កម្តៅ​កើន​ឡើងខ្លាំង​នៅលើ​ពិភពលោក​នៅប៉ុន្មាន​ថ្ងៃមកនេះ​

ការព្យាករណ៍​អាកាស​ធាតុកាល​ពីវេលាម៉ោង​១០ព្រឹក​មិញនេះ​ មានកម្រិត​សីតុណ្ហភាព​ អតិប្បរ​មា៣៥​អង្សាសេ​ អប្ប​បរមា​ ២៧អង្សា​សេ និង​ថ្ងៃចាប់​ផ្តើមរះ​នៅម៉ោង​ ០៦និង២១​នាទី ថ្ងៃលិច​នៅម៉ោង០៦និង​ ០៨នាទី​។ នេះជា​អាកាសធាតុ​ ដែល​មានសភាព​ក្តៅគួរ​ជាទីកង្វល់​របស់​ប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេសកម្ពុជា​អំពីការ​កើនឡើង​កម្តៅឥត​ឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នៅលើ​ពិភពលោក​។

រូបភាពគេហទំព័រសុខភាពកម្ពូជា

ការកើន​ឡើងកម្តៅ​នៅប្រទេសកម្ពុជា នៅលើ​ពិភពលោក​ និងការ​កើតមាន​នូវគ្រោះ​មហន្តរាយ​ធម្មជាតិ​ធំៗ ​ជាបន្ត​បន្ទាប់​ មានដូច​ជាគ្រោះរាំង​ស្ងួត​គ្រោះទឹក​ជំនន់ខុស​ពីធម្មតា​ រលកយក្ស​ស៊ូណាមិ​ និងខ្យល់​ព្យុះជាដើម​ គឺជា​ប្រធានបទ​ដ៏ក្តៅ​គគុក​ ដែលប្រទេសកម្ពុជា​ និងពិភព​លោកត្រូវ​រួមគ្នា​ដោះ​ស្រាយ​ និងរក​វិធានការ​ទប់ទល់​។ ពិសេស​ជាងនេះ​ទៅទៀត​ នៅប៉ុន្មាន​ថ្ងៃកន្លង​មកនេះ​ អាកាសធាតុ​នៅកម្ពុជា​ និង​នៅលើ​ពិភពលោកមាន​សភាពក្តៅ​ខុសពីធម្មតា​រហូតកម្តៅ​ឡើងជិតដល់​៤០អង្សាសេ​ និងប្រទេស​មួយចំនួន​ផ្សេងទៀត​មានកម្តៅ​រហូត​ដល់ជិត​៥០អង្សា​សេឯណោះ​ ។

ផែនដី​របស់យើង​សព្វថ្ងៃនេះ​កំពុងមាន​សីតុណ្ហភាព​ក្តៅជាង​មុនខុស​ពីធម្មតា​។ ​សីតុណ្ហភាព​សាកល​ជាមធ្យម​ភាគបាន​កើនឡើង​១អង្សា​សេក្នុង១ឆ្នាំចាប់​តាំងពី​ដើមសតវត្ស​ទី២០មក​ ហើយបាន​កើនឡើង​តាមអត្រា​យ៉ាងលឿន​ក្នុងប៉ុន្មាន​ទសវត្សនេះ​។ ​ពួកអ្នកវិទ្យា​សាស្រ្ត​មានជំនឿ​ថា ធាតុ​អាកាសសាកល​ក្តៅជាងមុន​ ជាទំនួល​ខុសត្រូវ​ដល់កំណើន​ភាពធ្ងន់​ធ្ងរនៃការ​រាំងស្ងួត​ ទឹកជំនន់​ ខ្យល់​ព្យុះ​ នៅលើ​ពិភពលោក​ និងការ​ឡើងយឺត​នៃកម្រិត​ទឹកសមុទ្រ​។

មិនថា​តែនៅ​កម្ពុជាទេ​ ដែលមាន​អាកាសក្តៅ​ខ្លាំង នៅ​លើពិភព​លោកក៏​មានហេតុការណ៍​នេះផងដែរ​។ នៅប្រទេស​ឥណ្ឌាឯ​ណោះ​វិញកម្តៅ​ឡើងរហូត​ដល់ទៅ​ ៤៣.៣​អង្សាសេ​ នៅទីក្រុង​ញូដេលី​ និងខេត្ត​មួយចំនួន​មានកម្តៅ​កើនរហូត​ដល់ទៅ​៤៧អង្សា​សេឯណោះ​។ ការកើន​ឡើងកម្តៅ​នេះ បាន​សម្លាប់​ប្រជាជន​ឥណ្ឌា​អស់យ៉ាង​ហោចណាស់​ចំនួន៨០​នាក់ និង​បានធ្វើ​ឲ្យប្រជាជន​មួយចំនួន​មានបញ្ហា​ប្រឈម​ទៅនឹងវិបត្តិ​ខ្វះស្បៀង​អាហារ​យ៉ាងខ្លាំង​ ដោយសារ​ភាគច្រើន​ប្រជាជន​ជាអ្នក​ប្រកប​​​របរ​ធ្វើស្រែ​ចម្ការ។ មានអ្នក​វិទ្យាសាស្រ្ត​មួយចំនួន​លើកឡើង​នូវរបប​គំហើញ​ថ្មីមួយថា​ ការប្រែប្រួល​អាកាសធាតុ​ ពោលគឺ​ការកើនឡើង​កម្តៅ​ភពផែន​ដីនា​ពេល​បច្ចប្បន្ន​ នឹងធ្វើ​ឲ្យមនុស្ស​មានកម្ពស់​ទាបជាង​មុន។ ​របប​គំហើញ​ថ្មីនេះ​បានលើក​ឡើងថា​ កម្ពុជា​ជាមធ្យម​នឹងទាប​ជាង​មុន​ ក្នុងពេល​ភពផែន​ដីចេះតែ​ក្តៅទៅៗ​។ ​ការរក​ឃើញនេះ​សម្អាង​លើការ​សិក្សាទៅ​លើហ្វូស៊ីល​នៃសត្វសេះ​ ដែលគេ​រកឃើញ​ពីទំនាក់​ទំនង​នៃទំហំ​របស់ថនិក​សត្វទាំង​ឡាយ ជាមួយ​នឹងអាកាស​ធាតុរបស់​ភពផែនដី​។

កម្តៅបាន​បន្តការ​កើនឡើង​​នៅគ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​ និងនៅ​ជុំវិញ​ពិភពលោក​។ កម្តៅ​ដ៏ក្តៅ​នេះគឺ​កើតឡើង​ដោយសារ​ព្យុះកម្តៅ​ដែលបាន​បាចសាច​ចេញមក​ពីព្រះអាទិត្យ​។ រលក​កម្តៅនោះ​ បានធ្វើ​ដំណើរ​មកដល់​ភពផែន​ដីយើង​កាលពី​ប៉ុន្មាន​ថ្ងៃកន្លង​ទៅនេះ​ ដែលមាន​ល្បឿន​៩៦០​គីឡូម៉ែត្រ​ក្នុងមួយ​វិនាទី​ ឆ្ពោះមក​កាន់ភព​ផែនដី​យើង និង​ភពផ្សេងៗ​ទៀត ដែល​ស្ថិតនៅ​ក្នុងប្រព័ន្ធ​ព្រះអាទិត្យ​។ អ្នកវិទ្យា​សាស្ត្រ​សម្គាល់​ឃើញថា​ ព្យុះកម្តៅ​នេះមាន​កម្តៅ​ក្តៅខ្លាំង​ជាង “solar wind“​ រហូតដល់​១០ដង​ឯណោះ​។ រលក​កម្តៅ​នៅរវាង​ប៉ុន្មាន​ថ្ងៃមក​នេះ នឹង​មានសភាព​ថមថយ​ទៅវិញ​នៅប៉ុន្មាន​សប្តាហ៍​ក្រោយនេះ​។ ប៉ុន្តែ​នៅតែ​មានកម្តៅ​ឆួល​ក្តៅ​ចេញមក​ម្តងៗផង​ដែរ​។ ព្រោះ​រលក​កម្តៅ​ ដែលនឹង​មិនមក​ដល់ភព​ផែនដី​របស់យើង​ នឹងបន្ត​មកដល់​ មុនក្រោយ​គ្នា ​រហូត​ទាល់តែ​សកម្មភាព​បែបនេះ​ស្ងប់ទៅ​វិញនៅ​លើព្រះអាទិត្យ​ ទើបលែង​មានរលក​កម្តៅ​បែបនេះ​តទៅទៀត​។ ក្រុមអ្នក​វិទ្យសាស្ត្រ​កំពុងតែ​សិក្សាយ៉ាង​សកម្ម​ទៅលើ​សកម្មភាព​របស់​ព្រះអាទិត្យ​ ដើម្បីរក​មធ្យោបាយ​ប៉ាន់ស្មាន​មើលថា​ តើរលក​កម្តៅនោះ​មានប្រតិកម្ម​ខ្លាំងនៅ​ពេលណា​ និងរយៈពេល​ប៉ុន្មានដែល​វាអាចកើត​មាន រួម​ទាំងវាយ​តម្លៃចំពោះ​ហេតុការណ៍​ដែលអាច​កើតមាន​បណ្តាលមក​ពីព្យុះ​កម្តៅនេះ​។ ដូច្នេះ​ចូរ​ លោកអ្នក​នាងកញ្ញា​ គប្បីប្រុង​ប្រយ័ត្ន ចំពោះ​ការធ្វើ​ដំណើរចេញ​ទៅក្រៅ​ម្តងៗ គួរ​គប្បីស្លៀក​សំលៀក​បំពាក់ឲ្យ​បានជិត​ល្អដើម្បី​ការពារស្បែក​ និងត្រូវ​ពាក់វ៉ែន​តាការពារ​កម្តៅថ្ងៃ​សម្រាប់​ការពារ​ភ្នែក​របស់លោក​អ្នកផងដែរ​។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២០ មេសា ឆ្នាំ​ ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *