វិបត្ដិ​​​ស្ដ្រី ប្ដី​​​មិន​​​យល់ចិត្ដ

​ប​ញ្ហា​​មួយ​​ចំ​នួន​​ក្នុង​​គ្រួ​​សារ​​អាច​​ធ្វើ​​ឱ្យ​​គូ​​ស្វា​​មី​​ភ​រិ​យា​​​ក៏​​ដូច​​ជា​​ក្រុម​​គ្រួ​​សារ​​មាន​​ការ​​ប្រេះ​​​ឆា​​គ្នា​​​ ព្រោះ​​តែ​​ការ​​មិន​​​​យល់​​ចិត្ដ​​។​​ ​ការ​​​មិន​​យល់​​ចិត្ដ​​មាន​​សា​រៈ​​សំ​​​ខាន់​​ណាស់​​ស​ម្រាប់​​​គ្រួ​សារ​​ ​និង​​អ្នក​​ដែល​​រស់​​នៅ​​ជុំ​​វិ​ញ​​ខ្លួន​​។​ ​​ជា​​ពិ​​សេស​​ជាង​​នេះ​​ទៅ​​ទៀត​​នោះ​​គឺ​​ស្ដ្រី​​​ភេទ​​ ​​ដែល​​​ត្រូវ​​ការ​​ជា​​ចាំ​​បាច់​​នូវ​​ភាព​​យល់​​ចិត្ដ​​ អា​ណិត​​អា​សូរ​​ ​ការ​​ស្រ​​ឡាញ់​​យក​​ចិត្ដ​​ទុក​​ដាក់​​ពី​​មនុស្ស​​ដែល​​ខ្លួន​​ស្រ​​ឡាញ់​​ជាង​​អ្វីៗ​​ទាំង​​អស់​​នៅ​​ក្នុង​​​ជី​វិត​​នោះ​​។​​​​

រូបភាពទស្សនាវដ្តីសុខភាពយើង

ទ​ស្សនា​វ​​ដ្ដី​​ សុខ​​ភាព​​យើង​​ បាន​​ជួប​​ជា​​មួយ​​លោក​​វេ​ជ្ជ​​បណ្ឌិត​​ យឹម​​ សុ​​បុ​​ត្រា​​ ឯក​​ទេស​​ជ​​ម្ងឺ​​ផ្លូវ​​ចិត្ដ​​នៃ​​មន្ទី​រ​ពេទ្យ​​មិត្ដ​​​ភាព​​ខ្មែរ​​-​​សូ​​វៀត​​ ​បក​​ស្រាយ​​អំពី​​វិ​​បត្ដិ​​ស្ដ្រី​​ប្ដី​​មិន​​យល់​​ចិត្ដ​​។​​

ការមិនយល់ចិត្ដជាអ្វី?

​​​ការ​​​មិន​​យល់​​ចិត្ដ​​ជា​​ភា​សា​​អារម្មណ៍​​អ​វិ​ជ្ជ​​មាន​​មួយ​​ ​អារ​ម្មណ៍​​នោះ​​កើត​​ឡើង​​ដោយ​​ការ​​បញ្ជូន​​ពី​​បុ​គ្គល​​មួយ​​ទៅ​កាន់​​​បុគ្គល​​មួយ​​ ​​​ផ្សេង​​ទៀត​​ ឬ​​បុ​គ្គល​​ជា​​ច្រើ​ន​​ដែល​​នៅ​​ជុំ​​វិញ​​ខ្លួន​​ ហើយ​​បុ​គ្គល​​ផ្សេង​​មួយ​​នោះ​នឹ​ង​​​ធ្វើ​​ការ​​​បញ្ជូន​​​សារ​​នោះ​​ត្រ​​ឡប់​​ទៅ​​កាន់​​បុ​គ្គល​​ទី​​មួយ​​វិញ​​ ​​តាម​​រយៈ​​ពាក្យ​​សម្ដី​​ ​កាយ​​វិ​​ការ​​​ ​និង​​ភា​​សា​​អា​រម្មណ៍​​។​​ ​ការ​​មិន​​យល់​​ចិត្ដ​​ពុំ​​មែន​​មាន​​ន័យ​​ថា​​ ​លោក​​​​អ្នក​​ឈាន​​ទៅ​​រក​​បញ្ហា​​ផ្លូ​វ​ចិត្ដ​​ ឬ​​ជម្ងឺ​​ផ្លូវ​​​ចិត្ដ​​នោះ​​ទេ​​ តែ​​វា​​អា​​ស្រ័​យ​​ដោយ​​មនុស្ស​​ពីរ​​នាក់​​ដែល​​ផ្ទេរ​​អា​រម្មណ៍​​រវាង​​គ្នា​​ និង​​គ្នា​​តែ​​ប៉ុ​ណ្ណោះ​​។​

កត្ដាដែលធ្វើឱ្យប្ដីមិនយល់ចិត្ដភរិយា

​​មាន​​កត្ដា​​ជា​​ច្រើន​​ដែល​​នាំ​​ឱ្យ​​កើត​​មាន​​ការ​​​មិន​​ពេញ​​ចិត្ដ​​ ឬ​​មិន​​យល់​​ចិត្ដ​​កើត​​ឡើង​​​ ដែល​​កត្ដា​​ទាំង​​នោះ​​ពេល​​ខ្លះ​​ធ្វើឱ្យ​​​​ដៃ​​គូ​​មិន​​ ​​យល់​​​ពី​​អ្វី​​ដែល​​ដៃ​​គូ​​​មួយ​​ទៀត​​ចង់​​បង្ហាញ​​ប្រាប់​​ ឬ​​និ​​យាយ​​ប្រាប់​​ដោយ​​ពាក្យ​​សម្ដី​​ ​​ឬ​​កាយ​​វិ​ការ​​។ ​ពេល​​ដែ​ល​​ទង្វើ​​ទាំង​​នេះ​​កើត​​ឡើង​​ ជា​​ញឹក​​​ញាប់​​ពេក​​ទៅ​​ធ្វើ​​ឱ្យ​​អ្នក​​ទាំង​​ពីរ​​មាន​​ការ​​អាក់​​អន់​​ស្រ​​ពន់​​ចិត្ដ​​ទៅ​​វិញ​ទៅ​​​មក​​​ ​ដែល​​អាច​​បង្កើត​​ឱ្យ​​ទៅ​​ជា​​មាន​​ភាព​​មិន​​យល់​​ចិត្ដ​​គ្នា​​ ​កើត​​ឡើង​​នៅ​​ក្នុង​​គ្រួសា​រ​​។​ កត្ដា​​ទាំង​​នោះ​​ភាគ​​ច្រើន​​បណ្ដាល​​មក​​ពី​​ :

​​-​​ កត្ដា​​ចំណេះ​​ដឹង​​ ឬ​​កត្ដា​​ភា​​សា​​ :​ កត្ដា​​នេះ​​ជា​​កត្ដា​​មួយ​​សំ​ខាន់​​បំ​ផុត​​ ​ដែល​​ធ្វើ​​ឱ្យ​​ស្វា​​មី​​ និង​​ភ​រិ​​យា​​មាន​​ការ​​មិន​​យល់​​ចិត្ដ​​ ​គ្នា​​ទៅ​​​បាន​​ដោយ​​សារ​​ចំ​ណេះ​​ដឹង​​ ឬ​​ការ​​អ​វិជ្ជា​​ដែល​​ធ្វើ​​ឱ្យ​​ភ​រិយា​​មិន​​យល់​​ពី​​អ្វី​​ដែល​​ប្ដី​​ខ្លួន​​ចង់​​និ​យាយ​​ប្រាប់​​ ឬ​​អ្វី​​ដែល​​ប្ដី​​ចង់​​ធ្វើ​​នោះ​​ឡើយ​​។​ ​​

​​​- ​កត្ដា​​សង្គម​​វប្បធម៌​​ ​និង​​ជំំ​​នឿ​​ : ទាំង​​បុ​រស​​ ​ទាំង​​សង្គម​​ខ្មែរ​​ មិន​​សូវ​​​ជា​​ឱ្យ​​តម្លៃ​​ទៅ​​លើ​​​ស្ដ្រី​​ប៉ុ​ន្មាន​​ទេ​​ ​ដោយ​​ពាក្យ​​ចាស់​​ ​លោក​​​ពោល​​ថា​​“​ស្ដ្រី​​បង្វិល​ចង្ក្រាន​​មិន​​ជុំ​​”​តាំង​​តែ​​ពី​​បុ​​រាណ​​កាល​​មក​​។​ ​ប៉ុ​​ន្ដែ​​ពេល​​បច្ចុ​ប្បន្ន​​នេះ​​ ​ស្ដ្រី​​​ជា​​មា​​តា​​ពិ​ភព​​​លោក​​ ​ស្ដ្រី​​អាច​​ធ្វើ​​អ្វីៗ​​ ​ទាំង​​អស់​​​បាន​​ដូច​​បុរស​​ ហើយ​​ពេល​​ខ្លះ​​ទៀត​​នោះ​​អាច​​នឹង​​ល្អ​​ជាង​​បុ​​រស​​ទៀត​​ផង​​។​​ ​

​​-​ កត្ដា​​ជន​​ជាតិ​​ : កត្ដា​​នេះ​​ក៏​​អាច​​ធ្វើ​​ឱ្យ​​មាន​​ការ​​មិន​​​យល់​​ចិត្ដ​​កើត​​​ឡើង​​​បាន​​ដែរ​​ ​ដោយ​​ភាគី​​ទាំង​​សង​​ខាង​​ជា​​ជន​​ជាតិ​​ផ្សេង​​ គ្នា​​។​​ ​​ពួក​​គេ​​​មាន​​ទំ​នៀម​​ទម្លាប់​​ ការ​​រស់​​នៅ​​ផ្សេងៗ​​ពី​​គ្នា​​ ​ការ​​ប្រើ​​ប្រាស់​​ ​និង​​​ការ​​​ធ្វើ​​អ្វី​​មួយ​​ជា​​ទម្លាប់​​រៀងៗ​​ខ្លួន​​។​​ ​ពេល​​ខ្លះ​​ទៀត​​អាច​​​ ​ធ្វើ​​ឱ្យ​​ពិ​​បាក​​ចុះ​​សម្រុង​​ និង​​មាន​​អា​​​​រម្មណ៍​​ថា​​គ្មាន​​អ្នក​​យល់​​ចិត្ដ​​របស់​​ខ្លួន​​។​

​​​​​ឧ​ទាហរណ៍​​ :​​ លោក​​ស្រី​​និង​​ប្ដី​​របស់​​​​លោក​​ស្រី​​ជា​​ជន​​ជាតិ​​​​​​ផ្សេង​ពី​គ្នា​ អ្នក​មិន​ចេះ​បរិ​ភាគ​អា​ហារ​របស់​ប្ដីនោះ​​ទេ​ ​ប៉ុ​ន្ដែ​គាត់​បែរ​ ​ជា​ចូល​ចិត្ដ​វា​ជា​ខ្លាំង​ ​ហើយ​ចង់​ឱ្យ​លោក​ស្រី​​ចូ​ល​​រួម​ជា​មួយ​រូប​គេ​។​ ពេល​នោះ​ហើយ​ដែល​លោក​ស្រី​ពិ​បាក​ ​បើ​លោក​ស្រី​យល់​ចិត្ដ​គេ​ ​ខំ​ប្រឹង​ប​រិ​ភោគ​អា​ហារ​អស់​ទាំង​នោះ​ ​វា​គ្មាន​ការ​មិន​យល់​ចិត្ដ​កើត​ឡើង​ទេ​។​ តែ​បើ​លោក​ស្រី​មិន​ចង់​ធ្វើ​វិញ​នោះ​វា​ធ្វើ​ឲ្​ប្ដី​​របស់​​​ ​​លោក​ស្រី​មាន​ការ​អាក់​អន់​ចិត្ដ​ ​និង​កើត​ក្ដី​មិន​យល់​ចិត្ដ​រវាង​គ្នា​។​ ​យូរៗ​ទៅ​អ្នក​ទាំង​ពី​អាច​នឹង​មាន​ការ​ប្រេះ​ឆា​គ្នា​ ​ដោយ​មិន​ដឹង​ខ្លួន​នៅ​ ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន​ ដោយ​សារ​តែ​ការ​មិន​ពេញ​ចិត្ដ​គ្នា​។

​-​ កត្ដា​សង្គម​ពេល​បច្ចុប្បន្ន​ លោក​អ្នក​ដឹង​ហើយ​ថា​ស្ដ្រី​មាន​ការ​ងារ​ជា​ច្រើន​ដែល​រង់​ចាំ​ឱ្យ​នាង​ធ្វើ​ ​ទាំង​ការ​ងារ​ក្នុង​ ​និង​ក្រៅ​ផ្ទះ​។​ មិន​ដូច​ជា​បុរស​ទេ​ដែល​ពួក​គាត់​គិត​តែ​ពី​ការ​ងារ​ក្រៅ​ផ្ទះ​ ហើយ​មក​ដល់​ផ្ទះ​ត្រូវ​តែ​បាន​ឃើញ​ផ្ទះ​ស្អាត​ថែម​ទៀត​ផង​។​ ឧ​ទាហ​រណ៍​ ៖​ ​ស្ដ្រី​ម្នាក់​ដែល​គាត់​ធ្វើ​ការ​ងារ​នៅ​ខាង​ក្រៅ​ផ្ទះ​ ​ពេល​គាត់​ចេញ​ពី​ធ្វើ​ការ​ត្រូវ​ទៅ​យក​កូនៗ​ពី​សាលា​ ​ហើយ​ថែម​ទាំង​ត្រូវ​ចូល​ ​ផ្សារ​ទិញ​ម្ហូប​សម្រាប់​ប្ដី​ ​និង​កូន​ទៀត​ផង​។​ ​ពេល​ប្ដី​មក​ដល់​ផ្ទះ​ឃើញ​ផ្ទះ​រ​ញ៉េរ​ញ៉ៃ​ ប្ដី​បាន​ស្ដី​បន្ទោស​ឱ្យ​ភ​រិ​យា​ ​ដោយ​មិន​បាន​គិត​ ​​ថា​ភរិ​យា​គាត់​បាន​ធ្វើ​ការ​​ងារ​ជា​ច្រើន​ពេញ​មួយ​ថ្ងៃ​ទៅ​ហើយ​នោះ​ទេ​។​ ទង្វើ​នេះ​យូរៗ​ទៅ​ធ្វើ​ឱ្យ​ភរិយា​មាន​ការ​មិន​ពេញ​ចិត្ដ​នឹង​ប្ដី​ ​ដែល​ មិន​យល់​ចិត្ដ​ខ្លួន​ ​អាច​ឈាន​ទៅ​ដល់​ជម្លោះ​ អំ​ពើ​ហិ​ង្សា​ ឬ​អាច​នឹង​លះ​លែង​គ្នា​​ក៏​ថា​បាន​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ផលវិបាកពេលប្ដីមិនយល់ចិត្ដភរិយា

​​ប្រ​សិន​បើ​មាន​ការ​មិន​យល់​ចិត្ដ​គ្នា​នេះ​កើត​ឡើង​ជា​ញឹក​ញយ​ អាច​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​មាន​អា​រម្មណ៍​ឯក​កោ​​ គ្មាន​អ្នក​ណា​យល់​ ​ចិត្ដ​ គ្មាន​អ្នក​គិត​ពី​ខ្លួន​ឯង​។​ ភាព​ស្និទ្ធ​ស្នាល​រវាង​ប្ដី​ និង​ប្រពន្ធ​កាន់​តែ​ឃ្លាត​ឆ្ងាយ​បន្ដិច​ម្ដងៗ​ រហូត​ដល់​អស់​តែ​ម្ដង​ ធ្វើ​ឱ្យ​ប្រពន្ធ​លែង​ទុក​ ​ចិត្ដ​ប្ដី​ និង​មាន​ការ​លែង​លះ​គ្នា​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​។​ ចំ​ពោះ​កត្ដា​មួយ​ទៀត​វិញ​នោះ​ អាច​ធ្វើ​ឱ្យ​ប្រពន្ធ​ដែល​ប្ដី​មិន​យល់​ចិត្ដ​នោះ​ ​អាច​ក្លាយ​ទៅ​ជា​បញ្ហា​ផ្លូវ​ចិត្ដ​បាន​ដោយ​ងាយ​។ ​អ្វី​ដែល​សំ​ខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ បាន​ជះ​ឥទ្ធិ​ពល​ចំ​ពោះ​កូនៗ​នៅពេល​មាន​ការ​ លះ​លែង​គ្នា​ ធ្វើ​ឱ្យ​កុមារ​ទាំង​នោះ​ទទួល​រង​បញ្ហា​ជា​ច្រើន​កើត​ឡើង​។

វិធីដោះស្រាយបញ្ហាមិនយល់ចិត្ដគ្នា

​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​​បាន​ លុះ​ត្រា​តែ​អ្នក​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​មាន​ការ​អត់​ឱន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ រៀ​ន​ចុះ​ សម្រុង​នឹង​គ្នា​ ត្រូវ​យល់​ចិត្ដ​គ្នា​ទាំង​សង​​ខាង​ មាន​រឿង​អ្វី​បន្ដិច​ប​ន្ដួច​ត្រូវ​ចេះ​គោរ​ព​គ្នា​ទៅ​វិញ​ទៅ​មក​។ មិន​ត្រូវ​ធ្វើ​អ្វី​តាម​តែ​ចិត្ដ​ខ្លួន​ ឯង​នោះ​ទេ​ ត្រូវ​ចេះ​ពិ​ភា​ក្សា​គ្នារក​ចំណុច​មួយ​យ៉ាង​ត្រឹម​ត្រូវ​បំ​ផុត​ និង​ដំណោះ​ស្រាយ​ល្អ​បំ​ផុត​ ​ត្រូវ​រក​អ្នក​ប្រឹ​ក្សា​ដែល​ល្អ​ចំ​ពោះ​អ្នក​ ​ទាំង​ពីរ​ ​ដើ​ម្បី​ឱ្យ​ដោះ​ស្រាយ​បញ្ហា​ដែល​អ្នក​មាន​។ ​អ្នក​ប្រឹ​ក្សា​នោះ​មាន​ដូច​ជា​ឪ​ពុក​ម្ដាយ​ទាំង​សង​​ខាង​ ​បង​​ប្អូន​ ​មីង​មា​ជា​ដើម​។​

ដំបូន្មានអ្នកឯកទេស

​ប្រ​សិន​បើ​លោក​អ្នក​មាន​បញ្ហា​មិន​យល់​ចិត្ដ​គ្នា​ លោក​អ្នក​ត្រូវ​តែ​រក​អ្នក​ប្រឹ​ក្សា​មួយ​ដែល​ល្អ​បំ​ផុត​ ដែល​ទុក​ចិត្ដ​ឱ្យ​ជួយ​ ​ដោះ​ស្រាយ​។​ កាន់​តែ​ល្អ​ទៅ​ទៀត​នោះ​ លោក​អ្នក​គួរ​តែ​រក​អ្នក​ជំ​នាញ​ផ្លូវ​ចិត្ដ​ដើ​ម្បី​ពិ​គ្រោះ​យោ​បល់​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *