វិធី​ដករោម​ដៃរោម​ជើង

ដករោម​ដៃរោម​ជើង​មានការ​ពិបាក​សម្រាប់​លោកអ្នក​ដែល​សម្បូរ​ទៅដោយ​រោមច្រើន។ ធម្មជាតិ​បង្កើត​មនុស្ស​មកមិន ដូចគ្នា​នោះទេ អ្នកខ្លះ​សម្បូរ​ទៅដោយ​រោម​ច្រើន​ស្អេកស្កះ តែអ្នកខ្លះ​វិញមាន​តិចតួច សឹង​តែថា​គ្មាន​តែម្ដង។ ប៉ុន្ដែ​សូម​លោកអ្នក​កុំ ព្រួយ​បារម្ភ បច្ចុប្បន្ន​វិទ្យាសាស្ដ្រ​មានការ​រីកចម្រើន ត្រឹមតែ​ការដក​រោមគ្មាន​អ្វីដែល​ខ្វាយខ្វល់​នោះទេ។ លោកអ្នក​អាចជ្រើស​រើសនូវ វិធី​ណាមួយ​ដែល​ងាយស្រួល​សម្រាប់​អនុវត្ដ ដូចជា​ការដករោម​ដោយ​ការប្រើថ្នាំ​លាបដើម្បី​ជម្រុះ​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បីជា​ការស្វែង​យល់ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​កញ្ញា ហេង សុវណ្ណារី មេជាង​នៅមជ្ឈ​មណ្ឌល ថែរក្សា​សម្ផស្ស សាលីណា។

ការដក​រោមដៃ​រោមជើង

ការដក​រោមដៃ​រោមជើង​អាស្រ័យ​ទៅលើ​ប្រភេទរោម ព្រោះ​មានរោម​ខ្លះស្ដើង និងរោម​ខ្លះទៀត​ក្រាស់ ហើយ​រឹង។ ភាគ ច្រើន​លោកអ្នក​ដែលមាន​រោមស្ដើង​មិនសូវ​ខ្វល់ខ្វាយ​ពីបញ្ហា​នៃការដក​នោះទេ តែសម្រស់​អ្នកដែល​មានរោម​ក្រាស់រឹង ហើយ​វែង ឯណោះ​ទេ ដែលមាន​បញ្ហា​ទាមទារឱ្យ​មានការ​ជម្រុះចេញ។

ការ​ដករោម​មានច្រើន​បែប​សម្រាប់​លោកអ្នក​ធ្វើការ​ជ្រើសរើស។ វិធីទាំង​នោះរួម​មាន ដកដោយ​លាបថ្នាំ​ជម្រុះ ដោយ កោរ ដោយ​តម្បៀត និងការ​ប្រើថ្មដុស។ ការ​ដករោមដៃ​រោមជើង​ដោយ​ប្រើថ្នាំ​មានភាព​ងាយស្រួល ចំណាយ​ពេលតិច ហើយ​មានប្រ សិទ្ធភាព។ ជាពិសេស​ជួយធ្វើ​ឱ្យស្បែកដៃ​ជើង​មានភាពរ​លោងស្អាត និង​មានការ​ចាប់អារម្មណ៍​សម្រាប់​មនុស្ស​គ្រប់រូប។

របៀប​ដករោមដៃ​រោមជើង

  • ការប្រើថ្នាំ ៖ ការលាប​ថ្នាំជម្រុះ ឬបក​មានភាព​ងាយស្រួល គ្រាន់តែ​ចំណាយ​ថវិកា​និងពេល​វេលា​បន្ដិច​បន្ដួច ថែម​ទាំង គ្មានផល​រំខាន​ទៀតផង។ លោកអ្នក​អាច​ជ្រើសរើស​ប្រភេទថ្នាំ​មកលាប​នៅកន្លែង​ដែល​សម្បូរ​រោម រួចទុក​មួយរយៈ​ឱ្យជាតិ​ថ្នាំស្ងួត បន្ដិច សឹម​បកចេញ​វិញ។ ពេលនោះ​សរសៃរោម​នីមួយៗ​នឹងរបក​តាមថ្នាំ​មកដោយ​ងាយ។ ម្យ៉ាង​ទៀត​ការប្រើថ្នាំ​បកនេះ​មិនងាយ​នឹង ធ្វើឱ្យ​រោមដុះ​ត្រឡប់​មកវិញទេ អាចពី២​ទៅ៣ខែ​ជាធម្មតា។
  • ការកោរ ៖ កោរមាន​លក្ខណៈស្រួល តែមាន​គុណ​វិបត្ដិ​ច្រើន ជួនកាល​អាច​បណ្ដាលឱ្យ​មុតស្បែក និងឆាប់​ដុះរោម​ត្រឡប់ មកវិញ។ ជាពិសេស​ក្រោយពេល​កោរហើយ សរសៃ​រោមដុះ​ត្រឡប់​មកវិញ​មាន​សភាពខុស​ពីពេល​មិនទាន់​កោរ ដូចជា​ធ្វើឱ្យ​សរសៃ រោមខ្មៅ វែង​ជាងមុន រឹង​ជាដើម។ នៅ​មុនពេល​កោរ លោកអ្នក​អាចលាប​ម្សៅ​ហុយ ឬដុស​សាប៊ូ ដើម្បី​ឱ្យសរសៃរោម​នីមួយៗ​ទន់។
  • ការប្រើ​តម្បៀត ឬបង់ស្អិត ៖ វិធីនេះ​តម្រូវឱ្យ​មានភាព​អំណត់បន្ដិច ព្រោះពេល​ដែលដក​ធ្វើឱ្យ​មានឈឺ​ចាប់ខ្លាំង​នៅតាម រន្ធរោម ជួនអាច​បណ្ដាលឱ្យ​មានឈាម​នៅតាម​រន្ធរោម​ទៀតផង។ ការដក​របៀបនេះ​អាច​បណ្ដាលឱ្យ​សាច់ឡើង​កន្ទួល​ក្រហម និង​មាន ការ​ឈឺចាប់ ដែលមាន​លោកអ្នក​មួយចំនួន​ជ្រើសរើស​ប្រើថ្នាំ​ស្ពឹក​យកមក​លាប​ដើម្បី​បន្ថយ​ការឈឺចាប់។
  • ការប្រើ​ថ្មដុស អ្នកខ្លះ​ជ្រើសរើស​ថ្មសម្រាប់​ដុសឱ្យ​ជ្រុះរោម។ ពេលលោក​អ្នកយក​ថ្មមកដុស​នៅលើ​អវៈយវៈ​ជារៀង រាល់ថ្ងៃ ធ្វើឱ្យ​រោមជ្រុះ​បន្ដិចម្ដងៗ។
រូបភាពទស្សនាវដ្តីសុខភាពយើង

