអា​ការ​រោគរ​បស់​ខ្លួន​បាន​។ ​មិន​តែប៉ុ​ណ្ណោះប្រសិ​ន​បើ​មាន​រោគ​សញ្ញា​អ្វី​មួយ​ មិ​ន​ធ្វើ​ការ​យក​ចិត្ដ​ទុក​ដាក់​ ដើម្បី​ព្យា​បាល​នោះ​ទេ ​វា​នឹង​ធ្វើ​ឱ្យយើ​ងកា​ន់​តែ​ប៉ះពា​ល់ទៅ​​លើ​សុខ​ភាព​ធ្ងន់​ធ្ងរ​មួយ​កម្រិ​តថែម​ទៀត​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *