ការរលូត និងរម្លូតកូនជាមូលហេតុធំចម្បងមួយក្នុងចំណោមមូលហេតុធំៗចំនួនបី ដែលធ្វើឱ្យស្ដ្រីស្លាប់នៅកម្ពុជា។ តាម ការអង្កេតថ្នាក់ជាតិឆ្នាំ២០០៥បានរកឃើញថាស្ដ្រីកម្ពុជា៥៤ភាគរយមិនចង់បានកូនដោយចៃដន្យ។ ការមានកូនដោយចៃដន្យ ឬការ ជ្រុលជ្រួសធ្វើឱ្យស្ដ្រីតែងតែព្យាយាមរម្លូតកូនចេញដែលជាកត្ដាប្រកបដោយគ្រោះថ្នាក់បំផុត។
ទាក់ទងនឹងបញ្ហានេះ ទស្សនាវដ្ដី សុខភាពយើង បានចេញផ្សាយរួចមកហើយកាលលេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦ស្ដីអំពី ផលវិបាកផ្សេងៗជុំវិញការរលូតកូន និងការទៅរម្លូតកូន។ ដោយឡែកសម្រាប់លេខនេះ លោកអ្នកនឹងបានទទួលជ្រាបកាន់តែច្បាស់ អំពីករណីនេះតាមរយៈសន្និសីទសារព័ត៌មានមួយរបស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកនៃក្រសួងសុខាភិបាលនៅពេលថ្មីៗនេះ។
លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត គុំ កាណាល់ នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៃក្រសួងសុខាភិបាលបានមាន ប្រសាសន៍ឱ្យដឹងថា តាមតួលេខក្រៅផ្លូវការនៃការអង្កេតថ្នាក់ជាតិលើកទី២បានបង្ហាញឱ្យឃើញថាស្ដ្រីកម្ពុជា៥៤ភាគរយមិនចង់មាន កូនទេ។ ប៉ុន្ដែពួកគេមិនដឹងធ្វើយ៉ាងណា ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាពស្ដ្រីយ៉ាងធ្ងន់ធ្ងរដោយសារការរលូតកូន និងការទៅ រម្លូតកូនដែលជាមូលហេតុធំមួយក្នុងចំណោមមូលហេតុធំៗចំនួន៣ដែលបណ្ដោលឱ្យមានអត្រាមរណៈខ្ពស់របស់មាតានៅកម្ពុជា។
មូលហេតុធំៗចំនួនបីដែលបណ្ដាលឱ្យមានមរណភាពខ្ពស់របស់ស្ដ្រីកម្ពុជារួមមានការធ្លាក់ឈាមច្រើន ក្រទ្បាភ្លើងនិងការ រលូតនិងរម្លូតកូនគ្មានសុវត្ថិភាព។ ការរម្លូតកូនដោយប្រើប្រាស់ថ្នាំមានប្រសិទ្ធភាពពី៦០ទៅ៧០ភាគរយតែប៉ុណ្ណោះហើយអ្នកដែល លេបថ្នាំត្រូវទៅកាន់សេវាសុខភាព ដើម្បីកោសសម្អាតស្បូនថែមទៀតទើបមិនគ្រោះថ្នាក់។ អត្រាគ្រោះថ្នាក់ដោយសារការរម្លូតកូន ដោយលេបថ្នាំទម្លាក់មានកម្រិតគ្រោះថ្នាក់ដល់៣០ទៅ៤០ភាគរយដែលបញ្ហានេះស្ដ្រីដែលមិនចង់បានកូនហើយមានគភ៌ដោយចៃ ដន្យ ត្រូវទៅរកពេទ្យជំនាញត្រឹមត្រូវ បើសិនជាចង់រម្លូតកូន។ ប៉ុន្ដែបើរក្សាទុកកូនបានគួរតែរក្សាទុកឱ្យបានល្អ ដើម្បីឱ្យគេរស់រានមាន ជីវិត និងមិនខូចសុខភាពម្ដាយ។
តាមការអង្កេតថ្នាក់ជាតិលើកទី១នៅឆ្នាំ២០០០បានរកឃើញថាស្ដ្រីកម្ពុជា៤៣៧នាក់បានស្លាប់ក្នុង១០០ម៉ឺនកំណើត ដែល ជាតួលេខមួយខ្ពស់ជាងគេក្នុងតំបន់ដែលគួរឱ្យព្រួយបារម្ភ។
បណ្ដាំផ្ញើ
ដើម្បីចៀសវាងបន្ទុកគ្រួសារដែលមានកូនច្រើន លោកអ្នកគួរប្រើស្រោមអនាម័យ ឬមធ្យោបាយពន្យារកំណើតដែលត្រឹម ត្រូវមានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ទស្សនាវដ្ដី សុខភាពយើង នឹងចូលរួមផ្សព្វផ្សាយតែព័ត៌មានពិតដែលមានប្រភព ច្បាស់លាស់។ ប្រសិនបើក្នុងករណីមានគភ៌ មិនមានបំណងចង់ទុកទេហើយចង់រម្លូតកូនចេញ លោកអ្នកគួរតែទៅមន្ទីរពេទ្យដើម្បីជួប អ្នកជំនាញ ចៀសវាងទុកទាល់តែគភ៌ធំដែលបង្កឱ្យមានគ្រោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧
Leave a Reply