គុណ​ប្រយោជន៍​និងគុណ​វិបត្ដ​នៃការ​ដករោមដៃ​រោមជើង

ការដក​រោម​ដោយ​ប្រើថ្នាំ​ជួយឱ្យ​ស្បែក​លោកអ្នក​មានភាព​រលោង ហើយ​មិនមាន​កន្ទួល​ក្រហម​នោះទេ។ ជាពិសេស​ជួយ ឱ្យ​រោម​ជ្រុះ​អស់រលីង​ស្អាត ហើយរោម​ដែលដុះ​មកវិញ​មានសភាព​ធម្មតា​មិនធ្វើ​ឱ្យរឹង ឬខ្មៅ​នោះ​ឡើយ។

ចំណែក​ឯការ​ដកដោយ​ប្រើតម្បៀត កោរ និង​ដោយ​ប្រើថ្មដុស ជួនកាល​អាច​បណ្ដាលឱ្យ​ស្បែក​មាន​បញ្ហា ដូចជា​ធ្វើឱ្យរន្ធ រោម​បើកធំ និង​បញ្ហាផ្សេងៗ​មួយចំនួន​ទៀត។ ពេលដែល​ដករោម​អស់ ធ្វើឱ្យ​ស្បែក​បាត់បង់​កោសិការនាំង​សម្រាប់​ការពារ​ស្បែក និង ធ្វើឱ្យ​ស្បែក​ស្ដើង​ឆាប់ទទួល​ប្រតិកម្ម​ពីកម្ដៅថ្ងៃ។

ការ​ថែរក្សា​ស្បែក​ក្រោយ​ពេល​ដករោមដៃ​រោមជើង

ក្រោយ​ពីដករោម​ហើយ លោកអ្នក​ត្រូវចេះ​ថែរក្សា​ស្បែកឱ្យ​បានត្រឹម​ត្រូវ។ គួរ​ជ្រើសរើស​ផលិតផល​ដើម្បី​ជួយ​ចិញ្ចឹម កោសិកា​ស្បែក និងជួយ​ការពារ​ស្បែក ធ្វើឱ្យ​ស្បែក​សទៀត​ផង។ គួរ​លាបឡេ​ជាប្រចាំ​នៅរាល់​ពេលធ្វើ​ដំណើរ​កណ្ដាល​ថ្ងៃក្ដៅ។

ដំបូន្មាន​អ្នកជំនាញ

ការដក កោរ ឬ​លាបថ្នាំ​ដើម្បីឱ្យ​ជ្រុះរោមក្ដី ទាមទារឱ្យ​មានការ​ប្រុងប្រយ័ត្ន និង​ថែរក្សា​ស្បែកដៃ​ជើងឱ្យ​បានល្អ។ ការជ្រើ សរើស​យកថ្នាំ​សម្រាប់​ជម្រុះ​រោម ឬ​ផលិតផល​ជំនួយ​ស្បែក​ក៏ដោយ ត្រូវ​ពិនិត្យ​ពីគុណភាព​ឱ្យបាន​ត្រឹមត្រូវ។ គប្បី​ទៅពិគ្រោះ​ជាមួយ អ្នកជំនាញ​ដើម្បី​ធ្វើការ​ដករោម ចៀសវាង​កុំធ្វើឱ្យ​ប៉ះពាល់​ដល់សុខភាព​ស្បែក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *