កម្មករ​​​កសិករ​​​ធ្វើ​​​ចំណាកស្រុក​​​ជា​​​មុខសញ្ញា​​​នៃ​​​ការឆ្លង​​​ជម្ងឺគ្រុនចាញ់​​​ខ្លាំងបំផុត

​ក្រុម​គ្រូ​ពេទ្យ​ជំ​នាញ​ផ្នែក​ជម្ងឺ​គ្រុន​ចាញ់​នៃម​ន្ទីរ​សុខា​ភិបាល​ខេត្ដ​បាន​ឱ្យដឹ​ងថា​ ​ក្រុម​កសិក​រដែល​ធ្វើ​ចំ​ណាក​ស្រុក​មកពី​បណ្ដាខេត្ដ​​​​ផ្សេងៗ​​​​ត្រូវ​គេ​​​​រក​ឃើញ​​​​ថា​​​​ ជា​​​​មុខ​​​​សញ្ញា​​​នៃ​​​​ការ​កើត​​​​ជម្ងឺ​​​​គ្រុន​ចាញ់​​​​ធ្ងន់​ធ្ងរ​​​​ជាង​គេ​​​​ក្នុង​ពេល​​​​ដែល​ពួក​​​​គាត់​មក​​​​ស្នាក់​នៅ​​​​បណ្ដោះ​​​​អា​សន្ន​ ដើម្បី​​​​ធ្វើ​​​​កម្ម​ករ​​​​លី​សែង​ ឬ​​​​កាច់​ពោត​​​នៅ​តាម​​​​តំប​ន់​​​នានា​។

រូបភាពទស្សនាវដ្តីសុខភាពយើង

​លោក​វេជ្ជ​បណ្ឌិត​ យក់​ សុវ​ណ្ណ​ អ្នក​សម្រប​សម្រួល​ការ​ងា​រ​ជម្ងឺគ្រុ​ន​ចាញ់​ និង​ជានា​យករ​ងមន្ទី​រសុខា​ភិបា​លខេត្ដ​បាន​ថ្លែង​ថា​ មូល​ហេតុ​ដែល​ងាយ​ឆ្លង​ជម្ងឺ​គ្រុន​ចាញ់​ដោយ​សារ​តែ​កសិករ​ទាំង​អស់​នោះមិន​មាន​ភាព​ស៊ាំ​នៃ​ជម្ងឺ​គ្រុន​ចាញ់។​ ម្យ៉ា​ង​ទៀត​ពួក​គេភា​គ ​ច្រើន​ខ្វះ​ការ​យល់​ដឹង​អំពី​វិធី​ការ​ពារ​កុំឱ្យ​មូស​ខាំ​ក្នុង​ពេល​សម្រាក​។ ​លោក ​យក់​ សុ​វណ្ណ​ បាន​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ឱ​កាស​ដែល​រូប​ លោក​អញ្ជើញ​ចូល​រួម​ជាវា​គ្មិ​នក្នុង​អង្គ​សិក្ខា​សា​លាស្ដី​ពី​ជំនាញ​យក​ព័ត៌​មាន​អំពី​ជម្ងឺគ្រុ​នចាញ់​ដែល​រៀប​ចំធ្វើ​នៅក្រុង​ប៉ៃលិន​ កាល​ពីថ្ងៃ​ ទី៦​ និង​ទី៧​ធ្នូ​ ដោយមា​នក្រុ​ម​អ្នក​យក​ព័ត៌មា​នចំនួ​ន២០​នាក់ចូ​លរួ​ម។ ​សិក្ខា​សាលា​នេះរៀ​ប​ចំឡើង​ដោយ​វិទ្យាស្ថាន​កម្ពុ​ជាស​ម្រាប់​ ការ​សិក្សា​ផ្នែក​ព័ត៌​មាន​ ក្រោម​គម្រោង​ឧបត្ថម្ភដោ​យអ​ង្គកា​រសុខ​ភាព​ពិភពលោ​ក​។

​លោក​វេជ្ជ​បណ្ឌិ​ត យ​ក់​ សុវ​ណ្ណ ​បា​នថ្លែ​ងទៀ​តថា​ មន្ទីរ​សុខា​ភិ​បាល​ខេត្ដ​ប៉ៃលិ​ន​រួម​សហកា​រជា​មួយ​អាជ្ញាធរ​ជាតិ​ប្រ​យុទ្ធ​ ប្រឆាំង​នឹង​ជម្ងឺ​គ្រុន​ចាញ់​ដ៏​កាច​សា​ហាវ​នេះ។​ យើង​បាន​បង្កើត​ភ្នាក់​ងារ​ជាច្រើ​នក​ន្លែង​ប្រចាំ​តាម​មូលដ្ឋា​នសំ​ខាន់​ៗ ដើ​ម្បី​ធ្វើតេ​ស្ដឈា​ម​ និង​សង្គ្រោះប​ន្ទាន់អ្នក​ជម្ងឺ​ ហើយ​ក៏​មាន​គ្រូពេ​ទ្យ​ស្ម័គ្រ​ចិត្ដ​ភូមិ​ជួយ​ការ​ងារ​នេះ​យ៉ា​​ងស​កម្ម​បំផុត​ផង​ដែរ​។ ​

​លោក​ អ៊ុត​ សុផល​ មន្ដ្រី​មូល​ដ្ឋាន​របស់​អង្គការ​ក្រុម​ឯក​ទេស​នៃជ​ម្ងឺ​គ្រុន​ចាញ់​បាន​ថ្លែង​នៅក្នុ​ងអ​ង្គសិ​ក្ខាសា​លានោះ​ដែរ​ថា​ យោង​តាម​ការ​ស្រាវ​ជ្រាវ​កន្លង​មក​នៅក្នុ​ងខេត្ដ​ប៉ៃលិ​ន​ទាំង​មូ​ល​ គឺ​យើង​រក​ឃើញ​មាន​ចំនួន​២០​នាក់​ដែល​កើត​ជម្ងឺ​គ្រុន​ចាញ់​ធ្ងន់​ធ្ងរ​ជាង​គេ។​ ភូមិ​ទាំង​នោះ​ជា​តំបន់​ឆ្ងាយដា​ច់​ស្រយាល​ សម្បូ​រកសិ​ករ​ចំណា​ក​ស្រុក​ស្នាក់​នៅធ្វើ​កម្មករ​តាម​តំ​បន់​ព្រៃ​ភ្នំ​។ ​ពួក​គាត់​មិន​សូវ​ យល់​ដឹង​អំពី​វិធី​ការ​ពារ​គួប​ផ្សំនឹង​ការ​ខ្វះ​សម្ភារៈ​ដំ​ណេកធ្វើ​ឱ្យងាយ​គ្រោះ​ថ្នាក់​បំផុតជា​​មួយ​នឹង​ជម្ងឺ​គ្រុន​ចាញ់​។

លោក​ សុវណ្ណ​ រិទ្ធិ​ ប្រ​ធាន​ក្រុម​ការ​ងារ​ប្រយុ​ទ្ធប្រ​ឆាំង​ជម្ងឺ​គ្រុន​ចាញ់ ​ដែល​ក្រុម​ការ​ងាររ​បស់​លោកបា​នចុះ​ប្រចាំ​ការ​នៅភូ​មិ​ អណ្ដូង​២ ​ឃុំអូ​រអណ្ដូង​ ស្រុក​សាលា​ក្រៅ​ ជាភូ​មិ​មួយ​ក្នុង​ចំណោ​មភូមិ​២០​ ​ដែល​មាន​កា​ររីក​រាលដា​លជម្ងឺ​គ្រុន​ចាញ់​ខ្លាំង​ជាង​គេក្នុ​ង​ ខេត្ដ​ប៉ៃ​លិន​នេះ​ បាន​ថ្លែងថា​​ការ​រីក​រាលដា​លនៃ​ជម្ងឺ​គ្រុន​ចាញ់​សព្វថ្ងៃ​បា​នថម​ថយ​បន្ដិច​ហើយ​ បើ​ប្រៀប​ធៀប​ទៅនឹងឆ្នាំ​មុ​នៗ។​ ក្រុម​ ការ​ងារ​របស់​លោក​បាន​ចុះ​តាម​ដា​នជម្ងឺ​គ្រុន​ចាញ់​នេះរហូត​ដល់​មូល​ដ្ឋា​នផ្ទាល់​ ហើ​យ​យើង​បើក​ទូលាយដើម្បីឱ្យ​​កសិក​រទាំង​អស់ម​ក​ ពិនិត្យ​ឈាម​។ លោក​បន្ដ​ថា​ បើ​ប្រ​ជាព​លរ​ដ្ឋ​ណាម្នា​ក់ដែ​លយើ​ងរក​ឃើញ​ថា ​គាត់​មា​​ន​ជម្ងឺ​គ្រុន​ចាញ់​គឺ​យើង​ព្យាបា​ល​គាត់​ភ្លាម​ ដោយ​ ចែក​ថ្នាំ​មិន​គិត​ថ្លៃ​ជូន​គាត់​សម្រាប់​លេប​បី​ថ្ងៃប៉ុ​ណ្ណោះអា​ច​ឱ្យ​គាត់​ជា​ពី​ជម្ងឺ​នេះ​បាន​។​ ​លោក​បញ្ជាក់​ថា​ ក្រៅ​ពី​ព្យាបា​លគឺ​​​យើង​ធ្វើ​ការ​ ​អ​ប់រំ​ ​និង​ណែ​នាំ​ពួក​គាត់​ពី​វិ​ធី​ការ​ពា​រកុំ​ឱ្យ​មាន​ជម្ងឺ​គ្រុន​ចាញ់​នេះ​ហើយ​យើង​ចែក​មុង​ជ្រ​លក់​ថ្នាំ​ជូន​ពួក​គាត់​ទៀត​ផង​។​

បើ​តាម​លោក​ រិន​ ទិត្យ​ អាយុ​៣៤​ឆ្នាំ ​ជា​គ្រូពេ​ទ្យស្ម័គ្រ​ចិត្ដ​ភូមិអ​ណ្ដូង២​បា​នប្រាប់​ថា ​រយៈពេ​ល៧​ឆ្នាំ​កន្ល​ង​មក​ហើយ​ដែល​រូប​ លោក​បាន​ធ្វើ​ជាគ្រូ​​ពេទ្យ​ស្ម័គ្រ​ចិត្ដ​ភូមិ ​ដោយ​មាន​ការ​ឧប​ត្ថម្ភស​ម្ភារៈពី​អ​ង្គការ​គ្រូ​ពេទ្យ​គ្មាន​ព្រំដែ​ន។​ ឆ្នាំ​នេះអ្ន​កកើត​ជម្ងឺ​គ្រុន​ចាញ់មា​ន ​ការ​ថយ​ចុះច្រើ​នបើ​ប្រៀ​បធៀ​បនឹ​ងបណ្ដា​ឆ្នាំ​មុន​ៗ។​ លោក​បន្ដ​ថា​ ​កាល​ពីប៉ុ​ន្មា​នឆ្នាំ​មុន​នេះម​នុស្សយ៉ា​ងតិ​ច​ក៏១០០នា​ក់ដែ​រ​ក្នុង​មួយថ្ងៃ​ ដែល​លោក​បាន​សង្គ្រោះ​ ប៉ុ​ន្ដែប​ច្ចុប្ប​ន្ន​នេះ​​មាន​មនុស្ស​យ៉ាង​ច្រើន​១០​នាក់​ប៉ុណ្ណោះ​ដែល​មក​ឱ្យ​លោក​ជួយពិ​និត្យ​ជម្ងឺ​គ្រុន​ចាញ់​នេះ។​ ភាគ​ ច្រើន​នៃ​អ្នក​ជម្ងឺ​គឺ​ជា​កសិក​រដែ​ល​ធ្វើ​ចំ​ណាក​ស្រុក​មក​ពី​បណ្ដា​ខេត្ដ​ឆ្ងាយៗ​មក​ធ្វើ​កម្មក​រ។​ លោក​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ដ​រូប​នេះបា​ន​បញ្ជាក់​ថា ​ក្រៅ​ពី​ការ​ព្យាបាល​លោក​បាន​អប់​រំណែ​នាំ​ពួក​គេ​ឱ្យចេះ​វិធី​ការ​ពារ​កុំ​ឱ្យ​កើត​ជម្ងឺ​នេះ​ដែល​បណ្ដាល​មក​ពី​មូស​ខាំ។​

លោក​វេជ្ជ​បណ្ឌិត​ យក់​ សុវ​ណ្ណ ​បាន​បង្ហាញ​ពី​តួលេ​ខបណ្ដោះអា​​សន្ន​នៃ​អ្ន​ក​ជម្ងឺ​គ្រុន​ចាញ់​ក្នុង​ខេត្ដ​ប៉ៃ​លិន​ថា​ សម្រា​ប់​ឆ្នាំ ​២០​១០ គិត​ត្រឹម​ខែ​តុលា​យើង​រក​ឃើញ​អ្នក​មាន​ជម្ងឺ​គ្រុន​ចាញ់​ប្រហែល​១.​១០០ក​រណី​បើ​ប្រៀ​​បធៀប​ទៅនឹង​ឆ្នាំ​២០០​៩​ ក្នុង​រយៈ​ពេល​ដូច​គ្នា ​គឺ​មាន​ការ​ថយ​ចុះ​ចំនួន​២០០​ករណី​។ ការ​ថម​ថយ​នៃជ​ម្ងឺ​គ្រុន​ចាញ់​នេះគឺ​​ដោយសា​រតែ​យើង​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ស្ទើ​រគ្រ​ប់​ វិ​ធីសា​ស្ដ្រ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃជ​ម្ងឺនេះ​។ យើង​កំពុង​ដាក់​បណ្ដាញ​ភ្នាក់​ងារ​ជាច្រើ​នក​ន្លែង​ ដើ​ម្បី​តាមដា​នជម្ងឺ​គ្រុន​ចាញ់​ នេះ​នៅ​តាម​មូល​ដ្ឋាន​ដោយ​ផ្ទាល់​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *