គ្រឿង​សម្អាង​ជាថ្នាំព្យាបាល?

មានផលិត​ផលកែ ឬរក្សា​សម្រស់​ច្រើន​ប្រភេទច្រើន​ម៉ាកណាស់​នៅលើ​ទីផ្សារ ដែល​ធ្វើឱ្យ​លោកអ្នក​មួយចំនួន​បានទិញ​យក មកប្រើ​ប្រាស់​ក្នុងគោល​បំណង​រំលេច​ទ្វេឡើង​នូវសម្រស់​ពីធម្មជាតិ​របស់ខ្លួន​ជាពិសេស​ចំពោះស្ដ្រី។ ប៉ុន្ដែ​មិនមាន​ប្រជាពលរដ្ឋ​ច្រើនទេ ដែល​បាន​យល់ដឹង​អំពី​ផលិតផល​ទាំងនោះ​ដែលមាន​ដូចជា​ឡេ ម្សៅ ហ្វូម ជែល​ជាដើម ថាជា​ឱសថ​ដែល​គ្រាន់តែ​គេផលិត​ទ្បើងដោយ លក្ខណៈ​ផ្សេងៗពី​គ្នាប៉ុណ្ណោះ។ ពាក្យ​ឱសថ​នេះ​សម្រាប់​ប្រទេស​យើង​ច្រើន​និយម​ហៅតាមគ្នា​ដើម្បី​ជាការ​ស្រួល​ចំណាំ មិនទាន់​មាន លក្ខណៈ ឬពាក្យ​ត្រឹមត្រូវ​ណាមួយ​ត្រូវបាន​កំណត់​ឡើង​ទ្បើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បីឱ្យ​លោកអ្នក​ច្បាស់នោះ សម្រាប់​លេខ​នេះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ថៃ គា អ្នក​ជំនាញ​ជម្ងឺ​សើស្បែក និង​កាមរោគ មក​ជម្រាប​ជូនអំពី​គ្រឿង​សម្អាង​ទាំងនោះ។

ទ្រង់​ទ្រាយ​គ្រឿង​សម្អាង

គ្រប់​គ្រឿង​សម្អាង​មិនថា​សម្រាប់​ជួយឱ្យ​កើនឡើង​នូវសម្រស់ និង​ជួសជុល​ឡើងវិញ​នូវសម្រស់​ដែល​បាត់បង់ ដែល​និយម ប្រើ​ជា​ប្រភេទ​ខាប់ ឬរាវ​ផ្សំ​ដោយ​សារជាតិ​ផ្សេងៗ ហើយ​ដែល​ប្រជាពលរដ្ឋ​យើង​យល់ថា​សុទ្ធតែ​ជាថ្នាំ ឬឱសថ​ល្អប្រើ​ទៅមាន​ប្រ យោជន៍ នេះ​គឺជា​កំហុសឆ្គង​ដែលធ្វើ​ដោយ​មិនដឹង​ខ្លួន។

  • ឡេ ជា​ផលិតផល​រក្សា​ស្បែក​ដែល​លោកអ្នក​យល់ថា​អាចឱ្យ​លោកអ្នក​មានស្បែក​ស្រស់ស្អាត​ភ្លឺរលោង​តាមដែល​លោក
  • អ្នក​ចង់បាន​នោះ តាមពិត​មាន​ន័យថា​វត្ថុធាតុរាវ ឱសថទឹក ឬសារ​ធាតុគីមី​ដែលមាន​ពណ៌ស​ដូចទឹក​ដោះ ឬទឹកដោះ​គោហើយ​ខាប់។ ចំពោះ​ការ​ឃោសនា​ថាត្រាំ​ទឹក​ដោះគោ គឺត្រាំឡេ​នោះ​ហើយ។
  • ក្រែម មាន​លក្ខណៈសដូច​ថ្នាំដុស​ធ្មេញ​ដែល​យើងនិយម​ហៅថា​ក្រែម​តាម​ភាសាបារាំង និងគ្រីម​តាម​ភាសាអង់គ្លេស។ ចំណែក​ឯក្រែម​ដែល​មានលក្ខណៈ​ថ្លាដូច​ខ្លាញ់​យើងតែង​និយម​ហៅថា​ប៉ូម៉ាត។
  • ជែល ដែល​យើង​ទាំងអស់គ្នា​និយម​ហៅ​ចាហួយ​នោះ វាក៏ជា​ឱសថ​ដែល​គេផ្សំឱ្យ​មានលក្ខណៈ​អន្លាយៗ​ថ្លា ខាប់ជាង  ទ្បេបន្ដិច។ ភាគ​ច្រើន​នៃចាហួយ​ត្រូវបាន​ប្រើប្រាស់​ជាគ្រឿង​សម្រាប់​តុបតែង​សរសៃ​សក់ ដែលពាក្យ​បច្ចេកទេស​ហៅថា​ឱសថ​ប្រភេទ ចាហួយ។ បើស្ងួត​ជាងនេះ​ទៀត​មានជា​ម្សៅ​សម្រាប់​លាបលើ​មុខ បន្ទាប់​មកម្សៅ​ហុយលាប​ស្បែក។

ដំបូន្មាន​អ្នក​ជំនាញ

មុន​សម្រេច​ចិត្ដ​ប្រើប្រាស់​គ្រឿង​សម្អាង​ណាមួយ លោកអ្នក​គប្បី​ប្រុងប្រយ័ត្ន ព្រោះក្រៅ​ពីធ្វើឱ្យ​លោកអ្នក​ស្រស់ស្អាត​ហើយ  វានៅ​បានធ្វើឱ្យ​លោកអ្នក​មានមាន​បញ្ហាដល់​ផ្នែក​សម្រស់ និង​សុខភាពទៀត​ផង បើ​លោកអ្នក​មិនបាន​ប្រុង​ប្រយ័ត្ន។ សង្ឃឹមថា​អ្វីដែល​រៀបរាប់​ជម្រាប​ជូនខាង​លើនេះ​នឹងរួម​ចំណែក​ធ្វើឱ្យ​លោកអ្នក​កាន់តែ​ងាយស្រួល​ក្នុងការ​ជ្រើសរើស​ផលិតផល​គ្រឿង​សម្អាង។ គ្រឿង​សម្អាង​មិនមែន​ជាថ្នាំ ឬឱសថ​ព្យាបាល​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *